ប្រាសាទចិនស្រមកសាងឡើងនៅចុងសតវត្សរ៍ទី១០និងដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចបីអង្គគឺព្រះបាទជ័យវរ្ម័នទី៤ក្នុងរចនាបថកោះកេរ ព្រះបាទរាជេន្ទ្រវរ្ម័នក្នុងរចនាបថប្រែរូប និងព្រះបាទជ័យវរ្ម័នទី៥ ក្នុងរចនាបថបន្ទាយស្រី។ បន្ទាយចិនស្រមឬអ្នកស្រុកហៅថា «ប្រាសាទភូមិព្រៃវែង» មានកំពែង ៣ ជាន់ ធ្វើពីថ្មបាយក្រៀម កម្ពស់ ២,៥០...
ក្រៅពីប្រាសាទដ៏ល្បាញល្បី នៅវត្តនេះក៏មានព្រះវិហារបុរាណ ដែលអ្នកស្រុករមែងមកធ្វើបុណ្យ។ ព្រះវិហារដ៏ចំណាស់មួយនេះ មានសសរអាយុកាលជាង ១០០ឆ្នាំ មានហោជាងធ្វើពីឈើប្រកបដោយក្បាច់ចម្លាក់វិចិត្របិទកញ្ចក់ ហើយបានរួចរស់ពីការបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម ដោយគេយកទីនេះធ្វើជាឃ្លាំងស្រូវ។ នៅឆ្នាំ២០១៩ ព្រះវិហារត្រូវបានជួ...
ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។ ខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។ ប្រាសាទនេះមានក្រុមប្រាង្គមាន៨ ចែកជាពីរក...
ប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គកណ្ដាលរាងកាកបាទធ្វើពីថ្មភក់ និងសង់លើខឿនខ្ពស់មួយ។ ប្រាង្គនេះបែរមុខទៅ កើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយបង្អួចតូចៗ។ ប្រាសាទមានហោត្រៃពីរដែលមួយធ្វើពីថ្មភក់ស្ថិតនៅជ្រុងអាគ្នេយ៍ និងមួយទៀតធ្វើពីថ្មបាយក្រៀម ស្ថិតនៅជ្រុងឦសាន។ ប្រាសាទព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ...
ភ្នំមួយខ្ពស់ដែលប្រជាពលរដ្ឋតែងមានជំនឿថា មានបារមីពូកែស័ក្ដិសិទ្ធិរហូតទល់បច្ចុប្បន្ន ជាភ្នំថ្មធម្មជាតិពីជំនាន់ដើមមក។ នៅចង្កេះភ្នំនេះមានល្អាងថ្មធំៗជ្រៅជាច្រើនកន្លែង ដែលទិដ្ឋភាពនោះហាក់ដូចមានមនុស្សសម័យដើមរៀបចំទុកដាក់ជាកន្លែងស្នាក់នៅក្នុងរូងភ្នំ ព្រមទាំងមានទឹកជ្រាបស្រក់ចេញពីថ្មធ្លាក់ មកជាដំណក់ទឹកថ្លាយង់នៅក...
ភ្នំសន្ទុកធ្លាប់មានឈ្មោះថា ភ្នំអាសន្នមានទុក្ខ ភ្នំគិរីចមជង្គ និង ភ្នំគ្របទុក្ខជាដើម។ ភ្ញៀវទេសចរទាំងឡាយ អាចឡើងកាំជណ្ដើរដ៏វែង ដែលមានដល់ទៅ ៨០៩កាំ ឬក៏ឡើងរថយន្តដល់កំពូលភ្នំផងដែរ។ នៅលើកំពូលភ្នំមានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វានដែលមានប្រវែងវែងជាង ១០ម៉ែត្រ និងមានរូបចម្ល...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទប្រាង្គទោលមួយនេះបានបាក់រលំផ្អែកនឹងដើមឈើមួយដើមដែលមើលទៅគួរអនិច្ចា។ នៅជុំវិញនេះមានសំណល់នៃគ្រឿងសំណង់រាត់រាយ។
អាងកំពីងពួយជាសំណង់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដោយប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានស្លាប់ក្នុងការសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ដែលទំនប់អាង មានបណ្ដោយ ៧៥០០x ១៩០០ម៉ែត្រ អាចផ្ទុកទឹកបានចំនួន ១១០លានម៉ែត្រគូប ដែលជាប្រភពទឹកសម្រាប់ស្រោចស្រព តាមសេចក្ដីត្រូវការក្នុងវិស័យកស...
ប្រាង្គមួយដែលនៅសេសសល់ត្រឹមរូបបដិមាតែមួយគត់ ទីទួលប្រាសាទនិងខឿនជុំវិញ។ នៅខាងក្រោយសាលាស្រុកថ្មពួកនេះ គេសង្កេតឃើញគូទឹកដ៏ធំ ព័ទ្ធទីទួលមួយទំហំ ប្រមាណជាង២០០ បួនជ្រុង មានច្រកចូលពីទិសខាងកើត។ សព្វថ្ងៃនេះមានមានសំណល់វត្ថុបុរាណធំដុំទេ គឺមានតែគ្រឹះប្រាសាទចាស់និងរូបលំអសម័យថ្មីខ្លះ។
វត្តតាំងយូមានអាស្រមមួយដែលសង់បន្តើតលើថ្មមួយដុំធំ មើលឃើញ គួរស្ញប់ស្ញែង ប៉ុន្តែដំណើរទៅកាន់ទីនោះ ត្រូវមានការជូនដំណើរពីសហគមន៍ សេដ្ឋកិច្ចរុងរឿង ដែលស្ថិតនៅជើងភ្នំត្បែង (កូអរដោណេ 13.780888, 104.901652) ដែលជាអ្នកនាំផ្លូវឡើងភ្នំ ហើយគេត្រូវស្នាក់នៅតាមភ្នំមួយយប់។ មិនឆ្ងាយប៉ុន្មានពីទីវត្ត ក៏មានទឹកជ្រោះដ៏ស្រស់ស្អ...
ឆ្នេរកោះស្នេហ៍ជាឆ្នេរដែលនៅក្នុងក្រុងខេមរភូមិន្ទ ជាកន្លែងកម្សាន្តដ៏ស្រស់ស្អាត និង ជាទីកន្លែងសម្រាប់ទាក់ទាញ ដល់គូសង្សារ និង អ្នកដែលចូលចិត្តទេសភាពបែបធម្មជាតិ ។ នៅម្ដុំនេះមានរមណីយដ្ឋានប្រណិតៗជាច្រើន ដូចជា កោះស្នេហ៍ ឡុង ប៉ិច ដែលជារមណីយដ្ឋានទេសចរណ៍ដ៏ប្រណិតមួយ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែនៅទីនោះ មាន...
ឧទ្យានជាតិគិរីរម្យមានផ្ទៃដី ប្រមាណ៨៤០១ហិកតា ដែលស្ថិតនៅលើខ្ពង់រាបមានកម្ពស់ចាប់ពី ៣០០ ទៅ ១០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅជិតរាជធានីភ្នំពេញ ជាងគេ។ តំបន់នេះត្រូវបានកសាងឡើងតាំងពីជំនាន់សង្គមរាស្ត្រនិយម ហើយបន្ទាប់មករាជរដ្ឋាភិបាលកម្ពុជា បានចុះបញ្ជីជាឧទ្យានជាតិ...
ភ្ញៀវជាច្រើនធ្វើដំណើរទៅមណ្ឌលគិរីច្រើនសំដៅទៅរកតែទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញតែភាគច្រើនគេមិនបានចាប់អារម្មណ៍ឬមិនបានដឹងអំពីទឹកធ្លាក់រាក់ជាងគេ និងខ្ពស់ជាងគេបំផុតក្នុងខេត្តនេះទេ។ ទឹកធ្លាក់ពីរកន្លែង លែងអងនិងលែងឃិន ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែ និងងូតទឹកកម្សាន្តដ៏ស្ងប់ស្ងាត់។ ក្រោមដើមឈើមានម...
រមណីយដ្ឋានធម្មជាតិ អូរតាំងឡាំង មានទេសភាពស្អាត ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកែវសីមា ប៉ុន្តែផ្លូវធ្វើដំណើរ ត្រូវចូលពីស្រុកអូររាំងទៅវិញ។ តំបន់នេះហ៊ុំព័ទ្ធដោយព្រែខៀវស្រងាត់និងមានទឹកថ្លាឆ្វង់អាចហែលកម្សាន្ត។ ក្រៅពីនេះក៏មានសត្វព្រៃជាច្រើនបែបកំពុងរស់នៅ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WWF) ធ្លាប់បានទទួលកូនខ្ល...
ទឹកធ្លាក់អូរយ៉ាណាយ ជាទិសដៅថ្មីនៃទេសចរណ៍ធម្មជាតិ។ ទឹកធ្លាក់អូយ៉ាណាយបង្ហាញពីទេសភាពដ៏ស្រស់ស្អាតដែលត្រូវបានការពារដោយបរិស្ថាន និងជាឋានសួគ៌សម្រាប់ភ្ញៀវជាតិនិងបរទេសដែលប្រាថ្នាចង់ទស្សនាទេសភាពធម្មជាតិ។ ទីនេះមានសេវាកម្មទេសចរណ៍ តូបលក់អាហារ វត្ថុអនុស្សាវរីយ៍ និងកន្លែងផ្សេងៗទៀត។ ការអភិរក្សតំបន់ព្រៃឈើជាមួយនឹងធនធា...
2024 © Royal Academy of Cambodia