ភ្នំព្រះបាទ ឬ ភ្នំប្រុសតាមរឿងនិទាន មានកម្ពស់៣០ ម. អាចឡើងដោយយានយន្តបាន។ នៅក្នុងទីវត្តមានតម្កល់ស្នាមពុទ្ធបាទដ៏ធំមួយ ព្រោះហេតុនោះទើបនៅទីបុរាណស្ថាននេះគេហៅថាភ្នំព្រះបាទ។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K95 ចារឹកនៅលើបង្គោលសីមា សងខាង ម្ខាងជាអក្សរទេវនាគរី និងម្ខាងទៀតជាអក្សរខ្មែរសម័យអង្គរសតវត្សទី៩ ដោយបញ្ជាក់ថា...
វត្តទេសចរណ៍មានសំណង់ពុទ្ធសាសនាជាច្រើន ប្រកបដោយសោភណ្ឌភាពស្រស់ស្អាត។ វត្តត្រូវបានជ្រើសរើសក្នុងចំណោមវត្តជាច្រើនក្នុងខេត្តជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក ដោយសារវត្តនេះស្ថិតនៅជាប់បារាយណ៍ទឹកថ្លា។
ព្រះវិហារសសរ ១២០ នេះជាព្រះវិហារហ្លួង ដែលពីមុនកសាងឡើងដោយយកដើមឫស្សីធំៗសរុប ១២០ ដើម ធ្វើជាសសរ ដើម្បីតំណាងចំនួនអារាមសរុបនៅទូទាំងព្រះនគរនាសម័យលង្វែក ។ សព្វថ្ងៃនេះគេបានសង់វិហារថ្មីដោយរក្សារចនាបថដើម គឺលាបពណ៌ដូចជាដើមឫស្សីលើសសរថ្មី។ សំណង់នេះប្រហែលជាសង់ត្រួតលើសំណង់ចាស់ពីមុនមក។ ព្រះវិហារនេះមានឈ្មោះផ្សេងហៅថា ប្...
វត្តនេះបានសាងសង់ឡើងក្នុងឆ្នាំ១៩៥៤ ដោយព្រះសង្ឃមួយអង្គព្រះនាម រ័ត្ន ផាន់។ សព្វថ្ងៃ ដោយមានការផ្គត់ផ្គង់ពីពុទ្ធបរិស័ទ វត្តនេះបានក្លាយជាកន្លែងទាក់ទាញអ្នកទេសចរក្នុងខេត្តកណ្តាល។ ម្យ៉ាងព្រោះគេជឿលើព្រះពុទ្ធបដិមាប្រកបដោយភាពស័ក្តិសិទ្ធិ ម៉្យាងទៀតគឺគេចូលចិត្តទៅលេងកម្សាន្តលើភ្នំក្នុងវត្តនេះ។ វត្តនេះក៏មានសំណល់វត្...
ទឹកជ្រោះចាអ៊ុងហូរធ្លាក់ពីលើភ្នំស្វាយដែលនៅជិតក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ និងរុក្ខជាតិជាច្រើន។ ទេសភាពមានភាពស្រស់ស្អាតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយផ្សែងទឹកបង្កើតដោយទឹកធ្លាក់ប៉ះជាមួយព្រៃឈើបង្កើតជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ។ គេបានធ្វើជណ្ដើរដើម្បីឱ្យភ្ញៀវទេសចរអាចងាយស្រួលចុះព...
ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គមួយរាងចតុកោណកែងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់មានសិលាចារឹក និងមានគ្រឹះនៃហោត្រៃផងដែរ។ នៅខាងកើតចម្ងាយ១០០ ម៉ែត្រមានខឿនថ្មបាយក្រៀមមួយនិងទួលពីរនៅខាងជើង ប្រហែលជាក្រុមប្រាសាទពីរទៀត។
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ ប្រាសាទនេះក្លាយជារណបមួយនៃប្រាសាទបឹងមាលា ដែលស្ថិតនៅក្នុងប៉ែកខាងលិចអមផ្លូវចូល។
ដំណើរឡើងភ្នំនៅទីតាំងខ្លះត្រូវឡើងចំណោតខ្ពស់តាមរយៈខ្សែពួរដែលត្រូវបានដាក់ឲ្យតោងសួឡើង និងជ្រលងខ្វះខ្យល់អុកស៊ីហ្ស៊ែនដកដង្ហើម។ យើងត្រូវចំណាយពេល ៣ ថ្ងៃ និង ២ យប់ចំពោះដំណើរទាំងទៅនិងមក។ ទោះបីឱរ៉ាល់ គឺជាភ្នំដ៏ខ្ពស់បំផុតនៅប្រទេស កម្ពុជា ក្នុងកម្ពស់ ១៨១៣ ម៉ែត្រក៏ដោយក៏ទីឋានសម្បូរបក្សីកម្រមួយនេះ តែងតែស្វាគមន៍ភ្ញៀ...
ទឹកផុសភ្នំគូលែន រំលេច៧ពណ៌នៅខែសីហាប្រកបដោយអាថ៌កំបាំង និងអបិយជំនឿជាច្រើនបន្តបង្កប់ខ្លួននៅលើដងភ្នំគូលែនដែលជាកន្លែងស័ក្ដិសិទ្ធិជាងគេក្នុងខេត្តសៀមរាប។ ទឹកប្រាំពីរពណ៌ មិនមានបរិមាត្រធំនោះទេ វាមានជម្រៅត្រឹមតែ ២ ទៅ ២,៥០ ម៉ែត្រ និងមានទំហំប្រមាណជា ២ ម៉ែត្របួនជ្រុងប៉ុណ្ណោះ។ ទឹកនេះពិតជាមានពណ៌ដូចឥន្ទនូ គឺពេលខ្លះយ...
វត្តរាជបូព៌ នៅក្រុងសៀមរាបជាវត្តទេសចរណ៍គំរូដ៏ល្បីមួយ។ ព្រះវិហារបុរាណវត្តរាជបូព៌ត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុកទម្រង់ដើម ជាមរតកវប្បធម៌ដ៏ល្អឯកមួយ ដែលពោលពេញទៅដោយក្បូរក្បាច់រចនា និងស្នាដៃសិល្បៈខ្មែរ។ វត្តរាជបូណ៌កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឃ ដែលមានឋានានុក្រមខ...
វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅខាងជើងចំងាយប្រមាណ ១០០០ម៉ែត្រមានភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹង ទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ភ្នំប្រុសជាភ្នំកម្ពស់៣០ម. ដែលមានរាងទួលទាបមានផ្លូវឡើងយានយន្ត...
តាំងពីយូរណាស់មកហើយ ការស្រាវជ្រាវស្តីពីអរិយធម៌អង្គរ ច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក និងជាពិសេសទៅលើប្រាង្គប្រាសាទនិងសិល្បៈតែប៉ុណ្ណោះ។ ឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ ទើបចាប់ផ្ដើមនៅទសវត្សឆ្នាំ១៩៦០ ដោយលោក ប៊ែរណា ហ្វីលីប គ្រោស្លីយេ(Bernard-Philippe Groslier) ហើយបានត្រូវផ្អាកដោយសង្គ្រាមស៊ីវិល។ ប...
ប្រាសាទត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ដែលគោរពសាសនាហិណ្ឌូក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២។ ប្រាសាទនេះសង់ពីថ្មភក់ មានទ្វារចូលពីគ្រប់បួនទិស មានរោងទ្រវែងតភ្ជាប់ពីទិសខាងកើត សង់លើខឿនបីជាន់។ រោងទ្រវែងនេះប្រហែលជាត្រូវបានសាងសង់បន្ថែមនៅពេលក្រោយ។ នៅខាងលិចប្រាសាទ មានជារានហាលមួយបែរទៅខាងលិច។ ប្រាសាទនេះមានសិលាចា...
វត្តថាឡាបរិវ៉ាត់ជាវត្តទេសចរណ៍មួយ ដែលក្នុងទីវត្តនេះមានសំណង់មួយគួរចាប់អារម្មណ៍ គឺជាឧបដ្ឋានសាលា ដែលមាសសរជាដើមឈើដុលរហូតដល់ ១៤២ដើម។ ថ្វីត្បិតតែសំណង់មិនទាន់រួចរាល់ជាស្ថាពរ ប៉ុន្តែវាបានចាប់ផ្ដើមទាក់ទាញចិត្តទេសចរជាបណ្ដើរៗ ជាពិសេសអ្នកមកទស្សនាប្រាសាទព្រះគោ។ លើសពីនេះ ក្នុងទីវត្តក៏មាន ចេតិយជាច្រើនដែលមានរចនាបថផ្...
ក្នុងដំណើរទៅកម្សាន្តនៅទឹកជ្រោះធម្មជាតិច្រកល្អៀង ទេសចរអាចឡើងលេងភ្នំឡាងត្រាចដែលជាភ្នំមានធម្មជាតិត្រជាក់ត្រឈឹងត្រឈៃ និងជាតំបន់ធម្មជាតិដ៏ទាក់ទាញមួយដែរ។ ភ្នំមានដើមឈើជាច្រើនអមផ្លូវឡើង និងមានម្លប់អាចសំចត ប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ។ លើភ្នំនេះ មានផ្ទាំងថ្មតូចធំជាច្រើនលាយឡំ នឹងដើមឈើ ហើយក៏មានវត្តមួយសង់លើចង្...
2024 © Royal Academy of Cambodia