Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំសំបូរ ខេត្តកំពង់ធំ
199 km ពីរាជធានី
ប្រាសាទលាងព្រះ, ប្រាសាទ K9

ផែនទី

អាហារ

សណ្ឋាគារ

31.7 km ពី ខេត្តកំពង់ធំ

ប្រាសាទ នាងព្រះ K៩ ជាប្រាង្គមួយនៅស្ថិតខាងត្បូងគេ មានគូទឹកព័ទ្ធជុំវិញ ហើយមានប្លង់ជាល្វែងនៃមណ្ឌបដូចប្រាង្គ K៤-K៧ ដែរ ហើយសំណង់របៀបនេះ ក៏ស្ថិតនៅក្នុងរជ្ជកាលតែមួយ រចនាបថ តែមួយ ពោល គឺរចនាបថឃ្លាំង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១។

ឃុំជើងភ្នំ ខេត្តព្រៃវែង
82.0 km ពីរាជធានី
អ្នកតាមេសរប្រចាន់

ផែនទី

អាហារ

សណ្ឋាគារ

31.3 km ពី ខេត្តព្រៃវែង

អ្នកតានេះមានប្រវត្តទាក់ទងរឿងព្រេងស្ដីពី«ម្ចាស់ក្សត្រីជនជាតិក្រិក?» នាម នារីផល ដែលមកតាមសងសឹកជួសស្វាមីដែលជាព្រះអង្គម្ចាស់ពីនគរភ្នំបានទៅសិក្សារៀនសូត្រនៅប្រទេសក្រិក។ ទីនោះមានភ្នំមួយតូចស្ថិតនៅក្បែរមាត់ព្រៃ កម្ពស់ប្រមាណជា ១០ម. ដែលនៅចន្លោះនៃថ្មភ្នំធំៗ ជារោងអ្នកតា មានបដិមាបី។ អ្នកតានេះពីសម័យដើមគេយកមនុស្សទោស...

ឃុំកំពង់ថ្កូវ សៀមរាប
375 km ពីរាជធានី
គ្រឹះប្រាសាទតាអាន

ផែនទី

អាហារ

សណ្ឋាគារ

60.6 km ពី សៀមរាប

ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ បាក់រលំអស់នៅសល់តែគ្រឹះមានប្រាង្គបី និងទួលឥដ្ឋ។ ប្រាសាទសង់ពីឥដ្ឋលំអដោយថ្មភក់។ ប្រាង្គកណ្ដាលនិងខាងជើងបង្ហាញស្លាកស្នាមនៃយ៉ និងមានគូទឹកព័ទ្ធជុំវិញ។ ប្រាសាទមានសិលាចារឹក K.២៤០ និង K.២៤១។

ឃុំទួលគគីរ ខេត្តកោះកុង
310 km ពីរាជធានី
ទឹកធ្លាក់តាចាត

ផែនទី

អាហារ

សណ្ឋាគារ

21.2 km ពី ខេត្តកោះកុង

ទឹកជ្រោះសហគមន៍ តាចាត ជារមណីយដ្ឋានធម្មជាតិថ្មីមួយ ដែលកំពុងពេញនិយមសម្រាបភ្ញៀវ។ នៅតំបន់នេះ មានទឹកហូរល្មម ប្រៀបដូចអាងទឹក អាចលោតលេងនិងហែលយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនេះក៏មានព្រៃឈើតូច-ធំ ក្រាស់ក្រែល ដែលបង្កើតជាបរិយាកាសខ្យល់បរិសុទ្ធ គួរជាទីសម្រាកលំហែលំហើយ។ ភ្ញៀវអាចវេចខ្ចប់អាហារខ្លួនឯងមកបរិភោគឬកុម្ម៉ង់ម្ហូបន...

ឃុំព្រៃឈរ ខេត្តកំពង់ចាម
92.8 km ពីរាជធានី
ប្រាសាទគុកយាយហម

ផែនទី

អាហារ

សណ្ឋាគារ

35.5 km ពី ខេត្តកំពង់ចាម

ប្រាសាទគុកយាយហម ត្រូវបានបាក់បែកអស់ច្រើន ដូចជាដំបូលបានបាក់ធ្លាក់ចូលក្នុងតួប្រាសាទ ខឿនរង្គុះរង្គើ។ ប្រាសាទនេះត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី ៧ ក្នុងសតវត្សរ៍ទី១៣ មានរាងជាកាកបាទ ហើយមានទ្វារទៅកាន់ទិសទាំងបួន។ ប្រាសាទមានទំហំ១១ x ១១ ម. មានយ៉តាមទ្វារនីមួយៗ សង់នៅលើខឿនថ្មបាយក្រឿមកម្ពស់ ២ម. ដែលជាខឿនរាងការ៉េ ទ...

សង្កាត់ស្រះចក រាជធានីភ្នំពេញ
0.7 km ពីរាជធានី
រាជធានីភ្នំពេញ

ផែនទី

អាហារ

សណ្ឋាគារ

0.1 km ពី រាជធានីភ្នំពេញ

រាជធានីភ្នំពេញ គឺជាទីដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីតាំងស្ថិតនៅប្រសព្វនៅទន្លេ៤ រួមមានទន្លេមេគង្គលើនិងក្រោម ទន្លេសាបនិងទន្លេបាសាក់ចំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ប្រជាព...

ឃុំជាំក្សាន្ត ខេត្តព្រះវិហារ
406 km ពីរាជធានី
ប្រាសាទចៅកំបុណ្យ

ផែនទី

អាហារ

សណ្ឋាគារ

105 km ពី ខេត្តព្រះវិហារ

ប្រាសាទនេះមានរចនាបថឃ្លាំងបាពួន កសាងឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទបាក់បែកដែលសង់ឡើងជាប្រាង្គទោលរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ប្រកបដោយគូទឹកមួយនិងស្រះមួយស្ថិតនៅខាងកើតឆៀងខាងជើងបន្តិច។

ឃុំឈើទាល ខេត្តកំពង់ធំ
206 km ពីរាជធានី
គ្រឹះប្រាសាទគុក (វាលខ្លុង), គ្រឹះប្រាសាទវាលគុកខ្លុង

ផែនទី

អាហារ

សណ្ឋាគារ

63.5 km ពី ខេត្តកំពង់ធំ

ប្រាសាទគុក ជាទួលប្រាសាទ មានប្រាង្គបីបែរមុខទៅទិសខាងកើត ហើយតួប្រាសាទបានបាក់បែកអស់។ ប្រាសាទនេះ មានផ្លូវចូលពីទិសខាងកើត មានគូទឹកព័ទ្ធជុំវិញ មានផ្លូវចូលផ្នែកខាងកើត។ ខ្លោងទ្វារធ្វើអំពីថ្មភក់ដែលនៅសល់និងសំណល់បុរាណតិចតួច ត្រូវប្រមូលទៅដាក់ក្នុងខ្ទមអ្នកតាមួយតរង់ច្រកចូលខាងកើត។ តាមការពិនិត្យ ប្រាសាទនេះសង់ឡើងនាស.វ...

ឃុំស្រយ៉ង់ ខេត្តព្រះវិហារ
ពីរាជធានី
ប្រាសាទកូនចិន

ផែនទី

អាហារ

សណ្ឋាគារ

ពី ខេត្តព្រះវិហារ

ប្រាសាទប្រហែលជាកសាងនៅដើមសតវត្សរ៍ទី១១។ ប្រាសាទសង់ពីថ្មភក់មានរាងជារោងទងប្រកបដោយមានយ៉និងទ្វារនៅតាមចុងសងខាង ព្រមទាំងមានបង្អួចបែរចេញមកខាងក្រៅ។ ថែវមានបីជ្រុងធ្វើពីថ្មបាយក្រៀម មានអគារវែងមួយអាចចូលពីកើតនិងពីលិច។ អគារនេះបែរចូលក្នុងដោយមានបង្អួចធំៗធ្វើពីថ្មភក់។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀម និងមានខ្លោងទ្វារធ...

ឃុំឈូកខ្សាច់ ខេត្តកំពង់ធំ
115 km ពីរាជធានី
ស្តូបវត្តទួល

ផែនទី

អាហារ

សណ្ឋាគារ

53.8 km ពី ខេត្តកំពង់ធំ

ចេតីយតូចល្មមមួយស្ថិតនៅពីមុខកុដិដែលជាអតីតមន្ទីរសន្តិសុខរបស់ខ្មែរក្រហម ត្រូវប្រជាជនយកធ្វើជាមន្ទីរបូជនីយដ្ឋានតម្កល់អដ្ឋិធាតុជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម។ មានអដ្ឋិធាតុមិនច្រើនប៉ុន្មានទេនៅក្នុងចេតីយនេះ ហើយភាគច្រើនជាលលាដ៏ក្បាលដែលបែកជាបំណែកៗ។ ធាតុដែលរក្សាទុនៅទីនេះដាក់ក្នុងកោដ្ឋធ្វើពីកញ្ចក់ ដែលមានចម...

ឃុំថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង
399 km ពីរាជធានី
គ្រឹះប្រាសាទខ្ទប់

ផែនទី

អាហារ

សណ្ឋាគារ

14.4 km ពី ខេត្តស្ទឹងត្រែង

នៅតំបន់ប្រាសាទព្រះគោ ថាឡាបរិវ៉ាត់ ក៏ធ្លាប់មានប្រាសាទបុរាណដទៃទៀត ដែលភាគច្រើនរលំបែកបាក់អស់ ដូចជាប្រាសាទខ្ទប់នេះជាដើម។ ប្រាសាទបុរាណនេះតាមកំណត់ត្រារបស់ស៊ីសាក មានប្រាង្គមួយធ្វើពីអិដ្ឋ ហ៊ុំព័ទ្ធដោយកំពែងអិដ្ឋដែរ មានទ្វារចូលពីទិសខាងកើត។ សំណល់មេទ្វារថ្មភក់មួយបង្ហាញថាប្រាសាទមានយ៉ ហើយនៅជុំវិញក៏មានសំណល់អិដ្ឋរាយ...

ឃុំតាសៀម សៀមរាប
326 km ពីរាជធានី
ប្រាសាទកូនគោ (ស្វាយលើ), ប្រាសាទក្រោលគោ (ស្វាយលើ)

ផែនទី

អាហារ

សណ្ឋាគារ

70.7 km ពី សៀមរាប

ប្រាសាទស្ថិតក្នុងរចនាបថបន្ទាយស្រីនិងឃ្លាំង នៃរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័ន ទី៥។ ប្រាសាទសង់ក្នុងអំឡុងចុងសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ប្រាសាទធ្វើពីឥដ្ឋមានប្រាង្គបី រត់ជួរជើងត្បូង ហើយមានហោត្រៃពីរ បែរមុខទៅប្រាង្គកណ្ដាល។ ប្រាសាទហ៊ុំព័ទ្ធដោយគូទឹកមានផ្លូវចូ...

សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ
4.1 km ពីរាជធានី
ព្រះវិហារវត្តកៀនឃ្លាំង, ព្រះវិហារវត្តសិរីសាគរ

ផែនទី

អាហារ

សណ្ឋាគារ

4.7 km ពី រាជធានីភ្នំពេញ

ទីវត្តដ៍ចំណាស់មួយនេះ មាននៅសល់សំណង់បុរាណគឺព្រះវិហារដ៏ស្រស់ស្អាតប្រកបដោយក្បាច់រចនាវិចិត្រ ហើយរក្សាទុករូបរាងដដែល។

កោះកេរ ខេត្តព្រះវិហារ
365 km ពីរាជធានី
ប្រាសាទដំរី

ផែនទី

អាហារ

សណ្ឋាគារ

64.3 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើអំពីឥដ្ឋបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់មួយ។ សសរពេជ្រមាន រាងប្រាំបីជ្រុងដែលទ្រផ្តែរមួយនិងលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនដែលពាសពីក្រៅដោយថ្មភក់ ជាមួយជណ្ដើរស្ថិតតាមជ្រុងទាំងបួន។ ដ...

សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ
1.9 km ពីរាជធានី
ប្រាសាទពោធិលោម

ផែនទី

អាហារ

សណ្ឋាគារ

2.5 km ពី រាជធានីភ្នំពេញ

ក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសង់ក្នុងរជ្ជកាលព្រះចៅពញាយ៉ាត ឆ្នាំ១៤៣៧ មានតែវត្តឧណ្ណាលោមមួយគត់ ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ ដែលយោងតាមការសិក្សាប្រាសាទនេះសាងសង់រវាងសតវត្សទី១១ មានរចនាបថកោះកេរ។ ប្រាសាទធ្វើពីថ្មភក់ បែរមុខទៅកើត ហើយមានយ៉គ្រប់ជ្រុង។ ប្រាសាទត្រូវបានសង់បន្ថែមដំបូល និងយ៉...