វត្តមានឈ្មោះពេញថាវត្តសែនសិរី តែភាគច្រើនគេស្គាល់ថាជាវត្តសំរោងសែន។ នៅងទីនេះហើយដែលធ្លាប់មានការធ្វើកំណាយរបស់អ្នកបុរាណវិទូបរទេសឆ្នាំ១៩០១ ហើយរកឃើញសំណល់វត្ថុប្រើប្រាស់ គ្រឿងអល្លង្ការ ឧបករណ៍នេសាទ ព្រមទាំងឆ្អឹងសត្វ ត្រី និងមនុស្ស។ ស្ថានីយសំរោងសែន មានអាយុកាលស្ថិតនៅយុគថ្មរំលីង និងយុគសំរឹទ្ធ។ ក្រោយមកនៅឆ្នាំ ១៩៩...
ភ្នំនេះជារមណីយដ្ឋានចម្រុះ រូមមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមនេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ ដាំដើមឈើ និងរៀបចំគ្រប់គ្រង។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គទោលសង់ពីថ្មបាយក្រៀមបែរមុខទៅកើត។ ប្រាសាទនេះមានស៊ុមទ្វារថ្មភក់មានស្រះមួយនៅទិសខាងកើត។
វត្តដែលប្រកបដោយព្រះវិហារនិងឧបដ្ឋានសាលាដ៏ស្រស់ស្អាតមួយនេះ មានរក្សាទុកនូវសិលាចារឹកពីរផ្ទាំង ដែលគេបានដាក់តាំងនៅចំពីខាងមុខព្រះវិហារតែម្ដង។ គឺជាសិលាចារឹកសម័យកណ្ដាល ដែលបានចាក់ភ្ជាប់ ទៅនឹងជើងទម្រ លើខឿនអមសងខាងផ្លូវចូលព្រះវិហារ។
ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀត...
ប្រាសាទប្រហែលជាសង់ឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយមាន ប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ សង់លើខឿន ធ្វើពីថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយធ្វើពីឥដ្ឋ។ កំពែងទីមួ...
ប្រាសាទស្រះខ្មៅ ស្ថិតនៅលើជួរភ្នំមួយដែលរត់ជួរតាំងពីភ្នំចំប៉ា ភ្នំស្រួច ភ្នំសន្ទុក ភ្នំភ្លើង ភ្នំពែន។ល។ ភ្នំនេះ មានរឿងព្រេងនិទានថា កាលពីបុរាណភ្នំស្រះខ្មៅ មានឈ្មោះថា "ភ្នំតូច" ឯភ្នំ សន្ទុកមានឈ្មោះថា “ភ្នំធំ"។ ក្រោយមានស្ដេចមួយអង្គទ្រង់ត្រាស់បង្គាប់ឱ្យពលសេនាជីកស្រះយកទឹកប្រើប្រាស់ និងយកខ្ចៅ ខ្យង គ្រំចិញ្ច...
ទំនប់លំហាច ជាអនុគម្រោងមួយនៃគម្រោងកែលំអប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប ដែលចាប់ផ្តើមពីឆ្នាំ ២០១៦។ សំណង់នេះរួមមាន សំណង់ក្បាលហុង សំណង់នាំទឹកជាប្រឡាយបេតុងប្រវែង ១៦,៤០ គីឡូម៉ែត្រនិងប្រឡាយតូចៗជាច្រើនទៀត។ ទំនប់នេះមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣២៨៩ហិកតា បម្រើឱ្យជីវភាពប្រចាំថ្...
វត្តវ៉ារិនមានព្រះវិហារបុរាណមួយ ដែលត្រូវបានជួសជុលឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម បានយ៉ាងល្អ។ ព្រះវិហារនេះក៏មាននៅសល់គំនូរបែបបុរាណនៅផ្នែកពិតាន ហើយកសាងឡើងនៅ ដើមស.វ.ទី២០ ផងដែរ។ សំណង់បេតិកភណ្ឌនេះ បែរមុខទៅទិសខាងកើតសង់ពីឥដ្ឋ បូកស៊ីម៉ង់ នឹងប្រក់ក្បឿង មានរចនាបថខ្មែរលាយបស្ចឹមប្រទេសខ្លះ។
ប្រាសាទស្លុតី ឬប្រាសាទថ្នមប្តីកសាងឡើងនៅចន្លោះសតវត្សរ៍ទី៧ និងទី៨តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីនៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា៥គុណ៥ម៉ែត្រកម្ពស់ប្រមាណ៧ម៉ែត្រសង់ឡើងបែរមុខទៅទិសខាងកើតតែបច្ចុប្បន្ននៅសល់តែប្រាង្គពីរប៉ុណ្ណោះដោយមូលហេតុប្រាង្គមួយទៀតត្រូវខូចខាតក្នុងសម័យខ្មែរក្រហម...
ផ្សារធំថ្មីជាផ្សារមួយដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៣៧នៅលើទីលានចាក់សម្រាមកាលសម័យនោះ។ ទីតាំងដែលផ្សារធំថ្មីស្ថិតនៅធ្លាប់ជាវាលភក់ល្បាប់ ហើយជោរជន់ទៅដោយទឹកបឹងតេជោ។ សព្វថ្ងៃនេះ ផ្សារដ៏ធំមួយនេះបានក្លាយជាកន្លែងដែលគេស្គាល់គ្រប់គ្នានៅទីក្រុងភ្នំពេញ ហើយក៏ជាផ្សារដែលសម្រាប់នាំទេសចរណ៍ទៅទស្សនាកម្សាន្តផងដែរ។ ក្រៅពីផ្សា...
ទឹកធ្លាក់បរឡាងឬទឹកធ្លាក់សំឡូតចាស់ ឬក៏អ្នកខ្លះហៅថា ទឹកធ្លាក់អេនជេលីណា ជោលី អន្ទងទឹកចិត្តទេសចរជាតិនិងអន្តរជាតិមកងូតទឹក និងហក់លោតលើអាងបំពេញដោយមុខទឹកហូរធ្លាក់ ២ តូចៗ និងថ្មលយ រំលេចផ្ទៃទឹកបៃតងស្រស់ក្នុងបរិយាកាសធម្មជាតិ។ ភាពស្រស់បំព្រងនៃទឹកធ្លាក់បង្កប់ខ្លួនក្នុងព្រៃឈើចោលម្លប់ត្រឈឹងត្រឈៃ មួយផ្នែកជាគុណសម្បត...
នៅលើកូនភ្នំមួយប៉ែកអគ្នេយ៍នៃភ្នំអដ្ឋរស ដែលអាចទៅដល់ ដោយចូលតាមវត្តធម្មកេរ្តិ៍ មានព្រះចេតិយរបស់ព្រះចន្ទរាជា ដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថដោយការកសាងក្រុងលង្វែក ហើយបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួច។ នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទ និងវិហារមួយដែលធ្លាក់រងការទម...
គម្រោងទីក្រុងសៀងហៃ កំពុងសាងសង់ឡើងនៅក្នុងទឹកដីវិនិយោគរបស់ក្រុមហ៊ុនសៀងហៃ រីហ្សតនាព្រំប្រទល់ កម្ពុជាវៀតណាម។ គម្រោងនេះ គឺសាងសង់ឡើងសម្រាប់ទទួលភ្ញៀវជាតិ និង អន្តរជាតិ។ ក្រុមហ៊ុនមានគោលដៅបង្កើត«ពិភពសប្បាយគ្មានដែនកំណត់» ដែលនៅទីនោះរួមមាន កាស៊ីណូ, ខុនដូ, សណ្ឋាគារ ដែលបំពាក់ដោយបរិក្ខាទំនើបៗ។ នៅពេលអនាគតរីស៊ត នឹងម...
ប្រាសាទបាក់បែកស្ថិតនៅតំបន់ដាច់ស្រយាល ហើយពុំមានឯកសារបញ្ជាក់ក្រៅពីបញ្ជីស៊ីសាក។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉មួយ និងមានទ្វារបញ្ឆោតនៅ ជ្រុងផ្សេងទៀត។ ហោត្រៃធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារនៅខាងកើតមានផ្លូវចូលមួយនិងទ្វារពីរនៅអម។ ខ្លោ...
2024 © Royal Academy of Cambodia