នៅលើកូនភ្នំមួយប៉ែកអគ្នេយ៍នៃភ្នំអដ្ឋរស ដែលអាចទៅដល់ ដោយចូលតាមវត្តធម្មកេរ្តិ៍ មានព្រះចេតិយរបស់ព្រះចន្ទរាជា ដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថដោយការកសាងក្រុងលង្វែក ហើយបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួច។ នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទ និងវិហារមួយដែលធ្លាក់រងការទម...
ប្រាសាទនេះបែរមុខទៅទិសខាងកើតត្រង់ទៅរកទន្លេមេគង្គ សង់អំពីឥដ្ឋ មេទ្វារធ្វើអំពីថ្មថ្លើមអណ្តើក ផ្នែកខាងមុខមានសេសសល់យ៉សាងអំពីថ្មបាយក្រៀម។ ប្រាសាទនេះសាងសង់នៅស.វ.ទី៧ និងមានការជួសជុលបន្ថែមនៅសម័យអង្គរ។ ប្រាសាទមានផ្ទៃបាតរាងការ៉េ ទំហំ ៦ x ៦ម. ប្រមាណ ៩ម. គិតទាំងផ្នែកកប់ក្នុងដី។ ប្រាសាទត្រូវបានជួសជុលនាសម័យអង្គរហើ...
អ្នកខ្លះហៅប្រាសាទនេះ ថា “ប្រាសាទកំបុត” ដ្បិតពាក្យនេះសំដៅលើកំពូលប្រាសាទនេះបាក់បែកអស់។ ប្រាសាទសង់ឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត មានរាងបួនជ្រុងស្មើ ហើយមានគូទឹកទឹកព័ទ្ធជុំវិញ។ ប្រាសាទនេះសង់ឡើងមានបួនថ្នាក់ ដែលបីថ្នាក់ខាងក្រោមមានរូបរាងច្បាស់លាស់ រីឯថ្នាក់ទីបួន គេបានកែជារាងមូលនៅសម័យក្រោយ ហើយមានយ៉លយតូចមួយចេញ...
នៅវត្តនេះ មានសំណង់បុរាណដល់ទៅពីរ ដែលមួយជាព្រះវិហារដែលមានចំណាស់ជិតមួយសតវត្ស ហើយនិងហោព្រះបាទ (រោងតម្កល់រូបស្នាមព្រះបាទព្រះពុទ្ធ) ដែលមានចារជាសញ្ញាផ្សេងៗ។ ថ្វីបើវត្ត ស្ថិតនៅឆ្ងាយដាច់ពីតីប្រជុំជន តែទីនេះធ្លាប់ត្រូវបានឧបត្ថម្ភដោយព្រះអង្គម្ចាស់មួយអង្គ តួយ៉ាង ដូចជាហោព្រះបាទដែលយើងអាចឃើញនៅទីនេះ។
ផ្ទះស្ថិតនៅកណ្តាលបឹងទឹកសាបនៃខេត្តតាកែវ ដែលសាងសង់ឡើងដោយតាម៉ុក។ ផ្ទះនេះត្រូវបានសាងសង់ ឡើងក្នុងឆ្នាំ១៩៧៧ ដើម្បីធ្វើជាទីលំនៅផ្ទាល់ខ្លួនរបស់គាត់ ព្រមទាំងទីសេនាធិការនៃ ភូមិភាគនិរតី ក្នុងសម័យប៉ុលពតចន្លោះឆ្នាំ១៩៧៥-១៩៧៩។ ផ្ទះនេះស្ថិត នៅលើទួល អាចមើលទេសភាពជុំវិញបាន ៣៦០ដឺក្រេ។ ពីផ្លូវលំទៅកាន់ផ្ទះតាម៉ុក គេត្រូវដ...
នៅក្នុងការរៀបរាប់របស់រឿងព្រេងដែលនិទានអំពី “ភ្នំសន្ទុក" ក៏មានរំលេចនូវឈ្មោះគុកវាំង ដែរ។ គុកវាំង សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត ហើយជញ្ជាំងផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត។ ទ្វារនីមួយៗ គេរៀបឥដ្ឋដូចជាបន្ទះត្រង់នៅចំកណ្ដាល ហើយអមដោយសសរផ្អោបនិងហោជាងនៅខាងលើ។ ហោជាងនៅទិសខាងកើត នៅកណ្ដាលមានលម្អ...
ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស។ ឧដុង្គ ជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូង ប្រវែង ១៥០០ ម៉ែត្រ និង ទទឹង ៧០០ ម៉ែត្រ។ ភ្នំនេះមានកំពូល ៥ គឺ កំពូលចេតីយ៍ទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាស្សប។ ភ្នំនេះមានរាងដូចជាសត...
ប្រាសាទនេះកសាងនៅសតវត្សរ៍ទី១១។ ប្រាសាទទោលសង់ពីថ្មបាយក្រៀមនិងឥដ្ឋ មានជាន់បញ្ឆោត៤ជាន់ មានយ៉លយវែងទៅមុខជាសសរ ធ្វើពីថ្មភក់ មានលានថ្មបាយក្រៀមនិងហោត្រៃនៅទិសអគ្នេយ៍ប្រាសាទ និងមានស្រះទឹកចម្ងាយប្រហែល១០០ម៉ែត្រខាងកើត។
ទីវាលព្រៃលិចទឹកដែលពីមាត់ទន្លេនៃស្រុកកោះធំ បន្តមកកាន់ទីទួលនៃស្រុកព្រៃកប្បាសនេះ បានក្លាយជាតំបន់ទេសចរណ៍មួយ ទោះមិនទាន់មានអ្នកស្គាល់ច្រើនឬចុះក្នុងបញ្ជីនៅឡើយ។ នាវេលាល្ងាចត្រជាក់អ្នកស្រុកនៅតំបន់នេះបានមកលេងកម្សាន្ត ស្រូបយកខ្យលអាកាស ហើយមានលក់ដូរចំណីបន្តិចបន្តួចតាមដងផ្លូវ។ ទីនេះមានសក្ដានុពលនឹងក្លាយជាតំបន់ទេសច...
ប្រាសាទនេះមានរចនាបថឃ្លាំងនិងបាពួន កសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គបីសង់ពីថ្មភក់រាងការ៉េបែរមុខទៅកើត។ ប្រាង្គទាំងបីសង់លើខឿន ដែលប្រាង្គខាងត្បូងនិងខាងជើងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាសាទមានកំពែងមួយធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារតូចមួយដែលធ្វើពីថ្មបាយក្រៀមលំ...
ប្រាសាទនេះមានតួនាទីជាដូចជាប្រាសាទដូនម៉ៅនៃប្រាសាទតាកែវដែរ គឺគ្រាប់តែជាខ្លាងទ្វារទៅកានបារាយណ៍នៃប្រាសាទខ្នារ (ក្រឡាពាស) តែប៉ុណ្ណោះ។
ប្រាសាទដែលកាលបរិច្ឆេទកសាងនាដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៦ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ កូនប្រាសាទនេះព័ទ្ធដោយកំពែងថ្មបាយក្រៀមប្រហែល ៣០ ម៉ែត្រ បួនជ្រុង មានក្លោងទ្វារពីរខាងកើត និងខាងលិច សង់អំពីថ្មបាយក្រៀម ឥដ្ឋនិងថ្មភក់។ ឥដ្ឋដែលប្រើសាងសង់នៅប្រាសាទអង្គុយទាំងពីរនេះ មានទំហំធំៗខុសប្លែកពីទីដទៃ...
សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ មិនត្រឹមតែសម្បូរទៅដោយព្រៃឈើ សត្វព្រៃប៉ុណ្ណោះទេ តែក៏ជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតថែមទៀត។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលមានតួនាទីគ្រប់គ្រង ការពារ និងថែរក្សាព្រៃឈើភ្នំដែក។ ទេសចរអាចកម្សាន្តដោយទស្សនាទេសភាពព្រៃឈើធម្មជាតិបៃតង សត្វព្រៃជាច្...
ឆ្នេរកែបជាទីលំហែមានទឹកសមុទ្រនៅជិតទីក្រុងភ្នំពេញជាងគេ បើធៀបទៅទីដទៃដូចជា ខេត្តព្រះសីហនុជាដើម។ ទេសចរណ៍ជាតិនិងអន្តរជាតិអាចចំណាយពេលធ្វើដំណើរពីភ្នំពេញមកត្រឹមបីបួនម៉ោងក៏អាចមកដល់ ហើយបន្ទាប់ពីកម្សាន្តរួច អាចវិលត្រឡប់ទៅភ្នំពេញវិញបាន។ បើទោះបីជាតាមប្រវត្តិ គឺជាឆ្នេរសិប្បនិមិត្តដែលកើតដោយការដឹកខ្សាច់មកចាក់ក្នុងសម...
ប្រាសាទសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីធ្វើពីថ្មបាយក្រៀមរត់ដូរដើង-ត្បូង សង់លើខឿនថ្មបាយក្រៀម។ ប្រាង្គទាំងនេះបែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងលិច។
2024 © Royal Academy of Cambodia