រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ដើម្បីទៅកាន់ទីនោះ យើងត្រូវចូលទៅទីស្នាក់ការបរិស្ថានក្នុងភូមិរលាក់កងជើងស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំការជូនដំណើររបស់មន្ត្រីបរិស...
ទំនប់លំហាច ជាអនុគម្រោងមួយនៃគម្រោងកែលំអប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប ដែលចាប់ផ្តើមពីឆ្នាំ ២០១៦។ សំណង់នេះរួមមាន សំណង់ក្បាលហុង សំណង់នាំទឹកជាប្រឡាយបេតុងប្រវែង ១៦,៤០ គីឡូម៉ែត្រនិងប្រឡាយតូចៗជាច្រើនទៀត។ ទំនប់នេះមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣២៨៩ហិកតា បម្រើឱ្យជីវភាពប្រចាំថ្...
តាមផ្លូវឡើងទៅលើភ្នំ ត្រង់ចំណុច គីឡូម៉ែត្រលេខ១០ ដែលមានទីសំណាក់ចតយានយន្តបាន មានថ្មជញ្ជាំងភ្នំ ដែលលយចេញ មានទម្រង់ជាមុខ ដែលគេហៅថា ផ្ទាំងថ្មមុខយក្សឬអ្នកថែរក្សាព្រៃ។ ទីនេះជាកន្លែងសម្រាប់ធ្វើការបន់ស្រន់សុំសេចក្ដីសុខសប្បាយចំពោះការធ្វើដំណើរនិងការប្រមាញ់សត្វរបស់ព្រានព្រៃ។ លើសពីនេះយើងអាចមើលឃើញទេសភាពស្រស់ត្រកាល...
ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ ដែលជាប្រាសាទមានប្រាង្គមួយ សព្វថ្ងៃនេះ នៅសល់មេទ្វារបញ្ឈរបែរទៅទិសខាងកើត។ គ្រឹះប្រាសាទក្នុងព្រៃចម្ការដំឡូងលំបាកនឹងរុករកទៅដល់ មានចម្ងាយប្រមាណ ១០០០ម៉ែត្រពីផ្លូវ នាមាត់ស្រះធំមួយជាស្រះរបស់ប្រាសាទ។ នៅជិតប្រាសាទអ្នកស្រុកបានរើសយកសំណល់សំណង់បុរាណដាក់តម្កល់លើតូបអ្នកតាមួយ។ នៅលើមេទ្វារ...
ចេតិយធំទាំងបីនិងតូចៗមួយចំនួនទៀត ដែលស្ថិតនៅលើភ្នំជ្រុងខាងជើង ត្រូវបានហៅថា “ចេតិយត្រៃត្រិង្ស”។ ចេតិយទាំងនេះ តម្កល់អដ្ឋិធាតុក្សត្រាក្សត្រី ដែលជាព្រះរាជវង្សានុវង្សដែលអាចឡើងទៅដល់តាមផ្លូវទល់មុខវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈសន្តិវ័ន។ ចេតិយទាំងនេះតម្កល់ធាតុព្រះរាជវង្សានុវង្សនៃព្រះនរោត្តមនិងព្រះស៊ីសុវត្ថិ ដែលតាម...
ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀត...
វត្តលើដែលស្ថិតនៅលើភ្នំមួយនៃ ខេត្តព្រះសីហនុមានកម្ពស់១៣២ម៉ែត្រ ត្រូវបានកសាងឡើង១៩៦៤។ វត្តនេះមានរូបគំនូរដែលព័ណ៌នាអំពីពុទ្ធប្រវត្តិ និងជាវត្តដ៏ចំណាស់មួយ។ អារាមមួយនេះជាទីសក្ការៈរបស់ពុទ្ធសាសនិក ជារមណីយដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញ «ទិដ្ឋភាពក្រុង» គឺទេសភាពនៃទីក្រុងព្រះសីហនុនេះផងដែរ។ ទីនេះជាសម្ប...
ប្រាសាទជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ។ ប្រាសាទមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។ សាលសំណាក់នេះស្ថិតលើផ្លូវបុរាណអង្គរធំព្រះខ័នកំពង់ស្វាយ។
រមណីយដ្ឋានកោះខ្សាច់សេកុង ដែលផុសនៅកណ្ដាលទន្លេសេកុងមានសភាពដូចរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែននៅខេត្តកំពង់ចាមដែរ។ រមណីយដ្ឋាននេះបើកទទួលភ្ញៀវតែនៅរដូវទឹកសម្រកអំឡុងពិធីបុណ្យចូលឆ្នាំ។ ភ្ញៀវទេសចរដ៏ច្រើនលើសលប់ បានសម្រុកមកកម្សាន្តនៅរមណីយដ្ឋាននេះ ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត។ កោះខ្សាច់នោះមានទំហំប្រហែល ៤ហិកតា អមដោ...
កំពង់ផែស្វយ័តភ្នំពេញ គឺជាប្រតិបត្តិករកំពង់ផែកុងតឺន័រអន្តរជាតិមួយ ក្នុងចំណោមកំពង់ផែអន្តរជាតិ២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេបំផុតក្នុងប្រទេស ដែលគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្ម ផែចំនួន៤ លាតសន្ធឹងប្រវែង ១៦០គីឡូម៉ែត្រ ពីខេត្តត្បូងឃ្មុំទៅដល់ព្រំប្រទល់កម្ពុជា-វៀតណាមក្អមសំ...
កំពង់ភ្លុកជាភូមិដែលគេច្រើនហៅថា "ភូមិអណ្ដែតទឹកកំពង់ភ្លុក" មានប្រជាជនក្នុងភូមិចំនួនបី មានប្រជាជនប្រមាណ ៣០០០នាក់ ដែកពឹងពាក់លើផលនេសាទនិងវិស័យទេសចរណ៍។ ភូមិអណ្ដែតទឹកកំពង់ភ្លុកមានភោជនីយដ្ឋាន ហាង សាលា វត្តអារាម ហើយភ្ញៀវអាចជិះទូកគយគន់ភូមិនេះនិងព្រៃលិចទឹក។ កំពង់ភ្លុកហ៊ុមព័ទ្ធដោយដើមកោងកាងលិចទឹកដែលជាជម្រកសត្វព្...
វត្តត្រើយកោះជាប់ចំណាត់ថ្នាក់ជាវត្តទេសចរណ៍ប្រចាំខេត្តកំពត។ ទីធ្លាអារាមនេះទាំងមូល មានសភាពធំទូលាយ ហើយអគារធំៗពីរ នៅខាងលិចព្រះវិហារទៀតសោតក៏សាងសង់មានសណ្តាប់ធ្នាប់ល្អណាស់។ ផ្អែកតាមចារឹកនៅលើជញ្ជាំងខាងក្រៅព្រះវិហារប៉ែកខាងលិច ព្រះវិហារនេះផ្តើមស្ថាបនាក្នុង គ.ស១៩៩០ ហើយរួចរាល់ជាស្ថាបពរនៅគ.ស ២០០៣ គឺប្រើរយៈពេលសាងស...
បាត់ដំបងជាខេត្តដែលសំបូរដោយអារាមចំណាស់ជាច្រើនមានអាយុកាលរាប់រយឆ្នាំ។ វត្តសំរោងក្នុងក៏ជាអារាម ដ៏ចំណាស់មួយ ក្នុងបណ្ដាវត្តដែលមានភាពចំណាស់ជាងគេនានា។ វត្តសំរោងក្នុងកកើតនៅ គ.ស ១៧០៧ យកតាមនាម ដើមសំរោងធំមួយ ដែលមានអង្គត់ផ្ចិតរហូតដល២ម៉ែត្រ។ ព្រះវិហារចាស់ដំបូងសង់ពីឈើសុទ្ធ ក្នុងគ.ស ១៨០០ ដោយលោកម្ចាស់កថាថន នង។ ចំណែក...
ប្រាសាទព្រះធាតុខ្ទុំស្ថិតក្នុងវត្តទួលព្រះធាតុដែលជាវត្តទើបចាប់ផ្ដើមសាងសង់នៅឡើយ។ នៅលើទីតាំង នោះ មាននៅសល់ជញ្ជាំង និងវត្ថុបុរាណជាច្រើនមានទាំងសិលាចារឹកមួយផ្ទាំងផងដែរ ដែលត្រូវបានអាចារ្យ និងព្រះសង្ឃតម្កល់ទុក។ សង់នៅលើទួលខ្ពស់មួយលើគ្រឹះថ្មបាយក្រៀម ប្រាសាទសង់ពីឥដ្ឋនេះមានកំពែង ពីរជាន់ ប្រាង្គពីរដែលបាក់អស់មួយទៅ...
ច្រកស្ទឹងបត់ ជាច្រកអន្តរជាតិថ្មី (ស្ទឹងបត់-បានណងអៀន) ដែលខណ្ឌដោយស្ពានមិត្តភាពកម្ពុជា-ថៃ ដែលជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃមានប្រវែងសរុប៦២០ម៉ែត្រ និងទទឹង១៧ម៉ែត្រ ក្រាលបេតុងកៅស៊ូនៅផ្ទៃខាងលើស្ពាន។ ថវិកាសាងសង់ មានប្រមាណ១៩លានដុល្លារអាមេរិករបស់ភាគីថៃ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុស្តិ៍ព្រំ...
2024 © Royal Academy of Cambodia