ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០ដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់សាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ មានរចនាបថឃ្លាំង។ ប្រាសាទឃ្លាំងខាងត្បូងមិនត្រូវបានបញ្ចប់ការកសាងឡើយ។ ប្រាសាទឃ្លាំងមិនត្រូវបានចាប់អារម្មណ៍រហូតដល់មានការរកឃើញសិលាចារឹកនៅទីនោះ។ រូបភាពមើលពីចម្ងាយគឺឃើញនៅក្នុងចំណោមប្រាសាទសួរព្រ័ត្រ ដែលថតរូបបានស្...
ភ្នំនាគសជារមណីយដ្ឋានទេសចរណ៍ដែលបង្កើតថ្មី ជាតំបន់បណ្ដុំនៃផ្ទាំងថ្មរាងចម្លែកៗ ដោយការឆ្លាក់ថ្មដានានានៅទីនេះបង្កើតជាសួនកម្សាន្ត។ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេងនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច។ ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។ ទេសភាពថ្មភ្នំដ៏ត្រកាលទ...
វត្តនេះមានឈ្មោះល្បីល្បាញខាងសំណង់ព្រះវិហារបុរាណដ៏ល្អ ហើយមានប្រវត្តិជូរចត់នាសម័យប៉ុលពត ថាជាមន្ទីរសន្តិសុខ ជាកន្លែងឃុំឃាំងនិងសម្លាប់អ្នកទោសជាច្រើន។ សាក្សីម្នាក់នៅវត្តកែវមុនីជោតិ រកាកោង បាននិយាយថា នៅពេលដែលច្រាំងទនេ្លបាក់ស្រុតចុះទៅក្នុងទឹក ឆ្អឹងជនរងគ្រោះមិនទាន់បានគាស់មួយចំនួនកប់នៅទីតាំងសម្លាប់ប៉ែកខាងត្បូ...
មានទីតាំងស្ថិតនៅជាប់មាត់ស្ទឹងសង្កែ វត្តកែវត្រូវបានកសាងឡើងនៅឆ្នាំ១៧៧២។ កាលពីដើមវត្តនេះ គឺជាកោះមួយដែលមានទឹកព័ទ្ធជុំវិញ ទើបគេឱ្យឈ្មោះថា វត្តកោះកែវ ឬ វត្តមុន្នីរតនារាម ក្រោយមកពាក្យនេះបានស្ទួននឹងឈ្មោះវត្តដទៃទៀត ក៍បានប្ដូរឈ្មោះមកវត្តកែវរហូតមកដល់សព្វថ្ងៃនេះ។ ខេត្តបាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយ ប្រាសាទបុរ...
ប្រាសាទគុកយាយហម ត្រូវបានបាក់បែកអស់ច្រើន ដូចជាដំបូលបានបាក់ធ្លាក់ចូលក្នុងតួប្រាសាទ ខឿនរង្គុះរង្គើ។ ប្រាសាទនេះត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី ៧ ក្នុងសតវត្សរ៍ទី១៣ មានរាងជាកាកបាទ ហើយមានទ្វារទៅកាន់ទិសទាំងបួន។ ប្រាសាទមានទំហំ១១ x ១១ ម. មានយ៉តាមទ្វារនីមួយៗ សង់នៅលើខឿនថ្មបាយក្រឿមកម្ពស់ ២ម. ដែលជាខឿនរាងការ៉េ ទ...
ទឹកធ្លាក់វាលថ្មហួត ដែលនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីវត្តតាំងយូ។ ទឹកធ្លាក់ដ៏មានប្រជាប្រិយភាពមួយនៅតំបន់នោះមិនសូវមានអ្នកបានទៅដល់។ នៅទីនោះខ្សែទឹកហូរមកពីទីឆ្ងាយតាមបណ្ដោយស្ទឹង ហូរធ្លាក់ជាច្រើនដំណាក់ កាត់វាលដ៏ធំ ដែលអ្នកក្នុងតំបន់នេះ ហៅថាវាលថ្មហួត។ ទឹកធ្លាក់វាលថ្មហូតមានកម្ពស់ ប្រមាណជា ១៥ ម៉ែត្រ មានទឹកធ្លាក់ជ...
គ្រឹះប្រាសាទយាយឆប ឬប្រាសាទភ្នំស្រុក កសាងឡើងក្នុង សតវត្សន៍ ទី១០ សង់ពីឥដ្ឋ មាននៅសំណល់ជញ្ជាំងបន្តិចបន្តួច។ តាមកំណត់ត្រា CISARK ប្រាសាទមានប្រាង្គបី រត់ជួរជើងត្បូង បែរមុខទៅកើត។ ប្រាង្គទាំងបីរលំអស់ នៅសល់តែក្លោងទ្វារមួយនៃប្រាង្គកណ្ដាល។ ចំណែកគ្រឿងលំអដ៏ទៃបានបាត់បង់អស់ក្នុងសម័យសង្ក្រាម ដោយការយាយីពីជនខិលខូលជីក...
ប្រាសាទព្រះគោកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ មានរចនាបថព្រះគោ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានិងដល់វិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី២ជាបុព្វបុរស។ ប្រាសាទព្រះគោមានតួប្រាង្គ៦ រៀបចំជា២ជួរ សង់លើខឿនមួយមានកំពែង៣ជាន់ មានទ្វារចូលពីខាងកើតនិងខាងលិចក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ(កំពែងទី២) ហ៊ុមព័ទ្ធដោយគូទឹក។...
រមណីយដ្ឋានអំពែភ្នំជាកន្លែងកម្សាន្តប្រកបដោយខ្យល់ជំនោរត្រជាក់ផុសចេញពីទឹកស្ទឹងហូរបត់បែនវែងអន្លាយ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងហូរឆ្លងកាត់រួម ផ្សំលម្អដោយដើមឈើដុះប្រជ្រៀតគ្នាតាមមាត់ស្ទឹង និងជើងភ្នំដែលមានស្ពានយោលឆ្លងកាត់ពីភូមិតាំងទន្លេឆ្លងទៅភូមិអំពែភ្នំ។ ក្រៅពីនេះយើងនៅសង្កេតឃើញមានវត្តអារាមចាស់មួយនៅលើកូនភ្ន...
សារមន្ទីរខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ឡើង ដើម្បីរក្សានិងរៀបចំទុកដាក់តាំងនូវវត្ថុបុរាណនានា ដែលប្រមូលបានពីក្នុងខេត្តនិងតំបន់ផ្សេងៗ យកមករក្សាទុកនៅទីនេះ ដើម្បីការថែរក្សាទុកផង និងរៀបចំដាក់តាំងបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ដែលនឹងបើកបម្រើពីឆ្នាំ២០២២តទៅ។ ទីតាំងនេះជាអតីតសាលារចនាខេត្ត ដែលផ្ដួចផ្ដើ...
ប្រាសាទនេះគឺជាប្រាសាទពុទ្ធសាសនាមួយ កសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវ្សរ៍ទី១២។ ការរចនាហើយមានលក្ខណៈស្រដៀងនឹងប្រាសាទព្រះខ័ន និងប្រាសាទតាព្រហ្មដែរ។ ប្រាសាទនេះមានកំពែងទំហំ១៥០x២០០ម៉ែត្រ។ ចំណែកកំពែងខាងក្នុងមានទំហំ ៨០x៦០ ម៉ែត្រ ហើយប្រាង្គកណ្តាលមានទំហំ ២៥x៣០ ម៉ែត្រ។
សំណង់វិហារសាសនាគ្រីស្តចាស់មួយ ដែលប្រហែលជាសាងសង់ក្នុងសម័យអាណានិគមបារាំង។ ព្រះវិហារកាតូលិកមួយនេះត្រូវបាក់បែកដំបូល តែនៅសល់រូបរាងអាចសម្គាល់បាន ហើយត្រូវបានជួសជុលឡើងវិញដោយសមាគម គ្រឹស្ត សាសនិកកាតូលិក។ គួរកត់សម្គាល់ថា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ សំណង់វិហារសាសនាគ្រីស្តជាច្រើនត្រូវបានបំផ្លាញ នៅសល់ចំនួនតិចតួ...
ឆ្នេរអូរឈើទាល ជាឆ្នេរដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ដែលមានអ្នកទេសចរណ៍ទាំងជាតិនិងអន្តរជាតិមូលមីរដេរដាស។ ឆ្នេរដ៏វែងមួយនេះមានកន្លែងលក់អាហារសមុទ្រ បារ និងឆ្នេរខ្សាច់លាតសន្ធឹងពីម្ខាងទៅម្ខាង ប្រកបដោយសេវាកម្សាន្តជាច្រើនបែប។ ទីនេះក្រៅពីការគយគន់ទេសភាពដ៏ត្រកាលនៃសមុទ្រ ក៏មានសេវាជិះទូក ម៉ូតូទឹក ពោងហែលទឹក ហើយក៏ជ...
រមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយកន្លែងក្នុងខេត្តតាកែវ កំពុងទាក់ទាញអ្នកទេសចរមកទស្សនា ដែលមានទេសភាពអមដោយជួរភ្នំព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត។ ក្នុងរមណីយដ្ឋាននេះមានសួនកម្សាន្ត និងចម្ការដំណាំជាច្រើនប្រភេទនៅតាមជើងភ្នំនិងចង្កេះភ្នំ និងមានគម្រោងសាងសង់កន្លែងកម្សាន្ត កន្លែងងូតទឹកជាច្រើនផ្សេងទៀតផងដែរ។ ក្រៅពីមានទេសភា...
ប្រាសាទ នាងព្រះ K៩ ជាប្រាង្គមួយនៅស្ថិតខាងត្បូងគេ មានគូទឹកព័ទ្ធជុំវិញ ហើយមានប្លង់ជាល្វែងនៃមណ្ឌបដូចប្រាង្គ K៤-K៧ ដែរ ហើយសំណង់របៀបនេះ ក៏ស្ថិតនៅក្នុងរជ្ជកាលតែមួយ រចនាបថ តែមួយ ពោល គឺរចនាបថឃ្លាំង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១។
2024 © Royal Academy of Cambodia