Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

កោះកេរ ខេត្តព្រះវិហារ
366 km ពីរាជធានី
បឹងរហាល

ផែនទី

អាហារ

សណ្ឋាគារ

64.9 km ពី ខេត្តព្រះវិហារ

រហាលគឺជាឈ្មោះបារាយណ៍នៃក្រុមប្រាសាទកោះកេរ។ គឺជាអាងស្តុកទឹកដ៏ធំសម្រាប់ប្រើប្រាស់នៅរាជធានីចាស់នេះ។ រហាលមានទំហំធំ រហូតដល់ទៅ ៨០០ម៉ែត្រx៦០០ម៉ែត្រ ប៉ុន្តៃសព្វថ្ងៃមានផ្នែកខ្លះបានគោកហើយដុះដើមឈើ ជាព្រៃទៅហើយ។

ឃុំបាគង សៀមរាប
312 km ពីរាជធានី
ប្រាសាទត្រពាំងផុង

ផែនទី

អាហារ

សណ្ឋាគារ

17.1 km ពី សៀមរាប

ស្ថិតក្នុងក្រុមប្រាសាទរលួស ប្រាសាទត្រពាំងផុងត្រូវបានសង់ឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គកណ្ដាល រាងបួនជ្រុងស្មើធ្វើពីឥដ្ឋ បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្ម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គមួយចំនួនទៀតនៅអមសងខាងនាជ្រុងអាគ្នេយ៍និងឦសាន ព្រមទាំងប្រាង្គតូចមួយផ្សេងនៅជ្រុងពាយ័ព្យ។ ប្រាសាទមា...

ឃុំចំបក់ ខេត្តកំពង់ស្ពឺ
117 km ពីរាជធានី
ទឹកជ្រោះចំបក់

ផែនទី

អាហារ

សណ្ឋាគារ

69.5 km ពី ខេត្តកំពង់ស្ពឺ

ទឹកធ្លាក់ចំបក់ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ។ ដំណើរទៅកាន់ទីនោះអ្នកទេសចរអាចចូលរថយន្តដល់វត្តចំបក់ រួចបន្តដំណើរតាមរទេះគោ៣គម. ទើបដល់ទីនោះ ដែលជាសេវារបស់សហគមន៍ទេសចរមូលដ្ឋាន។ អ្នកទេសចរទាំងអស់អាចគយគន់ទេសភាពក្នុងពេល ធ្វើដំណើរបណ្តើរ ដែលមានជ្រលងភ្នំប្រមូលផ្តុំ ដោយព្រៃឈើដុះស្អេកស្កះគួរឲ្យជំពាក់ចិត្តក្រៃលែង។ កន្លែង...

ឃុំគោកមន ខេត្តឧត្តរមានជ័យ
471 km ពីរាជធានី
ប្រាសាទចាន់

ផែនទី

អាហារ

សណ្ឋាគារ

46.3 km ពី ខេត្តឧត្តរមានជ័យ

ប្រាសាទស្ថាបនាឡើងនាសតវត្សទី១១ នៃគ.ស ក្នុងរជ្ជកាលព្រះបាទសូរ្យវរម្ម័នទី១ ឧទ្ទិសថ្វាយសាសនាហិណ្ឌូស្ថិតក្នុងរចនាបទឃ្លាំង។ ប្រាសាទសង់ឡើងពីថ្មភក់មានលក្ខណៈប្រាសាទជារោងទងវែងៗចំនួនពីរ ស្របគ្នាពីលិចទៅកើត ប្រវែងប្រមាណ ២០ម៉ែត្រ។ រោងទងខាងជើង ត្រូវទ្រុឌទ្រោមអស់ ចំណែករោងខាងត្បូងមានចម្លាក់ដ៏ប្រណិតៗជាច្រើន ហើយមានមតិខ...

ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ
153 km ពីរាជធានី
ទីរួមខេត្តត្បូងឃ្មុំ

ផែនទី

អាហារ

សណ្ឋាគារ

6.4 km ពី ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំធ្លាប់មានតាំងពីមុនសម័យលង្វែកមកម្ល៉េះ ហើយក៏ជាតំបន់នេះទាក់ទងដល់រឿងទុំទាវ។ ក្នុងសម័យក្រោយមកខេត្តនេះត្រូវបានកាត់បញ្ចូលជាខេត្តកំពង់ចាម លុះដល់ឆ្នាំ ២០១៣ ទើបកាត់ចេញជាខេត្តត្បូងឃ្មុំវិញ ទើបក្លាយជាខេត្តថ្មីជាងគេក្នុងពេលបច្ចប្បន្ន។ ប្រវត្តិឈ្មោះខេត្តនេះគឺត្រូវបានដំណាលថា មានដើមស្ពុងធំមួយដុះជាប់ន...

ឃុំសំបុក ខេត្តក្រចេះ
252 km ពីរាជធានី
អន្លង់ផ្សោតកាំពី

ផែនទី

អាហារ

សណ្ឋាគារ

16.3 km ពី ខេត្តក្រចេះ

កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គខាងជើងក្រុងក្រចេះ។ ក្រៅពីរមណីយដ្ឋានកាំពីដ៏ល្បីល្បាញ ទីនេះក៏កន្លែងល្អនិងនៅជិតបំផុតពីរាជធានីដែលអាចទស្សនាផ្សោតទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀ...

សង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង
294 km ពីរាជធានី
សួនទឹកសុភមង្គល

ផែនទី

អាហារ

សណ្ឋាគារ

2.7 km ពី ខេត្តបាត់ដំបង

សួនទឹកក្នុងមជ្ឈមណ្ឌលសុភមង្គល មានអាងហែលទឹកមនុស្សធំ អាងហែលទឹកសម្រាប់កុមារ សួនផ្កាដ៏ស្រស់បំព្រងសម្រាប់ជាផ្ទៃក្រោយ ភោជនីយដ្ឋាន និងអាងរំអិលសម្រាប់ក្មេងតូចៗ រហូតដល់ប្រាសាទអង្គរវត្តសង់ពីកង់ឡានចាស់ៗ ហើយជាពិសេសគឺអាងរលកសមុទ្រសិប្បនិម្មិត។ រលកសមុទ្របោករលេញយ៉ាងថ្លាឈ្វេងលើជម្រាលកម្រាលការ៉ូក្រហម លឿង ស សម្រាប់កុមា...

ឃុំតាំងក្រសាំង ខេត្តកំពង់ចាម
71.5 km ពីរាជធានី
វត្តតាំងក្រសាំង, វត្តរតនារាម

ផែនទី

អាហារ

សណ្ឋាគារ

61.7 km ពី ខេត្តកំពង់ចាម

វត្តបានរក្សាទុកសំណល់វត្ថុបុរាណជាច្រើនដែលគេបានយកមកពីតំបន់ជិតៗនោះ។ គេសង្កេតឃើញមានផ្ដែរសម័យសតវត្សទី១១ ចំនួន ៤ មានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ក្នុងរចនាបថ ឃ្លាំងនិងបាពួន និងផ្ដែរសតវត្សទី៧ នៃរចនាបថព្រៃក្មេង។ មានចេតិយសម័យកណ្ដាលធ្វើពីថ្មភក់ចំនួន ២ បំណែកសសរពេជ្រ ជើងទម្រ និងសន្លឹកសីមាជាច្រើនទៀត។ ដោយឡែក...

ឃុំលង្វែក ខេត្តកំពង់ឆ្នាំង
41.7 km ពីរាជធានី
ប្រាសាទសវនាការ

ផែនទី

អាហារ

សណ្ឋាគារ

53.3 km ពី ខេត្តកំពង់ឆ្នាំង

ព្រះវិហារសវនាការ ជាអតីតបូជនីយដ្ឋានក្នុងកំពែងក្រុងលង្វែក។ ប្រាសាទនៅទីនេះ ភាគច្រើនត្រូវបានគេចាត់ទុកជាព្រះវិហារ ដែលសាងនៅលើខឿនថ្មបាយក្រៀមចាស់ជាសំណង់អំពីសម័យដើម។

ឃុំដារ ខេត្តកំពង់ឆ្នាំង
196 km ពីរាជធានី
ប្រាសាទព្រះស្រី, ប្រាសាទស្រី

ផែនទី

អាហារ

សណ្ឋាគារ

31.5 km ពី ខេត្តកំពង់ឆ្នាំង

ប្រាសាទនេះសង់លើទីទួលមួយក្បែរជម្រាលនៃភ្នំទូកមាស កសាងឡើងនៅចន្លោះសតវត្សរ៍ទី៨ តាមរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានប្រាង្គបីបែរមុខទៅទិសខាងកើត នៅទន្ទឹមគ្នាធ្វើពីឥដ្ឋក្រហមមានទំហំប្រហាក់ប្រហែលគ្នា ៩ x ៩ម. កម្ពស់ប្រមាណ៧ម. តែបច្ចុប្បន្ននៅសល់តែប្រាង្គ១ប៉ុណ្ណោះ រីឯពីរទៀតត្រូវបានដួលរលំបាត់ទៅហើយ គ្រាន់តែបានបន្សល់នៅគ...

សង្កាត់ប៉ាលហាល ខេត្តព្រះវិហារ
305 km ពីរាជធានី
គ្រឹះប្រាសាទរើសត្រដោក

ផែនទី

អាហារ

សណ្ឋាគារ

3.9 km ពី ខេត្តព្រះវិហារ

អ្នកស្រុកជឿថា ប្រាសាទនេះកាលដើមឡើយនៅល្អទេ តែត្រូវដំរីជាន់បាក់អស់។ ប្រាសាទសង់ក្នុងសម័យអង្គរបែរមុខទៅទិសខាងកើត មានគូទឹកមួយនៅខាងមុខប្រាសាទ ជើងទម្រផ្តែរមានលម្អដោយរូបព្រះឥន្ទគង់លើដំរីក្បាលបី។ គ្រឹះប្រាសាទបែកបាក់នៅសល់តែខ្លោងទ្វារនិងសំណល់វត្ថុបុរាណខ្លះៗ។

សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ
4.1 km ពីរាជធានី
ព្រះវិហារវត្តកៀនឃ្លាំង, ព្រះវិហារវត្តសិរីសាគរ

ផែនទី

អាហារ

សណ្ឋាគារ

4.7 km ពី រាជធានីភ្នំពេញ

ទីវត្តដ៍ចំណាស់មួយនេះ មាននៅសល់សំណង់បុរាណគឺព្រះវិហារដ៏ស្រស់ស្អាតប្រកបដោយក្បាច់រចនាវិចិត្រ ហើយរក្សាទុករូបរាងដដែល។

កំពែងអង្គរធំ សៀមរាប
325 km ពីរាជធានី
ប្រាសាទឃ្លាំងខាងត្បូង

ផែនទី

អាហារ

សណ្ឋាគារ

10.8 km ពី សៀមរាប

ប្រាសាទកសាងនៅចុងសតវត្សរ៍ទី១០ដើមសតវត្សរ៍ទី១១ ឧទ្ទិសដល់សាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ មានរចនាបថឃ្លាំង។ ប្រាសាទឃ្លាំងខាងត្បូងមិនត្រូវបានបញ្ចប់ការកសាងឡើយ។ ប្រាសាទឃ្លាំងមិនត្រូវបានចាប់អារម្មណ៍រហូតដល់មានការរកឃើញសិលាចារឹកនៅទីនោះ។ រូបភាពមើលពីចម្ងាយគឺឃើញនៅក្នុងចំណោមប្រាសាទសួរព្រ័ត្រ ដែលថតរូបបានស្...

ឃុំពូជ្រៃ ខេត្តមណ្ឌលគិរី
389 km ពីរាជធានី
សួនសត្វមយូរាពូជ្រៃ

ផែនទី

អាហារ

សណ្ឋាគារ

33.0 km ពី ខេត្តមណ្ឌលគិរី

ខេត្តស្ថិតនៅតំបន់ភ្នំមួយនេះ គ្របដណ្ដប់ទៅដោយព្រៃភ្នំ ដើមឈើធំៗ ជាជម្រកសត្វព្រៃតូចធំជាច្រើនប្រភេទ។ តំបន់ធម្មជាតិជាច្រើនត្រូវបានកែឆ្នែជាតំបន់ទេសចរណ៍ ប៉ុន្តែសត្វព្រៃជាច្រើនបានផ្លាស់ទីទៅនៅតំបន់ឆ្ងាយពីមនុស្ស។ តំបន់ទេសចរណ៍មួយមានឈ្មោះថា «មូលនិធិ មយូរ៉ាការពារសត្វព្រៃ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួម...

សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង
127 km ពីរាជធានី
ក្រុងស្វាយរៀង

ផែនទី

អាហារ

សណ្ឋាគារ

0.2 km ពី ខេត្តស្វាយរៀង

ខេត្តស្វាយរៀងបង្កើតឡើងនាឆ្នាំ១៩២២ ដោយពួកអាណានិគមបារាំងដែលប្រមូលខេត្តស្រុកតូចៗ នៃរដ្ឋបាលខ្មែរពីមុន រួមមាន ស្វាយទាប រំដួល រមាសហែក ផ្នែកមួយនៃខេត្តរោងដំរី និងខេត្តបាភ្នំ ក្នុងគោលបំណងចង់ឱ្យងាយស្រួលគ្រប់គ្រងរដ្ឋបាលខេត្តនិងប្រមូលពន្ធអាករដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្តបាភ្នំ។ បារាំងបានធ្វើការប្រជុំនៅឃុំក្រោល...