ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទប្រាំលើភ្នំគូលែន គឺគេរាប់គោបុរៈ១ ហោត្រៃ២និងប្រាង្គ៣នៅតម្រៀបគ្នាជាជួរ ទើបគេហៅថាប្រាសាទ៥។ ប្រាសាទសង់ពីឥដ្ឋ មានប្រាង្គបីធ្វើពីឥដ្ឋបែរមុខទៅកើត សង់លើខឿនខ្ពស់មួយ។ ហោត្រៃមួយនៅអាគ្នេយ៍នៅសល់រូបរាងខ្លះ និងជញ្ជាំងកំពែងមានក្លោងទ្វារចូលមួយ។
ច្រកនេះក៏ដូចជាច្រកព្រំដែនដទៃទៀតដែរ ច្រកភ្នំដិន គឺជាច្រកសេដ្ឋកិច្វសម្រាប់ផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងវៀតណាម។ នៅច្រកនេះមានសណ្ឋាគារនិងកាស៊ីណូផងដែរ។
ទួលប្រាសាទចាស់បុរាណអ្នកតាតាំងរាយនេះ មានសំណល់វត្ថុបុរាណនៅទីនោះ ដែលយើងសង្កេតឃើញវត្តមានផ្ដែរធ្វើពីថ្មភក់មានឆ្លាក់រូបព្រះវិស្ណុផ្ទុំលើនាគអនន្ត មេទ្វារ និងបំណែកផ្សេងៗទៀត។ តាមទម្រង់នៃគ្រឹះនេះ ប្រាសាទមានយ៉ ហើយបែរទៅទិសខាងជើង មានកសិន្ធុនិងបល្ល័ង្ក។ ទីនេះជាប្រភពសិលាចារឹកលេខ K648។ នៅខាងត្បូងទីតាំងនេះប្រមាណ ១៥០...
ប្រាសាទប្រហែលត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី១០ឈានចូល១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទប្រាង្គបីធ្វើពីឥដ្ឋបែរមុខទៅកើតរត់ជួរជើង-ត្បូងសង់លើលានមួយរាងចតុកោណកែងស្មើ ទំហំ ២០x២០ម៉ែត្រ។ មុខបីផ្សេងទៀតលម្អជាទ្វារបញ្ឆោតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលមានមេទ្វារចារសិលាចារឹកលេខ K.៧៨១។ ប្រាង្គខាងជើងបានរលំបាក់អស...
ប្រភពទឹកធម្មជាតិតំបន់ភ្នំដែលមានទឹកហូរខួបប្រាំងខួបវស្សា គួបផ្សំនឹងទេសភាពដ៏ស្រស់ស្អាតបែបស្រុកស្រែ ធ្វើឱ្យទំនប់ស្រោចស្រពអូរមាន បានទទួលរាក់ទាក់ទេសចរពីចម្ងាយឱ្យមកកម្សាន្តដោយក្ដីសោមនស្ស។ ទីនេះគឺជាគម្រោងកម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹកហើយបានសាងសង់ចប់នៅឆ្នាំ ២០១៥។ ទីនេះពីដើមឡើយគ្រាន់តែប្រឡាយទឹកមួយ...
សារមន្ទីរ កេរដំណែលខ្មែរ កំពង់ធំចាប់ផ្តើមតម្លើងវត្ថុសិល្បៈដាក់តាំងបង្ហាញនៅឆ្នាំ ២០១១។ សព្វថ្ងៃ សារមន្ទីរមានអគារមួយ និងថែវសារមន្ទីរមួយសង់តាមទម្រង់រចនាបថខ្មែរ ដែលមានវត្ថុសិល្បៈតាំងបង្ហាញទាំងអស់ចំនួន ១៥០ ដុំ។ សំណង់អគារថ្មីបន្ថែមមួយកំពុងសាងសង់ ដើម្បីដាក់តាំងវត្ថុសិល្បៈទាំងអស់មានតាំងពីសម័យមុនអង្គរ សម័យអង្...
ប្រាសាទដែលនៅគង់វង្សរូបរាងមួយនេះសង់នៅលើតំបន់ទីប្រជុំជនចាស់ តាំងពីបុរាណមុនពេលគេកសាងប្រាសាទទៅទៀត។ ទីទួលប្រាសាទនោះជាទីកប់សពពីសម័យបុរាណ ដែលសបញ្ជាក់ពីភាពចំណាស់នៃទីប្រជុំជនបុរាណមួយនេះ។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅខាងកើតមិនមានទ្វារបញ្ឆោតទេ។ ប្រាង្គនេះមានជ្រុងប្រវែងប្...
ព្រះវិហារក្នុងទីអារាមនេះក៏មានចំណាស់ច្រើន ហើយកសាងឡើងនាដើមសតវត្សទី២០ ដែលសព្វថ្ងៃ នៅវត្តជាច្រើនត្រូវបានគេកម្ទេចចោល ហើយកសាងព្រះវិហារថ្មីជំនួស។ ដោយឡែក វត្តមុនីសាគរ នៅរក្សាបានទ្រង់ទ្រាយព្រះវិហារចាស់ ហើយត្រូវបានជួសជុលឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម បានយ៉ាងល្អ។
វត្តភ្នំខ្លែង គឺជាវត្តមួយតាំងពីសតវត្សទី១៨ និងត្រូវបានសាងសង់ក្នុងទសវត្សឆ្នាំ១៧៥៣ ដោយព្រះសង្ឃដ៏ល្បីម្នាក់។ អរគុណដល់ការគាំទ្រដ៏សប្បុរសរបស់អ្នកស្រុក វត្តនេះបានក្លាយទៅជាកន្លែងដែលគេនិយមមកកម្សាន្តនៅក្នុង ខេត្តតាកែវនេះ។ នៅថ្ងៃចុងសប្តាហ៍ អ្នកស្រុក និងអ្នកមកពីកន្លែងដទៃទៀត ទៅទីនោះដើម្បីបន់ស្រន់សុំសេចក្តីសុខ និ...
ទឹកជ្រោះនេះជាកន្លែងដ៏ល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមក។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះមានទេសភាពអមដោយដងព្រៃ មានការរៀបចំបានល្អសម្រាប់ភ្ញៀវទេសចរ រួមទាំងចំណតរថយន្តសមរម្យផងដែរ។ ក្នុងរមណីយដ្ឋាន មានតូបលក់ដូរ អាហារដ្ឋានដែលបម្រើសេវាដល់ភ្ញៀវទាំងឡាយ។ ទឹកជ្រោះដែលហូរខួបប្រាំងវស្សានេះ ត្រូវបានបែងចែកជាបីដំណា...
វត្តភ្នំដែលជាឈ្មោះនិងជានិមិត្តរូបនៃរាជធានីភ្នំពេញ ស្ថិតនៅលើកំពូលកូនភ្នំសិប្បនិម្មិតមានកម្ពស់២៧ម៉ែត្រដ៏ល្បីល្បាញមួយ។ រឿងនិទានបានដំណាលថា មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បានទាញគល់គគីដ៏ធំមួយអន្ដែតតាមទន្លេយកមកសង់ផ្ទះ ប៉ុន្តែបានប្រទះឃើញពុទ្ធបដិមាបួនអង្គនៅក្នុងរន្ធឈើនោះ។ គាត់ក៏បានបរ...
ទីនេះមានសំណង់់មួយរាងបីជ្រុងសង់ទៅតាមទិសនៃប្រទេសបីដែលបានព្រមព្រៀងគ្នាកំណត់យកទីតាំងនេះជាប្រជុំព្រំដែននៃប្រទេសកម្ពុជា ប្រទេសលាវ និងប្រទេសថៃ។ នៅលើខឿនមានតម្កល់បល្ល័ង្គដាក់ព្រះពុទ្ធរូបបែរព្រះភក្ត្រទៅទិសទាំងបី ក្នុងចំណោមនោះព្រះពុទ្ធរូបកម្ពុជាធំជាងគេ។ ជើងបល្ល័ង្គលំអដោយរូបចម្លាក់ប្រទេសរៀងខ្លួន។ ចំណែកហោជាងក៏មា...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ប្រាសាទស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបឹងមាលា។ ប្រាសាទជាលានរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម។ ជ្រុងនីមួយៗប្រវែង១០ម៉ែត្រ និងកម្ពស់ប្រមាណ០,៨ម៉ែត្រ។ លាននេះ ទ្របល្ល័ង្ករាង៨ជ្រុងនិងព្រះពុទ្ធរូបប្រក់នាគសរុបទាំងខឿនមានកម្ពស់៦,៥ម៉ែត្រ ធ្វើអំពីថ្មភក...
ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋរត់ដូរជើង-ត្បូង បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ប៉ុន្តែគួរឱ្យសោកសា្ដយព្រោះបច្ចុប្បន្ននៅសល់តែប្រាង្គមួយដែលសល់រូបរាង។ ប្រាសាទមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅទិសអាគ្នេយ៍និងស្រះមួយស្ថិតនៅទិសខា...
អ្នកស្រុកបានប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។ ប៉ុន្តែតាមការវិភាគតាមរូបរាងនិងទឹកដៃ ចម្លាក់នេះ ធ្វើឡើងក្នុងសម័យកណ្ដាលនោះទេ តែត្រូវធ្វើការសិក្សាបន្ថែមទៀតទើបដឹងពីសម័យ...
2024 © Royal Academy of Cambodia