Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

វង់តូច សៀមរាប
328 km ពីរាជធានី
គ្រឹះប្រាសាទដូនម៉ៅ

ផែនទី

អាហារ

សណ្ឋាគារ

14.0 km ពី សៀមរាប

គ្រឺះប្រាសាទនេះតាមការប៉ាន់ស្មានមិនមានសំណង់ធំដុំនៅទីនេះទេ ព្រោះវាគ្រាន់តែជាខ្លោងទ្វារខាងកើតនៃប្រាសាទតាកែវនៅជាប់ បារាយណ៍ខាងកើតតែប៉ុណ្ណោះ។ សំណង់នេះសង់លើទីទួលមាត់បារាយណ៍ ដែលគ្រឿងសំណង់ជាថ្មបាយក្រៀម។

សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន
371 km ពីរាជធានី
ភ្នំយ៉ាត

ផែនទី

អាហារ

សណ្ឋាគារ

1.5 km ពី ខេត្តប៉ៃលិន

ទាក់ទងនឹងភ្នំយ៉ាតយើងនឹងដកស្រង់ប្រវត្តិសង្ខេបពីសៀវភៅប្រជុំរឿងព្រេង ដែលមានសេចក្ដីថា ក្នុងឆ្នាំ១៩២២ ជនអន្តោប្រវេសន៍ បានកសាងវត្តភ្នំយ៉ាតនៅលើកំពូលភ្នំយ៉ាត ដែលកន្លែងសក្ការៈបូជាហើយក៏ជាបេះដូងរបស់ខេត្តផងដែរ។ ដើមឡើយ អ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជនជាតិកុឡាទាំងអស់បានមករស់នៅ តាំងពី គ.ស. ១៨៧៦ ដោយសារការប្រាថ្នាមកជីកយ...

ឃុំកន្ទឺ២ ខេត្តបាត់ដំបង
293 km ពីរាជធានី
ដំណើរកម្សាន្តតាមឡូរី

ផែនទី

អាហារ

សណ្ឋាគារ

20.2 km ពី ខេត្តបាត់ដំបង

ឡូរីជាពាក្យឡាតាំង សំដៅលើទូរថតូចៗរត់លើផ្លូវដែកសម្រាប់ជញ្ជូនរ៉ែ តែខ្មែរភាគច្រើនហៅក្លាយថា ណូរី។ នៅប្រទេសខ្មែរពីមុនគេប្រើយន្តនេះស្ទង់សុវត្ថិភាពផ្លូវជាប្រចាំ តែសម័យក្រោយសង្គ្រាម ឡូរីជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ទំនិញ និងអ្នកទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ រថភ្លើងឫស្សី ឬឡូរី គឺជាយានជំនិះសាមញ្ញមួយធ្វើពីគ្រែរនា...

កោះកេរ ខេត្តព្រះវិហារ
365 km ពីរាជធានី
ប្រាសាទចិន

ផែនទី

អាហារ

សណ្ឋាគារ

63.6 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទចិនមានប្រាង្គបី ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនានិកាយសិវនិយម។ ប្រាង្គទាំងបីនេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមហើយត្រូវបានជួសជុលឡើងវិញ។ នៅមុខប្រាង្គកណ្ដាលផ្នែកខាងឆ្វេង ត្រង់ផ្លូវចូលមានផ្ទាំងសិលាចារឹកមួយ ដែលម...

ឃុំដារ ខេត្តកំពង់ឆ្នាំង
197 km ពីរាជធានី
ប្រាសាទស្លុតី, ប្រាសាទថ្នមប្ដី

ផែនទី

អាហារ

សណ្ឋាគារ

29.0 km ពី ខេត្តកំពង់ឆ្នាំង

ប្រាសាទស្លុតី ឬប្រាសាទថ្នមប្តីកសាងឡើងនៅចន្លោះសតវត្សរ៍ទី៧ និងទី៨តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីនៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា៥គុណ៥ម៉ែត្រកម្ពស់ប្រមាណ៧ម៉ែត្រសង់ឡើងបែរមុខទៅទិសខាងកើតតែបច្ចុប្បន្ននៅសល់តែប្រាង្គពីរប៉ុណ្ណោះដោយមូលហេតុប្រាង្គមួយទៀតត្រូវខូចខាតក្នុងសម័យខ្មែរក្រហម...

ឃុំចុងកាល់ ខេត្តឧត្តរមានជ័យ
ពីរាជធានី
ប្រាសាទតាភាជ

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តឧត្តរមានជ័យ

សាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ បន្តពីប្រាសាទព្រហ្មកិល។ ប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២ ១៣។ ធៀបនឹងប្រាសាទនៅជិតគ្នានេះ ប្រាសាទមានសភាពទ្រុឌទ្រោមជាងគេ ព្រោះបាក់រលំដំបូលអស់ទាំងស្រុងស្ទើរបាត់រូបរាង មានសំណល...

ឃុំភ្នំត្បែងពីរ ខេត្តព្រះវិហារ
346 km ពីរាជធានី
ប្រាសាទត្រពាំងខ្នារសែនកែវ

ផែនទី

អាហារ

សណ្ឋាគារ

45.0 km ពី ខេត្តព្រះវិហារ

ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតក្នុងរចនាបថបាភួន សាងសង់នៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃទៀត។ ប្រាង្គមានយ៉មួយលយទៅខាងកើត និងមានហោត្រៃពីរធ្វើពីថ្មភក់បែរទៅលិចនិងលំអដោយទ្វារបញ្ឆោតនៅខាងកើត។ ប្រាសាទព័ទ្ធដោយកំពែងមួយមានខ្លោងទ្វារពីរនៅទិ...

ឃុំសំបូរ ខេត្តកំពង់ធំ
264 km ពីរាជធានី
ក្រុមប្រាសាទតោ, ក្រុមប្រាសាទ C1-C9

ផែនទី

អាហារ

សណ្ឋាគារ

96.4 km ពី ខេត្តកំពង់ធំ

ក្រុមប្រាសាទតោ ស្ថិតនៅកណ្ដាលចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ ដែលមានប្រាង្គប្រាសាទសរុបចំនួន ៤៣ ហើយក្នុងនោះមានប្រាសាទនៅល្អចំនួន ១, នៅល្អពាក់កណ្ដាលចំនួន ៦ និងបាក់បែកចំនួន ៣៦។ ក្រុមប្រាសាទតោហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ចំនួនពីរជាន់ ដែលកំពែងខាងក្រៅមានបណ្ដោយ ៣២៨x៣១០ម៉ែត្រ ដែលមានច្រក...

ឃុំត្រពាំងសាប ខេត្តតាកែវ
47.0 km ពីរាជធានី
ស្តូបវត្តទ្រព្យគរ

ផែនទី

អាហារ

សណ្ឋាគារ

41.6 km ពី ខេត្តតាកែវ

វត្តនេះកាលពីជំនាន់ ប៉ុល ពត ត្រូវបានខ្មែរក្រហមយកធើ្វជាកន្លែងឃុំឃាំងមនុស្សបណ្ដោះអាសន្នមុនពេលយកទៅសម្លាប់ចោល។ សម័យនោះវត្តនេះជាមន្ទីរឃុំឃាំងអ្នកទោសបណ្ដោះអាសន្ន មុនពេលយកទៅសម្លាប់ចោល។ ប៉ុន្តែវត្តនេះក៏ជាកន្លែងសម្លាប់មនុស្សដែរ ដែលបច្ចុប្បន្ននេះ ចេតីយចំនួនពីរនៅក្នុងបរិវេណវត្តទ្រព្យគរ ត្រូវបានប្រើប្រាស់ជាកន្លែ...

កោះកេរ ខេត្តព្រះវិហារ
366 km ពីរាជធានី
ប្រាសាទលាក់នាង (កោះកេរ), ប្រាសាទចំរេះ

ផែនទី

អាហារ

សណ្ឋាគារ

65.3 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅឦសានសង់លើខឿនថ្មបាយក្រៀមមួយនិងមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅទិសអាគ្នេយ៍។ ប្រាសាទមានស្រះមួយស្ថិតនៅខាងកើត។

ឃុំទឹកក្រហម ខេត្តព្រះវិហារ
412 km ពីរាជធានី
ប្រាសាទគុកស្រី, ប្រាសាទអ្នកបួសខាងកើត

ផែនទី

អាហារ

សណ្ឋាគារ

111 km ពី ខេត្តព្រះវិហារ

ប្រាសាទមានរចនាបថឃ្លាំង កសាងនៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្លង់ដូចជាប្រាសាទភ្នំជីសូរដែរ ហើយសង់ឡើងឧទ្ទិសដល់ព្រះវិស្ណុ។

ឃុំម៉ាក់ប្រាង ខេត្តកំពត
162 km ពីរាជធានី
ទឹកជ្រោះតាដារូងច័ន្ទ

ផែនទី

អាហារ

សណ្ឋាគារ

15.1 km ពី ខេត្តកំពត

បន្តពីទឹកជ្រោះតាដាសច្ចំនៅចង្កេះភ្នំ លោកអ្នកអាចបន្តដំណើរតាមផ្លូវបេតុងឡើងទួលទៅកាន់ទឹកជ្រោះ ដែលមិនអាចជិះរថយន្តទៅដល់បាន។ ទឹកជ្រោះនេះមានលក្ខណៈសិប្បនិម្មិតដូចទឹកជ្រោះនៅខាងក្រោមដែរ គឺជាការបង្វែរផ្លូវទឹកនៃជ្រោះ។

ឃុំភ្នំត្បែងពីរ ខេត្តព្រះវិហារ
326 km ពីរាជធានី
ប្រាសាទត្រីស្អុយ

ផែនទី

អាហារ

សណ្ឋាគារ

60.8 km ពី ខេត្តព្រះវិហារ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទដែលមានប្រាង្គទោលធ្វើពីថ្មបាយក្រៀម ហើយបែរមុខទៅទិសខាងកើតនេះ មានយ៉ពីរជាន់និងបង្អួចធំៗពីរ ប្រកបដោយចម្រឹង ព្រមទាំងស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតពីថ្មបាយក្រៀមតាមជ្រុងផ្សេងទៀត។

ឃុំល្បាំងពីរ ខេត្តរតនគិរី
478 km ពីរាជធានី
ទឹកជ្រោះកាទៀង

ផែនទី

អាហារ

សណ្ឋាគារ

17.1 km ពី ខេត្តរតនគិរី

ទឹកធ្លាក់មានកម្ពស់រហូតដល១២ម៉ែត្រ ដែលហូរចាក់តាមបណ្ដោយអូរកន្ទាងទៅទន្លេស្រែពក។ ឈ្មោះ "កាទៀង" នេះគឺហៅតាមក្រុមកុលសម្ព័ន្ធជនជាតិភាគតិចគ្រឹងនៅទីនេះ។ គេអាចចុះទៅដល់បាតជ្រោះតាមជណ្ដើរទៅដល់ល្អាងក្រោមលំហូរទឹក។ នៅជ្រុងម្ខាងនៃបាតជ្រោះ មានដើមឈើធំៗបែកមែកសាខាបង្កើតជាម្លប់យ៉ាងត្រជាក់ពីលើទេសចរសម្រាប់ពិសាអាហារ ចំណែកនៅត្...

ឃុំព្រីងធំ ខេត្តព្រះវិហារ
325 km ពីរាជធានី
ប្រាសាទខ្នារ (ក្រឡាពាស)

ផែនទី

អាហារ

សណ្ឋាគារ

23.0 km ពី ខេត្តព្រះវិហារ

ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...