ប្រាសាទកសាងអំពីថ្មភក់បែរមុខទៅទិសខាងកើតមានយ៉មួយ ប្រហែលជាកសាងនៅដើមសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទកប់ចិនហាក់បីដូចជាកណ្តោចកណ្តែងមិនមានអ្នកថែរក្សាបោសសម្អាតសោះត្បិតតែនៅជិតប្រាសាទបឹងមាលា។ តំបន់នោះជាទីផលិតស្មូនឆ្នាំងផងដែរ។
កសិដ្ឋានជ្រលងបព្វតាជារមណីយដ្ឋានកែច្នៃមួយ ដែលភ្ញៀវអាចទិញផ្លែឈើពីចម្ការនៅទីនោះផ្ទាល់ដូចជា ផ្លែស្វាយ ផ្លែក្ងែនជាដើម។ ទីនេះមានស្ពានឈើឫស្សីដើរឆ្លងស្ទឹងទៅត្រើយម្ខាងលើចរន្តទឹកហូរប្រដេញគ្នាតាមជ្រលងដងអូរធម្មជាតិនាព្រៃភ្នំ។ ជ្រលងបព្វតា ត្រូវបានគេកែច្នៃឱ្យក្លាយទៅជារមណីយដ្ឋានកសិដ្ឋានធម្មជាតិមួយ ដែលស្រូបទាញទេសចរ...
បឹងកោះសុក្រមជារមណីយដ្ឋានធម្មជាតិមួយ ដែលរៀបចំឡើងនៅមាត់បឹងដ៏ធំល្វឹងល្វើយ ដោយមានទីកម្សាន្ត ព្រមទាំងមានលក់ម្ហូបអាហារដ៏ឆ្ងាញ់ពិសា។ ទីតាំងជាកម្មសិទ្ធិរបស់ ចម្ប៉ាពេជ្រគ្រូប ដែលមានឈ្មោះថា បឹងកោះសុក្រម ឬក៏ កោះសុក្រមទទួលទេសចរណ៍បែបធម្មជាតិ និងមានតូបពិសាអាហារជាច្រើនព័ទ្ធមាត់បឹង អាចហែលទឹកលេង ឬដើរលេងតាមស្ពានដ៏វែង...
ខេត្តព្រៃវែងមានច្រកព្រំដែនថ្មីមួយគឺច្រកម៉ឺនជ័យ។ ច្រកអន្តរជាតិថ្មី។ ថ្វីត្បិតច្រកនេះមិនទាន់ដំណើរការដោយសារ វិបត្តិកូវីដ១៩ ប៉ុន្តែតទៅអនាគតនឹងដើរតួជាច្រកសំខាន់សម្រាប់ទេសចរអន្តរជាតិ។ ច្រកនេះមិនទាន់មានសំណង់ធំដុំឡើយ នៅជុំវិញនោះ។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលមួយនេះបានបាក់រលំផ្អែកនឹងដើមឈើមួយដើមដែលមើលទៅគួរអនិច្ចា។ នៅជុំវិញនេះមានសំណល់នៃគ្រឿងសំណង់រាត់រាយ។
សារមន្ទីរកសាងឡើងក្នុងឆ្នាំ២០០៤ ដោយមានការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ សារមន្ទីរនេះស្ថិតនៅក្នុងទីក្រុងហើយសង់តាមលក្ខណៈរចនាបថខ្មែរ។ ថវិកាសម្រាប់កសាងសារមន្ទីរនេះ គឺបានមកពីកម្រៃនៃការខ្ចីវត្ថុបុរាណសម្រាប់ការតាំងពិព័រណ៌នៅក្រៅប្រទេស។ មានវត្ថុបុរាណជាច្រើនដូចជា រូបចម្លាក់ថ្ម រូបចម្លាក់ឈើ គ្រឿងលម្អប...
ប្រាសាទប្រភេទដូចគ្នានេះ គេច្រើនសង់គ្របពីលើលិង្គ ប៉ុន្តែប្រាសាទនេះ សង់កល់ពីក្រោមលិង្គដែលជាថ្មធម្មជាតិដុះនៅកំពូលភ្នំ និងទទួលបានការគោរពបូជាពីអ្នកស្រុក។ ប្រាសាទសង់ពីក្រោមថ្មដ៏ធំ មានកម្ពស់ដល់ទៅ ៣៥ម. ជាលិង្គស្វ័យម្ភូនោះ។ ភ្នំធាតុមានកម្ពស់ប្រមាណ ៧៥ម. ធៀបនឹងជើងភ្នំ ស្ថិតក្នុងទីវត្តមានប្រាសាទបុរាណមួយ មានទំហំ...
ប្រាសាទធ្វើពីថ្មបាយក្រៀមសង់ឡើងក្នុងកំឡុងស.វ.ទី១១ នៅលើខឿនថ្មបាយក្រៀម មានរាងជាអក្សរ U ថែវរាងទ្រវែង ច្រកចូលខាងកើត។ ថែវទី២ រាងជាចតុកោណ ផ្នែកខាងលិចនិងខាងកើត មានច្រកតូចចំនួន២ កំពែងសង់ពីថ្មបាយក្រៀម ច្រកចូលពីខាងកើតតែបាក់បែក។ លក្ខណៈចម្លែកនៃប្រាសាទនេះគឺតួប្រាសាទសង់អែបនឹងកំពែងខាងជើង ហើយមិនមានសំណល់ដំបូលទេ ដែលអា...
ប្រាសាទសង់នៅអំឡុងចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ក្នុងធ្លាកំពែងទីមួយមាន ប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋនិងថ្មភក់។ ថ្មភក់ ត្រូវបានគេប្រើសម្រាប់គ្រឹះប្រាសាទ ទ្វារនិងទ្វារបញ្ឆោត។ ប្រាង្គនេះបែរទៅកើតនិងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គរណបប្រាំបីស្ថិតនៅជុំវិញប...
រមណីយដ្ឋានក្បែរព្រំដែនអូរស្មាច់នេះមិនមានទស្សនីយភាពលេចធ្លោដែលអាចកញ្ឆក់អារម្មណ៍ភ្ញៀវទេសចរខ្លាំងទេ ប៉ុន្តែទឹកធ្លាក់ដាចំប៉ីសម្បូរទឹកអាចងូតលេងតាមជម្រាលល្អាងតាថុង ដែលជាឈ្មោះពីមុនរបស់រមណីយដ្ឋាននេះ។ ពីចំណុចតូបលក់ដូរចំណីនិងភេសជ្ជៈរហូតឡើងដល់កំពូលភ្នំ ទឹកហូរបាចសាចលើជម្រាលភ្នំថ្មជាច្រើនកន្លែង មានកម្ពស់ទាបតែប្រម...
ទេសចរអាចទស្សនាពីចម្ងាយនូវបណ្ដុំទេសភាពធម្មជាតិនៃផ្ទៃទន្លេក្នុងរដូវប្រាំងមានភាពថ្លាឆ្លុះឃើញមុខ រុក្ខជាតិតូចធំមានស្លឹកពណ៌បៃតងស្រងាត់ដុះមាត់ច្រាំង ផ្ទាំងថ្ម និងដីរដិបរដុបលាយឡំគ្នាដោយអន្លើនៃដែនដីកោះនានា។ ដែនដីកោះនេះមានបណ្ដោយប្រហែល ៤០ គីឡូម៉ែត្រ និងទទឹងជិត ២ គីឡូម៉ែត្រនៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅមានភូមិចំនួ...
ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបទ ហស៌វរ្ម័នទី១ គឺក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាល របស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះរាជបុត្រព្រះអង្គគឺព្រះបាទជ័យ...
ខេត្តដ៏ចំណាស់នៅភាគពាយ័ព្យនៃប្រទេស មានដីដ៏មានជីរជាតិ ធ្លាប់មានឈ្មោះជា ជង្រុកស្រូវ របស់កម្ពុជា។ ខេត្តបាត់ដំបងធ្លាប់មានប្រវត្តិត្រូវបានសៀមគ្រប់គ្រងអស់រយៈពេលយ៉ាងយូរមួយនេះដែលឈ្មោះនេះទើបចារឹកឡើងក្រោយសម័យអង្គរ ដែលគេបានផ្សារភ្ជាប់ទៅនឹងរឿង តំណាលពីការបាត់ដំបងរបស់ តាដំបងក្រញូង ដែលធ្លាប់ឡើងសោយរាជ្យដោយអំណាចនៃដំប...
នាមរបស់ប្រាសាទនេះមានពីរ គឺប្រាសាទជបពល ឬគេច្រើនហៅតាមឈ្មោះវត្តថា ប្រាសាទវត្តបារាយណ៍។ប្រាសាទឥដ្ឋរាង៤ជ្រុងច្រកចូលពីទិសខាងកើត គ្មានទ្វារបញ្ឆោតនោះទេ។ ប្រាសាទស្ថិតនៅខាងលិចព្រះវិហារ ហ៊ុំព័ទ្ធជុំវិញដោយកសិន្ធុមានទំហំ ១៣០ម x ១៥០ម ប្រកបដោយទឹកថ្លាឆ្វេង ដែលអ្នកស្រុកហៅថា ទន្លេអុំ។ ប្រាសាទនេះ មានរាងការ៉េ ជ្រុងនីមួយ...
2024 © Royal Academy of Cambodia