ទីនេះជាគ្រឹះប្រាសាទចាស់ដែលរលំបាក់បែក ហើយត្រូវបានកសាងព្រះវិហារពីលើ។ នៅក្នុងទីវត្តមានសំណល់ចាស់នៃប្រាសាទបុរាណនេះជាច្រើន ដូចជាផ្ដែរ បល្ល័ង្ក ចម្លាក់ធ្វើពីថ្មភក់ពណ៌ផ្កាឈូក។
ផ្សារទំនើបអ៊ីអន កំពុងតែមានប្រជាប្រិយភាពនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកភ្នំពេញ និងអ្នកខេត្តនានា។ បច្ចុប្បន្នអាចនិយាយបានថាវា គឺជាផ្សារទំនើបនៃក្តីស្រមៃសម្រាប់មនុស្សជាច្រើន ជាពិសេសគឺយុវវ័យ។ ផ្សារទំនើបបែបនេះក៏មាននៅច្រើនទីតាំងផ្សេងៗទៀត នៅរាជធានីភ្នំពេញដែរ ដូចជាផ្សារសុរិយា ផ្សារស៊ីធីម៉ល ផ្សារស...
បណ្ដុំថ្មនិងដីច្រោះច្រូងច្រាងពណ៌មាស ដែលហ៊ុមព័ទ្ធដោយព្រៃរបោះតូចធំ និងស្មៅកម្រម្យ៉ាងដុះនៅជាប់ផ្ទាំងថ្មនោះគឺជាតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍រលុះធំ។ រមណីយដ្ឋាននេះមានទំហំដីទទឹងប្រហែលជា ៨ គីឡូម៉ែត្រ និងបណ្ដោយប្រហែល ១០ គីឡូម៉ែត្រនៅជាប់ព្រំប្រទល់ប្រទេសថៃខណ្ឌដោយជួរភ្នំដងរ៉ែក។ ផ្ទាំងដីដែលមានផ្នែកខាងលើជាដីឥដ្ឋទឹ...
រមណីយដ្ឋានធម្មជាតិស្ទឹងថ្វាក ជារមណីយដ្ឋានមួយដែលមានទឹកធ្លាក់នៃស្ទឹងសង្កែប៉ែកខាងលើ ហើយបានបង្កើតឡើងចាប់ពីឆ្នាំ២០១១មក។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេងក្នុងស្ទឹងលើថ្មរដេបរដុប។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឫស្សីជាច្រើនដុះតាមច្រាំងនិងផ្លូវចូលទៅលេងអមទៅដោយតូប ដែលសាងសង់ឡើងសម្រាប់ភ...
ពយតារួន ឬ ពើយតារួន តាមសំនៀងរដឺនម្ចាស់ស្រុក ជារមណីយដ្ឋានមួយដែលមានថ្មលយលើជ្រលងជម្រៅរាប់រយម៉ែត្រនៃជួរភ្នំដងរ៉ែកនិងជាកន្លែងសម្រាប់ទស្សនាព្រៃព្រឹក្សា វាលស្រែដ៏ស្រស់ស្អាតទាក់ភ្នែក។ ទេសភាពពីលើភ្នំដងរ៉ែកនេះមានសម្រស់ស្រស់ស្អាតខ្លាំង ទាក់ទាញទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តជាហូរហែរ។ គេអាចទស្សនាព្រៃព្រឹក្សាប្រទេ...
កូនភ្នំដ៏ស្រស់ស្អាតជា រមណីយដ្ឋាន«ភ្នំក្រោល» ដែលអាចឡើងទៅដល់កំពូលភ្នំដែលមានកម្ពស់ប្រមាណ៧០ម៉ែត្រដោយថ្មើរជើង ឬយានយន្តតាមផ្លូវសមល្មមមួយខ្សែមានក្រាលដោយក្រួសក្រហម។ នៅលើភ្នំទេសចរពិតជាប្លែកអារម្មណ៍ជាក់ជាមិនខាន ព្រោះតែមានខ្យល់ដ៏បរិសុទ្ធនិងម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ រួមនិងស្លាកពណ៌នាពីតំបន់វប្បធម៌នេះរបស់ជនជាតិដើមភ...
មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានបង្ហាញនូវរមណីយដ្ឋានទេសចរធម្មជាតិដ៏ថ្មីស្រឡាងមួយដែលទើបរកឃើញនៅដើមឆ្នាំ ២០១៨ នេះ គឺ តំបន់ដីច្រោះ នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនាពាក់កណ្តាល ខែឧសភា ឆ្នាំ ២០១៨ ដែលមន្ត្រីនៃមន្ទីរទេសចរបញ្ជាក់ថា វាល្អឥតខ្ចោះ។ បើតាមការបង្ហាញរបស់មន្ត្រីនៃមន្ទីរទេសចរខេត្តកំពង់ស្ពឺប...
ប្រាសាទនេះ កសាងពីឥដ្ឋបែរទៅទិសខាងកើត នៅពាក់កណ្ដាលសតវត្សរ៍ទី១០ ដោយព្រះបាទរាជេន្រ្ទវរ្ម័ន។ ទាក់ទងនឹងឈ្មោះប្រាសាទលាក់នាងនេះមិនមានប្រភពច្បាស់លាស់នោះទេ តែបើតាមរឿងនិទានថាគេសាងសង់ប្រាសាទបុរាណនេះឡើងសម្រាប់លាក់នាងស្តន់ដែលមានផ្ទៃពោះជាមួយស្តេចមួយអង្គ ក្រោយមកនាងសម្រាលបាន កូនម្នាក់ដាក់ឈ្មោះថាព្រហ្ម ហើយយកទៅប្រគល់ឱ...
ពេលភ្លៀងផ្ដើមបង្អុរខ្លាំងជាប់ៗគ្នានារដូវវស្សា ទឹកទន្លេបឹងបួផ្ដើមជោរជន់ច្រាលឡើងហៀរលើខ្នងទំនប់ថ្មីឬទំនប់៣០០។ ផ្ទៃទឹកល្ហល្ហាចនេះបង្កើតជាទីកម្សាន្តលម្ហែនិងងូតទឹកលេងសម្រាប់ទេសចរ ចាប់ពីខែមិថុនាដល់ខែវិច្ឆិកាពេញមួយរដូវវស្សា។ ទំនប់បង្ហៀរនេះមានប្រវត្តិកសាងឡើងដោយតាម៉ុក មេទ័ពខ្មែរក្រហមដើម្បីទប់ស្កាត់ការរុលទ័ពក្...
ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាបជើងភ្នំក្រវាញ ដែលធ្វើឱ្យមិនសូវសម្បូរទឹកភ្លៀង ប៉ុន្តែជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ។ ជាខេត្តដែលនៅជិតរាជធានីជាងគេទី២បន្ទាប់ពីខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ មានសក្ដានុពលសេដ្ឋកិច្ចធំធេងផ្នែកកម្លាំងពលកម្មក្រោមការវិនិយោគធំៗពិបរទេស ជាពិសេស វិស័យសហគ្រាសកាត់ដេរ។ ដំណាំឧស...
ភ្ញៀវជាច្រើនធ្វើដំណើរទៅមណ្ឌលគិរីច្រើនសំដៅទៅរកតែទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញតែភាគច្រើនគេមិនបានចាប់អារម្មណ៍ឬមិនបានដឹងអំពីទឹកធ្លាក់រាក់ជាងគេ និងខ្ពស់ជាងគេបំផុតក្នុងខេត្តនេះទេ។ ទឹកធ្លាក់ពីរកន្លែង លែងអងនិងលែងឃិន ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែ និងងូតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់។ ក្រោមដើមឈើមានម...
ឈ្មោះពេញហៅថា ទេសចរណ៍ធម្មជាតិសួនសត្វ តាដាបាយ៉ាប ដែលប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងមួយចំនួនមិនទាន់ស្គាល់នៅឡើយ សំបូរសត្វច្រើនប្រភេទ ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍។ ការចូលទៅកម្សាន្តនៅសួនសត្វតាដាបាយ៉ាប អាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៍ក្នុងការ មើលសត្វ ដើរលេងលំហែរដោយថ្មើរជើង និងចំណុចពិសេសផ្សេងៗ ទៀត។ សួន...
គ្រឹះថ្មបាយក្រៀមសង់ជាលានមួយ តាមលក្ខណៈសំណង់ដូចជាគ្រឹះប្រាសាទកប់គងដែរ ពោលគឺមានសំណង់ឈើនៅពីលើ។ ទីនេះមាននៅសល់បល្ល័ង្ក៤សម្រាប់តំកល់រូបបដិមានិងមានសិលាចារឹកចុះលេខ K.១៥៨។
ភ្នំប្រសិទ្ធ មានពីរនៅទន្ទឹមគ្នាខ័ណ្ឌដោយជ្រលង បែងចែករវាងស្រុកអង្គស្នួល និងស្រុកពញាឮ។ ភ្នំខាងត្បូងពុំសូវមានសំណល់ប្រវត្តិសាស្ត្រទេ។ ចំណែកឯភ្នំខាងជើងវិញ មានប្រវត្តិសាស្ត្រ និងសំណល់បុរាណជាច្រើន ដូចជារូបសំណាកព្រះចូលនិពាន្តមួយយ៉ាងធំ ហើយក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរផងដែរ។ ប្រាសាទសង់ពីឥដ្ឋ បែកបាក់កំព...
រមណីយដ្ឋានចេតិយឃុនឆាងជាកន្លែងទាក់ទាញភ្ញៀវទេសចរទៅទស្សនាញឹកញាប់ជាងគេក្នុងខេត្តកោះកុង ព្រោះស្ថិតនៅជិតទីរួមខេត្ត។ ឃុនឆាងឃុនផែន ជាប្រវត្តិនៃស្នេហាត្រីកោណរវាងឃុនឆាង ឃុនផែន និងនាងភឹម ដោយឃុនឆាងមានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមានបានទៅដណ្ដឹងយកនាងភឹមធ្វើ ជាប្រពន្ធ។ ប៉ុន្តែនាងភឹម ដែលមានសង្ស...
2024 © Royal Academy of Cambodia