ល្អាងភ្នំនេះកើតឡើងដោយការបំផ្ទុះថ្មភ្នំ ក្រោយពីក្រុមហ៊ុនបីបានធ្វើអាជីវកម្មយកថ្ម។ ការពិសោធន៍ទឹកដែលដក់នៅទីនេះជាទឹកភ្លៀង នឹងទឹកចេញពីក្នុងភ្នំ ប៉ុន្តែមានសារធាតុពុល ពីរំសេវបំផ្ទុះនោះ ទើបមានការហាមប្រាមមិនឱ្យចុះមុជឡើយ ថ្វីត្បិតតែទឹកនេះ មានពណ៌ខៀវស្រងាត់ ដូចទឹកសមុទ្រនៅកោះបាលី។ ទោះជាមានការហាមប្រាម ក៏ទឹកនេះបានទ...
ពិតណាស់ហើយថា ទឹកជ្រោះប៊ូស្រា ជាទីដែលទាក់ទាញទេសចរណ៍ជាងគេនៅទឹកដី ខេត្តមណ្ឌលគីរី។ ប៉ុន្តែ លើកំណាត់ផ្លូវទៅកាន់ទីនោះ នោះក៏មានទឹកធ្លាក់អូរផ្លាយ ដែលរំលេចនូវផ្ទៃទឹកថ្លាឈ្វេងហូររឹមៗលើកម្រាលថ្ម ស័ក្ដិសមជាទីឋានងូតទឹកលេងកម្សាន្ត។ ទីតាំងនេះកកើតនៅពេលដែលស្ពានដាច់ ហើយត្រូវបានធ្វើផ្លូវវាងទៅចំទីនោះ។ ទឹកភ្លៀងនារដូវវស្...
វេលាសម្រាប់អាហារថ្ងៃត្រង់សមរម្យសម្រាប់ទេសចរដែលធ្វើដំណើរទៅកាន់ក្រុងសែនមនោរម្យ ដោយអាចភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ក្លែមសម្រស់ទីឋានរមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ។ ទឹកអូរហូររលេញពីក្រោមស្ពានថ្មនៃផ្លូវជាតិចាក់ចូលដីឡូត៍តុបតែងដោយសួនច្បារ តូបលំហែសង់ប្របតាមមាត់អូរ បន្ថែមស្ពានឈើ និងស្ពានយោលសម្រាប់ដើរឆ្លងកាត់ និងគយ...
វាលប្រាំង គឺជារមណីយដ្ឋានធម្មជាតិមួយនៅក្នុងទីរួមខេត្តព្រៃវែងតែម្ដង។ ដោយផ្សារទីរួមខេត្តនេះ ស្ថិតនៅតាមមាត់បឹងមួយ ពីទីនោះគេអាចឃើញវាលបឹងធំល្វឹងល្វើយ ដែលជាវាលស្រែប្រាំង។ មានអ្នកស្រុកជាច្រើនមកលំហែនៅទីនេះ ជាពិសេសពេលល្ងាច ដែលមានលក់ចំណីអាហារផ្សេងៗ ផងដែរ។ បើអ្នកចង់ទស្សនាទេសភាពថ្ងៃលិចដែលមានពណ៌លឿងឆ្អៅ សូមសាកល្បង...
ផ្សារទំនើបអ៊ីអន កំពុងតែមានប្រជាប្រិយភាពនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកភ្នំពេញ និងអ្នកខេត្តនានា។ បច្ចុប្បន្នអាចនិយាយបានថាវា គឺជាផ្សារទំនើបនៃក្តីស្រមៃសម្រាប់មនុស្សជាច្រើន ជាពិសេសគឺយុវវ័យ។ ផ្សារទំនើបបែបនេះក៏មាននៅច្រើនទីតាំងផ្សេងៗទៀត នៅរាជធានីភ្នំពេញដែរ ដូចជាផ្សារសុរិយា ផ្សារស៊ីធីម៉ល ផ្សារស...
រមណីយដ្ឋាននេះបានកសាងឡើងដោយអាណានិគមនិយមបារាំងនៅឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយលោក ហ្វ្រង់ស្វាបូដ្វាំង ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា ហើយសម្ពោធជាផ្លូវការ នៅឆ្នាំ ១៩២៥។ ភ្នំបូកគោគឺជាកន្លែងកម្សាន្តសម្រាប់ពួកអាណានិគមបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាសពីតំបន់វាលទំនាបទៅតំបន់ភ្នំក្បែរមា...
ទំនប់ស្ទាក់ទឹកសាលាតាអន ជាទំនប់ប្រវត្តិសាស្ត្រដែលបានសាងសង់ឡើងក្នុងតម្លៃជាង៣២ លានដុល្លាអាមេរិកជាគម្រោងនៃកម្ចីហិរញ្ញប្បទានសម្បទាន របស់ សាធារណរដ្ឋកូរ៉េ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។ ទំនប់ស្ទាក់ទឹកសាលាតាអន រួមមាន សំណង់មេមានបន្ទះទ្វារទឹក ដែលស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេដូនទាវ ផ្ដល់អត្ថប្រយោជន៍ដ...
ទីនេះគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ ហើយអគារគួរណាស់ត្រូវបានជួសជុលស្ដារឡើងវិញផងដែរ។ នៅទីនេះគេអាចមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខ...
ទំនប់ទឹកសម័យប៉ុលពត ដែលត្រូវបានជួសជុលឡើងវិញសម្រាប់តម្កល់ទឹកស្រោចស្រពដំណាំ និងប្រើប្រាស់បានក្លាយជាទឹកជ្រោះសិប្បនិមិត្ត។ វាបានបង្កើតជាផ្លូវទឹកពត់ពេនផុសត្រសងរុក្ខជាតិផ្កាស្មៅ ចាំងឆ្លុះជួរភ្នំឱរ៉ាល់ ដែលមានសំណង់តួទំនប់ប្រវែង ៣០០០ ម៉ែត្រ សំណង់សិល្បការតូចធំសរុបចំនួន ៤ កន្លែង និងផ្លូវចូលទំនប់១ខ្សែប្រវែង១០០០...
អាងទឹកភ្នំដំរី ពេលនេះមិនមែនបម្រើតែផលប្រយោជន៍ការងារកសិកម្មប៉ុណ្ណោះទេ តែបានក្លាយជាកន្លែងទេសចរណ៍មួយគួរឱ្យទាក់ទាញ។ អាងទឹកនេះកសាងឡើងនៅក្នុងរបបប៉ុលពត យកភ្នំដំរីធ្វើជាជើងទំនប់ម្ខាង។ ទំនប់អាងនេះបានបាក់ម្តងនៅក្នុងឆ្នាំ១៩៩៩ និង ត្រូវបានជួសជុលឡើងវិញ ហើយនៅឆ្នាំ២០០២ អាងនេះបានជ្រាបទឹកអស់ជាបន្តបន្ទាប់តាមថ្ម ដោយសារ...
ទំនប់សំណង់ធារាសាស្រ្ត «កង្ហត» ជាសំណង់ដែលធំជាងគេក្នុងចំណោមទំនប់ធារាសាស្រ្តនានាក្នុងប្រទេសកម្ពុជា។ ទំនប់ទឹក «កង្ហត» ដ៏ធំសម្បើមនេះស្ថាបនាដោយក្រុមហ៊ុនចិនដែលត្រូវចំណាយថវិកាប្រមាណ៦០លានដុល្លារជាជំហានដំបូង ហើយអាចបន្តចំណាយរាប់សិបលានដុល្លាបន្ថែមទៀត ដើម្បីឱ្យទំនប់នេះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានប្រសិទ្...
បន្ទាប់ពីតំបន់វារីអគ្គិសនីគិរីរម្យ១ បានចាប់ផ្តើមដំណើរការនាប៉ុន្មានឆ្នាំចុងក្រោយនេះមក ក៏ចាប់ផ្តើមមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទៅដល់តំបន់ នេះជាបន្តបន្ទាប់។ ទោះបីជាពេលនេះ ទំនប់វារីអគ្គិសនីគិរីរម្យ ឬ តំបន់ស្ទឹងច្រាល នៅមិនទាន់ត្រូវបានគេចាត់ទុកជាតំបន់រមណីយដ្ឋានទេសចរណ៍ក្តី ប៉ុន្តែវាបានបង្ហាញនូវទេសភាពដ...
ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
អតីតសួនកម្សាន្តចំការទុរេននាគខ្មៅ មានឈ្មោះសព្វថ្ងៃថា ចំការទុរេនស្រីមុំបែកអន្លូង ដែលលាតសន្ធឹងលើផ្ទៃដីដាំប្រហែល ៣០ ហិកតា បាននិងកំពុងទាក់ទាញភ្ញៀវ ទេសចរតាមរយ:ការបង្កើតសំណង់ជាកន្លែងលេងនិងដំណាំហូបផ្លែជាច្រើនមុខ។ សួននេះបានបង្កើតឡើងពីឆ្នាំ ២០១០ ពេលវេលាដែលភ្ញៀវទាំងនោះនិយមមកលេងច្រើនជាងគេចាប់ខែមេសា ដល់ខែសីហា គឺ...
ទំនប់ស្រោចស្រប់បរសាមជាទំនប់ស្ទាក់ទឹកដែលហូរពីជួរភ្នំដងរែក។ ទំនប់នេះក៏បានក្លាយជាតំបន់លំហែរបស់ប្រជាជននៅតំបន់ជាយដែនមួយនេះផងដែរ។ នៅមិនឆ្ងាយពីទីនេះក៏មានប្រាសាទបុរាណពីរដែលទេសចរអាចទៅដល់ដោយស្រួល គឺប្រាសាទលាក់នាងនិងប្រាសាទចម្រេះគួច។
ស្ពានយោលចង្អូរថ្មជាតំបន់ទេសចរធម្មជាតិ ដែលមានការកែឆ្នៃជាស្ពានយោលទាក់ទាញទេសចរទៅកម្សាន្ត។ នៅទីនេះជាទឹកស្ទឹងសង្កែដ៏ល្បីល្បាញ ដែលជាតំបន់អាចងូតទឹកកម្សាន្ត ភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកស្រុក ហើយសម្រាកក្នុងតូបលំហែ។ ទេសចរអាចគយគន់ទេសភាពទឹកស្ទឹងនឹងដើរឆ្លងលេងតាមស្ពានយោល។
ប្រាក់ជារ៉ែធម្មជាតិក្រោមដីដ៏មានតម្លៃមួយប្រភេទ និងអាចយកទៅឆ្នៃជារបស់ប្រើប្រាស់និងវត្ថុលំអផ្សេងៗ ឬជា វត្ថុអនុស្សាវរីយ៍។ ចម្លាក់ប្រាក់នេះក៏អាចបង្ហាញពីអត្តសញ្ញាណនៃវប្បធម៌ជាតិផងដែរ តាមរយៈក្បាច់ចម្លាក់ខ្មែរ ដែលឆ្លាក់ដោយដៃផ្ទាល់របស់ជាងទង។ ចម្លាក់ប្រាក់ជាប្រភេទកាងារមួយដែលទាមទារ ការយកចិត្តទុកដាក់ និងដាក់អារម្...
«ភូមិត្នោត ភូមិឋានសុខភាព» ជាគោលដៅពេញនិយមទាក់ទាញភ្ញៀវទៅសម្រាកកម្សាន្តលម្ហែកាយនៅ ពេលទំនេរពីការងារ។ មិនខុសពីឈ្មោះរបស់វាទេ រមណីយដ្ឋានភូមិត្នោតនេះស្ថិតនៅកណ្តាលវាលស្រែ ព័ទ្ធជុំវិញទៅដោយដើមត្នោត និងរុក្ខជាតិតូចធំពណ៌ខៀវស្រងាត់ ដែលត្រូវបានគេថែរក្សា ដើម្បីតុបតែង ជាមួយសំណង់ធ្វើពីឫស្សី និងដើមត្នោតជាសម្បត្តិធម្មជ...
ថ្មកែវជាថ្មកម្រ ហើយត្រូវបានគេនិយមយកមកឆ្លាក់ជាចម្លាក់ផ្សេងៗដូចជាព្រះបដិមា ទេព និងសត្វផ្សេងទៀតទៅតាមពណ៌របស់ថ្ម។ ដោយសារតែចម្លាក់ថ្មកែវមានលក្ខណៈរលោង និងរំលេចនូវក្បាច់យ៉ាងរលូន និងផូរផង់មានមនុស្សជាច្រើនយល់ថា ចម្លាក់ថ្មកែវរបស់ខ្មែរត្រូវបានឆ្លាក់ដោយម៉ាស៊ីនកែច្នៃថ្ម។ តាមការពិតចម្លាក់ថ្មកែវ ពោធិ៍សាត់មិនមែនឆ្លា...
រមណីយដ្ឋាននេះប្លែកពីកោះខ្សាច់សេកុង ដែលទទួលភ្ញៀវតែនៅរដូវទឹកសម្រក ព្រោះជារមណីយដ្ឋានមានអមដោយចម្ការផលានុផល ប្រកបដោយទេសភាពទន្លេគួរឱ្យគយគន់ ជាពិសេសមានកោះខ្សាច់នៅរដូវទឹកសម្រកផងដែរ។ ភ្ញៀវអាចបរិភោគអាហារយ៉ាងឆ្ងា្ញញ់ពិសា ជាពិសេសត្រីធម្មជាតិក្នុងតំបន់។
កសិដ្ឋានជ្រលងបព្វតាជារមណីយដ្ឋានកែច្នៃមួយ ដែលភ្ញៀវអាចទិញផ្លែឈើពីចម្ការនៅទីនោះផ្ទាល់ដូចជា ផ្លែស្វាយ ផ្លែក្ងែនជាដើម។ ទីនេះមានស្ពានឈើឫស្សីដើរឆ្លងស្ទឹងទៅត្រើយម្ខាងលើចរន្តទឹកហូរប្រដេញគ្នាតាមជ្រលងដងអូរធម្មជាតិនាព្រៃភ្នំ។ ជ្រលងបព្វតា ត្រូវបានគេកែច្នៃឱ្យក្លាយទៅជារមណីយដ្ឋានកសិដ្ឋានធម្មជាតិមួយ ដែលស្រូបទាញទេសចរ...
2024 © Royal Academy of Cambodia