Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំសន្លុង ខេត្តតាកែវ
103 km ពីរាជធានី
វត្តភ្នំសន្លុង, វត្តរស្មីហោះ

ផែនទី

អាហារ

សណ្ឋាគារ

28.1 km ពី ខេត្តតាកែវ

ជាភ្នំមួយខ្ពស់សន្លឹមបង្អួតខ្លួនកណ្តាលអាកាស មានកម្ពស់ ៧០ម. លម្អទៅដោយរុក្ខជាតិតូចៗពណ៌ចម្រុះ។ នៅលើកំពូលភ្នំ មានព្រះវិហារនិងរូបបដិមារកមួយយ៉ាងធំដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ មានព្រះនាម «ព្រះអង្គសិលានុភាព»។ នៅលើកំពូលភ្នំនេះ មានសំណល់ប្រាសាទបុរាណពីសម័យមុន ដូចជាមេទ្វារជាថ្មស្រទាប់ ផ្ដែរ និងបំណែកដទៃទៀត។ អ្នក...

ឃុំរណសិរ្ស ខេត្តព្រះវិហារ
ពីរាជធានី
ប្រាសាទត្រពាំងចំបក់

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តព្រះវិហារ

ប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គកណ្ដាលរាងកាកបាទធ្វើពីថ្មភក់ និងសង់លើខឿនខ្ពស់មួយ។ ប្រាង្គនេះបែរមុខទៅ កើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយបង្អួចតូចៗ។ ប្រាសាទមានហោត្រៃពីរដែលមួយធ្វើពីថ្មភក់ស្ថិតនៅជ្រុងអាគ្នេយ៍ និងមួយទៀតធ្វើពីថ្មបាយក្រៀម ស្ថិតនៅជ្រុងឦសាន។ ប្រាសាទព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ...

សង្កាត់សាលាកំរើក សៀមរាប
316 km ពីរាជធានី
វត្តដំណាក់

ផែនទី

អាហារ

សណ្ឋាគារ

0.8 km ពី សៀមរាប

វត្តទេសចរណ៍គំរូនេះមានអាយុកាលប្រមាណ១សតវត្សរ៍ ដែលកាលពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ដល់ឆ្នាំ១៩២៧។ លុះក្រោយមកព្រះរាជដំណាក់ត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេកព្រះអង្គចមវិញ ទើបបរិវេណរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាវត្តអារាមព្រះពុទ្ធសាសនាម្ដង។ ក្នុងរបបខ្មែរក្រហម វត្តដំណ...

ឃុំដូនកែវ សៀមរាប
342 km ពីរាជធានី
គ្រឹះប្រាសាទចារ

ផែនទី

អាហារ

សណ្ឋាគារ

27.6 km ពី សៀមរាប

ប្រាសាទចារសង់នៅសតវត្សរ៍ទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥។ តួប្រាសាទមានប្រាង្គទោលនេះបានដួលរលំដោយកត្តាធម្មជាតិនិងមនុស្ស ហើយសព្វថ្ងៃ នៅសល់តែស៊ុំទ្វារដែលមានសិលាចារឹកពីរផ្ទាំង។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់ នេះមានប្រាង្គមួយរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់ក្រហម បែរមុខទៅកើតមានយ៉តូចមួយអមដោយបង្អួច។ មុខបីផ្សេងទៀតលម្...

ឃុំរណសិរ្ស ខេត្តព្រះវិហារ
ពីរាជធានី
ប្រាសាទបឹងស្រែ, ប្រាសាទបឹងស្វាយរលាក

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តព្រះវិហារ

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។

កំពែងអង្គរធំ សៀមរាប
326 km ពីរាជធានី
ប្រាសាទតុបកើត (អង្គរធំ), ប្រាសាទមង្គលាថ៌

ផែនទី

អាហារ

សណ្ឋាគារ

11.8 km ពី សៀមរាប

ស្ថិតនៅចន្លោះទ្វារជ័យនិងទ្វារខ្មោចប្រាសាទតុបខាងកើត មានឈ្មោះមួយទៀតថា ប្រាសាទមង្គលាថ៌ (ម័ង-គៈ-ឡា-រៈ-ថៈ) ផងដែរ រំឭកដល់ព្រះសង្ឃដ៏មានអំណាចមួយអង្គឈ្មោះ ជ័យមង្គលាថ៌ ដែលជាកូនរបស់ព្រាហ្មណ៍ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះផ្ដួចផ្ដើមសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែពុំទាន់បានប្រើប្រាស់សម្រាប់ពិធីសា...

សង្កាត់ទឹកវិល សៀមរាប
326 km ពីរាជធានី
គ្រឹះប្រាសាទកោះហូ, គ្រឹះប្រាសាទកោះគោ

ផែនទី

អាហារ

សណ្ឋាគារ

12.0 km ពី សៀមរាប

ប្រាសាទកោះហូកសាងឡើងនៅសតវត្សរ៍ទី១០ ស្ថិតនៅជិតមាត់បារាយណ៍ខាងលិចឬបារាយណ៍ទឹកថ្លា។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនេះមានប្រាង្គទោលបានកប់នៅក្នុងដី នៅឃើញសល់តែស្លាកស្នាមមេទ្វារមួយ និងសំណល់ចម្លាក់នៃប្រាសាទមួយចំនួន។

កំពែងអង្គរធំ សៀមរាប
327 km ពីរាជធានី
ស្ពានថ្មទ្វារជ័យ

ផែនទី

អាហារ

សណ្ឋាគារ

13.1 km ពី សៀមរាប

ស្ពាននេះ សាងសង់ឡើងពីថ្មភក់ ដែលមានទ្រដោយសសរធំៗ។ វាជាស្ពានថ្មតែមួយគត់ស្ថិតក្នុងតំបន់វង់តូចដែលបង្ហាញដល់ទេសចរពីសំណង់ស្ពាន ពីអតីតកាល។ កាលមុនគេបានធ្វើចរាចរណ៍លើស្ពាននេះ ប៉ុន្តែសព្វថ្ងៃនេះគេបានសង់ផ្លូវវាងហើយ តែគេនៅបន្តគយគន់សំណង់នេះបាន។

ឃុំពាមឯក ខេត្តបាត់ដំបង
299 km ពីរាជធានី
ប្រាសាទវត្តឯក, ប្រាសាទឯកភ្នំ

ផែនទី

អាហារ

សណ្ឋាគារ

9.6 km ពី ខេត្តបាត់ដំបង

ប្រាសាទឯកភ្នំឬវត្តឯក ជាស្ថាបត្យកម្មរចនាបថសតវត្សរ៍ទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០)។ នៅជុំវិញប្រាសាទមានគូទឹក ដែលសព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិនិង ការជីកកកាយរបស់មនុស្ស។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីប្រាសាទនៅមានទ្រង់ទ្រាយល្អខ្លះ គួរឱ្យចង...

ឃុំប៉ោយចារ ខេត្តបន្ទាយមានជ័យ
408 km ពីរាជធានី
ទំនប់ត្រពាំងថ្ម

ផែនទី

អាហារ

សណ្ឋាគារ

52.6 km ពី ខេត្តបន្ទាយមានជ័យ

អាងត្រពាំងថ្មមានផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ ជាអាងមានផ្ទុកធារទឹកច្រើនជាងគេក្នុងប្រទេស បន្ទាប់ពីទន្លេសាបដែលជាអាងធម្មជាតិ។ ទីនេះមានទឹកថ្លានិងត្រជាក់ល្អ ដូចនេះទើបមានភ្ញៀវទេសចរជាច្រើនចាប់ចិត្តទៅកម្សាន្ត ហើយក៏ក្លាយទៅជារមណីយដ្ឋានកែឆ្នៃដ៏ធំមួយ។ ប្រជាពលរដ្ឋបានសង់តូបធ្វើអំពីឫស្សី ឈើប្រក់ស្បូវដូចៗគ្នា ស្អាតសមរ...

ឃុំស្រអែម ខេត្តព្រះវិហារ
392 km ពីរាជធានី
វត្តមរតកតេជោបុរីស្វរៈ

ផែនទី

អាហារ

សណ្ឋាគារ

91.1 km ពី ខេត្តព្រះវិហារ

វត្តនេះត្រូវបានកសាងនៅលើទីទួលមួយជាប់ធារទឹកនៃទំនប់ទឹកអូរស្វាយ។ អ្នកទេសចរអាចធ្វើដំណើរទៅទស្សនាប្រាសាទព្រះវិហារបន្ទាប់មកក៏អាចមកទស្សនានៅទីអារាមមួយនេះផងដែរ។ វត្តត្រូវបានជ្រើសជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។

ឃុំបាស្រែ ខេត្តតាកែវ
77.1 km ពីរាជធានី
វត្តកោះ (ព្រៃកប្បាស)

ផែនទី

អាហារ

សណ្ឋាគារ

56.1 km ពី ខេត្តតាកែវ

វត្តស្ថិតនៅតាមបណ្ដាយផ្លូវទៅអង្គរបុរី គួរជាទីសំចតសម្រាប់អ្នកទេសចរណ៍។ ព្រះវិហារបានសង់លើទីទួលមានគូទឹកព័ទ្ធជុំវិញ ទើបគេសន្មតថាជាកោះ រួមនិងទីសេនាសនៈស្រស់ស្អាតដទៃក្នុងវត្ត រួមមាន សាលាឆាន់ កុដិ ជាដើម។ ព្រះវិហារនេះសង់លើទីតាំងប្រាសាទបុរាណ ស.វ.ទី៧ ទើបមានបន្សល់សម្ភារៈសំណង់ប្រាសាទបុរាណ ហើយក្នុងព្រះវិហារមានជើងទម...

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
423 km ពីរាជធានី
ប្រាសាទតាអឹម

ផែនទី

អាហារ

សណ្ឋាគារ

59.7 km ពី ខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតខាងក្នុង។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។

កោះកេរ ខេត្តព្រះវិហារ
367 km ពីរាជធានី
ប្រាសាទសំព័រ

ផែនទី

អាហារ

សណ្ឋាគារ

65.9 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលនេះបានបាក់រលំអស់ជាងពាក់កណ្ដាលនៅសល់តែពីរជ្រុង។ ប្រាសាទបែរមុខទៅលិចសង់ពីឥដ្ឋលំអដោយថ្មភក់។