ទំនប់នេះសាងសង់ក្នុងគោលបំណងបម្រើដល់វិស័យកសិកម្ម មានធារទឹកធំ ជាបឹងអន្លង់ជ្រៃ ដែលមានប្រភពទឹកពីជូរភ្នំក្រវាញ។ ដោយសារវិសាលភាពទឹកដ៏ធំនេះ គេអាចកត់សម្គាល់បានទេសភាព ទឹកដ៏ធំល្វឹង ល្វើយ និងមុខទឹកជាច្រើនសម្រាប់បើកបង្ហូរ។ ទំនប់ធារាសាស្ត្រនេះមានទំហំធំជាងគេក្នុងខេត្ត កំពង់ស្ពឺ។ បើសិនជាក្រោយពេលទស្សនា គេចង់បន្តដំណើរ...
រណ្ដៅនៅជុំវិញបរិវេណវត្តតាលាស់ចាស់ជាច្រើន សុទ្ធតែត្រូវប្រជាជនគាស់នៅក្រោយឆ្នាំ ១៩៧៩។ ឆ្អឹងជាច្រើនដែលប្រជាជនបោះគរនៅមាត់រណ្ដៅ ត្រូវអាជ្ញាធរមូលដ្ឋានប្រមែប្រមូលយកទៅដាក់នៅក្នុងបូជនីយដ្ឋានមួយ ក្នុងទីវត្តតាលាស់ចាស់ ដែលបានសាងសង់ឡើងនៅក្រោយការគាស់បន្តិច។ ចំនួនអដ្ឋិធាតុដែលគាស់បាននេះ មានចំនួនច្រើនអនេក។
ប្រាសាទសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី ១១ នៃគ.ស. ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទនេះស្ថិតលើកំពូលកូនភ្នំមួយឈ្មោះថាណងឃូ កម្ពស់ប្រមាណ ៧០ ម៉ែត្រ។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងឥដ្ឋ សណ្តូកលើកំពូលភ្នំកើត-លិច។ ប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋកម្ពស់ប្រហែល១០ ម៉ែត្រ និងរាងប្លង់បាតបួនជ្រុងស្មើរ បែរមុខទៅកើតមានស៊...
ឈ្មោះពេញហៅថា ទេសចរណ៍ធម្មជាតិសួនសត្វ តាដាបាយ៉ាប ដែលប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងមួយចំនួនមិនទាន់ស្គាល់នៅឡើយ សំបូរសត្វច្រើនប្រភេទ ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍។ ការចូលទៅកម្សាន្តនៅសួនសត្វតាដាបាយ៉ាប អាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៍ក្នុងការ មើលសត្វ ដើរលេងលំហែរដោយថ្មើរជើង និងចំណុចពិសេសផ្សេងៗ ទៀត។ សួន...
អ្នកស្រុកបានប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។ ប៉ុន្តែតាមការវិភាគតាមរូបរាងនិងទឹកដៃ ចម្លាក់នេះ ធ្វើឡើងក្នុងសម័យកណ្ដាលនោះទេ តែត្រូវធ្វើការសិក្សាបន្ថែមទៀតទើបដឹងពីសម័យ...
ព្រះវិហារព្រះកែវមរកតស្ថិតនៅខាងក្នុងព្រះបរមរាជវាំង ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៦២។ ព្រះវិហារជាស្នាដៃដ៏អស្ចារ្យនៃសិល្បៈខ្មែរ ដែលក្រាលដោយកម្រាលប្រាក់ជាង៥៣០០សន្លឹក ហើយមួយសន្លឹកៗ មានទម្ងន់១.១២៥ គីឡូក្រាម។ ហេតុនេះហើយ ទើបជ...
សហគមន៍ទេសចរណ៍អណ្តូងឫស្សីទទួលបានចំណូលពីការលក់ផលិតផលទេសចរណ៍ និងការផ្ដល់សេវាកម្មផ្សេងៗទៀត។ ទីនេះជាតំបន់ដែលប្រជាពលរដ្ឋមានមុខរបរប្រពៃណីតាំងពីបរមបុរាណមកផ្នែកស្មូនឆ្នាំងដែលវត្ថុធាតុដើមគឺដីឥដ្ឋនៃភ្នំក្រាំងមាសជាប់ភូមិនោះហើយ។ ក្រៅពីរបរខាងលើក៏មានរបរបន្ទាប់បន្សំដទៃទៀត ដូចជាឡើងត្នោត តម្បាញជាដើម។ ទេសចរបរទេសច្រើនទ...
ជារមណីយដ្ឋានមួយកំពុងលាក់ខ្លួនក្បែរជើងភ្នំ រំលេចទេសភាពដ៏ស្រស់ត្រកាល ប្រកបដោយខ្យល់ត្រជាក់ធម្មជាតិ រួមជាមួយអាហារគ្មានជាតិគីមីដែលដាំផ្ទាល់ក្នុងរមណីយដ្ឋានពិកនិកនឹងធ្វើឱ្យទេសចរជួបអារម្មណ៍ចម្លែក។ លើសពីនេះទេសចរអាចជួលកង់ជិះឡើងលើចង្កេះភ្នំ ព្រមទាំងទស្សនាចម្ការបន្លែធម្មជាតិជាច្រើនហិកតានៅក្នុងរមណីយដ្ឋានទៀតផង។ រ...
ប្រាសាទបាក់បែកស្ថិតនៅតំបន់ដាច់ស្រយាល ហើយពុំមានឯកសារបញ្ជាក់ក្រៅពីបញ្ជីស៊ីសាក។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉មួយ និងមានទ្វារបញ្ឆោតនៅ ជ្រុងផ្សេងទៀត។ ហោត្រៃធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារនៅខាងកើតមានផ្លូវចូលមួយនិងទ្វារពីរនៅអម។ ខ្លោ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប៉ុន្តែគេអាចពិនិត្យតាមរយៈក្បាច់លំអនិងស្ថាបត្យកម្ម ដែលអាចសន្និដ្នានថាប្រាសាទកសាងនៅចុងសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១២។ ប្រាសាទរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម ជ្រុងនីមួយៗមានប្រវែង៣.៥ម៉ែត្រ បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅជ្រុងផ...
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងនៅឆ្នាំ២០១៤ មានផ្ទៃដី ចំនួនជាង១ម៉ឺនហិចតា។ នៅតំបន់នេះ តាមការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភា គេបានរកឃើញស្ថានីយបុរាណ និងវត្ថុបុរាណ មានដូចជា ទួលសន្លុង(ទួលឡស្លដែក) ចំនួនជាង៥០ និង បុរាណវត្ថុមួយចំនួន ដូចជាឧបករណ៍ថ្មរំលីងក្នុងយុគថ្មរំលីង(២០០០ឆ្នាំមុ...
ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពាននេះស្ថិតនៅលើផ្លូវបុរាណពីអង្គរធំទៅកោះកេរ ជាស្ពានថ្មបាយក្រៀមលាតសន្ធឹងនិរតី-ឦសានមានបង្កាន់ដៃធ្វើពីថ្មភក់ និងរន្ធត្រដេវ៧ បណ្ដោយប្រវែង៣០ម៉ែត្រនិងទទឹង១០ម៉ែត្រ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទកសាងពីឥដ្ឋ បែរមុខទៅលិចឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយឥសូរ។ ប្រាសាទមាននៅសល់ប្រាង្គតែមួយទេ ដែលនៅជិតប្រាសាទនៅសល់បំណែកជើងទម្រ។
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងជើង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
បណ្ដុំថ្មនិងដីច្រោះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលុះធំ។ រមណីយដ្ឋាននេះមានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្ដោយប្រហែល ១០ គីឡូម៉ែត្រនៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរ៉ែក។ ផ្ទាំងដីដែលមានផ្នែកខាងលើជាដីឥដ្ឋទឹ...
2024 © Royal Academy of Cambodia