សហគមន៍អេកូទេសចរណ៍ធម្មជាតិ រស្មីភូមិពីរគិរីបឹងញ៉ាក ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤។ តំបន់ទេសចរណ៍នេះ លាតសន្ធឹងក្នុងព្រៃសហគមន៍ចំនួនពីរ និងមាន បឹងធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលហ៊ុំព័ទ្ធ ដោយព្រៃឈើនៅត្រើយខាំងកើត និងមានផ្ទៃដីសរុបចំនួន១៩៣ហិកតា។ ទេសចរជាច្រើនបានមកទស្សនានិងកម្សាន្តនៅទីនេះ ដើម្បីហែលទឹកលេង និងជិះទូកកម...
រមណីយដ្ឋានធម្មជាតិដ៏ល្អ ដែលមានព្រៃដ៏ភ្នំស្រស់ស្អាតនៅជាប់នឹងច្រាំងស្ទឹង។ យើងអាចចុះងូតទឹកលេងបានព្រោះទឹកថ្លាហើយត្រជាក់ ជាមួយនឹងថ្មធំៗជាច្រើន។ រមណីយដ្ឋានទឹកធ្លាក់នេះនៅជាប់ស្រុកសំឡូត ហើយក៏ជាព្រំប្រទល់រវាងខេត្តប៉ៃលិន និងបាត់ដំបងដែលហូរកាត់ភូមិក្រចាប់និងរមណីយដ្ឋាននានានៃតំបន់នេះទៅកាន់ស្ទឹងសង្កែផងដែរ។
វាលធំ ជាតំបន់ធម្មជាតិគ្របដណ្ដប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង មានទំហំ១.០៣០ហិកតា។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី អាចមកប្រកួតសម្រស់ធម្មជាតិវាលធំឡើយ។ នៅវាលធំគេអាចគយគន់ទេសភាព មើលថ្ងៃលិច ថ្ងៃរះនិងសម្រាកបោ...
ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ នៅទីនេះគេបានរកឃើញមាសសន្លឹក ៥សន្លឹក តម្រៀបជារាងកាកបាទ ដោយមានវត្ថុ១នៅកណ្ដាល និងវត្ថុបួនទៀតនៅអមសងខាងលើក្រោម ដែលសន្លឹកមាសកណ្ដាលមានឆ្លាក់ជារូបគោនន្ទិ ដែលជាជំនិះនៃព្រះឥសូរ។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែ...
រមណីយដ្ឋានអំពែភ្នំជាកន្លែងកម្សាន្តប្រកបដោយខ្យល់ជំនោរត្រជាក់ផុសចេញពីទឹកស្ទឹងហូរបត់បែនវែងអន្លាយ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងហូរឆ្លងកាត់រួម ផ្សំលម្អដោយដើមឈើដុះប្រជ្រៀតគ្នាតាមមាត់ស្ទឹង និងជើងភ្នំដែលមានស្ពានយោលឆ្លងកាត់ពីភូមិតាំងទន្លេឆ្លងទៅភូមិអំពែភ្នំ។ ក្រៅពីនេះយើងនៅសង្កេតឃើញមានវត្តអារាមចាស់មួយនៅលើកូនភ្ន...
ទំនប់ធារាសាស្ត្រមួយ ដែលជាសំណង់បម្រើវិស័យកសិកម្ម មានទេសភាពរដូវវស្សាមានទឹកពេញប្រៀប ហើយនៅរដូវទឹកសម្រកមានការនេសាទនៅចំតំបន់មុខទឹកនេះយ៉ាងអ៊ូអរ។ នៅទីនេះយើងអាចឃើញទិដ្ឋភាពនៃការនេសាទជាលក្ខណៈគ្រួសាររបស់ពលរដ្ឋក្នុងតំបន់និងមានការលក់ដូរផលិតផលនេសាទស្រស់ៗនៅលើទំនប់ផ្ទាល់តែម្ដង។
តាមមាត់ស្ទឹងប៉ៃលិន ត្រង់ចំណុចគល់ស្ពានតារាប ជាប់ផ្លូវប៉ែកខាងកើត ជាតំបន់រមណីយដ្ឋានពេញនិយមមួយ ដែលមានទឹកស្ទឹងថ្លាយង់អាចងូតលេងកម្សាន្ត។ ទឹកស្ទឹងនេះ អ្នកស្រុកច្រើនហៅថា ស្ទឹងប៉ែលិនក៏មាន។ នៅជុំវិញក៏មានលក់ម្ហូបអាហារ និងប្រកបដោយកន្លែងសម្រាកសមរម្យ។
ទួលនេះជាទីសក្ការៈបូជារបស់អ្នកភូមិដែលមានសង់ជាសាលាឆទាននិងមានតូបអ្នកតាមួយ ដែលតម្កល់វត្ថុបុរាណមួយចំនួន ដូចជាសិលាចារឹកមួយផ្ទាំង K726 រៀបរាប់ពីដីក្នុងតំបន់នេះហើយនិងបល្ល័ង្កព្រមទាំងបំណែកវត្ថុបុរាណដទៃទៀត។
វត្តត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៨៨៥ ដោយផ្អែកទៅលើទីតាំងដីទួល ដែលកាលពីដើមឡើយមានផ្ទាំងសិលាចារឹកថា តាដូន យាយស្តើង នៅទីនោះ។ ស្ថានភាពវត្តនៅឆ្នាំ១៩៧៥ -១៩៧៩ គឺខ្មែរក្រហមបានបំផ្លិចបំផ្លាញទីសេនាសនៈក្នុងវត្តស្ទើរទាំងអស់ ព្រមទាំងធ្វើទារុណកម្មព្រះសង្ឃយ៉ាងធ្ងន់ធ្ងរទៀតផង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្...
ថ្វីត្បិតជាមិនទាន់មានការអះអាងច្បាស់លាស់ ប៉ុន្តែមានមតិជាច្រើនសន្និដ្ឋានថា ប្រាសាទនេះជាអតីតមន្ទីរពេទ្យមួយក្នុងសម័យព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២។ ប្រាសាទជ្រៃ កំពុងតែរងនូវភាពចាស់ទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះនៃប្រាសាទក៏ត្រូវរបេះធ្លាក់ផ្ទាំងថ្មគរលើគ្នា សឹងតែបាត់បង់អស់ទ្រង់ទ្រាយដើមផងដែរ ខណៈប្រាសា...
អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ គឺជាអាកាសយានដ្ឋានអន្តរជាតិទី៣របស់កម្ពុជា។ អាកាសយានដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្តហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយានដ្ឋានបានផ្អាកដំណើរការមួយរយៈក្នុងសម័យសង្គ្រាមស៊ីវិល ហើយបានបើកដំណើរ...
ប្រាសាទភាស ជាប្រាសាទបែកបាក់រលំអស់ជាច្រើននៅសល់តែជញ្ជាំងពីរដែលនៅឈរ មើលទៅគួរសង្វេគខ្លាំងណាស់។ ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តភាស ដែលនៅពីខាងត្បូងវត្តមានអាងទឹកដ៏ធំមួយ។ ប្រាសាទមានប្រាង្គចំនួនបី ដែលប្រាង្គពីរសងខាងរលំបាក់បែកអស់។ នៅតាមជញ្ជាំងមានឆ្លាក់រូបទេពតូចជាប្រភេទប្រាសាទអណ្ដែតជាប់នឹងជញ្ជាំង។ តាមការរៀបរាប់...
ភ្ញៀវទេសចរទីជិតឆ្ងាយកម្រទៅដល់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ។ ទីនេះមានទេសភាពស្រស់បំព្រង ដែលមានទឹកទន្លេមេគង្គត្រជាក់ស្រេង ថ្លាឆ្វង់អាចឆ្លុះមុខបាន ហូរខ្មួលខ្មាញ់ប្រដេញលេងនឹងផ្ទាំងថ្មផុសពីបាតទន្លេនិងលាយឡំដោយរុក្ខជាតិតូចធំពណ៌បៃតងខ្ចី។ ស្ថានភាពផ្លូវចូលលំបាកជាឧបសគ្គសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវ ដែលតំបន់ទ...
រីស៊ត តាលោសែនជ័យ កំពុងទាក់ទាញទេសចរយ៉ាងច្រើនទៅកាន់ខេត្តមួយនេះ តាមរយៈយន្តហោះពណ៌ក្រហមមួយដែលបានដាក់បញ្ឈរនៅចំកណ្ដាលរីស៊ត។ ទីនោះជាទីជួបជុំមនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលកម្សាន្ត។ លោក យិន ចិន ជាម្ចាស់រីស៊តនិងជាអ្នកច្នៃយន្តហោះសិប្បនិម្មិតនេះឡើង បានរៀបរាប់ថា៖«ខ្លួនបានបោះទុនប្រមាណ ១ម៉ឺន២ពាន់ដុល្លារ ក្នុងការប...
ប្រាសាទប្រហែលជាកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មបាយក្រៀម រត់ជួរដើង-ត្បូង បែរមុខទៅកើតមានយ៉មួយ។ ប្រាសាទព័ទ្ធជុំវិញដោយគូទឹកមួយ ប៉ុន្តែបានរលំបាក់អស់ភាគច្រើនហើយ។ អ្នកស្រុកបានរៀបរាប់ថាកាលពីមុនមានចម្លាក់ថ្មភក់នៅទីប្រាសាទ ប៉ុន្តែសព្វថ្ងៃនេះបានបាត់បង់...
2024 © Royal Academy of Cambodia