Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំកំពង់សិលា ខេត្តព្រះសីហនុ
118 km ពីរាជធានី
សួនកម្សាន្តដូនម៉ៅពេជ្រនិល

ផែនទី

អាហារ

សណ្ឋាគារ

102 km ពី ខេត្តព្រះសីហនុ

កៅអីថ្នក់រត់តាមខ្សែរ៉តនាំអ្នកជិះសំដៅចូលទឹកយ៉ាងលឿនស្លេវ ទាក់ទាញក្រសែភ្នែកដ៏ភ្ញាក់ផ្អើលពីអ្នកអង្គុយនៅតូបជាច្រើនដែលសង់ប្របទឹកស្ទឹងច្រាលនៃរមណីយដ្ឋានដូនម៉ៅពេជ្រនិល។ អាហារថ្ងៃត្រង់ដែលបានស្នើក្នុងបញ្ជីម្ហូបជាប្រភេទអាហារក្នុងស្រុកដែលឆ្លងកាត់ទីនេះ។ ភ្ញៀវអាចជិះទូកទា ទូកត្នោត គយគន់ទេសភាពតាមដងស្ទឹង ជិះកន្រ្តករ៉...

កំពែងអង្គរធំ សៀមរាប
325 km ពីរាជធានី
ព្រះរាជវាំង (អង្គរធំ)

ផែនទី

អាហារ

សណ្ឋាគារ

11.0 km ពី សៀមរាប

អតីតព្រះរាជវាំងសង់នៅជុំវិញបរិវេណប្រាសាទភិមានអាកាស។ ព្រះរាជវាំងនេះ សង់អំពីឈើលើខឿនថ្មបាយក្រៀមជាច្រើន ដែលមាននៅសល់ក្នុងបរិវេណនោះ។ សំណង់ខឿនមួយរាងខ្ពស់ជាងគេបន្តិច ស្ថិតនៅនិរតីនៃប្រាសាទភិមានអាកាស គេសម្គាល់ថាមានសំណង់ឈើខាងលើ ជាកន្លែងប្រឹក្សាកិច្ចការនគរ។ នៅខាងជើងនៃប្រាសាទភិមានអាកាស មានស្រះទឹកពីរដែលស្ថិតនៅក្នុ...

ឃុំស្រអែម ខេត្តព្រះវិហារ
397 km ពីរាជធានី
ទឹកជ្រោះតេជោបុស្បូវ

ផែនទី

អាហារ

សណ្ឋាគារ

96.3 km ពី ខេត្តព្រះវិហារ

រមណីយដ្ឋានទឹកធ្លាក់តេជោបុសស្បូវមានទីតាំងស្ថិតនៅលើកំពូលភ្នំដងរែក ដែលមានសោភ័ណមិនចាញ់រមណីយដ្ឋានជួរភ្នំត្បែងឡើយ ហើយមានផ្លូវទៅដល់ងាយស្រួលជាង។ ទឹកធ្លាក់នេះក៏ជាប្រភពផ្ដល់ទឹកដល់ អាងទឹកតេជោបុស្បូវ ដែលមានតួនាទីផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋនៅលើភ្នំ ដែលខ្វះខាតនៅរដូវប្រាំង។

ឃុំត្រពាំងប្រីយ៍ ខេត្តឧត្តរមានជ័យ
434 km ពីរាជធានី
ច្រកអន្តរជាតិជាំ

ផែនទី

អាហារ

សណ្ឋាគារ

85.6 km ពី ខេត្តឧត្តរមានជ័យ

ច្រកព្រំដែនជាំក៏ជាច្រកអន្តរជាតិមួយទៀតរវាងកម្ពុជាថៃ ដែលស្ថិតក្នុងតំបន់អន្លង់វែងដែលជាតំបន់ចុងក្រោយនៃកម្លាំងកម្ពុជាប្រជាធិបតេយ្យមុនសមាហរណកម្ម។ តាមច្រកនេះក៏គេច្រើនចេញទៅព្យាបាលជំងឺនៅខេត្តស៊ីសាកេតប្រទេសថៃដែរ។ នៅទីនេះក៏ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ តែក៏មានសកម្មភាពមិនចាញ់ច្រកអូរស្មាច់នោះដែរ។

ឃុំឫស្សីស្រុកខាងលិច ខេត្តកំពត
158 km ពីរាជធានី
ភ្នំទឹក

ផែនទី

អាហារ

សណ្ឋាគារ

46.8 km ពី ខេត្តកំពត

ក្នុងតំបន់បឹងព្រីងនេះ ក៏មានកូនភ្នំថ្មក្នុងទឹកបឹង ដែលគួរឱ្យចង់ថតរូបទុក ប្រៀបបាននឹងទេសភាព នៅប្រទេសចិន។ ទីនេះស្ថិតជិតខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនិងវត្តលើភ្នំមួយ ដែលអាចមើលទិដ្ឋភាពបឹងបានស្រួល គឺវត្តឫស្សីស្រុក។

សង្កាត់ទឹកវិល សៀមរាប
333 km ពីរាជធានី
ស្ពានមេម៉ាយ

ផែនទី

អាហារ

សណ្ឋាគារ

19.0 km ពី សៀមរាប

ស្ពានថ្មបុរាណស្ថិតនៅជាប់មាត់បារាយណ៍ខាងលិច ជាផ្លូវទៅកាន់ភាគខាងលិចនៃប្រទេស។ ស្ពានមានប្រវែង ៧៩ម៉ែត្រ ទទឹង៩ម៉ែត្រ រន្ធត្រដេវ ២១។

ឃុំត្រពាំងជង ខេត្តពោធិ៍សាត់
205 km ពីរាជធានី
គ្រឹះប្រាសាទវត្តបាកាន, ព្រះខ័ន

ផែនទី

អាហារ

សណ្ឋាគារ

20.7 km ពី ខេត្តពោធិ៍សាត់

ដានប្រវត្តិសាស្ត្រនៃឈ្មោះខេត្ត តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកតាមដងស្ទឹងពោធិ៍សាត់ចាស់មកជាអស្ចារ្យប្លែក។ អាចារ្យជាច្រើននាក់បានសាកល្បងទាក់ដើមពោធិ៍នោះ តែពុំបានសម្រេច។ ចុងក្រោយគឺនៅទីតាំងព្រះខ័ន ដែលក្រោយមកសង់ជាវត្តវត្តបាកាននេះ ទើបគេអាចទាក់យកបានដោយប្រើតែខ្សែអំបោះឆៅ៧សរសៃ ហើ...

ឃុំខ្នងភ្នំ សៀមរាប
334 km ពីរាជធានី
ប្រាសាទបួសនាគ

ផែនទី

អាហារ

សណ្ឋាគារ

78.3 km ពី សៀមរាប

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គទោលមួយបែរមុខទៅលិចមានស៊ុមទ្វារធ្វើពីថ្មភក់។ ផ្ដែរឆ្លាក់រូបព្រះឥន្ទ្រជិះលើដំរី។ ប្រាសាទបោសនាគត្រូវបានកសាងឡើងអំពីឥដ្ឋ សម្រាប់ឧទ្ទិសដល់អាទិទេពព្រហ្មញ្ញសាសនា។

សង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់
186 km ពីរាជធានី
ក្រុងពោធិ៍សាត់

ផែនទី

អាហារ

សណ្ឋាគារ

0.7 km ពី ខេត្តពោធិ៍សាត់

ខេត្តនៅភាគខាងលិចនៃប្រទេសកម្ពុជា មានប្រវត្តិល្បីនៃអ្នកតាឃ្លាំងមឿង ដែលសុខចិត្តបូជាជីវិតដើម្បី «ទៅកេណ្ឌទ័ពខ្មោច» មកជួយច្បាំងកម្ចាត់ទ័ពសៀមឈ្លានពាន។ ខេត្តពោធិ៍សាត់មានស្ទឹងដ៏ធំជាប្រភពទឹក ដ៏សំខាន់ដល់កសិកម្ម នឹងតំបន់ភ្នំ ព្រៃឈើភាគខាងលិច ហើយជាប់បឹងទន្លេសាបនៅភាគខាងកើត។ ថ្មកែវជាប្រភេទថ្មមានពណ៌បៃតង ដំណាំហូបផ្លែ...

ឃុំគុស ខេត្តតាកែវ
88.5 km ពីរាជធានី
ស្តូបក្រាំងតាចាន់

ផែនទី

អាហារ

សណ្ឋាគារ

26.3 km ពី ខេត្តតាកែវ

ទីចុងបពា្ចប់របស់មន្ទីរអប់រំស្រុកត្រាំកក់របស់ខ្មែរក្រហម បានបន្សល់ទុកនូវរណ្ដៅសាកសពរួមចំនួន ២១រណ្ដៅ និងមានប្រជាជនចំនួន១០,០៤៥នាក់ស្លាប់ ព្រមទាំងអគារគុកចាស់ៗដែលពោរពេញទៅ ដោយខ្នោះឃ្នាងជាច្រើន។ សព្វថ្ងៃក្នុងបរិវេណអតីតមន្ទីរអប់រំស្រុកត្រាំកក់ មានរោងដាក់អដ្ឋិធាតុមួយ ធ្វើពីឈើទំហំទទឹង៣ម៉ែត្រនិង បណ្ដោយ៥ម៉ែត្រ និ...

ឃុំស្រែណូយ សៀមរាប
351 km ពីរាជធានី
ប្រាសាទខ្នារផ្ទោល, ប្រាសាទតាម៉ឺន

ផែនទី

អាហារ

សណ្ឋាគារ

56.8 km ពី សៀមរាប

កាលបរិច្ឆេទសាងសង់ប្រហែលជានៅសតវត្សរ៍ទី១១ ហើយមានប្រាង្គពីរតម្រៀបគ្នាជើងត្បូង។ ប្រាង្គខាងត្បូងស្ថាបនាអំពីឥដ្ឋ និងប្រាង្គខាងជើងពីថ្មបាយក្រៀម រីឯនៅទិសអាគ្នេយ៍មានហោត្រៃសាងពីថ្មបាយក្រៀម។ ប្រាសាទហាក់សាងសង់មិនទាន់រួច ដោយមិនមានចម្លាក់អ្វីទេ។ ប្រាង្គទាំងពីរហាក់ត្រូវបានសង់ឡើងនៅសម័យផ្សេងគ្នា។ នៅភាគខាងជើងប្រាសាទប...

ឃុំទឹកឃ្លាំង ខេត្តកណ្ដាល
29.5 km ពីរាជធានី
វត្តសំពោង

ផែនទី

អាហារ

សណ្ឋាគារ

29.1 km ពី ខេត្តកណ្ដាល

នៅវត្តនេះ មានសំណង់បុរាណដល់ទៅពីរ ដែលមួយជាព្រះវិហារដែលមានចំណាស់ជិតមួយសតវត្ស ហើយនិងហោព្រះបាទ (រោងតម្កល់រូបស្នាមព្រះបាទព្រះពុទ្ធ) ដែលមានចារជាសញ្ញាផ្សេងៗ។ ថ្វីបើវត្ត ស្ថិតនៅឆ្ងាយដាច់ពីតីប្រជុំជន តែទីនេះធ្លាប់ត្រូវបានឧបត្ថម្ភដោយព្រះអង្គម្ចាស់មួយអង្គ តួយ៉ាង ដូចជាហោព្រះបាទដែលយើងអាចឃើញនៅទីនេះ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ខេត្តកំពត
188 km ពីរាជធានី
វិហារកាតូលិក

ផែនទី

អាហារ

សណ្ឋាគារ

41.1 km ពី ខេត្តកំពត

ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងនៅដើមឆ្នាំ ១៩២០ ដែលជាផ្នែកមួយនៃការសាងសង់បុរីលំហែលើភ្នំបូកគោ។ ព្រះវិហារនេះនៅរក្សាបានទ្រង់ទ្រាយដើម និងមានសភាពរឹងមាំ។ នៅខាងក្រោយព្រះវិហារ មានទួលមួយដែលជាកន្លែងគយគន់ថ្ងៃលិចដ៏លន្លង់លន្លោចនិងស្រស់ស្អាតជាងគេនៅលើភ្នំបូកគោ។ ពេលបច្ចុប្បន្នទីនេះត្រូវបានប្រគល់...

ឃុំលាងដៃ សៀមរាប
329 km ពីរាជធានី
ប្រាសាទព្រះផ្ទោរ

ផែនទី

អាហារ

សណ្ឋាគារ

14.3 km ពី សៀមរាប

ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ សាលាសំណាក់នេះស្ថិតនៅពីខាងជើងវាលមួយហៅថាវាលរាជា ឬព្រះរាជាដាក ដែលជាបារាយណ៍នៃប្រាសាទព្រះខ័នមានទ...

ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ
427 km ពីរាជធានី
ភ្នំព្រះ (បន្ទាយឆ្មារ), ភ្នំតាព្រះ

ផែនទី

អាហារ

សណ្ឋាគារ

64.1 km ពី ខេត្តបន្ទាយមានជ័យ

ភ្នំព្រះនេះគេតែងហៅតៗគ្នាមកថា «ភ្នំតាព្រះៗ» ដោយសារតែក្នុងរូងភ្នំមានរូបព្រះបដិមាពីបុរាណកាលមក ហើយគេតែងទៅគោរពថ្វាយសក្ការៈបូជា។ ទីនេះគេសន្មតថា ជាកន្លែងមានបារមីនិងជាភ្នំមួយសំបូរទៅដោយរូង ដែលមានប្រមាណជិត ៣០រូង។ ក្នុងនោះរូងសំខាន់ៗ មានរូងព្រះ (បិទបាំងដោយបារមី) រូងតាឥសី រូងក្អមខ្លោច និងរូងបាយសី ជាដើម។ ទីនេះជាទ...