សួនសត្វ សូនដំណាំ ញឹម វណ្ណដា ឬក៏គេច្រើនហៅថា សួនសត្វទឹកឈូកំពត មានសត្វច្រើនប្រភេទ ដូចជា ដំរី, ខ្លាឃ្មុំ, ខ្លាដំបង, តោ, ប្រែង, ស្វា, ទោច, ជ្រូកព្រៃ, ទន្សោង, រមាំង, អូដ្ឋ, អូទ្រីស, ក្ងោក, មៀម, សេក, ព្រាប, ក្រពើ និងពស់ថ្លាន់ ជាដើម។ ក្រៅពីសត្វ ក៏មានដំណាំហូបផ្លែជាច្រើនទៀតដូចជា ធូរេន, សាវម៉ាវ, មង្ឃុត។ល។ សួនន...
ដំណើរកម្សាន្តសប្បាយជាមួយនឹងទូកកម្សាន្តតាមដងព្រែកកំពត នៅពេលល្ងាចដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតាមដងស្ទឹងកំពត បន្ទាប់ពីហត់នឿយក្នុងការងារ។ ជិះទូកកម្សាន្តតាមដងព្រែកកំពត គេអាចមើលថ្ងៃលិច មើលអំពិលអំពែកនៅពេលរាត្រី តាមទូកទេសចរណ៍។ ទូកនេះមានចេញដំណើរពេលល្ងាចនៅម៉ោង ៦ល្ងាច និងត្រលប់មកច្រាំងវិញនៅម៉ោង ៨ យប់ ដែលនៅល...
រមណីយដ្ឋានធម្មជាតិដ៏ល្អ ដែលមានព្រៃដ៏ភ្នំស្រស់ស្អាតនៅជាប់នឹងច្រាំងស្ទឹង។ យើងអាចចុះងូតទឹកលេងបានព្រោះទឹកថ្លាហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន។ រមណីយដ្ឋានទឹកធ្លាក់នេះនៅជាប់ស្រុកសំឡូត ហើយក៏ជាព្រំប្រទល់រវាងខេត្តប៉ៃលិន និងបាត់ដំបងដែលហូរកាត់ភូមិក្រចាប់និងរមណីយដ្ឋាននានានៃតំបន់នេះទៅកាន់ស្ទឹងសង្កែផងដែរ។
សំណង់អគារជាច្រើនរួមមាន សណ្ឋាគារ ភោជនីយដ្ឋានព្រមទាំងកាស៊ីណូផងនោះស្ថិតនៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តសម្រាប់បម្រើសេវាទេសចរដែលទៅលេងកម្សាន្ត។ ក្រៅពីទស្សនាទឹកធ្លាក់ហើយនោះ ភ្ញៀវក៏អាចទៅទស្សនាទីតាំងសាងសង់ព្រះពុទ្ធរូបពីសម័យដើមជិត១០០អង្គ ផងដែរ នៅទីវត្តអារាមចិនមួយនៅជិតនេះ។ សេវាកម្មដូចបានរៀបរាប់ខាងលើសម្រាប់បម្...
អង្គរអាយ (Angkor Eye) ជាកន្រ្តកវិលដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានិងជាកន្ត្រកវិលខ្ពស់លំដាប់ទី៣ នៅតំបន់អាស៊ី។ អង្គរអាយបានចាប់បើកដំណើរការនៅឆ្នាំ២០២០។ ពីកន្ត្រកវិលទេសចរនឹងរំភើបរីករាយជាមួយទិដ្ឋភាព 360° នៃទីក្រុង ជនបទរៀងអាយ និង តំបន់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក។ កន្ត្រកវិលមានកម្ពស់ 85 ម៉ែត្រ ផលិតដោ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបួនបែរមុខទៅកើត។ ប្រាង្គប្រាសាទបីរត់ជួរជើងត្បូង ដែលប្រាង្គនៅចុងខាងត្បូងធ្វើពីថ្មភក់ ឯប្រាង្គកណ្ដាលធ្វើពីឥដ្ឋ ចំណែកប្រាង្គពីរទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គទីបួនមានទំហំតូចស្ថិតនៅចំពីខាងកើតប្រាង្គកណ្ដាល។ មានគូទឹកព័ទ្ធជុំវិញ និងស្រះផងដែរ។
ប្រាសាទកសាងនៅចុងសតវត្សរ៍ទី៩ បានបាក់បែករលំអស់ នៅសល់តែសំណល់មេទ្វារនិងបំណែកថ្ម។ ប្រាសាទមានប្រាង្គចំនួនប្រាំ សង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាសាទមានឈ្មោះល្បី ដោយមានសិលាចារឹករបស់ បណ្ឌិត សិវសោម ជារាជគ្រូនៃព្រះបាទឥន្ទ្រវរ្ម័នទី១។ បណ្ឌិតនេះជាអ្នកចេះចាំស្ទាត់នូវក្បួនច្បាប់ទាំងឡាយខាងផ្នែកអក្សរសាស្ត្រនិងមន្តវិជ្ជាផ្...
ប្រាសាទសល់តែខ្លោងទ្វារ ផ្ដែរ និងជើងទម្រ ធ្វើពីថ្មភក់ ដែលទីនេះធ្លាប់ជាប្រាសាទឥដ្ឋមានប៉មចំនួន៣ មានច្រកចូលពីខាងកើត ហ៊ុំព័ទ្ធដោយគូទឹកនិងមានស្រះមួយស្ថិតនៅខាងកើតប្រាសាទ។ ប្រាសាទនេះសង់ឡើងក្នុងកំឡុងស.វ.ទី១១ ក្នុងរាជព្រះបាទស្រីសូរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ យោងតាមសិលាចារឹកប្រាសាទព្រះនេត្រព្រះK215 តំ...
ប្រាសាទនេះសង់នៅចុងសតវត្សរ៍ទី១១ ដើម្បីបូជាព្រះសិវៈ ក្នុងរជ្ជកាលស្ដេចជាច្រើនអង្គរួមមាន ព្រះបាទយសោវរ្ម័នទី១ និងសូរ្យវរ្ម័នទី១ រហូតដល់ព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទព្រះវិហារ គឺជាប្រាសាទខ្មែរនៅលើពយតាឌី នៅជាប់ច្រាំងថ្មកម្ពស់៦២៥ ម៉ែត្រនៃភ្នំដងរែក។ ប្រាសាទមានទីតាំងដ៏អស្ចារ្យបំផុតក្នុងចំណោមប្រាសាទដែលបានសាងសង...
រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើ...
ស្ពាននេះកសាងឡើងក្នុងសតវត្សរ៍ទី១២ ហើយមានឈ្មោះ "ព្រះទិស" ឬ "ប្រាប់ទិស"។ ស្ពានបុរាណសម័យអង្គរនេះ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់) ចំនួ ២១។ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃ នាគនិងថ្មគោល គឺស្ថិតនៅក្នុងរ...
ច្រកព្រំដែនកម្ពុជា-ថៃអានសេះ ដែលភាគីថៃហៅថា អានម៉ា ហើយមានន័យដូចគ្នាទាំងស្រុង។ ច្រកលើកំពូលភ្នំដងរែកនេះ ជាច្រកទ្វារអន្តរជាតិឆ្លងកាត់ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅកាន់ស្រុកណាំយឺន ខេត្តឧប៊ុន។ ខាងភាគីកម្ពុជាបានស្ថាបនាផ្លូវក្រាលបេតុងពីជើងភ្នំឡើងទៅកំពូលភ្នំដងរែក និងបន្តពីស្រុកជាំក្សាន្តទៅកាន់តំបន់មុំបីផ...
ប្រាសាទចិនស្រមកសាងឡើងនៅចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចបីអង្គគឺព្រះបាទជ័យវរ្ម័នទី៤ក្នុងរចនាបថកោះកេរ ព្រះបាទរាជេន្ទ្រវរ្ម័នក្នុងរចនាបថប្រែរូប និងព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថបន្ទាយស្រី។ បន្ទាយចិនស្រមឬអ្នកស្រុកហៅថា «ប្រាសាទភូមិព្រៃវែង» មានកំពែង ៣ ជាន់ ធ្វើពីថ្មបាយក្រៀម កម្ពស់ ២,៥០...
ប្រាសាទពណ្ណរាយ ឬប្រាសាទភ្នំព្រះនរាយណ៍ មានទីតាំងស្ថិតនៅលើកូនភ្នំមួយ មានកម្ពស់ ប្រមាណ៨០ម. ដែលត្រូវឡើងតាមជណ្ដើរ ប្រមាណ ២០៨កាំ។ ប្រាសាទនេះបែកបាក់អស់ប្រាង្គខាងជើងមួយ នៅសល់តួប្រាង្គចំនួនពីរ ដែលមានប្រាង្គ ទំហំ ៤ x ៤ម. និងកំពស់ ៨ម.។ ប្រាសាទកសាងឡើងអំពីឥដ្ឋ និងថ្មភក់ជាមេទ្វារ និងសន្លឹកផ្ដែរជាថ្មភក់ដែរ។ សាងសង់...
2024 © Royal Academy of Cambodia