ពើងព្រះគោមានទីតាំងក្នុងវត្ត ជាកន្លែងដែលសំបូរទៅដោយថ្មធំៗជាច្រើនហើយក៏ជាកន្លែងស័ក្តិសិទ្វនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តព្រះវិហារ។ នៅទីនេះមានទេសភាពដ៏ស្រស់ស្អាត ដោយមានផ្ទាំងសិលាមានរូបរាងប្លែកៗគ្នា នៅក្នុងទីវត្ត និងមានកន្លែងសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និង បរទេសសម្រាកកម្សាន្ត។ អ្នកស្រុកមានជំនឿថា ទីនេះមានបា...
ឆ្នេរកោះពស់ស្ថិតនៅជិតអតីតឆ្នេរហាវ៉ៃនិងឆ្នេរជ័យជំនះ មានកន្លែងលក់អាហារ និងហាងតូចៗដែលមានដំបូលប្រក់ស្បូវជាច្រើន និងជាកន្លែងដ៏មានប្រជាប្រិយភាពមួយផងដែរ។ ដូចឆ្នេរសំខាន់ៗដទៃទៀតដែរ ឆ្នេរលំហែកាយមានឆ័ត្រ និងកៅអីជាជួរៗ និងបារតូចៗ និងភោជនីយដ្ឋានជាច្រើននៅតាមបណ្ដោយមាត់សមុទ្រ។ ឆ្នេរនេះមិនសូវមានភ្ញៀវទេសចរណ៍ច្រើនដូចឆ...
ខេត្តព្រៃវៃងមានសារមន្ទីរដែលប្រមូលផ្ដុំទុកដាក់នូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដែលយើងអាច ឃើញមានសិលាចារឹកដែលទើបរកឃើញថ្មីៗ សំណល់កុលាលភាជន៍ សំណល់កែវកងបុរាណ ហើយភ្ញៀវទេសចរណ៍អាចឆ្លៀតចូលទស្សនាបានដោយស្រួលព្រោះស្ថិតក្នុងទីរួមខេត្ត។
តំបន់អូរថ្មដាប់ ជាទីតាំងមួយដែលបុព្វបុរសខ្មែរបានដាប់យកថ្មទៅសាងសង់ប្រាសាទនានានាសម័យនោះ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបន្តយកថ្មនៅតំបន់នោះ មកជួសជុលប្រាសាទ ព្រោះសម្បូរដោយថ្មដែលមានគុណភាពល្អសម្រាប់សង់ប្រាសាទ។ ជាទីតាំងភូមិសាស្ត្រដែលងាយស្រួលដឹកជញ្ជូនតាមផ្លូវទឹក ដោយបណ្ដែតតាមបឹងទន្លេសាប។ បច្ចេកទេសយកថ្មនាព...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាចុងសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀម បែរមុខទៅឦសាននិងនិរតីតាមស៊ុមទ្វារថ្មភក់។ ច្រកទ្វារទិសឦសានមានយ៉មួយលយចេញ ដោយមានស៊ុមទ្វារធ្វើពីថ្មភក់ និង បង្អួចពីរនៅតាមជញ្ជាំងសងខាងរបស់យ៉។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅជ្រុងអាគ្...
រមណីយដ្ឋាននេះមានសម្រស់ស្រស់ស្អាត អមជុំវិញខ្ពបទន្លេមេគង្គ ដែលហូរកាត់តំបន់នេះ នាំជីជាតិស្រោចស្រប់ចម្ការដំណាំច្រើនប្រភេទ។ កៀនស្វាយជាឈ្មោះស្រុកមួយនៃខេត្តកណ្ដាល មានខ្ពបមួយ ដែលកាលពីមុនវាមិនមែនជារមណីយដ្ឋានទេ ទើបតែចាប់ផ្តើមបន្ទាប់ពីឆ្នាំ ១៩៧៩ និងមានការទៅលេងកម្សាន្តនៅវត្តកៀនស្វាយក្រៅជាញឹកញាប់ ទើបទីនេះបានក្លា...
តាមរយៈទីតាំងភូមិសាស្រ្ត ប្រាសាទនេះស្ថិតនៅតាមបណ្ដោយផ្លូវពីតំបន់អង្គរបន្តទៅស្រុកជើងព្រៃដែលមានប្រាសាទជាងម្ភៃ ដូចនេះពាក្យថា “គុកនគរ” មានន័យថា ប្រាសាទរបស់ក្រុង។ ប្រាង្គសាងឡើងអំពីថ្មបាយក្រៀមលម្អស្ថាបត្យកម្មតិចតួចធ្វើអំពីថ្មភក់ បែរមុខទៅទិសខាងកើត តាមបណ្ដោយអ័ក្សពីកើតទៅលិចដូចប្រាសាទភ្នំជីសូរ ខេត្តតាកែវដែរ។ ប្...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ នៅទីនេះមានរូបចម្លាក់ដំរីនិងហ្មជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាភួនដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបី និងសង់ឡើងជាពីរជាន់។ ជណ្ដើរឡើងខាងត្បូងអម...
ប្រាសាទសង់នៅចុងសតវត្សរ៍ទី៧។ ប្រាសាទត្រពាំងគុកជាស្ថាបត្យកម្មមានសំណង់គភ៌គ្រឹះដូចប្រាសាទ អាស្រមមហាឥសី និងភ្នំដា ជាគម្រប់បីក្នុងប្រទេសកម្ពុជា។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីថ្មភក់បែរមុខទៅទិសឦសាន ដែលប្រាង្គនេះផ្គុំឡើងដោយផ្ទាំងថ្មភក់ធំៗ ដោយ ដុំនីមួយៗមានប្រវែងប្រហែល ២,៣០ ម៉ែត្រ។ កំពែងតូចមួយធ្វើអំពីថ...
ប្រាសាទប្រហែលជាសង់ឡើងនៅសម័យបុរេអង្គរ បន្ទាប់មកត្រូវបានជួសជុលបន្ថែមនៅសតវត្សរ៍ទី១១ ។ ប្រាសាទស្ថិតនៅលើភ្នំព្រះលានដែលមានជណ្ដើរចុះមកដល់ផ្លូវជាតិលេខ៦២តែម្ដង។ ប្រាសាទជាសំណង់ចាស់ ដែលរើយកឥដ្ឋចាស់មកប្រើ។ ដូចជាប្រាសាទដទៃទៀតដែរ ប្រាសាទមានទ្វារពិតមួយពីជ្រុងខាងកើត និងទ្វារបញ្ឆោតបីពីជ្រុងផ្សេងទៀត។ ប្រាសាទមានខ្លោងទ...
មជ្ឈដ្ឋានអ្នកសិក្សាទាំងឡាយប្រាកដជា នៅចាំបាននូវដំណើរនៃរឿងអក្សរសិល្បប្រវត្តិសាស្ត្រ តាមរយៈរឿង«ភូមិតិរច្ឆាន» ដែលនិពន្ធដោយ អ្នកនិពន្ធ ឌឹក គាម និង ឌឿក អំ ដើម្បីរំឭកព្រឹតិ្តការណ៍ដែលបានកើតមានឡើងនៅខេត្តកំពង់ឆ្នាំងក្នុង ខែមេសា ឆ្នាំ១៩២៥។ នាពេលនោះ ក្រុមអ្នកភូមិក្រីក្របានខឹងសម្បានឹងជនជាតិបារាំងម្នាក់ឈ្មោះ បាដេ...
ប្រាសាទនាគបួសឬអ្នកបួស សាងសង់ជាច្រើនជំនាន់ទើបមានរចនាបថផ្សេងៗគ្នា គឺកសាងឡើងដោយអតីតព្រះមហាក្សត្រខ្មែរបួនសម័យកាល។ ប្រាសាទនេះត្រូវបានសាងសង់ចាប់ពីសតវត្សរ៍ទី៧ នឹងបន្តសាងសង់ដល់សតវត្សរ៍ទី១១។ ប្លង់ទូទៅគឺមានកំពែងថ្មបាយក្រៀមទំហំ ១០០x៣០០ ម៉ែត្រ មានគោបុរៈបែរមុខទៅទិសខាងត្បូង មានជណ្ដើរឡើង១១កាំ។ កំពែងទីពីរនិងទីបីសង់...
អាងកំពីងពួយជាសំណង់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានស្លាប់ក្នុងការសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ដែលទំនប់អាង មានបណ្ដោយ ៧៥០០x ១៩០០ម៉ែត្រ អាចផ្ទុកទឹកបានចំនួន ១១០លានម៉ែត្រគូប ដែលជាប្រភពទឹកសម្រាប់ស្រោចស្រព តាមសេចក្ដីត្រូវការក្នុងវិស័យកស...
មន្ទីរបូជនីយដ្ឋានវត្តចំប៉ី មានតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ដែលប្រជាជនប្រមូលមកពីរណ្ដៅសាកសពនៅទួលតាកន និងវាលថ្កូវ។ អដ្ឋិធាតុមួយខ្លះត្រូវប្រជាជននាំយកមកពីទីតាំងសម្លាប់វត្តចំប៉ា និងកន្លែងផេ្សងទៀត មកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តចំប៉ី។ មកដល់ពេលនេះ អដ្ឋិធាតុមួយចំនួនបានបាត់បង់។ ឯចំនួនដែលន...
2024 © Royal Academy of Cambodia