ខេត្តដ៏ចំណាស់នៅភាគពាយ័ព្យនៃប្រទេស មានដីដ៏មានជីរជាតិ ធ្លាប់មានឈ្មោះជា ជង្រុកស្រូវ របស់កម្ពុជា។ ខេត្តបាត់ដំបងធ្លាប់មានប្រវត្តិត្រូវបានសៀមគ្រប់គ្រងអស់រយៈពេលយ៉ាងយូរមួយនេះដែលឈ្មោះនេះទើបចារឹកឡើងក្រោយសម័យអង្គរ ដែលគេបានផ្សារភ្ជាប់ទៅនឹងរឿង តំណាលពីការបាត់ដំបងរបស់ តាដំបងក្រញូង ដែលធ្លាប់ឡើងសោយរាជ្យដោយអំណាចនៃដំប...
វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅខាងជើងចំងាយប្រមាណ ១០០០ម៉ែត្រមានភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹង ទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ភ្នំប្រុសជាភ្នំកម្ពស់៣០ម. ដែលមានរាងទួលទាបមានផ្លូវឡើងយានយន្ត...
វត្តតាំងក្រសាំង គឺជាអតីតទីតាំងប្រាសាទបុរាណមួយកាលពីស.វ.ទី៧ ប៉ុន្តែសព្វថ្ងៃគេ បានកសាងព្រះវិហារពីលើទួលប្រាសាទ ធ្វើឱ្យបាត់បង់ស្លាកស្នាមបុរាណទាំងស្រុងទៅហើយ។ នៅក្នុងទីវត្តនេះមានចេតិយមួយសងបែរមុខទៅស្រះទឹក ប៉ុន្តែមិនមានការថែទាំដិតដល់ទេ។ នៅលើធ្នើរមានតំកល់ធាតុមួយចំនួន ដែលត្រូវបានប្រមូលមកពីទីតាំងសម្លាប់នានាក្នុ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គបីបែរមុខទៅកើត ដែលមានប្រាង្គកណ្ដាលខូចខាតអស់។ ប្រាង្គខាងត្បូងដែលនៅសល់រាងបួនជ្រុងស្មើធ្វើពីឥដ្ឋមានទ្វារបញ្ឆោតនៅជ្រុងទាំងបីផ្សេងទៀត។ នៅខាងជើងមានបល្ល័ងមួយមានតម្កល់ស្នោទ្រោណិ និងសិវលិង្គដ៏ធំស្ថិតនៅក្នុងប្រាសាទ។ ប្រាង្គខាងជើងបាក់បែកអស់...
វត្តទេសចរណ៍មួយក្នុងខេត្តស្ទឹងត្រែង មានឈ្មោះថាវត្តពោធិញាណឬវត្តព្រះងង្គធំ។ ក្នុងទីវត្តមានសំណង់បុរាណតាំងពីសម័យសង្គមរាស្ត្រនិយមជាច្រើនផងដែរ។
ប្រាសាទនេះត្រូវបានកសាងក្នុងសតវត្សរ៍ទី១១ ឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទបន្ទាយដីឬភ្នំដី២ ស្ថិតនៅចន្លោះភ្នំគូលែននិងភ្នំក្បាលស្ពាន ជាប្រាសាទលើចង្កេះភ្នំ មានរាងបួនជ្រុងស្មើ។ ប្រាសាទកណ្ដាលព្រៃនេះបែរមុខទៅទិសខាងកើត ធ្វើពីឥដ្ឋ ហើយមានស៊ុមទ្វារធ្វើពីថ្មភក់ មានសសរពេជ្ររាង៨ជ្រុង ហើយមានកំពែងឥដ្ឋព័ទ្ធជុំវិញ។ ប្រាសាទ...
វត្តមហាលាភជាវត្តបុរាណ ដែលមានព្រះវិហារធំសង់អំពីឈើប្រក់ក្បឿងស្រកាលេញ កសាងតាំងពី អំឡុងឆ្នាំ១៨៨០ ក្នុងរជ្ជកាលព្រះបាទនរោត្តម។ ព្រះវិហារមានសសរឈើសរុប៦០ដើម។ នៅក្នុងព្រះវិហារមានគំនូរបុរាណដែលគូរតាំងពីចុងស.វទី១៩ រួមមាន គំនូរក្បាច់ទឹកមាសលើសសរ និងគំនូរលើពិតាន។ វត្តនេះជាទីអារាមល្បីល្បាញប្រចាំស្រុកកោះសុទិនហើយមានប្...
វត្តទួលអណ្ដែតជាវត្តចំណាស់មួយប្រចាំស្រុក ហើយក៏ជាទីប្រជុំពុទ្ធបរិស័ទទាំងឡាយ ជាពិសេសនៅរដូវបុណ្យទាន។ វត្តមានព្រះវិហារចំណាស់តែត្រូវបានជួសជុលយ៉ាងស្អាត។ វត្តនេះជាវត្តទេសចរណ៍គំរូមួយក្នុងខេត្ត។
ទីវត្តបុរាណមួយដែលមានព្រះវិហារសង់លើខឿនថ្មបាយក្រៀមនៃប្រាសាទចាស់ និងមានចេតិយ៦សង់ពីឥដ្ឋ។ នៅពេលសព្វថ្ងៃ នេះ គេបានសង់វិហារថ្មី តែនៅមានសល់ចេតិយពីរមួយនៅល្អ មួយទៀតបែកបាក់ តែអាចយល់ទម្រង់បាន។ នៅក្នុងព្រះវិហារមានតម្កល់សិលាចារិក k112។ ទីតាំងនេះមានទាក់ទងនឹងព្រះរាជាដែលសោយរាជ្យនៅទួលបាសាន ហើយជាទីទួលដែលអាចសង់ចេតិយដាក...
ខ្សែទឹកដែលហូរចេញពីក្បាលហុងទឹកមកនេះ មានទំហំពី៨ ទៅ១០ម៉ែត្រ បន្ទាប់មកហូរធ្លាក់ សំដៅទៅទិសខាងលិច បញ្ចេញជាស្នូរ។ ពេលទឹកហូរមកដល់ទំនាបកណ្តាល មានទ្វារទឹកពីរធំៗ ដែលសង់នៅសម័យសង្គមរាស្ត្រនិយម។ ទឹកបានហូរធ្លាក់ទៅផ្ទៃបឹង ខាងលិចធ្វើឲ្យ មានស្នូរខ្លាំង។ ទ្វារទឹកទីមួយសាងសង់វារីអគ្គិសនីខ្នាតតូច រួមជាមួយថាមពលពន្លឺព្រះអា...
រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវតែនៅរដូវទឹកសម្រកអំឡុងពិធីបុណ្យចូលឆ្នាំ។ ភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋាននេះ ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត។ កោះខ្សាច់នោះមានទំហំប្រហែល ៤ហិកតា អមដោ...
តំបន់អភិរក្សសត្វស្លាបបឹងទន្លេឆ្មាឬបឹងឆ្មាមានចម្ងាយ៣០គីឡូម៉ែត្រ ពីស្រុកស្ទោង ទីរួមខេត្តកំពង់ធំ ហើយនៅទីនោះ មានភូមិនេសាទ ឃុំម្សាក្រង និងឃុំពាមបាង។ អ្នកស្រុករស់នៅទីនោះលើផ្ទះអណ្ដែត ដែលផ្លាស់ទីទៅលើទៅក្រោមតាម កម្រិតទឹក នៅក្នុងព្រៃ និងព្រៃលិចទឹក។ បឹងទន្លេឆ្មា ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រ...
មួយរយៈចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជាកន្លែង ទេសចរណ៍មកលេងកម្សាន្ត នៅរៀងរាល់ថ្ងៃចុងសប្តាហ៍។ ទំនប់ទឹក ២០ ឧសភា នេះ បានកសាងឡើងនៅ ក្នុងរបប ប៉ុល ពត អំឡុងឆ្នាំ១៩៧៧-១៩៧៨ ដោយមានសំណង់ទ្វារទឹកធំៗ ៣ កន្លែង និងសំណង់ទ្វារទឹកតូចៗចំនួន ៥ កន្លែងទៀត នៅលើខ្នងទំនប់បណ្ដោយប្រមាណ២ ពាន់ម៉ែត្រ។ ទំនប់ទឹកនេះ បានស្តុកទឹ...
ប្រាសាទបាក់បែកស្ថិតនៅតំបន់ដាច់ស្រយាល ហើយពុំមានឯកសារបញ្ជាក់ក្រៅពីបញ្ជីស៊ីសាក។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉មួយ និងមានទ្វារបញ្ឆោតនៅ ជ្រុងផ្សេងទៀត។ ហោត្រៃធ្វើពីថ្មបាយក្រៀមនៅជ្រុងអាគ្នេយ៍ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារនៅខាងកើតមានផ្លូវចូលមួយនិងទ្វារពីរនៅអម។ ខ្លោ...
2024 © Royal Academy of Cambodia