ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងនៅឆ្នាំ២០១៤ មានផ្ទៃដី ចំនួនជាង១ម៉ឺនហិចតា។ នៅតំបន់នេះ តាមការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភា គេបានរកឃើញស្ថានីយបុរាណ និងវត្ថុបុរាណ មានដូចជា ទួលសន្លុង(ទួលឡស្លដែក) ចំនួនជាង៥០ និង បុរាណវត្ថុមួយចំនួន ដូចជាឧបករណ៍ថ្មរំលីងក្នុងយុគថ្មរំលីង(២០០០ឆ្នាំមុ...
ប្រាង្គមួយទៀតនៅទិសឦសានប្រាសាទក្បាលជ្រូក គេហៅថា ប្រាសាទសណ្ដាន់ N២១ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅកើត ហើយនៅខាងកើតមានស្រះទឹកធំមួយដែលអ្នកស្រុកហៅថា “ស្រះប្រាសាទសណ្ដាន់”។ ប្រាង្គនេះនៅមានរូបរាងល្អច្រើន ដែលតួប្រាសាទចាប់ពីខឿនដល់លើសម្បូណ៌ក្បាច់រចនាដ៏វិចិត្រ។ ជាពិសេស ប្រាង្គនេះយើងអាចនៅ មើលឃើញច្បាស់អ...
ប្រាសាទភ្នំជីសូរបែរមុខទៅទិសខាងកើត ដែលមានជណ្តើរចោតមួយចុះទៅក្រោមមាន ៣៩៦កាំ កសាងពីថ្មបាយក្រៀម ដែលប្រៀបបានទៅជណ្តើរនៅប្រាសាទអង្គរវត្ត។ ពេលចុះដល់ក្រោមមាន កូនប្រាសាទតូចមួយជាគោបុរៈ ឈ្មោះប្រាសាទសែនធ្មុល។ ភាសាខ្មែរបុរាណ ធ្មុល គឺ សត្វគោ មានន័យថា ជាទីតម្កល់គោ។ គោនេះគឺជាគោនន្ទិន ជាយានជំនិះរបស់ព្រះឥសូរនេះឯង។ ទីនេ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គពីរបែរមុខទៅឦសានសង់លើខឿនថ្មបាយក្រៀមមួយនិងមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅទិសអាគ្នេយ៍។ ប្រាសាទមានស្រះមួយស្ថិតនៅខាងកើត។
ប្រាសាទសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទគងភ្លុកមានប្រាង្គមួយរាងពីរ៉ាមីតមានជណ្តើរចំកណ្តាល។ ជញ្ជាំងកំពែងរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម។ ខ្លោងទ្វារពីទិសទាំងបួនធ្វើពីថ្មភក់។ គូទឹកមួយមានផ្លូវចូល ដែលមានស្ពានរាងកាកបាទនៅខាងលិច និងលានមួយរាងកាកបាទធ្វើពីថ្មភក់នៅខាងជើង។
ឆ្នេរឯករាជ្យ ជារមណីយដ្ឋានដែលមានឆ្នេរខ្សាច់សក្បុស ហើយត្រូវបានគេហៅឈ្មោះតាមសណ្ឋាគារឯករាជ្យ៧ជាន់។ ឆ្នេរឯករាជ្យមានសភាពស្ងប់ស្ងាត់ ដែលជាកន្លែងសម្រាប់អ្នកដែលមិនចូលចិត្តភាពអ៊ូរអរ និងសម្រាប់អ្នកដែលចូលចិត្តនៅជាមួយគូស្នេហ៍របស់គេតែពីរនាក់។ នៅទីនេះ អ្នកអាចមានអារម្មណ៍សុខក្សេមក្សាន្ត និងអាចគយគន់នូវសម្រស់ធម្មជាតិបា...
នៅក្នុងទីវត្តប្រជុំរាជាស៊ីលៀមមានបន្សល់តែទួលមួយនឹងគូទឹកព័ទ្ធជុំវិញ។ ដោយឡែកនៅរោងមួយក្នុងទីវត្តនេះ អ្នកស្រុកបានប្រមូលបំណែកខ្លះៗនៃប្រាសាទនៅជុំវិញនោះមករក្សាទុកដូចជាបំណែកផ្ដែរ សសរពេជ្រ ផ្កាឈុកកំពូលប្រាសាទជាដើម។
ប្រាសាទសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី ១១ នៃគ.ស. ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ។ ប្រាសាទនេះស្ថិតលើកំពូលកូនភ្នំមួយឈ្មោះថាណងឃូ កម្ពស់ប្រមាណ ៧០ ម៉ែត្រ។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងឥដ្ឋ សណ្តូកលើកំពូលភ្នំកើត-លិច។ ប្រាង្គរាងបួនជ្រុងស្មើធ្វើពីឥដ្ឋកម្ពស់ប្រហែល១០ ម៉ែត្រ និងរាងប្លង់បាតបួនជ្រុងស្មើរ បែរមុខទៅកើតមានស៊...
វត្តមញ្ចសិលា ថ្មគ្រែ មានឈ្មោះជាភាសាបាលី និងភាសាខ្មែរជាការបកប្រែផ្ទាល់។ ជាភាសាបាលី មញ្ច = គ្រែ ឯ ពាក្យ សិលា គឺ ថ្ម។ វត្តចំណាស់មួយនេះ មានភាពល្បីល្បាញ ដោយនៅច្រាំងទន្លេមុខវត្ត មានដុំថ្មមួយ ដែលជាសិលាចារឹក លេខ K.122។ ក្រៅពីនេះ ក្នុងទីវត្តមានសំណល់ បល្ល័ង្កនិងបំណែកផ្ដែរ ព្រមទាំងជាទីតាំង ដែលជាប្រភពសិលាចារឹកព...
ប្រាសាទនេះដើរតួជាខ្លោងទ្វារចូលនៃប្រាសាទប្រាង្គកោះកេរ ដែលនេះក៏ជាស្នាព្រះហស្ថរបស់ព្រះជ័យវរ្ម័នទី៤ នាពាក់កណ្ដាលសតវត្សរ៍ទី១០ដែរ។ ប្រាសាទក្រហម គឺជាប្រាសាទសាងសង់ពីឥដ្ឋដែលមានទំហំធំ និងខ្ពស់ជាងគេក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ គេយល់ថាប្រាសាទនេះជាប្រាសាទចាស់ជាងគេក្នុងក្រុមប្រាសាទប្រាង្គ ដែលកាលពីមុនប្រាសាទនេះមា...
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ គ្រឹះប្រាសាទស្ថិតនៅកណ្ដាលព្រៃធ្លាប់មានប្រាង្គពីរសង់ពីឥដ្ឋដែលរលំបាក់បែកអស។ ប្រាសាទមានស្រះនៅទិសខាងកើត។
ប្រាសាទកសាងឡើងនៅ ក្នុងរជ្ជកាលរបស់ព្រះបាទសុរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ(ត្រីភូវនមហេសូរ)។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនធ្វើថ្មបាយក្រៀម រត់ជូរជើងត្បូង មានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ទ្វាររបស់ប្រាង្គកណ្តាលមានយ៉ខាងកើតធ្វើពីឥដ្ឋ មានទ្វារបី ខាងកើត ខាងជើងនិងខាងត្បូង។ ម...
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជាក់ថាប្រាសាទបានសាងសង់ត្រួតលើប្រាសាទដែលមានអាយុចាស់ជាងតាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាងនិងមិនសូវស្មុគស្មាញ។ មិនមានការបញ្ជាក់ពីតួនាទីរបស់ប្រាសាទនេះនោះទេ ប៉ុន្តែប្រាសាទបន្ទាយក្ដីត្រូវបានស្គាល់...
ទឹកជ្រោះចាអ៊ុងហូរធ្លាក់ពីលើភ្នំស្វាយដែលនៅជិតក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ និងរុក្ខជាតិជាច្រើន។ ទេសភាពមានភាពស្រស់ស្អាតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយផ្សែងទឹកបង្កើតដោយទឹកធ្លាក់ប៉ះជាមួយព្រៃឈើបង្កើតជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ។ គេបានធ្វើជណ្ដើរដើម្បីឱ្យភ្ញៀវទេសចរអាចងាយស្រួលចុះព...
ប្រាសាទសង់ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១(៨៨៩ -៨៩៩) ក្នុងរចនាបថប្រាសាទបាខែង មានបារមីពីអាទិទេព ត្រីមូតិ(ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ) ការពារប្រជានុរាស្ត្រគ្រប់លំដាប់ថ្នាក់ និងជាសញ្ញាឯកភាពជាតិយ៉ាងរឹងមាំ។ ប្រាសាទភ្នំបូកមានទីតាំងនៅលើភ្នំបូក ដែលជាភ្នំមួយក្នុងចំណោមភ្នំទាំង៣នៃយោសធរបុរៈ រួមជាមួយនិងភ្ន...
2024 © Royal Academy of Cambodia