ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រ...
ទំនប់ទឹកមួយនេះស្ថិតនៅមិនឆ្ងាយពីទីរួមស្រុកស្នួលបានក្លាយទៅជារមណីយដ្ឋានពេញនិយមរបស់អ្នកស្រុក ដោយមានការសង់ជាតូបទទួលទេសចរជិតឆ្ងាយជាច្រើន។ ទីនេះមានទឹកច្រើនតាមរដូវកាលអាចឱ្យការចូលទៅកម្សាន្តមានភាពអ៊ូអរ ជាពិសេសនៅរដូវបុណ្យទាននានា។
ស្ថិតនៅខាងជើងបឹងស្នេហ៍ តំបន់អភិរក្សនះសំបូរសត្វស្លាបរាប់លានក្បាល ដូចជាចង្កៀលខ្យង, ក្រសារ, ទុង, ត្រយ៉ងជាដើម។ តំបន់អភិរក្សធម្មជាតិមានទំហំជាង៨០ហិកតា និងផ្ទៃទឹក ៣០០០ហិកតា ជាផ្ទៃបឹងដ៏ធំ ទីទួលព្រៃរបោះ និងព្រៃលិចទឹក។ តំបន់អភិរក្សបឹងស្នេហ៍បង្កើតឡើងពីឆ្នាំ២០១២ ក្រោមជំនួយឧបត្ថម្ភពីអង្គការវូមែន (women) ដោយអភិរក...
វត្តមានប្រវត្តិតាំងពីយូរលង់ ដោយចាប់ផ្ដើមកសាង តាំងពីក្នុងឆ្នាំ ១៨៩៥ មានសំណង់ល្អប្រណីត។ វត្តស្ថិតនៅចំកណ្ដាលក្រុងដូនកែវ ជាតំបន់ទេសចរណ៍ ងាយស្រួលចូលទស្សនា។ ក្រៅពីសណង់ព្រះវិហារ កុដិ សាលាឆាន់ដ៏ស្រស់ស្អាត វត្តនេះក៏ជាទីប្រជុំ នៃសាលាពុទ្ធិកសិក្សានានា ដោយមានព្រះសង្ឃស្នាក់នៅ រៀនសូត្ររាប់រយអង្គ។ វត្តត្រូវបានស្នើ...
វត្តគរ ជាវត្តដែលមានប្រវត្តិយូរលង់ ហើយជាវត្តដែលត្រូវបានចាត់ទុកជាវត្តទេសចរណ៍ផងដែរ។ វត្តនេះត្រូវបានកសាងឡើងតាំងពី ព.ស ២៤៥៧ ដោយឧបាសក តូច និងឧបាសិកា យិប រួមនិងយាយ ផែ ដែលជាម្ចាស់កម្មសិទ្ធិដីនោះ ព្រមទងការជ្រោមជ្រែងពីសំណាក់ពុទ្ធបរិស័ទជាច្រើន។ ឈ្មោះវត្តនេះមកពីកាលគេកសាងដំបូងនៅទីនោះមានគំនរថ្ម និងឥដ្ឋ ជាច្រើន។ ព...
តាមសិលាចារឹកនៃប្រាសាទនេះ ការស្ថាបនាធ្វើឡើងដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ ឈ្មោះកវីន្រ្ទារិមថន ដែលជាមន្រ្តីនៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន សោយរជ្ជកាលក្នុងឆ្នាំ៩៤៤។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានប្រាង្គបី បែរមុខទៅទិសខាងកើត។ សិលាចារឹកសរសេរក្នុងឆ្នាំ៩៥៣ បានឱ្យឈ្មោះប្រាសាទនេះក្នុង សម័យកាលនោះថា សោគតាគ្រម...
ប្រាសាទបន្ទាយទ័ពនៅឃុំថ្មពួកទទួលបានការថែទាំ អភិរក្ស អភិវឌ្ឍស្របាលគ្នានឹងប្រាសាទបន្ទាយឆ្មារដែរ ដូចជាស្ថាបនាផ្លូវក្រាលក្រួសបានកាប់សម្អាតព្រៃ ការរៀបចំបរិស្ថាន ហើយក៏មានការសាងសង់អាសនៈថ្មីដ៏ធំមួយ នៅជ្រុងនិរតីប្រាសាទ ទុកជាទីសក្ការៈ បូជាបន្ថែមផងដែរ។ បើគិតពីទំហំខូចខាតប្រាសាទទាំងពីរគឺប្រហាក់ប្រហែលគ្នា។ ឯភាពល្ប...
ភ្នំឬវត្តជីតាពេជ្រជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិដែលមានភ្នំមួយដែលសំបូរទៅដោយម្លប់ ព្រៃឈើដ៏ត្រជាក់ ហើយនៅលើកំពូលភ្នំមានរូបសំណាកព្រះពុទ្ធរូបដ៏ធំ កម្ពស់១៣.៥០ម៉ែត្រ ធ្វើអំពីថ្មភក់មួយឈរ បែរមុខទៅទិសខាងកើត។ ដើម្បីឡើងទៅកាន់ទីនោះ ភ្ញៀវត្រូវឆ្លងកាត់កាំ ជណ្ដើរប្រមាណជាង ២០០ កាំ ដើម្បីទៅទស្សនាសោភ័ណភាពស្រស់បំព្រង លើកំ...
ប្រាសាទកសាងនៅសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទឧទិត្យវរ្ម័ន។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ បែរមុខទៅកើត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅអាគ្នេយ៍ បែរមុខទៅលិច។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត។ ប្រាសាទនេះមានគូទឹកនិងស្រះមួយទំហំ ៥០x៥០ម៉ែត្រ ស្ថិតនៅចំងាយ១០០...
ថ្វីបើទីនេះគេហៅថាប្រាសាទប៉ុន្តែបន្ទាយស្រះគឺគ្រាន់តែជាអាងទឹកធំមួយដែលមានរាងការ៉េ។ ជ្រុងនីមួយៗមានប្រវែង៥៨០ម៉ែត្រនiងមានជើងទេរ ២០ម៉ែត្រ។ តាមលើខ្នងទំនប់មានរៀបថ្មបាយក្រៀមខ្ពស់ដើម្បីទប់ទឹក។ កំពែងនេះព័ទ្ធជុំវិញដោយគូទឹកមួយនិងដីលើក។ នៅខាងក្នុងកំពែងមានទូលពីរ ដែលមានថ្មបាយក្រៀម។ ទួលដែលនៅខាងលិចមាន ស្រះបីអមនៅជ្រុងខ...
នៅលើកូនភ្នំអន្លង់ស្វាយ កម្ពស់ប្រមាណ ៧០ម៉ែត្រ មានប្រាសាទបុរាណមួយដែលបែកបាក់បន្សល់តែជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ។ ប្រាសាទកប់ក្នុងដីនិងគំនរអិដ្ឋ និងមានគ្រឿងលំអខ្លះៗធ្វើពីថ្មភក់។ នៅទីនេះគេបានកសាងជាវត្តដែលមានឈ្មោះថាវត្តប្រាសាទតេជៈ។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក ទីនេះមានគ្រឹះថ្មបាយក្រៀមនិងអិដ្ឋ ដែលជា...
ខេត្តតាកែវ ជាខេត្តដែលមានទឹកដី និង វប្បធម៌ ដ៏ចំណាស់មួយ ដែលបណ្ដុំទៅដោយ ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ ដ៏ចំណាស់ៗជាច្រើនកន្លែង ដែលបុព្វបុរសខ្មែរយើងបន្សល់ទុកឱ្យ ហើយវត្ថុបុរាណទាំងនោះ ត្រូវបានរក្សាទុក។ ក្នុងនោះ មានសារមន្ទីរចំនួនពីរ ដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និង សារមន្ទីរអង្គរបុរី។ សារមន្ទីរខេត...
មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំផ្ទះសសរ ១០០ ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ។ កន្លងមកមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានា ដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្...
ប្រាសាទសង់ពីឥដ្ឋជាប្រាង្គទោលបែរមុខទៅកើត។ ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ស្ពានក្របួនឬអូរក្របៅ ស្ថិតនៅតាមបណ្ដោយផ្លូវពីអង្គរធំទៅកាន់តំបន់ភិម័យ ដែលសង់ពីថ្មបាយក្រៀម ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី ៧ នាចុងសតវត្សរ៍ទី ១២។ ស្ពាននេះមានបណ្ដោយប្រវែងប្រហែល ៦០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ និងមានរន្ធតាដេវសម្រាប់បង្ហូរទឹកចំនួន ១០។
2024 © Royal Academy of Cambodia