Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ខេត្តកំពត
189 km ពីរាជធានី
ព្រះរាជដំណាក់ព្រះបាទមុនីវង្ស

ផែនទី

អាហារ

សណ្ឋាគារ

42.3 km ពី ខេត្តកំពត

ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់ឡើងនៅក្បែរមាត់ជ្រោះ ដែលអាចគយគន់សម្រស់ព្រៃភ្នំពណ៌បៃតងដាច់កន្ទុយភ្នែក និងព្រះអាទិត្យរះរៀងរាល់ព្រឹកថែមទៀត។ វាជាដំណាក់ដែលព្រះបាទមុនីវង្ស ទ្រង់សម្រាកកម្សាន្តគេចពីអាកាសធាតុក្តៅ...

ឃុំពោធិ៍ ខេត្តព្រះវិហារ
311 km ពីរាជធានី
វត្តពោធិ៍កែវមានជ័យ

ផែនទី

អាហារ

សណ្ឋាគារ

8.7 km ពី ខេត្តព្រះវិហារ

វត្តបុរាណមួយនេះត្រូវបានកសាងតាំងពីរយូរយាណាស់មកហើយ។ ក្នុងទីអារាមមានសំណង់ព្រះវិហារជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយ។ វត្តត្រូវបានជ្រើសជាវត្តទេសចរណ៍គំរូប្រចាំខេត្ត។

សង្កាត់ស្វាយដង្គំ សៀមរាប
316 km ពីរាជធានី
វត្តព្រះព្រហ្មរ័តន៍

ផែនទី

អាហារ

សណ្ឋាគារ

0.4 km ពី សៀមរាប

វត្តព្រះព្រហ្មរ័ត្នជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ ដោយភាពស្រស់ស្អាត។ សំណង់សួនច្បារ និងបរិស្ថានស្រស់ស្អាត គួរផ្សំនឹងរូបសំណាកជាច្រើន បានធ្វើឲ្យវត្តមានអាយុកាលជាង៥០០ឆ្នាំនេះ ទាក់ទាញទេសចរបានច្រើន ជាពិសេសគំនូរពុទ្ធប្រវត្តិនៅរោងទង ព្រះពុទ្ធបដិមានៅក្នុងវត្ត រចនាបថ និងការរៀបចំគួរឲ្យចាប់អារម្មណ៍ ស័ក្តិសមជាទីសក្ក...

ឃុំត្រពាំងសាប ខេត្តតាកែវ
43.6 km ពីរាជធានី
សួនសត្វភ្នំតាម៉ៅ

ផែនទី

អាហារ

សណ្ឋាគារ

43.3 km ពី ខេត្តតាកែវ

សួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា កំពុងមានសកម្មភាព ដោយមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលសត្វព្រៃជាច្រើន ប្រកបដោយរបងយ៉ាងត្រឹមត្រូវ ដូចជាកន្លែងរបស់ សត្វខ្លា ខ្លាឃ្មុំ និងដំរី។ល។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកទទួលយកបទពិសោធន៍ពីសត្វព្រៃនៅប្រទេសកម្ពុជា ហើយតម្លៃចូលទស្សនាក៏ថោកសមរម្យ។ សួនសត្វភ្នំតាម៉ៅ មានសត្វជាង ១០០...

ឃុំទំនប់ដាច់ ខេត្តឧត្តរមានជ័យ
433 km ពីរាជធានី
ប្រាសាទត្រពាំងប្រាសាទខាងជើង

ផែនទី

អាហារ

សណ្ឋាគារ

108 km ពី ខេត្តឧត្តរមានជ័យ

ប្រាសាទត្រពាំងប្រាសាទខាងជើង និងប្រាសាទត្រពាំងប្រាសាទខាងត្បូង ថ្វីត្បិតតែស្ថិតនៅជិតគ្នា តែតាមរយៈសម្ភារៈសំណង់ គេអាចដឹងថាប្រាសាទត្រពាំងប្រាសាទខាងជើង សង់ក្រោយប្រាសាទខាងត្បូង។ ប្រាសាទនេះអ្នកស្រុកហៅថា ប្រាសាទធំ។ ប្រាសាទនេះមានប្រាង្គទោល ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម និងមានហោត្រៃនៅទិសឦសាន។ ក្លោងទ្វារមានតែម...

ឃុំខ្វាវ សៀមរាប
305 km ពីរាជធានី
ប្រាសាទបោះត្រា

ផែនទី

អាហារ

សណ្ឋាគារ

112 km ពី សៀមរាប

ប្រាសាទសង់នៅចុងសតវត្សរ៍ទី១០ ប្រហែលជាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៥។ ប្រាសាទសង់ពីថ្មបាយក្រៀមភាគច្រើននិងថ្មភក់ នៅផ្នែកខាងក្រោមហើយផ្នែកខាងលើសង់ពីឥដ្ឋ។ ប្រាសាទនៅមានលក្ខណ:ល្អបង្គួរ ហើយស្ថិតក្នុងទីវត្តនាចង្កេះភ្នំបោះត្រា។ នៅជិតប្រាសាទនេះមានអណ្ដូងបុរាណដែលមានទឹកជាប្រចាំមិនដែលដាច់គ្រប់រដូវ។ អ្នកស្រុកមានជំនឿថា...

ឃុំប្រាសាទ ខេត្តកំពង់ធំ
137 km ពីរាជធានី
ប្រាសាទភូមិប្រាសាទ (កំពង់ធំ)

ផែនទី

អាហារ

សណ្ឋាគារ

31.5 km ពី ខេត្តកំពង់ធំ

ការដែលហៅថា "ភូមិប្រាសាទ” មកដូច្នេះ មកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើម ប្រាសាទនេះដូចម្ដេច ក៏ហៅថា “ប្រាសាទ” តែម្ដងទៅ រួមទាំងឈ្មោះវត្តនៅទីនោះផងដែរ។ ប្រាសាទភូមិប្រាសាទ កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាង កើត និងនៅមានរូបរាងល្អប្រសើរ។ ប្រសិនបើនិយាយ អំពីក្បាច់លម្អវិញប្រាសាទនេះនៅសល់ក្បាច់ល...

ឃុំរណសិរ្ស ខេត្តព្រះវិហារ
273 km ពីរាជធានី
ប្រាសាទព្រះដំរី

ផែនទី

អាហារ

សណ្ឋាគារ

83.2 km ពី ខេត្តព្រះវិហារ

ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនានិកាយមហាយាន ។ ប្រាសាទមានប្រាង្គមួយរាងពីរ៉ាមីតធ្វើពីថ្មបាយក្រៀមមានបាតរាងបួនជ្រុងស្មើ និងរៀបប្រមាណ១០ថ្នាក់ទាបៗ។ តាមជ្រុងនីមួយៗមានជណ្តើរដែលអមទៅដោយរូបតោធ្វើពីថ្មភក់។ តាមជ្រុងកែងលំអទៅដោយចំលាក់រូប ដំរីធ្វើអំពីថ្មភក់។ ប្រាស...

សង្កាត់សាលាកំរើក សៀមរាប
315 km ពីរាជធានី
វត្តរាជបូណ៌

ផែនទី

អាហារ

សណ្ឋាគារ

0.7 km ពី សៀមរាប

វត្តរាជបូព៌ នៅក្រុងសៀមរាបជាវត្តទេសចរណ៍គំរូដ៏ល្បីមួយ។ ព្រះវិហារបុរាណវត្តរាជបូព៌ត្រូវបានជួសជុលឡើងវិញ ដោយរក្សាទុកទម្រង់ដើម ជាមរតកវប្បធម៌ដ៏ល្អឯកមួយ ដែលពោលពេញទៅដោយក្បូរក្បាច់រចនា និងស្នាដៃសិល្បៈខ្មែរ។ វត្តរាជបូណ៌កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឃ ដែលមានឋានានុក្រមខ...

ឃុំបឹងមាលា សៀមរាប
313 km ពីរាជធានី
ប្រាសាទកន្សែង

ផែនទី

អាហារ

សណ្ឋាគារ

57.3 km ពី សៀមរាប

ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះ ជាថ្មបាយក្រៀម។ ប្រាសាទនេះក្លាយជារណបមួយនៃប្រាសាទបឹងមាលា ដែលស្ថិតនៅក្នុងប៉ែកខាងលិចអមផ្លូវចូល។

ឃុំផ្លូវមាស ខេត្តបាត់ដំបង
333 km ពីរាជធានី
ទឹកធ្លាក់ពពុះពេជ្រចិន្តា 

ផែនទី

អាហារ

សណ្ឋាគារ

45.1 km ពី ខេត្តបាត់ដំបង

បទចម្រៀងដ៏សែនពិរោះរបស់អ្នកស្រីរស់សេរីសុទ្ធា «ព្រាត់ស្នេហ៍នៅពេជ្រចិន្តា» បានរៀបរាប់ពីទេសភាពតំបន់នេះ ក៏ប៉ុន្តែទីកន្លែងនេះហាក់មិនត្រូវបានទទួលការពេញនិយមមួយរយៈចុងក្រោយនេះ។

កោះកេរ ខេត្តព្រះវិហារ
368 km ពីរាជធានី
ប្រាសាទលិង្គ២, ប្រាសាទបល្ល័ង្គខាងជើង

ផែនទី

អាហារ

សណ្ឋាគារ

67.0 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតីទន្ទឹមគ្នានឹងប្រាសាទលិង្គ១។ នៅចំកណ្ដាលក៏មានតម្កល់សិវលិង្គដ៏ធំមួយដែរប៉ុន្តែមានបែកប្រេះដោយកន្លែង។

ឃុំវ៉ឺនសៃ ខេត្តរតនគិរី
519 km ពីរាជធានី
ទេសភាពទន្លេសេសាន

ផែនទី

អាហារ

សណ្ឋាគារ

37.3 km ពី ខេត្តរតនគិរី

មាត់ទន្លេសេសានគឺជាចុងបំផុតនៃផ្លូវជាតិលេខ៧៨A ដែលបែកចេញពីក្រុងបានលុង។ ទន្លេនេះមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់ចាំងស្រមោលភ្នំនិងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ ទន្លេសេសានជាទន្លេដែលមានទឹកហូរគ្រប់រដូវកាលពីខាងកើតទៅខាងលិច ដែលតាមបណ្ដោយឆ្នេរខ្សាច់នេះ មានចំណុចជាច្រើនដែលអាចមុជហែលនិងនេសាទត្រីបាន។ អ្នកស្រុក...

សង្កាត់ស្មាច់មានជ័យ ខេត្តកោះកុង
287 km ពីរាជធានី
ទឹកធ្លាក់តាប៉ន

ផែនទី

អាហារ

សណ្ឋាគារ

7.4 km ពី ខេត្តកោះកុង

ទឹកជ្រោះតាប៉ុនស្ថិតនៅតាបណ្ដោយផ្លូវជាតិដែលជាកន្លែងគួរភ្ញៀវទេសចរណ៍ចូលទៅទស្សនា។ ទីនោះជាអតីតតំបន់ដាំកញ្ឆា មានឈ្មោះពិតថា តាម៉ាន។ នៅក្រោយទសវត្សរ៍ឆ្នាំ១៩៨០ មានមន្ត្រីយោធាម្នាក់ ឈ្មោះ ចុង ប៉ន បានរៀបចំអភិវឌ្ឍធ្វើជាកន្លែងងូតទឹកកម្សាន្ត។ ភាពឆ្នៃប្រឌិតរបស់ម្ចាស់រមណីយដ្ឋានបង្កើតជាវារីអគ្គិសនីធុនតូច ចម្ការដំណាំដ៏...

ឃុំលង្វែក ខេត្តកំពង់ឆ្នាំង
41.5 km ពីរាជធានី
ប្រាសាទពុទ្ធមាតា, ប្រាសាទសសរមួយរយម្ភៃ

ផែនទី

អាហារ

សណ្ឋាគារ

53.0 km ពី ខេត្តកំពង់ឆ្នាំង

ព្រះវិហារសសរ ១២០ នេះជាព្រះវិហារហ្លួង ដែលពីមុនកសាងឡើងដោយយកដើមឫស្សីធំៗសរុប ១២០ ដើម ធ្វើជាសសរ ដើម្បីតំណាងចំនួនអារាមសរុបនៅទូទាំងព្រះនគរនាសម័យលង្វែក ។ សព្វថ្ងៃនេះគេបានសង់វិហារថ្មីដោយរក្សារចនាបថដើម គឺលាបពណ៌ដូចជាដើមឫស្សីលើសសរថ្មី។ សំណង់នេះប្រហែលជាសង់ត្រួតលើសំណង់ចាស់ពីមុនមក។ ព្រះវិហារនេះមានឈ្មោះផ្សេងហៅថា ប្...