អ្នកស្រុកនៅទីនោះធ្លាប់ចងចាំរឿងព្រេងពីរដែលនិទានអំពីការហៅឈ្មោះភ្នំនេះថា "ភ្នំ បារៀង"។ រឿងព្រេងនោះតំណាលពីហ្វូងក្របីដែលក្របីបាធំមួយជាមេហ្វូង មានចិត្តឃោរឃៅមិនឱ្យមានកូនក្របីឈ្មោលណាមួយក្នុងហ្វូងនោះឡើយ គឺក្របីបានេះនឹងសម្លាប់ចោលទាំងអស់។ មេក្របីមួយក្បាលបានដឹងនិងរកមធ្យោបាយឱ្យកូនរបស់ខ្លួនបានរស់ពេលកើត ក៏បានភៀសខ្...
ច្រកស្ទឹងបត់ ជាច្រកអន្តរជាតិថ្មី (ស្ទឹងបត់-បានណងអៀន) ដែលខណ្ឌដោយស្ពានមិត្តភាពកម្ពុជា-ថៃ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃមានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូនៅផ្ទៃខាងលើស្ពាន។ ថវិកាសាងសង់ មានប្រមាណ១៩លានដុល្លារអាមេរិករបស់ភាគីថៃ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុស្តិ៍ព្រំ...
វត្តសង្កែជាទីដែលគេប្រមូលវត្ថុបុរាណដែលនៅជិតៗនោះមករក្សាទុក។ សិលាចារឹក K. 86 ក៏ត្រូវបានរក្សាទុកក្នុងវត្តនេះ រួមជាមួយ ផ្ដែរសម័យមុនអង្គរដែលគួរតែជាផ្ដែរនៃប្រាសាទចាស់លើទួលជាមួយប្រាសាទគុកយាយហម។ ចំណែកសិលាចារឹក K. 86 នោះ មានចារឹកសរសើអំពីស្ត្រីអភិជនម្នាក់ឈ្មោះ លក្ស្មី។ ឈ្មោះ លក្ស្មី នេះត្រូវបានប្រើជាញឹកញយជាព្រ...
វត្តនេះត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមហើយក៏បានជួសជុលឡើងវិញ។ អារាមវត្តស្បូវរីក ជាអតីតមន្ទីរពេទ្យប្រចាំសហករណ៍លាជ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដែលជាវត្តដ៏ចំណាស់ ដែលស្ថិតជិតទីប្រជុំជនស្រុកភ្នំក្រវាញតែម្ដង។ ព្រះវិហារវត្តស្បូវរីក សង់ឡើងពីសសរឈើ ដែលគិតមកដល់ពេលនេះ មានអាយុកាលយូរឆ្នាំជាងគេនៅក្នុងខេត្ត។ អ...
នៅមិនឆ្ងាយពីពយយាយម៉ៅ បើគិតតាមបណ្ដោយឆ្នេរ ប្រមាណ៣ គីឡូម៉ែត្រ មានទីកន្លែងកម្សាន្តមួយទៀត ហៅថា ពយតាបារាំង ដែលមានកន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាត គឺមានឆ្នេរស្អាត ទឹកសមុទ្រថ្លាឈ្វេង។ ឆ្នេរនេះបានអភិវឌ្ឍន៍ដោយម្ចាស់ឆ្នេរ ដែលបានទិញតាំងពីឆ្នាំ១៩៩៧ ដោយគ្រាន់តែចង់ទុកជាទីកន្លែងជ្រកកោនសម្រាប់ជីវិតចុងក្រោយប៉...
វត្តរកាកណ្ដាលចាស់ សាងសង់នៅក្នុងសតវត្សទី ១៨ ដែលមានព្រះវិហារឈើបុរាណ ចំណាស់ប្រមាណជាង២០០ឆ្នាំ ជាទីដែលទេសចរជាតិនិងអន្តរជាតិមិនគួររំលង។ ព្រះវិហារឈើបុរាណនេះ ដែលបានជួសជុលឡើងវិញរួចនេះ មានរំលេចទៅដោយ ក្បាច់ក្បូរយ៉ាងវិចិត្រធ្វើឡើងពីឈើគ្រញូង និងតាត្រាវ ជាពិសេស ក្បាច់ផ្កាភ្ញីនៅតាមហោជាង។ ប្រជាពលរដ្ឋនិងអ្នកទេសចរមាន...
ប្រាសាទគុកព្រះធាតុ ត្រូវបានសាងសង់ឡើង នៅក្បែរដងទន្លេមេគង្គ នៅលើចង្កេះភ្នំហាន់ជ័យ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមាន លក្ខណៈស្រដៀង នឹងប្រាសាទអាស្រមមហាឥសី នៅស្រុកអង្គរបុរីទើបបានជាគេបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំមានរចនាបថភ្នំដា។ ប្រាសាទសង់ឡើងដោយថ្មបាសាល់ មានរាងការ៉េជ្រុងទំហំ ៤.៥ ម. និងកម្ពស់ ៥ ម៉ែត្...
ភ្នំបន្ទាយនាងជាភ្នំថ្មកំបោរ ដែលបានកំណត់អាយុកាលក្នុងស័កទី១ Paleoccic សម័យ Permi an (២៥១-២៩៩លានឆ្នាំ។។ ភ្នំបន្ទាយនាងជាកូនភ្នំថ្មកំបោរតូចមួយ មានរូងភ្នំមួយចំនួន សិលាចារឹក បំណែកឥដ្ឋបុរាណ និងបំណែកចម្លាក់នៅក្នុងរូងភ្នំ និងវត្តស្ថិតនៅទីនោះផងដែរ។ ភ្នំនេះក៏មានរឿងនិទានពីបុរាណកាលមកដែលមានទំនាក់ទំនងនឹងរឿងនាងរំសាយ...
ប្រាសាទគក់ទ្រូង មានរាងបួនជ្រុងទ្រវែង មានកំពែងព័ទ្ធជុំវិញ មានស្រះពីរនៅទិសឦសាន។ អ្នកស្រុកហៅ ប្រាសាទនេះថា គក់ទ្រូង ទំនងមកពីគេឃើញរូបចម្លាក់ទេពមួយធ្លាក់នៅលើវិមានអណ្ដែតមុខខាង ត្បូងផ្នែកខាងកើត ដែលយកព្រះហស្តកាន់វត្ថុអ្វីមួយដាក់នៅលើដើមទ្រូង។ ផ្នែកខាងក្រៅ យើងឃើញចម្លាក់ស្អេកស្កះនៅគ្រប់ផ្នែកទាំងអស់ រាប់តាំងពីខឿ...
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណអង្គរធំភិម័យ។
ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រ...
វត្តនេះមានសំណង់វិហារថ្មីលើទួលប្រាសាទចាស់ ដែលអ្នកស្រុកបានប្រមូលយកវត្ថុបុរាណរក្សាទុកក្នុងបន្ទប់មួយដែលមានដូចជា ផ្ដែរ មេទ្វារ ព្រះបដិមារ បំណែកផ្សេងៗនៃសំណង់បុរាណ។
ប្រាសាទមានប្រាង្គបីរត់ជួរជើង-ត្បូង បែរមុខទៅកើត ដែលក្នុងនោះប្រាង្គកណ្ដាលធ្វើពីថ្មភក់ក្រហមហើយប្រាង្គពីរទៀតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលសង់ពីថ្មភក់ក្រហមលើគ្រឹះថ្មបាយក្រៀម មានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោត។ ផ្ដែរត្រូវបាន់ឆ្លាក់ជាប់លើថ្មភក់ពណ៌ផ្កាឈូក ដែលបញ្ជាក់ពីប្រភពនៅភ្នំព្រះនេត្រព្រះ...
ខេត្តព្រៃវែងមានច្រកព្រំដែនថ្មីមួយគឺច្រកម៉ឺនជ័យ។ ច្រកអន្តរជាតិថ្មី។ ថ្វីត្បិតច្រកនេះមិនទាន់ដំណើរការដោយសារ វិបត្តិកូវីដ១៩ ប៉ុន្តែតទៅអនាគតនឹងដើរតួជាច្រកសំខាន់សម្រាប់ទេសចរអន្តរជាតិ។ ច្រកនេះមិនទាន់មានសំណង់ធំដុំឡើយ នៅជុំវិញនោះ។
ព្រះបទុមចេតិយនៅវត្តមណីរតនារាម អមជុំវិញដោយព្រះបដិមាអសីតិមហាសាវ័ក ៨០ អង្គ យ៉ាងស្រស់ស្អាត នៅវត្តមណីរតនាតរាម ត្រូវបានកសាងយ៉ាងស្អាត និង ទាក់ទាញ នៅក្នុងបរិវេណវត្តមណីរតនារាម ដែលបានដឹងថាជាទីអារាម ដែលភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅ។ ទីអារាមនេះ ក៏ជា «មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន» ផងដែរ។
2024 © Royal Academy of Cambodia