ព្រែកទាល់ជាតំបន់ជម្រកសត្វស្លាបគ្រប់ប្រភេទរស់នៅព្រៃរនាមទន្លេសាប ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបទឹកដ៏កម្រជាច្រើនប្រភេទ។ ចន្លោះខែធ្នូដល់ខែកុម្ភៈ ភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានាដូចជា សត្វទុង ក្រសា និងសត្វបក្សីផ្សេងៗទៀត ដែលជិតផុតពូជផងដែ...
ចម្ការទំពាំងបាយជូរបាណន់ កំពុងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនទៅទស្សនាទីនេះ។ ម្ចាស់ចម្ការទំពាំងបាយជូរបាណន់បានអះអាងថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍មិនតិចជាង២០០ នាក់ទេ បានចូលទៅទស្សនាក្នុងចម្ការទំពាំងបាយជូរបាណន់។ មូលហេតុដែលនាំឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់អារម្មណ៍ទៅទស្សនាចម្ការទំពាំងបាយជូរបា...
ប្រសិនបើប្រៀបធៀបទឹកធ្លាក់អន្លង់ជើងចាបនិងទឹកធ្លាក់អន្លង់មាសដែលមានទីតាំងនៅជិតគ្នានេះ យើងអាចកត់សម្គាល់ថា ទីតាំងក្រាលដោយផ្ទាំងថ្មជាច្រើន មានផ្លូវទឹកហូរកាត់ ហើយមានទឹកហូរជាច្រើនដំណាក់ ទើបទីនេះមានវាលលម្ហែច្រើនជាងទឹកធ្លាក់អន្លង់មាស។ ទេសភាពដ៏ប្រណិតបានទាក់ទាញទេសចរមកសម្រាក ងូតទឺក បោះតង់សម្រាកពេលយប់ទៀតផង។
ផ្ទៃទន្លេមេគង្គដែនដីភាគឦសានជាទ្រនំបក្សី ជម្រកត្រីទឹកសាប និងត្រីផ្សោតដ៏ល្បីល្បាញ។ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិលទេសចរ ថ្វីត្បិតតែសព្វថ្ងៃអវត្តមានសត្វផ្សោត ក្រោយពេលសាងសង់ទំនប់ដនសាហុងរួច ហើយកម្ពស់ទឹកថយចុះក្ដី ក៏ទេសចរនៅអាចមើលឃើញសំណង់លម្ហែជាអតីតកំពង់ផែនិងស្ថានីយរថភ្លើង សម័យបារាំងក្នុងទឹកដីឡាវ។ ទេសចរអាចបោះជ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាំស្ថិតនៅទិសខាងត្បូងបំផុតនៃរាជធានី ដែល អ្នកស្រុកជឿថាប្រាង្គទាំងអស់មានចំនួនទៅដល់ប្រាំ តែតាមការពិតទៅតួប្រាង្គមានតែ៣ទេ រួមនិងហោត្រៃពីរគឺនៅខាងត្បូងឆៀងខាងកើត និងខាងជើងឆៀងខាងកើត។ ប្រាសាទសាងសង់អំពីឥដ្ឋនិងថ្មបាយក្រៀម។ ប្រាសាទប្រាំខាងលើនេះ...
ប្រាសាទព្រះគោកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ មានរចនាបថព្រះគោ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានិងដល់វិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី២ជាបុព្វបុរស។ ប្រាសាទព្រះគោមានតួប្រាង្គ៦ រៀបចំជា២ជួរ សង់លើខឿនមួយមានកំពែង៣ជាន់ មានទ្វារចូលពីខាងកើតនិងខាងលិចក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ(កំពែងទី២) ហ៊ុមព័ទ្ធដោយគូទឹក។...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មួយផ្នែកសង់ភ្ជាប់ទៅពើងថ្ម។ នៅមុខខាងកើតមានយ៉មួយភ្ជាប់ ទៅមណ្ឌបធ្វើពីថ្មបាយក្រៀម រាងជាចតុកោណកែង។ ប្រាសាទរងការបំផ្លាញដោយការជីកកកាយមានគំនរឥដ្ឋនៅក្នុងកំពែងខាងក្នុងផ្នែកខាងលិច។
ទេសចរណ៍ត្រូវបន្តដំណើរដោយថ្មើរជើងឡើងភ្នំដើម្បីទៅដល់ទឹកជ្រោះដោយតោងវល្លិ៍ តោងថ្ម និងមានផ្លូវចង្អៀតដោយកន្លែង។ ប៉ុន្តែវាមានភាពងាយស្រួលដោយសារវាជាផ្លូវដែលគេធ្វើដំណើរញឹកញាប់ ហើយយើងត្រូវចំណាយពេលប្រហែលជាមួយម៉ោង។ ទឹកជ្រោះដែលខ្ពស់ជាងគេបំផុត ដែលមានកម្ពស់ប្រហែល២០ម៉ែត្រ ហើយនៅផ្នែកខាងក្រោមមានល្អាង ដែលអាចឱ្យយើងដើរចូ...
ប្រាសាទសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ទួលប្រាសាទមួយចំហៀងត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើស្រែចំការ ព្រោះស្ថិតនៅកណ្ដាលវាលស្រែ មិនមានផ្លូវបើកបរចូលទៅដល់បានទេ។ ក្រុម Discovery Khmer Temple បានអះអាងថា ពាក្យ ដំមេ ឬ ដំម៉ែ មានន័យថាវាយម្ដាយ ដែលកើត...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងជើងខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
បើនិយាយទៅថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តនៅឯរមណីយដ្ឋានមួយនេះទេ តែបើថ្ងៃបុណ្យទានវិញរកតែខ្ចុសអង្គុយលេងសឹងតែគ្មាន។ នៅទីនោះមានទំនប់ទឹក យ៉ាងធំ សម្រាប់លេងកម្សាន្ត បរិយាកាសបរិសុទ្ធ មានលក់ម្ហួបអាហារឆ្ងាញ់ៗដូចជា មាន់ដុត កង្កែបបោក សាច់គោអាំង ត្រីអាំង និងម្ហួបជាច្រើនមុខទៀត។
ទំហំនៃប្រាសាទនេះ គឺ ៥x៦ ម៉ែត្រ និងមានកម្ពស់ ៨ម៉ែត្រ ហើយតាមស្លាកស្នាមពីសម័យដើម មានកំពែងធ្វើអំពីថ្មបាយក្រៀមហ៊ុំព័ទ្ធជុំវិញ។ ប្រាសាទទ្រេតមួយនេះត្រូវបានទេសចរបរទេសដាក់ឈ្មោះថា (Leaning Tower of Pisa Cambodia) «ប្រាសាទទ្រេតនៅកម្ពុជា» ដែលប្រៀបទៅប្រាសាទទ្រេតនៅអ៊ីតាលី។ ប្រាសាទនេះរងគ្រោះដោយការទម្លាក់គ្រាប់បែកព...
មុនឆ្នាំ១៩៦២ ទឹកដីខេត្តមណ្ឌលគិរីទាំងមូលជាស្រុកមួយរបស់ខេត្តក្រចេះ ដែលមានឈ្មោះថាស្រុកឆ្លូងលើ។ ដោយសារតែទឹកដីខេត្តក្រចេះ មានវិសាលភាពធំធេងពេកពិបាកក្នុងការគ្រប់គ្រងទើបនៅឆ្នាំ១៩៦៣ អតីតព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រិត្យកាត់យកតំបន់មួយចំនួន នៃខេត្តក្រចេះរួមទាំងស្រុកឆ្លូងលើ បង្កើតជាខេត្តថ្មីមួយដោយដាក់ឈ្មោ...
រមណីយដ្ឋានទើបបើកថ្មីនេះ មានឈ្មោះជាច្រើនដូចជា ទឹកធ្លាក់ព្រែកត្នោត ឬ អន្លង់ខៀវ ឬក៏អន្លង់ធំ។ទីនេះជាដងស្ទឹង ដែលហូរចុះមកពីជួរភ្នំបូកគោប៉ែកខាងត្បូង រំលេចទៅដោយផ្ទាំងថ្មជាច្រើនផុសចេញពីទឹក។ ទីនេះបានបង្កើតជាសហគមន៍ទេសចរណ៍ដែលមានលក់ម្ហូបអាហារផងដែរ។
រមណីយដ្ឋានធម្មជាតិស្ទឹងថ្វាក ជារមណីយដ្ឋានមួយដែលមានទឹកធ្លាក់នៃស្ទឹងសង្កែប៉ែកខាងលើ ហើយបានបង្កើតឡើងចាប់ពីឆ្នាំ២០១១មក។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេងក្នុងស្ទឹងលើថ្មរដេបរដុប។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឫស្សីជាច្រើនដុះតាមច្រាំងនិងផ្លូវចូលទៅលេងអមទៅដោយតូប ដែលសាងសង់ឡើងសម្រាប់ភ...
2024 © Royal Academy of Cambodia