Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំខ្នងភ្នំ សៀមរាប
339 km ពីរាជធានី
ប្រាសាទអូរតុប

ផែនទី

អាហារ

សណ្ឋាគារ

82.8 km ពី សៀមរាប

ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទមានប្រាង្គបីសង់ពីឥដ្ឋរាងបួនជ្រុងស្មើ សង់លើខឿនមួយបែរមុខទៅលិច និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គពីរបានបាក់រលំអស់ និងអាចមានសំណង់ឈើមួយនៅក្បែរនោះលើខឿនថ្មបាយក្រៀម។

ឃុំលាងដៃ សៀមរាប
338 km ពីរាជធានី
ប្រាសាទស្រឡៅ (អង្គរ)

ផែនទី

អាហារ

សណ្ឋាគារ

18.7 km ពី សៀមរាប

ប្រាសាទកសាងឡើងនៅ ក្នុងរជ្ជកាលរបស់ព្រះបាទសុរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ(ត្រីភូវនមហេសូរ)។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនធ្វើថ្មបាយក្រៀម រត់ជូរជើងត្បូង មានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ទ្វាររបស់ប្រាង្គកណ្តាលមានយ៉ខាងកើតធ្វើពីឥដ្ឋ មានទ្វារបី ខាងកើត ខាងជើងនិងខាងត្បូង។ ម...

ឃុំសំបូរ ខេត្តក្រចេះ
277 km ពីរាជធានី
គ្រឹះប្រាសាទទួលកំណប់ត្រពាំងព្រៃ

ផែនទី

អាហារ

សណ្ឋាគារ

40.8 km ពី ខេត្តក្រចេះ

ទួលកំណប់ត្រពាំងព្រៃ ជាទីតាំងដែលធ្លាប់រកឃើញនៅដើមសតវត្សទី២០នូវសិលាចារឹកមួយក្នុងប្រាសាទបុរាណបាក់បែកសម័យសតវត្សរ៍ទីប្រាំពីរ លេខ K-127 ដោយ អាដេម៉ាឡឺគ្លែ នៅក្នុងឆ្នាំ១៨៩១។ សិលាចារឹកនេះមានភាពល្បីល្បាញ ថាជាសិលាចារឹកចាស់ជាងគេ ដែលមានលេខសូន្យ តាមរយៈកាលបរិច្ឆេទ ឆ្នាំ៦០៥ នៃមហាសករាជ ត្រូវនិងឆ្នាំ ៦៨៣ នៃគ.ស។ សម័យកា...

សង្កាត់វាលវង់ ខេត្តកំពង់ចាម
121 km ពីរាជធានី
សួនសន្តិភាព

ផែនទី

អាហារ

សណ្ឋាគារ

1.9 km ពី ខេត្តកំពង់ចាម

ការកែលំអសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់បានសម្រេចឡើង ហើយសួនមាត់ទន្លេមួយនេះ បានក្លាយជាទីលំហែ និងសម្រាប់ការហាត់ប្រាណ និងអង្គុយកំសាន្តរបស់ប្រជាជនក្នុងខេត្ត។ សួននេះមានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹងចាប់ពី ២៣ម៉ែត្រ ដល់៥៥ម៉ែត្រ។ គម្រោងនេះ ក៏បានធ្វើឡើងដើម្បីរួមចំណែកការពា...

ឃុំខ្នងភ្នំ សៀមរាប
342 km ពីរាជធានី
ពើងប្រចៀវ

ផែនទី

អាហារ

សណ្ឋាគារ

85.8 km ពី សៀមរាប

ល្អាងនៅលើភ្នំគូលែនមួយនេះ មានឈ្មោះថាល្អាងប្រជៀវ ដោយសារវាជារូងប្រជៀវជាច្រើន ដែលចូលពួននៅពេលថ្ងៃ ហើយចេញរកស៊ីនៅពេលយប់។ ល្អាងមានជម្រៅជ្រៅចូលទៅក្នុង ដែលយើងត្រូវដើរកាត់មាត់រូង ជាទីដែលគ្រូមន្តអាគមម្នាក់ តាំងខ្លួនជាតាបសតែងស្នាក់នៅទីនោះ ដោយហៅទីនេះថា «គុហារល្អាងថ្មមនោរាជ»។ ល្អាងមានទឹកជ្រាបហូរចូលមកជាប្រចាំ បង្កើ...

សង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ
13.6 km ពីរាជធានី
ស្តូបវត្តចំពុះក្អែក, ស្តូបវត្តមុនីសុវណ្ណ

ផែនទី

អាហារ

សណ្ឋាគារ

13.5 km ពី រាជធានីភ្នំពេញ

រណ្ដៅសាកសពជាច្រើននៅក្នុងវត្តចំពុះក្អែក ត្រូវបានគាស់កាលពីអំឡុងឆ្នាំ១៩៨០ ហើយឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈរាប់ពាន់ដែលគាស់បាន ត្រូវប្រជាជនជញ្ជូនយកទៅដាក់នៅបូជនីយដ្ឋាន មួយកន្លែងស្ថិតនៅក្នុងបរិវេណវត្ត។ មានខ្នោះឃ្នាងជាច្រើន បានត្រូវដាក់ព្យួរតាមរបាជញ្ជាំងដែលធ្វើ ពីលួសសំណាញ់ពទ្ធ័ជុំវិញអដ្ឋិធាតុ។ នរណាក៏អាចមើល...

ឃុំបឹងណាយ ខេត្តកំពង់ចាម
106 km ពីរាជធានី
ក្បាលហុងទឹកឆា

ផែនទី

អាហារ

សណ្ឋាគារ

46.7 km ពី ខេត្តកំពង់ចាម

តំបន់ទឹកឆានេះមានខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក។ នៅជុំវិញតំបន់នេះ មានព្រែកធំៗ ជាច្រើនហូរចាក់ ដូចជាព្រែកកំពង់សាជាដើម។ ផ្នែកខាងត្បូង គឺជាទំនាបដែលជាជម្រាលពីខ្ពង់រាបផ្នែកខាងជើង ទំនាបនេះគឺជាផ្ទៃបឹងទឹកឆាដែលជាបឹងធម្មជាតិមួយដ៏ធំស្ថិតនៅខាងជើងនៃស្រុកព្រៃឈរ និងជាទីរមណីដ្ឋានដែលជាគួរជាទីពេញចិត...

ឃុំភ្នំពេញ ខេត្តព្រះវិហារ
347 km ពីរាជធានី
ប្រាសាទខ្នារមខុប

ផែនទី

អាហារ

សណ្ឋាគារ

45.7 km ពី ខេត្តព្រះវិហារ

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។

ឃុំកោះខ្ញែរ ខេត្តក្រចេះ
326 km ពីរាជធានី
ទឹកជួរតាចោរក្រហមក, ទឹកជួរកំពង់ព្នៅ

ផែនទី

អាហារ

សណ្ឋាគារ

90.8 km ពី ខេត្តក្រចេះ

ភ្ញៀវទេសចរទីជិតឆ្ងាយកម្រទៅដល់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ។ ទីនេះមានទេសភាពស្រស់បំព្រង ដែលមានទឹកទន្លេមេគង្គត្រជាក់ស្រេង ថ្លាឆ្វង់អាចឆ្លុះមុខបាន ហូរខ្មួលខ្មាញ់ប្រដេញលេងនឹងផ្ទាំងថ្មផុសពីបាតទន្លេនិងលាយឡំដោយរុក្ខជាតិតូចធំពណ៌បៃតងខ្ចី។ ស្ថានភាពផ្លូវចូលលំបាកជាឧបសគ្គសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវ ដែលតំបន់ទ...

ឃុំលាងដៃ សៀមរាប
337 km ពីរាជធានី
ប្រាសាទភ្នំដី, ប្រាសាទភ្នំបី

ផែនទី

អាហារ

សណ្ឋាគារ

22.4 km ពី សៀមរាប

ប្រាសាទសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទត្រីភូវនាទិត្យវរ្ម័ន ឧទ្ទិសដល់កវីដ៏ល្បីល្បាញឈ្មោះ មធូរិន្ទ្រ នេះបើយោងតាមសិលាចារឹក K.១២២២។ ប្រាសាទភ្នំដីឬភ្នំបី ជាប្រាសាទមួយដែលសង់ក្នុងជ្រលងមួយមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនថ្មបាយក្រៀម ហើយបែរមុខទៅកើត។ ប្រាង្គទាំងបីមានស៊ុមទ្វារធ្វើពីថ្មភក់ និងមានទ្វារបញ្ឆ...

ឃុំសំបូរ ខេត្តកំពង់ចាម
45.3 km ពីរាជធានី
ទួលអារក្សភូមិវាល

ផែនទី

អាហារ

សណ្ឋាគារ

78.1 km ពី ខេត្តកំពង់ចាម

ទួលនេះជាទីសក្ការៈបូជារបស់អ្នកភូមិដែលមានសង់ជាសាលាឆទាននិងមានតូបអ្នកតាមួយ ដែលតម្កល់វត្ថុបុរាណមួយចំនួន ដូចជាសិលាចារឹកមួយផ្ទាំង K726 រៀបរាប់ពីដីក្នុងតំបន់នេះហើយនិងបល្ល័ង្កព្រមទាំងបំណែកវត្ថុបុរាណដទៃទៀត។

កោះកេរ ខេត្តព្រះវិហារ
367 km ពីរាជធានី
ប្រាសាទបេង, ប្រាសាទផ្លែបេង

ផែនទី

អាហារ

សណ្ឋាគារ

66.1 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានលានមួយធ្វើពីថ្មភក់, មានបល្ល័ង្គពីរនិងខ្លោងទ្វារកំពែងធ្វើពីថ្មបាយក្រៀមដែលមានច្រកទ្វារកណ្ដាលនិងច្រកទ្វារពីរអមសងខាង។ ប្រាសាទនេះមានអគារពីរដែលមានស៊ុមទ្វារធ្វើពីថ្មភក់។

កោះកេរ ខេត្តព្រះវិហារ
368 km ពីរាជធានី
គ្រឹះប្រាសាទដងទង់ (កោះកេរ)

ផែនទី

អាហារ

សណ្ឋាគារ

66.5 km ពី ខេត្តព្រះវិហារ

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ គ្រឹះប្រាសាទមានប្រាង្គរាងចតុកោណកែងធ្វើពីឥដ្ឋលំអដោយថ្មភក់លាតសន្ឋឹងកើត-លិចនិងបែរមុខទៅកើតឆៀងខាងជើង ដែលបាក់រលំអស់សល់តែខ្លោងទ្វារ។ ស៊ុមទ្វារថ្មភក់ដែលមានសសរពេជ្រប្រាំបីជ្រុងទ្រផ្ដែមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុង ដទៃផ្សេងទៀតហើយសង់...

ឃុំជើងទៀន ខេត្តឧត្តរមានជ័យ
411 km ពីរាជធានី
ស្ពានទ័ព, ស្ពានទិព្វ

ផែនទី

អាហារ

សណ្ឋាគារ

33.5 km ពី ខេត្តឧត្តរមានជ័យ

ស្ពានទ័ព គឺជាស្ពានបុរាណខ្មែរដែលតាមការបញ្ជាក់ពីអ្នកស្រាវជ្រាវ ស្ពាននេះមានប្រវែងវែងជាងគេដែលសង់នៅសម័យនោះ។ ទោះជាមានអាយុរាប់រយឆ្នាំទៅហើយក្ដី ប៉ុន្តែស្ពាននេះនៅមានភាពរឹងមាំនៅឡើយ ពិសេសជើងក្រោម ដោយមិនគិតពីបង្កាន់ដៃដែលរងការបំផ្លាញដោយធម្មជាតិនិងមនុស្សឡើយ។ ស្ពានទ័ពស្ថិតនៅតាមបណ្ដាយផ្លូវបុរាណអង្គរធំទៅភិម័យ។ ក្នុង...

ឃុំស្លែងស្ពាន សៀមរាប
410 km ពីរាជធានី
គ្រឹះប្រាសាទព្រះក្សេត

ផែនទី

អាហារ

សណ្ឋាគារ

96.1 km ពី សៀមរាប

ប្រាសាទនេះប្រហែលជាកសាងនៅសតវត្សរ៍ទី១១ មានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើង-ត្បូងបែរមុខទៅកើតលំអដោយស៊ុមថ្មភក់។ ហោត្រៃពីរនិងកំពែងសង់អំពីថ្មបាយក្រៀម។ កំពែងមានផ្លូវចូលពីខាងកើតនិងស្រះធំមួយនៅខាងកើត។ ប្រាសាទនេះមានសិលាចារឹកពីរ ហើយបានរលំបាក់នៅដើមសតវត្សរ៍ទី២០។