សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ មិនត្រឹមតែសម្បូរទៅដោយព្រៃឈើ សត្វព្រៃប៉ុណ្ណោះទេ តែក៏ជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតថែមទៀត។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលមានតួនាទីគ្រប់គ្រង ការពារ និងថែរក្សាព្រៃឈើភ្នំដែក។ ទេសចរអាចកម្សាន្តដោយទស្សនាទេសភាពព្រៃឈើធម្មជាតិបៃតង សត្វព្រៃជាច្...
ប្រាសាទ នាងព្រះ K៩ ជាប្រាង្គមួយនៅស្ថិតខាងត្បូងគេ មានគូទឹកព័ទ្ធជុំវិញ ហើយមានប្លង់ជាល្វែងនៃមណ្ឌបដូចប្រាង្គ K៤-K៧ ដែរ ហើយសំណង់របៀបនេះ ក៏ស្ថិតនៅក្នុងរជ្ជកាលតែមួយ រចនាបថ តែមួយ ពោល គឺរចនាបថឃ្លាំង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១។
វត្តមានប្រវត្តិតាំងពីយូរលង់ ដោយមានសល់ព្រះវិហារកសាងក្នុងសម័យទសវត្សឆ្នាំ១៩៦០ ហើយមានព្រៃព្រឹក្សាតូចធំនិងសំណង់ថ្មីជាច្រើន។ វត្តត្រូវបានស្នើជាវត្តទេសចរណ៍សម្រាប់ខេត្ត។
ប្រាសាទសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១បន្តដល់ព្រះបាទជ័យវរ្ម័នទី៧ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទមានប្រាង្គមួយធ្វើពីថ្មភក់និងថ្មបាយក្រៀម បែរមុខទៅតាមជ្រុងទាំងបួន តាមយ៉ធ្វើពីថ្មភក់ និងបង្អួចបញ្ឆោត។ នៅតាមជ្រុងកែងរបស់ប្រាង្គមានចំលាក់រូបដំរីនៅពីលើគ្រុឌ។ ហោត្រៃពីរ ដែលមួយធ្វើពីថ្មភក់ស្ថិតនៅខាងត្បូង និង...
ប្រាសាទតាព្រហ្មរុំព័ទ្ធទៅដោយឈើធំៗ បានកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១២-ដើមសតវត្សរ៍ទី១៣ ឧទ្ទិសដល់ពុទ្ធសាសនា ដោយព្រះបាទជ័យវរ្ម័នទី៧ តាមរចនាបថបាយ័ន ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ សិលាចារឹកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ ដែលរៀបរាប់ពីទ្រព្យសម្បត្តិរបស់ប្...
ទីនេះគឺជាទីតាំងនៃឡកុលាលភាជន៍បុរាណ ដែលគេអាចឃើញនូវសំណល់ភាជន៍ជាច្រើនដែលគេធ្លាប់បានដុតនៅទីនេះ។
ត្រពាំងសង្កែ ជាឃុំមួយមានអំណោយផលពីធម្មជាតិជាប់នឹងឆ្នេរសមុទ្រ ដែលប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមក្រៅពីការងារកសិកម្ម នេសាទ និងតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើង ក្នុងគោលដៅអភិរក្ស និងថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស ដោយការដាំដើមកោងកាងបន្ថែមជាជម្រកដល់មច្ឆជាតិ។ ទីនេះមាន...
វត្តថាឡាបរិវ៉ាត់ជាវត្តទេសចរណ៍មួយ ដែលក្នុងទីវត្តនេះមានសំណង់មួយគួរចាប់អារម្មណ៍ គឺជាឧបដ្ឋានសាលា ដែលមាសសរជាដើមឈើដុលរហូតដល់ ១៤២ដើម។ ថ្វីត្បិតតែសំណង់មិនទាន់រួចរាល់ជាស្ថាពរ ប៉ុន្តែវាបានចាប់ផ្ដើមទាក់ទាញចិត្តទេសចរជាបណ្ដើរៗ ជាពិសេសអ្នកមកទស្សនាប្រាសាទព្រះគោ។ លើសពីនេះ ក្នុងទីវត្តក៏មាន ចេតិយជាច្រើនដែលមានរចនាបថផ្...
តាមរយៈសិលាចារឹកបង្ហាញឱ្យដឹងថា ប្រាសាទនេះត្រួវបានស្ថាបនាឡើងនៅសតវត្សរ៍ទី៩ រជ្ជកាលព្រះបាទ ជ័យវរ្ម័នទី២ និង មានការកសាងរូបថ្មីនៅសតវត្សរ៍ទី១០ គឺព្រះបាទរាជេន្រ្ទវរ្ម័ន។ ប្រាសាទនេះមានតួប្រាង្គបែរទៅកើតសង់អំពីឥដ្ឋ។ ប្រាសាទមានប្រាង្គបីរត់ជួរជើងត្បូង។ ទំហំប្រាង្គនីមួយៗប្រមាណ ៤x៤ ម៉ែត្រ។ ប្រាសាទស្ថិតនៅក្នុងសភាពខ...
ឡពិឃាដភ្នំទ្រង់បាត គឺជាកន្លែងដុតសពមនុស្សកាលពីរបបខ្មែរក្រហម។ ប្រជាជន១៧មេសាភាគច្រើនបានត្រូវសម្លាប់នៅទីនោះ។ ឡពិឃាដ គ្រាន់តែជាឈ្មោះដែលប្រជាជនគ្រប់គ្នានាំគ្នាហៅបន្ទាប់ពី របបខ្មែរក្រហមត្រូវដួលរលំប៉ុណ្ណោះ។ ប្រជាជនបានបកស្រាយថា ប្រជាជនជម្លៀសដែលត្រូវបានសម្លាប់ ត្រូវខ្មែរក្រហមដុតជាមួយនឹងអង្កាមដើម្បីយកផេះ និងកម...
ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលតែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្ដាលព្រៃភ្នំភ្ជាប់ដោយអូរ និងចម្ការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ទេសចរទាំងអស់ត្រូវចុះតាមជណ្ដើរប្រមាណ៧២ កាំ ទៅក្រោម ក្រោយពីដើរកម្សាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ...
ស្ថិតលើភ្នំកម្ពស់ប្រមាណ ៩០ម. ប្រាសាទបែកបាក់មួយនេះកប់ក្នុងដីដែលបង្កឡើងពីការបាក់រលំនៃប្រាសាទជុំវិញជម្រៅប្រមាណជាង ២ម.។ ប្រាសាទដែលសល់តែជញ្ជាំងនេះ មានទំហំ ៨ x ១១ ម. កម្ពស់ប្រមាណ ១៥ ម. (ប៉ាន់ស្មានទាំងចំណែកដែលកប់ក្នុងដី)។ ទីនេះមានក្រុមប្រាសាទ យ៉ាងហោចណាស់២ នៅលើកំពូលភ្នំនេះ ព្រោះគេអាចឃើញសំណល់ គ្រឹះប្រាសាទមួយ...
ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ប្រកបដោយក្បាច់ចម្លាក់ដ៏អស្ចារ្យ។ នៅលើជញ្ជាំងកំពែងខាងក្នុងឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ។ អ្នកជំនាញការបង្ហាញការចាប់អារម្មណ៍ថា ប្រាសាទនេះមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរ...
ប្រាសាទបុរាណដែលនៅសេសសល់ជារូបរាងក្នុងខែត្រកំពង់ស្ពឺ ស្ថិតនៅចង្កេះ ភ្នំក្អែកពង ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ។ ប្រាសាទនេះប្រហែល ជាមាន ២ ដោយបច្ចុប្បន្នមួយស្ថិតក្នុងសភាព បាក់បែកជាទម្ងន់ ឯមួយទៀតនៅឃើញសេសសល់តែគ្រឹះប៉ុណ្ណោះ។ ប្រាសាទនេះសាងសង់ពីឥដ្ឋ មានទ្វារ នៅទិសខាងកើត និងទ្វារ បញ្ឆោត ៣ តាមទិសផ្សេងទៀត ដែលអ្នក...
ប្រាសាទដំរីក្រាប ត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងធ្វើពីឥដ្ឋ សង់លើខឿនខ្ពស់មួយធ្វើពីថ្មបាយក្រៀម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គកណ្ដាលមានជាន់បញ្ឆោតមានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើងមានតែសល់តែផ្នែកខាងក្រោម ឯប្រាង្គខាងត្បូ...
2024 © Royal Academy of Cambodia