ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមានប្រាង្គសំខាន់នៅកណ្ដាលរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀម បែរមុខទៅទិសនិរតីតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គតូចៗចំនួនប្រាំបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ស្ថិតនៅត...
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងជើង។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
មាត់ទន្លេសេសានគឺជាចុងបំផុតនៃផ្លូវជាតិលេខ៧៨A ដែលបែកចេញពីក្រុងបានលុង។ ទន្លេនេះមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់ចាំងស្រមោលភ្នំនិងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ ទន្លេសេសានជាទន្លេដែលមានទឹកហូរគ្រប់រដូវកាលពីខាងកើតទៅខាងលិច ដែលតាមបណ្ដោយឆ្នេរខ្សាច់នេះ មានចំណុចជាច្រើនដែលអាចមុជហែលនិងនេសាទត្រីបាន។ អ្នកស្រុក...
ប្រាសាទនេះអ្នកស្រុកមិនស្គាល់ឈ្មោះដើមឡើយ ហើយក៏មិនបានហៅឈ្មោះថ្មីឡើយ ពោលគេហៅទីនោះថា “ព្រៃអ្នកតាចាស់ស្រុក” ដែលសំដៅលើរូបសំណាកនៅខាងមុខប្រាសាទ។ ប្រាសាទបល្ល័ង្ក ដែលត្រូវបានប្រើជាឈ្មោះរបស់ស្រុក សង់ឡើងអំពីឥដ្ឋលើគ្រឹះថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ហើយមានយ៉លយមកទិសខាងកើត។ ល្វែងខាងមុខរបស់យ៉មានច្រកទ្វារពីរបែរមុខ...
ទឹកជប់ខ្នារពោធិ៍ ជាឈ្មោះសហគមន៍ព្រៃឈើ មានភាពល្បីល្បាញក្នុងចំណោមភ្ញៀវជាតិនិងឣន្តរជាតិ។ សហគមន៍គ្រប់គ្រងព្រៃកោងកាងទឹកសាបតែមួយគត់ក្នុងខេត្តសៀមរាប ចំនួន៩០ហិកតា។ ទីនេះមានទឹកជប់ហូរខួបប្រាំងខួបវស្សា មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឫស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយស្ពានឈើទាបៗសម្រាប់ដើរចូលទស្សនាក្នុងព្រ...
អ្នកដែលទៅកម្សាន្តនៅទីនេះ ចាប់អារម្មណ៍នឹងល្អាងភ្នំធំតូចជាច្រើនសម្រាប់ការដើរកម្សាន្តជាមួយផ្ទាំងថ្មធំៗ ទេសភាពនៃព្រៃភ្នំ និង ធម្មជាតិព្រៃព្រឹក្សា។ ទេសចរអាចដើរកម្សាន្តតាមល្អាងនានានៃភ្នំថ្មកំបោរ ដែលភាគច្រើនបានរៀបចំជាទីសក្ការៈ។ នៅចង្កេះភ្នំ មានវត្តដែលជាកន្លែងប្រមូលផ្ដុំប្រជាពលរដ្ឋនៅពេលមានបុណ្យទាន។ ក្រៅពីល្...
ផ្សាររាត្រីនៅទីក្រុងភ្នំពេញស្ថិតនៅខាងមុខផ្សារចាស់នៅក្បែរមាត់ទន្លេ និងជារឿយៗមានភ្ញៀវទេសចរជាច្រើនទៅទីនោះដើម្បីទិញឥវ៉ាន់ផ្សេងៗ។ បច្ចុប្បន្នមានស្តង់ជាង១៥០ បើកលក់ទំនិញផ្សេងៗចាប់ពីសម្លៀកបំពាក់ គ្រឿងតុបតែងកាយ រហូតដល់គ្រឿងសង្ហារឹមនិងវត្ថុអនុស្សាវរីយ៍ជាដើម។ ការបង្កើតឲ្យមានផ្សាររាត្រីនៅទីក្រុងភ្នំពេញ ជាការផ្ត...
ប្រាង្គមួយទៀតដែលអ្នកផងជាទូទៅស្គាល់ឈ្មោះថា ប្រាសាទជ្រៃ N១៨ ក៏ស្ថិតនៅក្នុងបរិវេណកសិន្ទុទឹកនៃក្រុមប្រាសាទសំបូរដូចគ្នា ។ ប្រាង្គនេះ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ហើយនៅផ្នែកខាងក្នុង គេតម្រៀបជាពិតានភ្ជាប់គ្នាដោយកំណាត់ថ្មភក់ព័ទ្ធជុំវិញ។ នៅផ្នែកខាងក្នុងទិសខាងលិចមានហ៊ឹងធ្វើអំពីបន្ទះថ្មភក...
ប្រាង្គសង់ពីឥដ្ឋដែលបាក់បែកអស់កំពូលដោយគ្មានការថែរក្សា ប៉ុន្តែនៅរក្សាទ្រង់ទ្រាយបានប្រសើរខ្លះដែរ ដោយនៅមានក្លោងទ្វារនិងសសរពេជ្រ។ ស្ថិតនៅទីទួលក្នុងវត្តព្រៃគី ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក។
ក្នុងវត្តនេះ មានព្រះវិហារដ៏ចំណាស់មួយមានរូបគំនូរលើជញ្ជាំង មានលក្ខណៈដូចគ្នានឹងគំនូរនៃថែវព្រះវិហារព្រះកែវមរកត។ រូបគំនូរទាំងនោះត្រូវបានរលុបខ្លះៗដោយដំបូលទ្រុឌទ្រោម ជាពិសេសសំណង់សាលាឆាន់ ដែលជាសំណង់ដែលធ្វើពីប្រដឺសឫស្សីបៀកកំបោរពីលើនោះ បានរបេះធ្លាក់ បាក់បែកជាបន្តបន្ទាប់។ វិហារនេះសព្វថ្ងៃ ត្រូវបានអភិរក្សដោយអង្...
វត្តទួលអណ្ដែតជាវត្តចំណាស់មួយប្រចាំស្រុក ហើយក៏ជាទីប្រជុំពុទ្ធបរិស័ទទាំងឡាយ ជាពិសេសនៅរដូវបុណ្យទាន។ វត្តមានព្រះវិហារចំណាស់តែត្រូវបានជួសជុលយ៉ាងស្អាត។ វត្តនេះជាវត្តទេសចរណ៍គំរូមួយក្នុងខេត្ត។
វត្តមានព្រះវិហារដែលមានរចនាបថយ៉ាងចម្លែកខុសគេ ស្ថិតនៅក្នុងក្រុងសៀមរាប ហើយជាទីតាំងដែលគេប្រើសម្រាប់ជួសជុលព្រះបដិមាបុរាណឡើងវិញ។ ក្រុមបុរាណវិទូបានធ្វើកំណាយលើទួលមួយក្នុងទីវត្តនេះ ហើយគេបានរកឃើញកូនប្រាសាទកប់ក្នុងដីដ៏ចំណាស់ គឺប្រាសាទគោកប៉ាទ្រី ដែលមានរចនាសម្ព័ន្ធប្លែកៗគ្នាចំនួនប្រាំ ដែលទស្សនៈខ្លះយល់ថា ជាឡដុតឥដ...
ប្រាង្គមួយទៀតនៅទិសឦសានប្រាសាទក្បាលជ្រូក គេហៅថា ប្រាសាទសណ្ដាន់ N២១ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅកើត ហើយនៅខាងកើតមានស្រះទឹកធំមួយដែលអ្នកស្រុកហៅថា “ស្រះប្រាសាទសណ្ដាន់”។ ប្រាង្គនេះនៅមានរូបរាងល្អច្រើន ដែលតួប្រាសាទចាប់ពីខឿនដល់លើសម្បូណ៌ក្បាច់រចនាដ៏វិចិត្រ។ ជាពិសេស ប្រាង្គនេះយើងអាចនៅ មើលឃើញច្បាស់អ...
ទឹកធ្លាក់អូរស្វាយជារមណីយឋានធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ជាច្រើនដំណាក់ តាំងពីលើកំពូលភ្នំដងរ៉ែកមកដល់ជើងភ្នំ។ វាជាកន្លែងស័ក្ដិសមសម្រាប់អ្នកចូលចិត្តការថតរូប និងអ្នកដែលចូលចិត្តការដើរលេងបែបផ្សងព្រេង។ មានចំណុចពិបាកមួយចំនួនសម្រាប់ទៅកម្សាន្តនៅទីនោះ។ បើគ្រាន់តែចង់ទៅកម្សាន្តលេងទឹកនៅជើងភ្នំមិនជាបញ្ហានោះទេ ប...
2024 © Royal Academy of Cambodia