ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពាននេះស្ថិតនៅលើផ្លូវបុរាណពីអង្គរធំទៅកោះកេរ ជាស្ពានថ្មបាយក្រៀមលាតសន្ធឹងនិរតី-ឦសានមានបង្កាន់ដៃធ្វើពីថ្មភក់ និងរន្ធត្រដេវ៧ បណ្ដោយប្រវែង៣០ម៉ែត្រនិងទទឹង១០ម៉ែត្រ។
ទឹកធ្លាក់ឆាយសន្ទរ មានសក្ដានុពលទេសចរណ៍ធំធេងក្នុងស្រុកភ្នំក្រវាញ ដោយមានទឹកហូរពីលើភ្នំ កាត់ទៅរកស្ទឹងពោធិ៍សាត់។ ទិដ្ឋភាពដ៏គួរឱ្យទាក់ទាញមួយខុសពីទឹកធ្លាក់ដទៃនៅតំបន់នេះ ដោយជ្រលងទឹកមានជម្រៅរាក់ៗ ហូរកាត់តាមគល់រុក្ខជាតិមិនមានល្បាក់ខ្ពស់ទេ។ តំបន់រមណីយដ្ឋាននេះ ទើបតែរកឃើញហើយអាចទៅកម្សាន្តបាន ដោយដំណើរទៅកាន់ទីនោះ ទ...
ទឹកធ្លាក់ ៧ ដំណាក់ព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ដែលមានជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពីកន្លែងចតយានជំនិះភ្លាមប្រមាណតែជាង ១ រយម៉ែត្រលោកអ្នកនឹងទៅដល់ទឹកធ្លាក...
នៅបូជនីយដ្ឋានប្រវត្តិសាស្រ្តលោកតាឃ្លាំងមឿងស្ទើរពេញមួយសប្ដាហ៍មិនដាច់ភ្ញៀវឡើយ ពិសេសនៅថ្ងៃសីលដោយពួកគាត់ភាគច្រើនជាអ្នកទៅបែរបន់សុំសេចក្ដីសុខសប្បាយពីបារមីអ្នកតាមេទ័ព។ ទាក់ទងនឹងអ្នកតាឃ្លាំងមឿងមិនមានរូបរាងបែបឈើឬថ្មជាតំណាងទេ គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដែលកើតអំពីសត្វ...
ប្រាសាទសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទត្រីភូវនាទិត្យវរ្ម័ន ឧទ្ទិសដល់កវីដ៏ល្បីល្បាញឈ្មោះ មធូរិន្ទ្រ នេះបើយោងតាមសិលាចារឹក K.១២២២។ ប្រាសាទភ្នំដីឬភ្នំបី ជាប្រាសាទមួយដែលសង់ក្នុងជ្រលងមួយមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនថ្មបាយក្រៀម ហើយបែរមុខទៅកើត។ ប្រាង្គទាំងបីមានស៊ុមទ្វារធ្វើពីថ្មភក់ និងមានទ្វារបញ្ឆ...
ប្រាសាទកសាងឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបីរត់ជួរជើង-ត្បូងបែរមុខទៅកើត។ ប្រាង្គកណ្ដាលធ្វើពីថ្មភក់ និង លំអដោយទ្វារបញ្ឆោតនៅជ្រុងខាងលិច។ ប្រាង្គអមសងខាងធ្វើពីថ្មបាយក្រៀម។ ប្រាសាទមានគូទឹកហើយមានផ្លូវចូលពីខាងកើត។
ប្រទេសកម្ពុជាសម័យលង្វែកកើតឡើងក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមាន ចម្បាំងជាច្រើនសា ហើយរាជធានីបានផ្លាស់ប្តូរជាញឹកញាប់។ ក្នុងរាជព្រះអង្គចន្ទ រាជធានីតាំងនៅបន្ទាយមានជ័យ (ខេត្តពោធិសាត់) រួចប្តូរមកក្រុងលង្វែកវិញ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និងរាស្រ្តសុំឱ្យព្រះអង្គចន្ទឡើងសោយរាជ...
រមណីយដ្ឋានសង់ពីដើមឫស្សីស្ទើរ ១០០% ស្ថិតនៅលើកំពូលភ្នំហាន់ជ័យ ក្នុងខេត្តកំពង់ចាម ស្ថិតនៅក្រោមគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាននៃអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍សង្គម។ រមណីយដ្ឋានឫស្សីហាន់ជ័យ សាងសង់លើផ្ទៃដី ៥ហិកតា នៅជាប់រមណីយដ្ឋានប្រវត្តិសាស្ត្រភ...
នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រ មុនដល់ទីរួមខេត្ត ចម្ការស្រល់ស្ថិតនៅទីទួលខ្ពស់ ដែលមានដើមស្រល់នៅសល់ច្រើនតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ហើយលូតលាស់ជាជួរៗ និងមានកម្ពស់ស្មើគ្នារហូតមក។ សព្វថ្ងៃនេះ ចម្ការស្រល់ទាំងនោះត្រូវបានកាប់បំផ្លាញសង់ជារីស៊តជាច្រើន។ ទេសចរនៅអាចគយគន់ទិដ្ឋភាពបែបនេះ ប្រសិនបើធ្វើដំណើរតាមផ្លូវទៅច្រកព្រំ...
ប្រាសាទរោងចិនបានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវ្ម័នទី២។ ព្រះអង្គបានស្ថាបនាព្រះសិវលិង្គសម្រាប់រាជវង្សឈ្មោះថា ជយេស្វរៈ ដែលបានតាំងនៅក្នុងប្រាសាទនេះ ដោយមានធ្វើពីធីទេវរាជនៅតួកណ្តាលប្រាសាទអារាមរោងចិន ដើម្បីតាំងខ្លួនជាស្តេចចក្រវាល។ ប្រាសាទមានទម្រង់ជាប្រាសាទភ្នំ រាងជាពីរ៉ាមីត មាន៥ថ្នាក់ ន...
ប្រាសាទត្រពាំងប្រាសាទខាងត្បូងឬប្រាសាទខ្នារចារ ត្រូវបានអ្នកស្រុកហៅថា ប្រាសាទតូច។ ប្រាសាទមានបារាយណ៍ឬតដាកនៅចំពីមុខនាទិសខាងកើត ដែលមានទំហំធំជាងតដាកនៅខាងកើតប្រាសាទធំឬប្រាសាទត្រពាំងប្រាសាទខាងជើង។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូងបែរមុខទៅខាងកើត ដោយមានស៊ុមទ្វារពីថ្មភក់ ទ្វារបីផ្ស...
នេះជាច្រកព្រំដែនអន្តរជាតិតូចដែលដើរតួសំខាន់សម្រាប់ផ្លាស់ប្ដូរទំនិញរវាងខេត្តកណ្ដាលនិងវៀតណាម។ គឺនៅច្រកនេះហើយដែលទេសចរអាចធ្វើដំណើរឆ្លងកាត់ចូលមកកម្ពុជាពីវៀតណាមតាមនាវាទេសចរណ៍ពីខេត្តមាត់ជ្រូក (ដុកឡាប់)។ នៅច្រកនេះមានកាស៊ីណូជាច្រើនផងដែរ។
ពើងតាបសស្ថិតនៅចម្រាក់ភ្នំមានពើងថ្ម៤ដុំធំៗ មានបណ្តោយជាង ១៥ ម៉ែត្រនិងកម្ពស់ ៣.៥ ម៉ែត្រ។ ទីនេះជាគុហានៃក្រុមអ្នកបួសសម្រាប់ធ្វើពិធីសមណធម៌ ដែលមានរូងថ្មតូចៗ ចំនួន៣ នៅចន្លោះផ្ទាំងថ្មធំៗ។ លើផ្ទៃជញ្ជាំងមានចម្លាក់មួយចំនួន រួមនិងសិលាចារឹកផងដែរ។ គេអាចឃើញចម្លាក់ព្រះពុទ្ធប្រក់នាគក្បាល៧ ព្រះពុទ្ធសម្មាធិ និងចម្លាក់ជ...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី២ ពាក់កណ្តាលសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា មានរចនាបថប្រែរូប។ ប្រាសាទបាក់រោងសាងពីឥដ្ឋមានប្រាង្គទោលចំហទ្វារទៅទិសខាងកើតមិនមានកំពែងទេតែមានគូទឹកព័ទ្ធជុំវិញនិងមានស្រះខាងកើត។ ប្រាសាទនេះមានរាងបួនជ្រុងស្មើបែរមុខទៅកើត មានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប...
បទចម្រៀងដ៏សែនពិរោះរបស់អ្នកស្រីរស់សេរីសុទ្ធា «ព្រាត់ស្នេហ៍នៅពេជ្រចិន្តា» បានរៀបរាប់ពីទេសភាពតំបន់នេះ ក៏ប៉ុន្តែទីកន្លែងនេះហាក់មិនត្រូវបានទទួលការពេញនិយមមួយរយៈចុងក្រោយនេះ។
2024 © Royal Academy of Cambodia