ខុសពីប្រាសាទល្បើកស្រុតដែលនៅតំបន់ជាមួយគ្នានោះ ប្រាសាទនេះនៅមានរូបរាងនៅសល់ខ្លះ រួមមានប្រាង្គមួយធ្វើពីឥដ្ឋប្រកបដោយក្បូរក្បាច់រចនាដ៏រស់រវើកមានរចនាបថសំបូរ ថ្វីត្បិតតែមានការជីកគាស់កកាយហើយមែន។ សំណល់មេទ្វារមួយធ្វើពីថ្មភក់នៅអែបជញ្ជាំងឥដ្ឋ ដែលនៅសល់ក្រោយពីដំបូលបានរលំបាក់បែកអស់។ ចំណែកសសរពេជ្រនិងផ្ដែរបាត់បង់អស់។...
នៅលើភ្នំគូលែនមានពើងច្រើនកន្លែង ប៉ុន្តែពើងដែលល្បីជាងគេ គឺពើងគំនូរនិងពើងត្បាល់។ ពើងត្បាល់ មាននៅសល់ជើងទម្រទេវរូប ចម្លាក់ព្រះគណេស ចម្លាក់ផ្កាយនព្វគ្រោះ និងគន្លុកថ្មដែលត្រូវដាប់ជារាងកូនល្ងាង ដែលអ្នកស្រុកហៅថាត្បាល់។ ក្រៅពីនេះក៏មានពើងដទៃនៅជិតៗនេះចំនួន៣ទៀត ដែលមានចម្លាក់រូបទេពនៃព្រហ្មញ្ញសាសនាជាច្រើន។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើពីឥដ្ឋ បែរមុខទៅកើត មានស៊ុមទ្វារ ធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ ប្រាង្គនេះមានកម្ពស់ ៩ម៉ែត្រ មានជាន់បញ្ឆោតបីលម្អដោយទ្វារបញ្ឆោតតាមទិសដទៃ។ នៅជ្រុងកែងនៃជាន់បញ្ឆោតនេះមានប្រាង្គបង្រួមធ្វើពីឥដ្ឋនៅជ្រុ...
ប្រាង្គ K១ ដែលបែរមុខទៅទិសខាងលិចទល់នឹងប្រាង្គ K២ ទំនងជាសំណង់ហោត្រៃរបស់ប្រាង្គ K២ នោះហើយ។ ប្រាង្គ K២ ពុំមានក្បាច់លម្អអ្វីឡើយ ពោលគឺអាចជាសំណង់សង់មិនទាន់ហើយ។ តាមរយៈស្លាកស្នាមដែលបន្សល់ទុក គេយល់ថាមានអគារមួយបន្តចេញពីតួរបស់ប្រាសាទមកខាងកើតដែលភ្ជាប់ដោយញកមួយ ហៅថា មណ្ឌប។ ប្រសិនបើប្រាង្គ K១ ពិតជាហោត្រ័យរបស់ប្រាង្...
ប្រាសាទនេះត្រូវបានកសាងក្នុងសតវត្សរ៍ទី១១ ឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទបន្ទាយដីឬភ្នំដី២ ស្ថិតនៅចន្លោះភ្នំគូលែននិងភ្នំក្បាលស្ពាន ជាប្រាសាទលើចង្កេះភ្នំ មានរាងបួនជ្រុងស្មើ។ ប្រាសាទកណ្ដាលព្រៃនេះបែរមុខទៅទិសខាងកើត ធ្វើពីឥដ្ឋ ហើយមានស៊ុមទ្វារធ្វើពីថ្មភក់ មានសសរពេជ្ររាង៨ជ្រុង ហើយមានកំពែងឥដ្ឋព័ទ្ធជុំវិញ។ ប្រាសាទ...
ថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ទេសចរណ៍ថ្មីសន្លាងមួយ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយ។ តំបន់ទេសចរណ៍មួយនេះ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ ដែលថ្មដា ជាច្រកមួយឆ្លងចូលប្រទេសថៃផងដែរ។ រីឯទេសភាពនៅលើភ្នំថ្មដា មើលមួយភ្លែតស្មានតែសមុទ្រឈើដូចនៅមណ្ឌលគិរី និងពពកហោះលើភ្នំបូកគោ។ ថ្មដានៅពេលព្រឹ...
បឹងធម្មជាតិដែលមានឈ្មោះ«លំកុដ» ប៉ុន្តែអ្នកខ្លះហៅថា «បឹងគីរីវង្កត»កំពុងស្ថិតនៅកណ្ដាលព្រៃស្ងាត់ជ្រងំមានផ្លូវចូលទៅដល់ដោយងាយស្រួល។ លំកុដជាបឹងធម្មជាតិដែលត្រូវបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរយូរលង់ណាស់មកហើយ។ បឹងធម្មជាតិនេះមានសណ្ឋានដូចបេះដូងដែលហ៊ុំព័ទ្ធដោយដីទូល និងដើមឈើខ្ពស់ៗជុំវិញដែលគួរឱ្យទាក់ទាញបំផុត...
បន្ទាយអង្គរធំត្រូវបានកសាងឡើងព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ អង្គរធំគឺជាទីក្រុងចុងក្រោយបង្អស់នៃសម័យអង្គររហូតដល់សតវត្សរ៍ទី១៥ ដែលជាទីក្រុងដ៏អស្ចារ្យមួយ និង ជាកន្លែងសាសនា និង រដ្ឋបាលនៃចក្រភពខ្មែរ។ កំពែងព័ទ្ធជុំវិញ អង្គរធំ គឺតំណាងឱ្យជញ្ជាំងថ្មជុំវិញផែនដី និង ជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹ...
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជាក់ថាប្រាសាទបានសាងសង់ត្រួតលើប្រាសាទដែលមានអាយុចាស់ជាងតាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាងនិងមិនសូវស្មុគស្មាញ។ មិនមានការបញ្ជាក់ពីតួនាទីរបស់ប្រាសាទនេះនោះទេ ប៉ុន្តែប្រាសាទបន្ទាយក្ដីត្រូវបានស្គាល់...
ប្រាសាទសង់នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីធ្វើពីថ្មបាយក្រៀមរត់ដូរដើង-ត្បូង សង់លើខឿនថ្មបាយក្រៀម។ ប្រាង្គទាំងនេះបែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងលិច។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទកសាងពីឥដ្ឋ បែរមុខទៅលិចឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយឥសូរ។ ប្រាសាទមាននៅសល់ប្រាង្គតែមួយទេ ដែលនៅជិតប្រាសាទនៅសល់បំណែកជើងទម្រ។
ចេតីយដ៏ធំមួយដែលស្ថិតនៅក្នុងបរិវេណវត្តនេះ ត្រូវបានយកធ្វើជាកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះ។ ឆ្អឹងលលាដ៏ក្បាលជាច្រើន ត្រូវអាចារ្យវត្ត និងប្រជាជនរើសយកមកដាក់គរពីលើឆ្អឹងស្មងដៃនិងស្មងជើងជាច្រើន ដែលបានដាក់តម្រៀបលើគ្នារហូតមានកម្ពស់ប្រហែលជាងមួយម៉ែត្រ។ ព្រះសង្ឃ គណកម្មការវត្ត និងប្រជាជនចំណុះជើងវត្ត បានថែរក្សាអដ្ឋ...
ស្ពាននេះកសាងឡើងក្នុងសតវត្សរ៍ទី១២ ហើយមានឈ្មោះ "ព្រះទិស" ឬ "ប្រាប់ទិស"។ ស្ពានបុរាណសម័យអង្គរនេះ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់) ចំនួ ២១។ តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃ នាគនិងថ្មគោល គឺស្ថិតនៅក្នុងរ...
ប្រាសាទនេះប្រហែលជាសង់នៅចុងសតវត្សរ៍ទិ១២ឬដើមសតវត្សរ៍ទី១៣។ ប្រាសាទសង់លើទីទួលសង់អំពីថ្មបាយក្រៀមកម្ពស់ប្រមាណជា១០ម៉ែត្រនិងមានរាងការ៉េទំហំជ្រុង៦ម៉ែត្រ។ ប្រាសាទនេះសាងមិនទាន់រួចរាល់ទេ។ គេអាចឃើញចម្លាក់តោដែលអ្នកស្រុកបានតាំងនៅមុខតូបអ្នកតា។ ចំណែកក្នុងតួប្រាសាទមានការជីកកកាយកណ្ដាលរកកំណប់។ ប្រាសាទនៅវាលស្រែខាងក្រោយភ...
ប្រាសាទកសាងឡើងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី២ នៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទបក្សីចាំក្រុងមានកាំជណ្ដើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ ប្រាសាទមានរាងជាសាជី មាន៤ថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត។ ក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានចម្លាក់ព្រះឥន្រ្ទគង់លើដំរីព្ធរាវ័ណ...
2024 © Royal Academy of Cambodia