ពោធិ៍ទនេ្ល ជាកន្លែងឃុំឃាំងធំមួយប្រចាំស្រុកកោះធំ ក្នុងសម័យខ្មែរក្រហម ដែលមានអ្នកទោសរាប់ពាន់នាក់ជាប់គុកនៅទីនោះ។ នៅ ឆ្នាំ១៩៩០ មន្ទីរបូជនីយដ្ឋានពោធិ៍ទនេ្ល ត្រូវបានសាងសង់ឡើងក្រោមការជួយឧបត្ថម្ភពីសប្បុរសជនមួយចំនួន។ ឆ្អឹងលលាដ៏ក្បាល និងឆ្អឹង អវៈយវៈយ៉ាងច្រើនដែលគាស់ចេញពីរណ្ដៅចំនួន៥៥នៅក្បែរនោះ បានត្រូវជញ្ជូនមកដា...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ សំណង់ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋដែលរលំបាក់បែកសង់ខឿនមួយធ្វើពីថ្មបាយក្រៀម។ កំពែងព័ទ្ធជុំវិញធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារមួយស្ថិតនៅទិសខាងកើតនិងមានស្រះមួយ ស្ថិតនៅទិសឦសាន។
វត្តគិរីមុនីសារាវ័នហៅវត្តជើងព្រៃ មានរក្សាទុកសំណល់វត្ថុបុរាណជាច្រើន ជាពិសេសគឺផ្សារភ្ជាប់នឹងសាវតាព្រះបាទរាមាជើងព្រៃ ដែលគេជឿថាតំបន់នេះជាតំបន់ប្រវត្តិសាស្ត្រក្នុងសម័យអន្តរកាលនៃសង្គ្រាមស៊ីវិល និងជាទីតាំងមជ្ឈមណ្ឌលរបស់ព្រះអង្គ។ យើងសង្កេតឃើញវត្តមានសន្លឹកសីមា ព្រះពុទ្ធបដិមាប្រក់នាគ បំណែកនានា និងមានសិលាចារឹកម...
នៅឯសារៈមន្ទីរនេះទេសចរនឹងបានយល់ដឹងពីអតីតកាលដ៏ខ្មៅងងឹតនិងកេរដំណែលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកក្រោយពេលមានសង្គ្រាម។ សារៈមន្ទីរនេះដើរតួរនាទីជាអនុស្សាវរីយ៍មួយរំឭកដល់ហិង្សាក្នុងពេលសង្គ្រាម។ លោក អាគីរ៉ា ជាស្ថាបនិកសារមន្ទីរមីនក្នុងខេត្តសៀមរាបមានកេរ្តិ៍ឈ្មោះល្បីសុះសាយទាំងនៅក្នុងនិងក្រៅប្រទ...
តំបន់ទេសចរណ៍ទឹកធ្លាក់ពីលើភ្នំដា ជាតំបន់ទេសចរណ៍ធម្មជាតិដែលអ្នកស្រុកនិងប្រជាពលរដ្ឋជិតឆ្ងាយតែមកមុជទឹកកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងខែវស្សាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំ។ តំបន់នេះមានគណៈកម្មការគ្រប់គ្រងតាំងពីឆ្នាំ២០០៥ ហើយមានទឹកធ្លាក់អាចមកលេងកម្សាន្តបានតែក្នុងខែវស្សាមានភ្លៀងធ្លាក់មកច្រើនគឺមានប្រមាណជាង...
ល្អាងនៅលើភ្នំគូលែនមួយនេះ មានឈ្មោះថាល្អាងប្រជៀវ ដោយសារវាជារូងប្រជៀវជាច្រើន ដែលចូលពួននៅពេលថ្ងៃ ហើយចេញរកស៊ីនៅពេលយប់។ ល្អាងមានជម្រៅជ្រៅចូលទៅក្នុង ដែលយើងត្រូវដើរកាត់មាត់រូង ជាទីដែលគ្រូមន្តអាគមម្នាក់ តាំងខ្លួនជាតាបសតែងស្នាក់នៅទីនោះ ដោយហៅទីនេះថា «គុហារល្អាងថ្មមនោរាជ»។ ល្អាងមានទឹកជ្រាបហូរចូលមកជាប្រចាំ បង្កើ...
ប្រាសាទមានឈ្មោះផ្សេងទៀតដូចជា ប្រាសាទព្រៃជើងស្រុក, ព្រៃចុងស្រុក, ព្រះធាតុរាជមន្ទីរផងដែរ។ ឈ្មោះទាំងនេះប្រហែលជាល្អៀងដោយការកត់សូររបស់បារាំងរវាងពាក្យ «ជើង» និង «ចុង» តែអ្នកស្រុកនិយមហៅថា ដើមស្រុក គឺមានន័យប្រហែលនឹង ជើងស្រុក គឺព្រៃចាប់ផ្ដើមពីទីនេះទៅ។ ប្រាសាទឥដ្ឋនាសម័យពាក់កណ្តាលសវ.ទី៧ និងទី៨ និងក្រោយមកនាសម័យ...
ទឹកធ្លាក់អូរពក មានសក្ដានុពលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ប្រហាក់ប្រហែលនឹងទឹកជ្រោះដាចំប៉ីនៅជិតនេះដែរ។ រមណីយដ្ឋាននៅមានលក្ខណៈធម្មជាតិច្រើន ដែលយើងឃើញមានកំណាត់ឈើ ដែលហូរធ្លាក់មកតាមទឹក និងដើមឈើបាក់នៅតាមបណ្ដោយទឹកជ្រោះនៅរាយប៉ាយពាសពេញ។ ផ្នែកខាងលើជាជ្រលងមានទឹកហូរកាត់តាមគន្លៀតថ្មរដិបរដុប ជាថ្នាក់តូចៗ រហូតដល់ល្បាក់ក...
ទីតាំងក្នុងវត្តមួយនេះមានចម្លាក់រូបព្រះពុទ្ធប្រោសដំរី ចម្លាក់នាគ ចម្លាក់ព្រះបាត និងមានទឹកជប់ផុស។ ចម្លាក់ទាំងនេះអាចកសាងនៅសតវត្សរ៍តី១៦។
ខេត្តរតនគិរីក៏ជាខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិ។ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅលំហែកាយនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តភូមិខ្មែរ, រីស៊តជាងអេង, រីស៊តមល្លិកា ឬរីស៊តភូមយើងជាដើម។ រឺស៊តទាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានតួប្រាង្គនីមួយៗ មានមុខបួនចំនួន ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរ ទាំង៥៤នៅសម័យកាលនោះ។ អ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤នោះតំណាងឱ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះប...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ទំនប់ធារាសាស្ត្រដ៏ធំក្នុងខេត្តតាកែវ គឺទំនប់ត្នោតទេរប្រកបដោយវិសាលភាពធំ រហូតទឹករលកបែកផ្កាត្រែង។ ទំនប់នេះជាប្រភេទទំនប់បង្ហៀរ ដែលមានផ្លូវខាងលើអាចចរាចរម៉ូតូនិងថ្មើរជើង ចំណែកផ្លូវបង្ហៀរទឹក គេអាចប្រើគោយន្ត រថយន្ដធុនតូចឆ្លងកាត់បាន។ នៅលើខ្នងទំនប់នេះ មានចាក់ដីអបទំនប់ជាទីធ្លាមួយ អាចចតរថយន្ដ និងសម្រាកលំហែបាន។ ន...
ប្រាសាទសង់នៅលើទីទួលមួយមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋនិងយ៉ធ្វើពីថ្មបាយក្រៀម។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃពីរធ្វើពីឥដ្ឋ ស្ថិតនៅឦសាននិងអាគ្នេយ៍។ ខ្លោងទ្វារកំពែងទី១របស់ប្រាសាទស្ថិតនៅខាងកើតធ្វើពីឥដ្ឋ ចំណែកកំពែងទី២ដែលតជាប់នឹងកំពែងទីមួយមានមានសំណង់ទ្រវែងបួនធ្វើពីថ្មបាយក...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
2024 © Royal Academy of Cambodia