ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀត...
សារមន្ទីរនិងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១៩ ក្រោមការឧបត្ថមគាំទ្ររបស់អង្គការមិត្តវប្បធម៌ខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងជួយឧត្ថមគាំទ្រវិស័យវប្បធម៌ខ្មែរបន្តទៀត។ សារមន្ទីរគឺជាកន្លែងរក្សាទុកនូវវត្ថុបុរាណ សម្បត្តិវប្បធម៌ជាតិ ហើយក៏ជាទីកន្លែងមួ...
ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាសតវត្សរ៍ទី១០។ គ្រឹះប្រាសាទមានប្រាង្គរាងចតុកោណកែងធ្វើពីឥដ្ឋលំអដោយថ្មភក់លាតសន្ឋឹងកើត-លិចនិងបែរមុខទៅកើតឆៀងខាងជើង ដែលបាក់រលំអស់សល់តែខ្លោងទ្វារ។ ស៊ុមទ្វារថ្មភក់ដែលមានសសរពេជ្រប្រាំបីជ្រុងទ្រផ្ដែមួយផ្ទាំង។ ប្រាង្គនេះលំអដោយទ្វារបញ្ឆោតតាមជ្រុង ដទៃផ្សេងទៀតហើយសង់...
វត្តមានប្រវត្តិតាំងពីយូរលង់ ដោយមានសល់ព្រះវិហារកសាងក្នុងសម័យទសវត្សឆ្នាំ១៩៦០ ហើយមានព្រៃព្រឹក្សាតូចធំនិងសំណង់ថ្មីជាច្រើន។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។
ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ ប្រាសាទព្រៃក្មេងបានត្រូវបាក់បែកអស់ បន្សល់ត្រឹមតែខឿន និងផ្ទាំងសិលាចារឹកនៅនឹងកន្លែងតែប៉ុណ្ណោះ។ ផ្តែរនៃប្រាសាទបុរេអង្គនេះ ក៏ត្រូវដឹកយកទៅដម្កល់ទុកនៅសារមន្ទីរគីមេប្រទេសបារាំង ដែល ជាក្បាច់ផ្តែរតំណាងរចនាបថព្រៃក្មេង ដែលគេបានរកឃើញនៅឆ្...
វ្យាធបុរៈ នៃអាណាចក្រហ្វូណន ដែលបច្ចុប្បន្នហៅថា អង្គបុរី ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ។ ទីក្រុងបុរាណមួយនេះ ត្រូវបានអ្នកស្រាវជ្រាវ រុករកឃើញ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ និងមានប្រវែងជិត៦...
ប្រាសាទកសាងនៅចុងសតវត្សរ៍ទី៩ បានបាក់បែករលំអស់ នៅសល់តែសំណល់មេទ្វារនិងបំណែកថ្ម។ ប្រាសាទមានប្រាង្គចំនួនប្រាំ សង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាសាទមានឈ្មោះល្បី ដោយមានសិលាចារឹករបស់ បណ្ឌិត សិវសោម ជារាជគ្រូនៃព្រះបាទឥន្ទ្រវរ្ម័នទី១។ បណ្ឌិតនេះជាអ្នកចេះចាំស្ទាត់នូវក្បួនច្បាប់ទាំងឡាយខាងផ្នែកអក្សរសាស្ត្រនិងមន្តវិជ្ជាផ្...
ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃដំណាំចម្ការជាច្រើនប្រភេទនៅតាមខ្នងភ្នំលើទឹកដីសម្បូរចម្ការទុរេននេះជាទស្សនីយភាពដ៏ទាក់ទាញបំផុតសម្រាប់ដំណើរអ្នកធ្វើដំណើរកម្សាន្ដបែបផ្សងព្រេង ដែលអាចទៅដល់បានដោយថ្មើរជើងឬម៉ូតូ។ ទឹកធ្លាក់ឪម៉ាល់ កម្ពស់ជាង ១០ ម៉ែត្រឡោមព័ទ្ធដោយព្រៃព្រឹក្សាជុំជិត និងចម្ការដំណាំផ្សេងៗ។ ស្ថិតនៅក្រោមបរិវេណទឹក...
ជាទីកន្លែងសក្ការៈប្រកបដោយជំនឿមុតមាំរបស់អ្នកស្រុកជិតឆ្ងាយ។ វត្តនេះល្បីល្បាញដោយភាពសក្ដិសិទ្ធនៃបារមីព្រះពុទ្ធរូប ដែលអ្នកបន់ស្រន់តែងសមប្រកបក្រោយពីបានមកបួងសួងនៅទីនេះ។ ក្នុងបរិវេណវត្តមានស្រះដ៏ធំ ព្រះវិហារ និងកុដិចាស់ពីសម័យមុនផងដែរ។ វត្តត្រូវបានចាត់បញ្ចូលជាវត្តទេសចរណ៍ក្នុងខេត្ត។
នៅក្នុងភូមិស្រែតាជ័យ មន្ទីរបូជនីយដ្ឋានតម្កល់អដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមមួយ បានត្រូវបង្កើតឡើងនៅក្បែរណ្ដៅសាកសពជាច្រើនក្នុងទីតាំងសម្លាប់នៅបន្ទាយចាស់។ អដ្ឋិធាតុដែលយកមកពីរណ្ដៅសាកសពបន្ទាយចាស់ ពីមន្ទីរសន្ដិសុខសុវណេ្ណ និងពីខាងមុខសាលាស្រុកទឹកផុស ត្រូវយកមកដាក់តម្កល់នៅក្នុងបូជនីយដ្ឋាននេះទាំងអស់។
ព្រះវិហារក្នុងទីអារាមនេះក៏មានចំណាស់ច្រើន ហើយកសាងឡើងនាដើមសតវត្សទី២០ ដែលសព្វថ្ងៃ នៅវត្តជាច្រើនត្រូវបានគេកម្ទេចចោល ហើយកសាងព្រះវិហារថ្មីជំនួស។ ដោយឡែក វត្តមុនីសាគរ នៅរក្សាបានទ្រង់ទ្រាយព្រះវិហារចាស់ ហើយត្រូវបានជួសជុលឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម បានយ៉ាងល្អ។
បើនិយាយទៅថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តនៅឯរមណីយដ្ឋានមួយនេះទេ តែបើថ្ងៃបុណ្យទានវិញរកតែខ្ចុសអង្គុយលេងសឹងតែគ្មាន។ នៅទីនោះមានទំនប់ទឹក យ៉ាងធំ សម្រាប់លេងកម្សាន្ត បរិយាកាសបរិសុទ្ធ មានលក់ម្ហួបអាហារឆ្ងាញ់ៗដូចជា មាន់ដុត កង្កែបបោក សាច់គោអាំង ត្រីអាំង និងម្ហួបជាច្រើនមុខទៀត។
សំណង់ធ្វើពីថ្មបាយក្រៀមនិងឥដ្ឋរត់ជួរកើត-លិច និងសង់ពីលើខឿនមួយដែលមានកម្ពស់១ម៉ែត្រ។ មានបន្ទប់កណ្ដាលបែរមុខ ទៅខាងត្បូងតាមស៊ុមទ្វារមួយ ដែលធ្វើពីថ្មភក់និងស៊ុមទ្វារធ្វើពីថ្មភក់នៅខាងកើតនិងខាងលិច។ បន្ទប់អមសងខាងទាំងពីរ មានបង្អួចដែលលំអ ដោយបង្គោលជើងទៀនបែរចេញទៅត្បូង។ ស្រះមួយស្ថិតនៅខាងកើត។ ប្រាសាទបានរលំបែកបាក់នៅសល់...
ដំណើរតាមទូកទៅកោះព្រហ្មចារីយ៍ទេសចរអាចគយគន់ទេសភាពទន្លេ ប្រជុំកោះខ្សាច់និងរុក្ខជាតិមានឫសដ៏រឹងមាំសម្រាប់ទប់ទល់នឹងកម្លាំងទឹកហូរ និងសត្វកម្រជាច្រើន ដូចជា សត្វផ្សោត សត្វក្ដាន់ជាដើម។ កោះមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចនារីក្រមុំព្រហ្មចារីយ៍ កំពុងគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។...
2024 © Royal Academy of Cambodia