Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំជ្រៃឃ្មុំ ខេត្តព្រៃវែង
79.3 km ពីរាជធានី
វត្តប្រាសាទ (ជ្រៃឃ្មុំ)

ផែនទី

អាហារ

សណ្ឋាគារ

42.0 km ពី ខេត្តព្រៃវែង

វត្តនេះមានសំណង់វិហារថ្មីលើទួលប្រាសាទចាស់ ដែលអ្នកស្រុកបានប្រមូលយកវត្ថុបុរាណរក្សាទុកក្នុងបន្ទប់មួយដែលមានដូចជា ផ្ដែរ មេទ្វារ ព្រះបដិមារ បំណែកផ្សេងៗនៃសំណង់បុរាណ។

ឃុំរាម ខេត្តព្រះសីហនុ
227 km ពីរាជធានី
ឆ្នេរកោះសំពោច, ឆ្នេររាជបុត្រ

ផែនទី

អាហារ

សណ្ឋាគារ

36.6 km ពី ខេត្តព្រះសីហនុ

ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀត...

កំពែងអង្គរធំ សៀមរាប
328 km ពីរាជធានី
ប្រាសាទជ្រុងពាយព្យ

ផែនទី

អាហារ

សណ្ឋាគារ

14.1 km ពី សៀមរាប

សូមអានក្នុងប្រាសាទជ្រុងឦសាន

ឃុំទ្រា ខេត្តកំពង់ធំ
221 km ពីរាជធានី
ស្តូបទួលតាភ្លង

ផែនទី

អាហារ

សណ្ឋាគារ

53.8 km ពី ខេត្តកំពង់ធំ

មន្ទីរបូជនីយដ្ឋានដ៏ថ្មីមួយ ត្រូវបានប្រជាជននិងក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នៅទីតាំង សម្លាប់ទួលតាភ្លង សហការគ្នាសាងសង់ឡើងនៅលើដីនាទីតាំងសម្លាប់តែម្ដង បន្ទាប់មកនៅពេលបច្ចុប្បន្នទីតាំងនេះបានក្លាយទៅជាវត្តមួយ។ អដ្ឋិធាតុដែលបានគាស់ ចេញពីរណ្ដៅនៅជុំវិញមន្ទីរបូជនីយដ្ឋានទាំងអស់ ត្រូវប្រមូលយកមកដាក់តម្កល់នៅក្នុង...

ឃុំបឹងមាលា សៀមរាប
307 km ពីរាជធានី
ប្រាសាទសំយោត

ផែនទី

អាហារ

សណ្ឋាគារ

51.7 km ពី សៀមរាប

ប្រាសាទសង់នៅលើទីទួលមួយមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋនិងយ៉ធ្វើពីថ្មបាយក្រៀម។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃពីរធ្វើពីឥដ្ឋ ស្ថិតនៅឦសាននិងអាគ្នេយ៍។ ខ្លោងទ្វារកំពែងទី១របស់ប្រាសាទស្ថិតនៅខាងកើតធ្វើពីឥដ្ឋ ចំណែកកំពែងទី២ដែលតជាប់នឹងកំពែងទីមួយមានមានសំណង់ទ្រវែងបួនធ្វើពីថ្មបាយក...

សង្កាត់រកាកណ្ដាល ខេត្តក្រចេះ
234 km ពីរាជធានី
ព្រះវិហារចាស់វត្តរកាកណ្ដាល

ផែនទី

អាហារ

សណ្ឋាគារ

1.7 km ពី ខេត្តក្រចេះ

វត្តរកាកណ្ដាលចាស់ សាងសង់នៅក្នុងសតវត្សទី ១៨ ដែលមានព្រះវិហារឈើបុរាណ ចំណាស់ប្រមាណជាង២០០ឆ្នាំ ជាទីដែលទេសចរជាតិនិងអន្តរជាតិមិនគួររំលង។ ព្រះវិហារឈើបុរាណនេះ ដែលបានជួសជុលឡើងវិញរួចនេះ មានរំលេចទៅដោយ ក្បាច់ក្បូរយ៉ាងវិចិត្រធ្វើឡើងពីឈើគ្រញូង និងតាត្រាវ ជាពិសេស ក្បាច់ផ្កាភ្ញីនៅតាមហោជាង។ ប្រជាពលរដ្ឋនិងអ្នកទេសចរមាន...

ឃុំកណ្ដោលជ្រុំ ខេត្តត្បូងឃ្មុំ
157 km ពីរាជធានី
ប្រាសាទព្រះធាតុជើងអង

ផែនទី

អាហារ

សណ្ឋាគារ

12.3 km ពី ខេត្តត្បូងឃ្មុំ

នៅក្នុងរាជធានី “ស្រឡប់ដូនតីពិជ័យព្រៃនគរ” នៅខេត្តកំពង់ចាមកន្លងមក យើងបានកត់សម្គាល់នូវវត្តមាននៃប្រាង្គប្រាសាទនាសម័យបុរេអង្គរមួយចំនួន។ ដោយសារតែវត្តមានរបស់បូជនីយដ្ឋានបែបព្រហ្មញ្ញសាសនាទាំងនោះ ទើបយើងបានទទួលស្គាល់ថា មុននឹងក្លាយទៅជាព្រះរាជាធានីរបស់ស្តេចកន នាដើមស.វទី១៦ តំបន់ខាងលើនេះធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌យ៉ា...

ឃុំថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង
397 km ពីរាជធានី
ប្រាសាទព្រះគោ (ថាឡាបរិវ៉ាត់)

ផែនទី

អាហារ

សណ្ឋាគារ

12.9 km ពី ខេត្តស្ទឹងត្រែង

ប្រាសាទព្រះគោត្រូវបានកសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិសចំពោះអាទិទេពក្នុងសាសនាព្រាហ្មណ៍ សង់ពីឥដ្ឋក្រហមនិងថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែតួប្រាសាទ ដែលមានបណ្ដោយ ៩x ៨ ម៉ែត្រ និង កម្ពស់៧ ម៉ែត្រ តែប៉ុណ្ណោះ។ ចំណែកផ្នែកដទៃទៀតត្រូវបានរលំដួលបាក់បែកអស់ហើយ។ គេត្រូវឆ្លង...

ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ
424 km ពីរាជធានី
គ្រឹះប្រាសាទសំរោងរិទ្ធិ, គ្រឹះប្រាសាទសំរោង

ផែនទី

អាហារ

សណ្ឋាគារ

49.8 km ពី ខេត្តបន្ទាយមានជ័យ

ទួលប្រាសាទស្ថិតក្នុងបរិវេណវត្តប្រាសាទសំរោងដែលទើបកកើតថ្មី មាននៅសល់តែខឿនប្រាសាទចាស់។ ទីទួលប្រាសាទបុរាណសំរោង ឬដែលសព្វថ្ងៃហៅថា ប្រាសាទសំរោងមានរឹទ្ធិ ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្បែរជាយដែនកម្ពុជា-ថៃ។ ទីទួលនេះបន្សល់ស្នាមប្រាសាទបាក់បែកជាបំណែកថ្មជាច្រើននៅរាយប៉ាយពេញដី។ ទួលមានទំហំ ២០...

វង់តូច សៀមរាប
330 km ពីរាជធានី
ប្រាសាទក្រោលរមាស (វង់ធំ), ប្រាសាទក្រោលដំរី

ផែនទី

អាហារ

សណ្ឋាគារ

12.7 km ពី សៀមរាប

កន្លែងនេះ កសាងនៅជាប់នឹងទំនប់បារាយណ៍ព័ទ្ធជុំវិញអង្គរធំ។ សំណង់ជាកំពែងមានរាងរង្វង់ កម្ពស់ប្រមាណជា៣ម៉ែត្រ ទំហំ ៩៨x៤០ម៉ែត្រ ហើយមានច្រកចូលពីរពីខាងកើតនិងខាងលិច។ ថ្វីត្បិតតែទីតាំងមានឈ្មោះថាក្រោលរមាស ប៉ុន្តែក៏មានឈ្មោះមួយទៀតហៅថាក្រោលដំរី។ ដូចនេះយើងអាចសន្និដ្ឋានថា ទីនេះជាកន្លែងបង្វឹកសត្វរមាសឬដំរីព្រៃនោះហើយ។

ឃុំដងកាំបិត ខេត្តកំពង់ធំ
261 km ពីរាជធានី
ប្រាសាទស្រែប្រាសាទ

ផែនទី

អាហារ

សណ្ឋាគារ

93.2 km ពី ខេត្តកំពង់ធំ

ប្រាសាទនេះសង់នៅលើដីទួលខ្ពស់សាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានយ៉លយទៅទិសខាងកើត ហើយនៅខាងកើតមានស្រះទឹកធំមួយ។ ប្រាង្គនេះមានប្រវែង ៤,៥០ ម៉ែត្របួនជ្រុង កម្ពស់ប្រាសាទប្រមាណ ៧ ម៉ែត្រ ហើយទ្វារប្រាសាទមានកម្ពស់២ម៉ែត្រ ទទឹង ១៥០សង់ទីម៉ែត្រ។ ក្នុងប្រាសាទក្លាយជាប្រហោងជ្រៅ ដោយសារជនខិលខូចលួចជីកកកាយច្រើនលើកច្រើនសា។ ចំ...

ឃុំដូង ខេត្តកំពង់ធំ
235 km ពីរាជធានី
ប្រាសាទបល្ល័ង្គ, ប្រាសាទព្រៃអ្នកតាចាស់ស្រុក

ផែនទី

អាហារ

សណ្ឋាគារ

67.2 km ពី ខេត្តកំពង់ធំ

ប្រាសាទនេះអ្នកស្រុកមិនស្គាល់ឈ្មោះដើមឡើយ ហើយក៏មិនបានហៅឈ្មោះថ្មីឡើយ ពោលគេហៅទីនោះថា “ព្រៃអ្នកតាចាស់ស្រុក” ដែលសំដៅលើរូបសំណាកនៅខាងមុខប្រាសាទ។ ប្រាសាទបល្ល័ង្ក ដែលត្រូវបានប្រើជាឈ្មោះរបស់ស្រុក សង់ឡើងអំពីឥដ្ឋលើគ្រឹះថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ហើយមានយ៉លយមកទិសខាងកើត។ ល្វែងខាងមុខរបស់យ៉មានច្រកទ្វារពីរបែរមុខ...

ឃុំក្រឡា ខេត្តកំពង់ចាម
118 km ពីរាជធានី
ប្រាសាទនគរបាជ័យ

ផែនទី

អាហារ

សណ្ឋាគារ

2.7 km ពី ខេត្តកំពង់ចាម

ប្រាសាទមានទំហំធំ ប្រកបដោយកំពែងថ្មបាយក្រៀម៤ជាន់ ដែលជាន់ទី១ ទំហំ៤២១ x ៣៧១ម. កម្ពស់ ៣ម. មានច្រកចូល៤ នៅតាមទិសធំ រីឯជាន់ទី២ មានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម មានច្រកចូលខាងកើតនិងខាងលិច។ ចំណែកកំពែងទី៣ មានច្រកចូលនៅតាមទិសធំទាំងបួន ហើយដែលកំពែងនីមួយៗសុទ្ធតែមានរូបអ្នកយាមប្លែកៗគ្នា។ ចាប់ពីកំពែងទី...

ឃុំជាំក្សាន្ត ខេត្តព្រះវិហារ
ពីរាជធានី
គ្រឹះប្រាសាទគោកប្រាសាទ

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តព្រះវិហារ

ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទបែកបាក់អស់នេះ មានប្រាង្គរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃផ្សេងទៀត។ ស៊ុមទ្វារលំអដោយសសរពេជ្ររាងប្រាំបីជ្រុង ដែលជាទំរផ្តែរមួយមានឆ្លាក់រូបព្រះឥន្ទ្រ គង់លើដំរីព្ធរាវ័ណ។ ប្រាសាទស្ថិតនៅជិតផ្លូវជាតិ ដោយបន្សល់ត្រឹមតែខ្...

ឃុំយាអង្គ ខេត្តកំពង់ស្ពឺ
90.0 km ពីរាជធានី
វត្តភ្នំព្រះ (ឱរ៉ាល់), វត្តវរបព្វតារាម

ផែនទី

អាហារ

សណ្ឋាគារ

40.5 km ពី ខេត្តកំពង់ស្ពឺ

ភ្នំព្រះគឺជារមណីយដ្ឋានបុរាណវិទ្យាដែលអ្នកស្រុកគោរពបូជា ដោយម្នាក់ៗមានជំនឿថា គឺជាភ្នំដែលមានបារមីពូកែស័ក្តសិទ្ធិ។ ភ្នំព្រះមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវព្រះបាទត្រសក់ផ្អែមផងដែរ ដោយគេ សន្មតថា ចម្ការត្រសក់ផ្អែមនៅទីនេះ មុនពេលដែលបានឡើងសោយរាជ្យ។ គួរកត់សម្គាល់ថា ប្រវត្តិនេះក៏មានទាក់ទងដល់ទឹកជ្រោះជ្រាវដែលនៅមិនឆ្ងាយ...