Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំត្រពាំងសាប ខេត្តតាកែវ
43.6 km ពីរាជធានី
ភ្នំតាម៉ៅ  

ផែនទី

អាហារ

សណ្ឋាគារ

43.3 km ពី ខេត្តតាកែវ

ភ្នំនេះជារមណីយដ្ឋានចម្រុះ រូមមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមនេះ ផ្ទៃដីចំនួន ១២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ ដាំដើមឈើ និងរៀបចំគ្រប់គ្រង។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥...

ឃុំដាក់ដាំ ខេត្តមណ្ឌលគិរី
376 km ពីរាជធានី
ភ្នំអណ្ដូងស្នេហ៍

ផែនទី

អាហារ

សណ្ឋាគារ

25.9 km ពី ខេត្តមណ្ឌលគិរី

ទីតាំងមួយមាននាមថា ភ្នំអណ្ឌូងស្នេហ៍ ដែលស្ថិតនៅតាមផ្លូវទៅច្រកដាក់ដាំ ជាតំបន់មានចម្ការស្រល់ និងភ្នំមួយដែលមានទេសភាពស្អាតគ្រប់រដូវកាលមិនថាប្រាំងឬវស្សា។ វាជាកន្លែងមួយអាចឱ្យអ្នកផ្តិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃ ភ្នំ វាលស្មៅ ដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្...

ឃុំគោកមន ខេត្តឧត្តរមានជ័យ
440 km ពីរាជធានី
គ្រឹះប្រាសាទត្រពាំងស៊ីលៀម

ផែនទី

អាហារ

សណ្ឋាគារ

37.2 km ពី ខេត្តឧត្តរមានជ័យ

នៅក្នុងទីវត្តប្រជុំរាជាស៊ីលៀមមានបន្សល់តែទួលមួយនឹងគូទឹកព័ទ្ធជុំវិញ។ ដោយឡែកនៅរោងមួយក្នុងទីវត្តនេះ អ្នកស្រុកបានប្រមូលបំណែកខ្លះៗនៃប្រាសាទនៅជុំវិញនោះមករក្សាទុកដូចជាបំណែកផ្ដែរ សសរពេជ្រ ផ្កាឈុកកំពូលប្រាសាទជាដើម។

ឃុំកែវផុស ខេត្តព្រះសីហនុ
184 km ពីរាជធានី
ឆ្នេរតាបារាំង

ផែនទី

អាហារ

សណ្ឋាគារ

49.9 km ពី ខេត្តព្រះសីហនុ

នៅមិនឆ្ងាយពីពយយាយម៉ៅ បើគិតតាមបណ្ដោយឆ្នេរ ប្រមាណ៣ គីឡូម៉ែត្រ មានទីកន្លែងកម្សាន្តមួយទៀត ហៅថា ពយតាបារាំង ដែលមានកន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាត គឺមានឆ្នេរស្អាត ទឹកសមុទ្រថ្លាឈ្វេង។ ឆ្នេរនេះបានអភិវឌ្ឍន៍ដោយម្ចាស់ឆ្នេរ ដែលបានទិញតាំងពីឆ្នាំ១៩៩៧ ដោយគ្រាន់តែចង់ទុកជាទីកន្លែងជ្រកកោនសម្រាប់ជីវិតចុងក្រោយប៉...

ឃុំព្រះធាតុ ខេត្តត្បូងឃ្មុំ
114 km ពីរាជធានី
ប្រាសាទព្រះធាតុបាស្រី

ផែនទី

អាហារ

សណ្ឋាគារ

39.4 km ពី ខេត្តត្បូងឃ្មុំ

ប្រាសាទវត្តព្រះធាតុថ្មដា ជាបុរាណដ្ឋានចាស់មួយ ដែលនៅទីនោះ រួមមានប្រាសាទព្រះធាតុមួយ និង មានស្រះធំមួយ ដែលមានទទឹង ១៨០ម និង បណ្ដោយ ៩៥០ម មានទឹកថ្លាឆ្វេង ដែលគេឲ្យឈ្មោះថា " ទន្លេស្ងួត "។ ប្រាសាទមានកំពែងពីរជាន់មានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ មានយ៉មួយ និងហោបន្ទាត់ទ្រូង បែរមុខទៅឦសានសង់លើលានមួយ។ ហោត្រៃពីរ...

ឃុំឫស្សីលក សៀមរាប
280 km ពីរាជធានី
ប្រាសាទថ្នល់ដាច់, ប្រាសាទទំនប់អន្លង់ក្រវិល

ផែនទី

អាហារ

សណ្ឋាគារ

49.6 km ពី សៀមរាប

ជាប្រាសាទកសាងនៅសតវត្សរ៍ទី១០ មានរចនាបថកោះកេរ ឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូត្រីមូត៌។ វាមានប្រាង្គបីសង់តម្រៀបគ្នាពីជើងទៅត្បូង ភ្ជាប់ពីមួយទៅមួយដោយបន្ទប់ រចនាលំអដោយបង្អួចបញ្ឆោតតូចៗ។ នៅឯខាងមុខខាងស្តាំ មានហោត្រៃមួយរចនាអំពីឥដ្ឋដុតយ៉ាងល្អប្រពៃបែរមុខទៅលិច មានទ្វារបញ្ឆោតនៅខាងកើតនិងមានបង្អួចមាន ចំរឹងនៅខាងជើង។ កំពែង...

ឃុំជើងភ្នំ ខេត្តព្រៃវែង
82.7 km ពីរាជធានី
ភ្នំឈើកាច់, នគរភ្នំ

ផែនទី

អាហារ

សណ្ឋាគារ

32.2 km ពី ខេត្តព្រៃវែង

រមណីយដ្ឋានបាភ្នំ មានភ្នំ ៤ នៅម្តុំគ្នា គឺ ភ្នំសំពៅ ភ្នំល្អាង ភ្នំធំ និងភ្នំបញ្ជារ។ បាភ្នំ ជាអតីតរាជធានីចាស់ឈ្មោះថា «នគរភ្នំ» ស្ថិតនៅក្បែរភ្នំទាំងឡាយក្នុងស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្នាមខ្លះៗប៉ុណ្ណោះ ដូចជាប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅ ក្នុងឃុំជើ...

សង្កាត់អណ្ដូងខ្មែរ ខេត្តកំពត
150 km ពីរាជធានី
ដំណើរកម្សាន្តព្រែកកំពត

ផែនទី

អាហារ

សណ្ឋាគារ

3.1 km ពី ខេត្តកំពត

ដំណើរកម្សាន្តសប្បាយជាមួយនឹងទូកកម្សាន្តតាមដងព្រែកកំពត នៅពេលល្ងាចដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធតាមដងស្ទឹងកំពត បន្ទាប់ពីហត់នឿយក្នុងការងារ។ ជិះទូកកម្សាន្តតាមដងព្រែកកំពត គេអាចមើលថ្ងៃលិច មើលអំពិលអំពែកនៅពេលរាត្រី តាមទូកទេសចរណ៍។ ទូកនេះមានចេញដំណើរពេលល្ងាចនៅម៉ោង ៦ល្ងាច និងត្រលប់មកច្រាំងវិញនៅម៉ោង ៨ យប់ ដែលនៅល...

ឃុំថ្មី ខេត្តក្រចេះ
276 km ពីរាជធានី
ប្រាសាទព្រះធាតុខ្វាន់ពីរ

ផែនទី

អាហារ

សណ្ឋាគារ

40.9 km ពី ខេត្តក្រចេះ

ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...

សង្កាត់ទឹកវិល សៀមរាប
326 km ពីរាជធានី
វត្តស្វាយរមៀត, វត្តមហានទីរតនារាម

ផែនទី

អាហារ

សណ្ឋាគារ

11.7 km ពី សៀមរាប

វត្តទេសចរណ៍មានសំណង់ពុទ្ធសាសនាជាច្រើន ប្រកបដោយសោភណ្ឌភាពស្រស់ស្អាត។ វត្តត្រូវបានជ្រើសរើសក្នុងចំណោមវត្តជាច្រើនក្នុងខេត្តជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក ដោយសារវត្តនេះស្ថិតនៅជាប់បារាយណ៍ទឹកថ្លា។

ឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ
417 km ពីរាជធានី
ប្រាសាទល្បើកស្វាយ

ផែនទី

អាហារ

សណ្ឋាគារ

44.7 km ពី ខេត្តបន្ទាយមានជ័យ

ប្រាសាទបុរាណមួយ កសាងឡើងអំពីឥដ្ឋនិងថ្មភក់មានរចនាបថសម្បូណ៌ព្រៃគុក។ ប្រាសាទឥដ្ឋនេះបានបាក់រលំដំបូលទាំងស្រុង សល់តែជញ្ជាំងប្រេះស្រាំនៃតួប្រាង្គកណ្ដាលមានទំហំប្រមាណ ៨x១០ម៉ែត្រ។ ក្រៅពីនេះ មានប្រាង្គពីរទៀតនៅសងខាង ដែលបាក់រលំរាបអស់ សល់តែគំនរឥដ្ឋ។ ទីនេះនៅមានសំណល់វត្ថុលំអធ្វើពីថ្មភក់មួយចំនួនផងដែរ។ ថ្វីបើទីនេះមិនប...

ឃុំរណសិរ្ស ខេត្តព្រះវិហារ
276 km ពីរាជធានី
ប្រាសាទអូរឈើទាលឯត្បូង

ផែនទី

អាហារ

សណ្ឋាគារ

88.1 km ពី ខេត្តព្រះវិហារ

ប្រាសាទមានប្រាង្គមួយធ្វើពីឥដ្ឋបែរមុខទៅឦសានតាមយ៉មួយធ្វើពីថ្មបាយក្រៀម និងស៊ុមទ្វារ ធ្វើពីថ្មភក់។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតដែលផ្តែរធ្វើពីថ្មភក់តាមជ្រុងផ្សេងទៀត និងសង់លើខឿនថ្មបាយក្រៀម។ ស្រះមួយស្ថិតនៅខាងកើតឆៀងខាងជើងបន្តិច។

ឃុំពាក់ស្នែង សៀមរាប
355 km ពីរាជធានី
ប្រាសាទនាងកង្រី

ផែនទី

អាហារ

សណ្ឋាគារ

40.4 km ពី សៀមរាប

ប្រាសាទនេះត្រូវបានគេស្ថាបនាឡើងក្នុងអំឡុងចុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសថ្វាយសាសនាព្រាហ្មណ៍។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋរត់ដូរជើងត្បូងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ហោត្រៃពីរធ្វើពីឥដ្ឋ ត្រូវបានរលំបាក់អស់នៅដើមសតវត្សរ៍ទី២០។ កសិន្ធមួយមានផ្លូវចូលមួយពីខាងកើត។ ស្រ...

ឃុំប៊ូស្រា ខេត្តមណ្ឌលគិរី
404 km ពីរាជធានី
ភ្នំលុប្រាណ

ផែនទី

អាហារ

សណ្ឋាគារ

48.8 km ពី ខេត្តមណ្ឌលគិរី

ភ្នំលុប្រាណក៏មានទេសភាពប្រហាក់ប្រហែលនឹងភ្នំណាមលៀ គ្រាន់តែថ្មមួយនេះមានសភាពជ្រេលជាងអាចឡើងបានស្រួល។ ភ្នំលុប្រាណ ត្រូវបានជនជាតិភាគតិចពូនងហៅថា ភ្នំថ្ម ដែលពីលើនោះគេអាចមើល ឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាពិសេសគឺសម្រស់ផ្កាអង្គាសីល។

ឃុំកោះខ្សាច់ទន្លា ខេត្តកណ្ដាល
31.7 km ពីរាជធានី
ឆ្នេរខ្សាច់កោះខ្សាច់ទន្លា

ផែនទី

អាហារ

សណ្ឋាគារ

21.9 km ពី ខេត្តកណ្ដាល

ឆ្នេរខ្សាច់ទន្លេដ៏ស្រស់ស្អាតដែលមានតូបជាច្រើនសង់តម្រៀបគ្នារង់ចាំទទួលអ្នកទេសចរណ៍ ចូលមកកម្សាន្តជាទីទាក់អារម្មណ៍អ្នកភ្នំពេញនិងបណ្ដាខេត្តជិតៗ។ កោះខ្សាច់នេះកើតនៅពេលរដូវ ទឹកសម្រក ដែលមានសភាពដូចជាកោះដាច់ដែរ។ នៅខាងត្បូងកំពង់ដទៅកាន់កោះនេះ ត្រង់មុខវត្តសុភីមានតូបជាច្រើនលក់ទឹកអំពៅ«មួយកែវថែមមួយកែវ» ព្រោះតំបន់នេះអ្...