ភ្នំព្រឹកជាឈ្មោះភ្នំមួយ ហើយក៏ជាឈ្មោះស្រុកក្នុងខេត្តបាត់ដំបងដែរ។ ផ្លូវជាតិបានត្រូវស្ថាបនាឡើងសសៀរតាមចង្កេះភ្នំនេះ បង្កើតនូវទេសភាពដ៏ត្រកាលដល់អ្នកទេសចរ។ នៅតំបន់នេះមានភ្នំជាច្រើនប្រកបដោយទេសភាពធម្មជាតិស្អាតអនេក។ ជុំវិញទីនេះមានចម្ការដំណាំរបស់អ្នកស្រុក និងខ្យល់អាកាសដ៏បរិសុទ្ធ។ នៅទីតាំងនោះក៏មានឃុំឈ្មោះបារាំង...
បឹងធម្មជាតិដ៏ធំនេះ ក្នុងរដូវវស្សាមានទឹកជម្រៅជាង៧ម៉ែត្រនិងរដូវប្រាំង មានជម្រៅប្រមាណជាង២ម៉ែត្រ ជាថវិកាជំនួយឥតសំណងពីទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង AFD ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្នទីកន្លែងនោះបានបង្កើតឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិផងដែរ ដោយមានតូបជួល មានលក់ម្ហូបអាហារបន្តិចបន្តួច មានសេវាជិះកាណូតមើលទេសភ...
ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
ប្រភេទសាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ។ ប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២និង១៣។ ប្រាសាទមានសភាពជារោងវែងដែលបានបាក់រលំដំបូលខាងកើតអស់ទៅហើយ នៅសល់កំពូលផ្កាឈូកខ្លះ ហើយមានទំហំប្រមាណជា ៦x១២ ម៉ែត្រ។ ប្រាសាទស្ថិតនៅ...
បឹងទំនប់ខ្ពបត្របែក ជាទីរមណីយដ្ឋានដែលទាក់ទាញភ្ញៀវមកកម្សាន្តនៅរដូវវស្សា ជាពិសេសរដូវភ្ជុំបិណ្ឌ។ ភ្ញៀវមកលេងយ៉ាងកកកុញតាមបណ្ដោយទំនប់ និងលើស្ពានដើម្បីស្រូបយកខ្យល់អាកាស។ ទីបឹងមួយ ដែលបង្កប់ខ្លួនតាមបណ្តោយជួរភ្នំដ៏ស្រស់ត្រកាល ជាមួយនឹងខ្យល់ជំនោរបរិសុទ្ធបក់មកត្រសៀកៗពីទិសនិរតី ធ្វើឱ្យភ្ញៀវដែលកំពុងពិសាអាហារនៅតាមតូ...
វត្តមហាវ័ន គិរីរម្យចាស់ ជាវត្តដែលបានកសាងឡើងដំណាលនឹងសំណង់នានាលើកំពូលភ្នំនេះ នាសម័យ សង្គមរាស្ត្រនិយម។ សំណង់ថ្មីដ៏ធំមួយជាព្រះចេតិយត្រូវបានកសាងឡើងឡើង នាទីវត្តនោះ។
ព្រះវិហារបុរាណដែលស្ថិតនៅក្នុងវត្តនេះ មានរចនាបថចំណាស់គួរឱ្យគយគន់ធៀបនឹងសំណង់ព្រះវិហារបែបសម័យ។ ព្រះវិហារនេះត្រូវបានជួសជុលនិងលាបលនសាជាថ្មី ដោយរក្សាទ្រង់ទ្រាយដើមទាំងអស់។
តំបន់វាលវែងកំពុងអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ ដោយមានការសាងសង់រីស៊តឯកជនជាច្រើនសម្រាប់ទទួលភ្ញៀវទៅកាន់តំបន់នោះ។ តំបន់អេកូធម្មជាតិថ្មីស្រឡាងនេះកំពុងទាក់ទាញទេសចរទៅសម្រាកលំហែ មើលទេសភាពព្រៃភ្នំពីទីតាំងរីស៊តស្ថិតនៅតំបន់ជួរភ្នំ១៥០០ រហូតដល់ទៅច្រកថ្មដា ជាអាទិ៍មាន ផ្ទះលំហែជើងភ្នំទំព័រ, ហ៊ីលសាយរីស៊តវាលវែង,...
តំបន់អេកូទេសចរណ៍រុនតាឯកជាភូមិឋានមានទេសភាពធម្មជាតិព័ទ្ធដោយបឹងដ៏ធំ ទេសភាពស្រស់ស្អាតនាពេលអស្តង្គត ក្រោមការគ្រប់គ្រងរបស់សហគមន៍ទេសចរណ៍នៅទីនេះ។ ក្រុមភ្ញៀវទេសចរចូលចិត្តមកទស្សនានិងស្នាក់នៅក្នុងភូមិនេះ ដើម្បីមើលឃើញពីជីវិតបែបជនបទរបស់ប្រជាជនស្នាក់នៅផ្ទះបរិស្ថាន មិនមានបណ្ដាញភ្លើងអគ្គិសនី ហើយប្រើជំនួសដោយថាមពលពន្...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសនិរតីឆ្ពោះទៅរហាល និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនមួយ និងមានដំកល់លិង្គធំមួយដែលទ្រដោយបល្ល័ង្គ។ ប្រាសាទមានកំពែងថ្មបាយក្រៀម និងខ្លោងទ្វារធ្វើពីថ្មបាយក្រៀមស្ថិ...
រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមា...
ទំនប់ស្ទាក់ទឹកសាលាតាអន ជាទំនប់ប្រវត្តិសាស្ត្រដែលបានសាងសង់ឡើងក្នុងតម្លៃជាង៣២ លានដុល្លាអាមេរិកជាគម្រោងនៃកម្ចីហិរញ្ញប្បទានសម្បទាន របស់ សាធារណរដ្ឋកូរ៉េ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។ ទំនប់ស្ទាក់ទឹកសាលាតាអន រួមមាន សំណង់មេមានបន្ទះទ្វារទឹក ដែលស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេដូនទាវ ផ្ដល់អត្ថប្រយោជន៍ដ...
រោងអ្នកតាក្នុងភូមិមួយស្ថិតនៅជិតខ្លោងទ្វារវត្ត មានតម្កល់ផ្ដែរបុរាណមួយនៅល្អប្រណិត ដែលតាមសំដីអ្នកស្រុកនៅទីនោះ គឺមាននៅទីនេះតាំងពីយូរមកហើយ។ ទីតាំងមានសណ្ឋានជាទីទួលព័ទ្ធជុំវិញដាយកសិន្ធុ ហើយត្រូវលុបបាត់បន្តិចម្ដង ក្លាយជាផ្លូវទឹកអមផ្លូវចូលភូមិទៅវិញ។ ក្រៅពីផ្ដែរនៅមានបំណែកថ្មបុរាណផ្សេងៗនៅទីនោះដែរ។
ភ្នំវល្លិ៍ជាអតីតទីតាំងយុទ្ធសាស្រ្តយោធាដ៏រឹងមាំមួយរបស់ក្រុមខ្មែរក្រហមនៅភាគនិរតីប្រទេស ដែលបច្ចប្បន្នបានក្លាយជាតំបន់កសិទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍។ ទីនេះមានប្រវត្តិអតីតមេបញ្ជាការខ្មែរក្រហមឈ្មោះ ឈូក រិន បានបញ្ជាឱ្យបាញ់សម្លាប់ចំណាប់ខ្មាំងបរទេស៣នាក់ ក្នុងនោះមាន ជនជាតិស្ត្រាលី បារាំង និងអង់គ្លេសនៅទីនោះ។ តំ...
ប្រាសាទត្រូវបានសង់បល្ល័ងត្រួតពីលើ ប្រហែលជាសង់ក្នុងសតវត្សរ៍ទី១១ រចនាបថឃ្លាំង។ ជាប្រាសាទឥដ្ឋលំអដោយថ្មភក់ មានប្រាង្គទោលបែរមុខទៅកើត។ ប្រាសាទមានសសរពេជ្ររាងប្រាំបីជ្រុង មានផ្តែរមួយ មានមេទ្វារមាន សិលាចារឹកពីរ។ ទីតាំងនេះស្ថិតនៅក្នុងវត្ត មានគូទឹកព័ទ្ធជុំវិញ និងមានស្រះមួយនៅឦសាន។
2024 © Royal Academy of Cambodia