វត្តសូរិយាជាវត្តប្រកបដោយវ័យចំណាស់ ដែលមានភស្តុតាងគឺរូបគំនូរបុរាណក្នុងព្រះវិហារ។ ថ្វីត្បិតតែគំនូរនេះ រងការបំផ្លាញក្នុងសម័យកម្ពុជាប្រជាធិបតេយ្យក្ដី ក៏ភាគច្រើនយើងអាចនៅមើលឃើញសភាពដើម។ គួរកត់សម្គាល់ថា នៅសម័យប៉ុលពត ព្រះវិហារវត្តនេះបានក្លាយទៅជាឃ្លាំងដាក់អំបិលធ្វើឱ្យខូចខាតរូបគំនូរ រួមផ្សំជាមួយសភាពចាស់ទ្រុឌទ្រ...
បើនិយាយទៅថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តនៅឯរមណីយដ្ឋានមួយនេះទេ តែបើថ្ងៃបុណ្យទានវិញរកតែខ្ចុសអង្គុយលេងសឹងតែគ្មាន។ នៅទីនោះមានទំនប់ទឹក យ៉ាងធំ សម្រាប់លេងកម្សាន្ត បរិយាកាសបរិសុទ្ធ មានលក់ម្ហួបអាហារឆ្ងាញ់ៗដូចជា មាន់ដុត កង្កែបបោក សាច់គោអាំង ត្រីអាំង និងម្ហួបជាច្រើនមុខទៀត។
ប្រាសាទព្រះគោកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ មានរចនាបថព្រះគោ ឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនានិងដល់វិញ្ញាណក្ខន្ធព្រះបាទជ័យវរ្ម័នទី២ជាបុព្វបុរស។ ប្រាសាទព្រះគោមានតួប្រាង្គ៦ រៀបចំជា២ជួរ សង់លើខឿនមួយមានកំពែង៣ជាន់ មានទ្វារចូលពីខាងកើតនិងខាងលិចក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ(កំពែងទី២) ហ៊ុមព័ទ្ធដោយគូទឹក។...
កំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា ជាកំពង់ផែមានលក្ខណៈអន្តរជាតិ ដែលមានតួនាទីដ៏សកម្មជាច្រកទ្វារសេដ្ឋកិច្ចអន្តរជាតិ ក្នុងការជួយសម្រួលដល់ការនាំចេញ នាំចូលទំនិញគ្រប់ប្រភេទពីប្រទេសកម្ពុជា។ បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់ ដោយបានលើកដាក់ទំនិញជាង ២លាន តោន នៅឆ្នាំ២០១០ និងជ...
ប្រាសាទសង់នៅក្រោយរចនាបថគូលែន ចុងសតវត្សរ៍ទី១០ឬដើមសតវត្សរ៍ទី១១។ ប្រាសាទស្ថិតនៅជាប់ប្រភពទឹកជប់ខ្លាឃុំមានប្រាង្គតូចបីធ្វើពីឥដ្ឋ បែរមុខទៅកើត។ ប្រាង្គកណ្តាលមានយ៉នៅខាងកើតនិងមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃមួយស្ថិតនៅជ្រុងអាគ្នេយ៍ និងមានកំពែងមួយធ្វើពីឥដ្ឋ ដែលមានខ្លោងទ្វារស្ថិតនៅខាងកើត។ ផ្ទាំងថ្មបាយក្រៀម...
ច្រកព្រំដែនអូរស្មាច់ជាច្រកអន្តរជាតិមួយរវាងកម្ពុជាថៃ ដែលតាមច្រកនេះគេច្រើនចេញទៅព្យាបាលជំងឺនៅខេត្តសុរិន។ នៅទីនេះក៏ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូជាច្រើនផងដែរ។
ព្រះវិហារសវនាការ ជាអតីតបូជនីយដ្ឋានក្នុងកំពែងក្រុងលង្វែក។ ប្រាសាទនៅទីនេះ ភាគច្រើនត្រូវបានគេចាត់ទុកជាព្រះវិហារ ដែលសាងនៅលើខឿនថ្មបាយក្រៀមចាស់ជាសំណង់អំពីសម័យដើម។
មន្ទីរបូជនីយដ្ឋានវត្តចំប៉ី មានតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ដែលប្រជាជនប្រមូលមកពីរណ្ដៅសាកសពនៅទួលតាកន និងវាលថ្កូវ។ អដ្ឋិធាតុមួយខ្លះត្រូវប្រជាជននាំយកមកពីទីតាំងសម្លាប់វត្តចំប៉ា និងកន្លែងផេ្សងទៀត មកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តចំប៉ី។ មកដល់ពេលនេះ អដ្ឋិធាតុមួយចំនួនបានបាត់បង់។ ឯចំនួនដែលន...
ភ្នំសរសៀជារមណីយដ្ឋានធម្មជាតិដ៏អស្ចារ្យ មានភ្នំតូចៗបី លាតសន្ធឹងក្នុងផ្ទៃដីសរុបប្រហែល ១.៥ គីឡូម៉ែត្រការ៉េ ហើយមានកម្ពស់ប្រហែល ៤០ ម៉ែត្រ។ នៅទីនោះមានល្អាងរូងភ្នំពីធម្មជាតិនេះ រួមមានដូចជា រូងភ្នំអាចម៍ប្រចៀវ រូងភ្នំដំរីស ដែលមានស្ថាបត្យកម្មកំពូលមួយគឺវាលស្រែ ១០០ ដែលបានលាក់បំពួនអាត្មាក្នុងរូងងងឹតនេះ។ ក្នុងចំណ...
ប្រាសាទនេះមានសិលាចារឹកលេខ K.៦៩២ ហើយសង់នៅចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានតួប្រាង្គបីសង់អំពីឥដ្ឋបែរមុខទៅទិសខាងកើត មានសិលាចារឹកមួយនិយាយអំពីប្រព័ន្ធទឹកធម្មជាតិជាភាសាសំស្ក្រឹត។ អ្នកស្រុកហៅប្រាសាទនេះថា ប្រាសាទទដោយគិតថាការហៅនេះ គឺសំដៅទៅលើទំនប់ទ ដែលមានន័យថាទបង្ហូរទឹក ធ្នារទឹកភ្...
ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១។ ប្រាសាទមានសំណង់ដូចតទៅ៖ ប្រាង្គរាងកាកបាទធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មភក់ និងលំអដោយបង្អួចពីរនៅអមតាមជញ្ជាំងរបស់យ៉។ ប្រាង្គនេះសង់លើខឿនថ្មបាយក្រៀមនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ គូទឹកមួយព័ទ្ធជុះរិញប្រាសាទដោយមានផ្លូវច្ចលពីខាងកើត និងស្រះមួយផងដែរ។
ប្រាសាទតាអុងឬតាដុងស្ថិតក្នុងរចនាបថគូលែន សាងឡើងនាសតវត្សរ៍ទី ៩ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទស្ថិតនៅជើងភ្នំគូលែនប៉ែកខាងកើត មានប្រាង្គបី ដែលប្រាសាទមួយធ្វើពីឥដ្ឋ ឯពីរទៀតធ្វើពីថ្មភក់ ដែលប្រាង្គ២នេះប្រហែលជាសង់បន្ថែមតាមក្រោយដោយតភ្ជាប់ខឿនចូលគ្នា។ ប្រាសាទព័ទ្ធជុំវិញដោយកំពែ...
ប្រាសាទប្រហែលជាកសាងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទចិនចូកាសកូមានប្រាង្គចំនួនបី ប៉ុន្ដែបានបាក់រលំអស់ពីរ នៅសល់តែប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ ប្រាង្គឥដ្ឋនេះមានស៊ុមទ្វារធ្វើពីថ្មភក់បែរទៅកើត ចំណែកកំពែងមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមនិងមានគូទឹកព័ទ្ធជុំវិញព្រមទាំងស្រះផងដែ...
ប្រាសាទក្នុងក្រុមព្រះខ័ន (កំពង់ស្វាយនេះ) សាងឡើងច្រើនជំនាន់ តាំងពីព្រះបាទសូរ្យវរ្ម័នទី១ដល់ព្រះបាទជ័យវរ្ម័នទី៧ ពោលគឺរវាងសតវត្សរ៍ទី១១ដល់១២។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅទិសឦសាន និងមានទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ យ៉មួយលយចេញទៅកើត ដែលលំអដោយបង្អួចតាមជញ្ជាំងសងខាងរបស់យ៉។ ប្រាសាទព័ទ...
2024 © Royal Academy of Cambodia