ប្រាសាទនេះ ជាស្នាដៃរបស់ព្រាហ្មណ៍ ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាគ្រូរបស់ព្រះបាទជ័យវ័រ្មនទី ៥ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ពុំមែនជាប្រាសាទភ្នំទេ តែជាប្រាសាទសង់រាបនឹងដី មានរាងតូចច្រឡឹងសង់ពីថ្មភក់ពណ៌កុលាបនិងមានក្បាច់ចម្លាក់ដ៏ល្អអស្ចារ្យគង់វង្សល្អ។ ហោជាងមានរាងត្រីកោណ និង មានដងក្ដារច្រើនជាន់រចនាជាក្បា...
កុលាបប៉ៃលិន ជាឈ្មោះដែលប្រហែលជាគេដាក់តាមឈ្មោះរឿងប្រលោមលោកល្បីល្បាញរបស់លោកញ៉ុកថែម ឆ្នាំ១៩៦០ ស្ដីពី ប្រវត្តិតស៊ូរបស់កំឡោះខេត្តបាត់ដំបង មកប្រកបរបរជាកម្មករត្បូងនៅប៉ៃលិន។ ស្ថិតនៅចង្កេះភ្នំយ៉ាតផ្នែកខាងក្រោយពីអតីតកាលទីនេះគឺជាកន្លែងគេជីករកត្បួង តែបច្ចុប្បន្ននេះជាទីសម្រាកលំហែដែលអាចគយគន់ទេសភាពភ្នំជុំវិញ ជាពិសេ...
ប្រាសាទសង់នៅចុងសតវត្សរ៍ទី៧។ ប្រាសាទត្រពាំងគុកជាស្ថាបត្យកម្មមានសំណង់គភ៌គ្រឹះដូចប្រាសាទ អាស្រមមហាឥសី និងភ្នំដា ជាគម្រប់បីក្នុងប្រទេសកម្ពុជា។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីថ្មភក់បែរមុខទៅទិសឦសាន ដែលប្រាង្គនេះផ្គុំឡើងដោយផ្ទាំងថ្មភក់ធំៗ ដោយ ដុំនីមួយៗមានប្រវែងប្រហែល ២,៣០ ម៉ែត្រ។ កំពែងតូចមួយធ្វើអំពីថ...
ប្រាសាទនេះអ្នកស្រុកមិនស្គាល់ឈ្មោះដើមឡើយ ហើយក៏មិនបានហៅឈ្មោះថ្មីឡើយ ពោលគេហៅទីនោះថា “ព្រៃអ្នកតាចាស់ស្រុក” ដែលសំដៅលើរូបសំណាកនៅខាងមុខប្រាសាទ។ ប្រាសាទបល្ល័ង្ក ដែលត្រូវបានប្រើជាឈ្មោះរបស់ស្រុក សង់ឡើងអំពីឥដ្ឋលើគ្រឹះថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ហើយមានយ៉លយមកទិសខាងកើត។ ល្វែងខាងមុខរបស់យ៉មានច្រកទ្វារពីរបែរមុខ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតី។ នៅចំកណ្ដាលមានតម្កល់សិវលិង្គធំមួយនៅរក្សារូបរាងបានល្អណាស់។
ពយតារួន ឬ ពើយតារួន តាមសំនៀងរដឺនម្ចាស់ស្រុក ជារមណីយដ្ឋានមួយដែលមានថ្មលយលើជ្រលងជម្រៅរាប់រយម៉ែត្រនៃជួរភ្នំដងរ៉ែកនិងជាកន្លែងសម្រាប់ទស្សនាព្រៃព្រឹក្សា វាលស្រែដ៏ស្រស់ស្អាតទាក់ភ្នែក។ ទេសភាពពីលើភ្នំដងរ៉ែកនេះមានសម្រស់ស្រស់ស្អាតខ្លាំង ទាក់ទាញទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តជាហូរហែរ។ គេអាចទស្សនាព្រៃព្រឹក្សាប្រទេ...
ប្រាសាទស្ថិតក្នុងទីវត្តមួយនេះមានប្រាង្គទោល រាងបួនជ្រុងស្មើ ដែលមានទំហំជ្រុងប្រមាណ ៤ម៉ែត្រនិងកម្ពស់ ៦ម៉ែត្រ សង់ពីថ្មភក់ពណ៌ផ្កាឈូក។ ប្រាសាទនេះបែរមុខទៅកើត មានទ្វារបញ្ឆោតតាមទិសដទៃ មានក្បាច់លំអសសរពេជ្រនិងផ្ដែរដ៏វិចិត្រ។ ដំបូលប្រាសាទបានបាក់រលំ តែស្លាកស្នាមនៃគូទឹកនិងបរិវេណជុំវិញត្រូវបានលុបអស់។ ផ្ដែរមានរូបព្...
មន្ទីរបូជនីយដ្ឋានមួយនៅក្នុងវត្តនេះជាកន្លែង ដាក់តម្កល់អដ្ឋិធាតុដែលគាស់បានពីរណ្ដៅសាកសពរួមចំនួន៨៦រណ្ដៅជុំវិញនេះ។ កុដិត្រូវបានពួកខ្មែរក្រហមប្រើប្រាស់ធ្វើជាផ្ទះស្នាក់នៅរបស់កងឈ្លប ហើយជនរងគ្រោះទាំងអស់ត្រូវខ្មែរក្រហម បញ្ជូនមកកាន់ទីនេះតាមរទេះគោ និងថ្មើរជើង បន្ទាប់មកត្រូវបានសម្លាប់នៅនឹងទីតាំងនេះតែម្ដង។ តាមសង្...
វត្តត្រឡែងកែង ស្ថិតនៅចំកណ្ដាលអតីតរាជធានីលង្វែកដែលត្រូវបានកសាងឡើងនៅ ស.វ. ទី ១៦។ នាមនេះ គឺជានាមតាំងពីការករកើតវត្តនេះដំបូងមកម្ល៉េះ ដោយសារតែនៅក្នុងព្រះវិហារមានតម្កល់ព្រះពុទ្ធបដិមា ៤ អង្គឈរទល់ខ្នងគ្នា បែរព្រះភក្ត្រទៅទិសធំៗ ទាំង ៤។ បច្ចុប្បន្ន គេឃើញមានព្រះត្រឡែងកែងថ្មីដែលមានទំហំតូចជាងមុន និងសំណល់ព្រះបាទា...
នៅលើទួលកោះបឹងនេះមាននៅសល់សំណល់ប្រាសាទបែកបាក់សល់តែជញ្ជាំង ដែលស្ថិតនៅកណ្ដាល វាលស្រែ។ ជាប្រាសាទឥដ្ឋបីដែលនៅទីនេះមានសំណល់បុរាណមួយចំនួនដូចជារូបព្រះគណេស លិង្គព្រះឥសូរ យោនីនាងឱមា និងផ្ទាំងថ្មថ្លើមអណ្ដើកមួយចំនួន។ ដោយទីតាំងស្ថិតនៅកណ្ដាលវាលស្រែ ផ្លូវចូលទៅកាន់ ទីនេះមានភាពលំបាកនៅឡើយ។
ក្រុមហ៊ុន ស្តាឌេវឺឡុបម៉េន និង ស្កាយឡេន បានចូលរួមបណ្ដាក់ទុន ដើម្បីរៀបចំកន្លែងកម្សាន្ត ប្រភេទរីស៊ត និង អភិវឌ្ឍជាខុនដូ។ រីស៊តនេះមានការជិះសេះ ម៉ូតូ និងការប្រណាំងឡាន និងឧទ្យាន ប្រកបដោយបទដ្ឋានអន្តរជាតិ ធ្វើឱ្យតំបន់នេះ ក្លាយទៅជាទីក្រុងរណបមួយលាតសន្ធឹង នៅលើផ្ទៃដី ជាង ២០០០ ហិកតា ស្ថិតនៅក្នុងតំបន់ដ៏ល្អមួយដែលមា...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅកើត មួយធ្វើពីថ្មភក់និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ប្រាង្គដែលសង់ពីថ្មបាយក្រៀមបានបាក់រលំអស់មិនមាននៅសល់រូបរាងទេ ចំណែកប្រាង្គថ្មភក់ មានលំអដោយទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមនិងគូទឹកជុំវិញព្រ...
ប្រាសាទគុកប្រុសជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។
វត្តទេសចរណ៍មានសំណង់ពុទ្ធសាសនាជាច្រើន ប្រកបដោយសោភណ្ឌភាពស្រស់ស្អាត។ វត្តត្រូវបានជ្រើសរើសក្នុងចំណោមវត្តជាច្រើនក្នុងខេត្តជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក ដោយសារវត្តនេះស្ថិតនៅជាប់បារាយណ៍ទឹកថ្លា។
ទួលប្រាសាទចាស់បុរាណអ្នកតាតាំងរាយនេះ មានសំណល់វត្ថុបុរាណនៅទីនោះ ដែលយើងសង្កេតឃើញវត្តមានផ្ដែរធ្វើពីថ្មភក់មានឆ្លាក់រូបព្រះវិស្ណុផ្ទុំលើនាគអនន្ត មេទ្វារ និងបំណែកផ្សេងៗទៀត។ តាមទម្រង់នៃគ្រឹះនេះ ប្រាសាទមានយ៉ ហើយបែរទៅទិសខាងជើង មានកសិន្ធុនិងបល្ល័ង្ក។ ទីនេះជាប្រភពសិលាចារឹកលេខ K648។ នៅខាងត្បូងទីតាំងនេះប្រមាណ ១៥០...
2024 © Royal Academy of Cambodia