នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រ មុនដល់ទីរួមខេត្ត ចម្ការស្រល់ស្ថិតនៅទីទួលខ្ពស់ ដែលមានដើមស្រល់នៅសល់ច្រើនតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ហើយលូតលាស់ជាជួរៗ និងមានកម្ពស់ស្មើគ្នារហូតមក។ សព្វថ្ងៃនេះ ចម្ការស្រល់ទាំងនោះត្រូវបានកាប់បំផ្លាញសង់ជារីស៊តជាច្រើន។ ទេសចរនៅអាចគយគន់ទិដ្ឋភាពបែបនេះ ប្រសិនបើធ្វើដំណើរតាមផ្លូវទៅច្រកព្រំ...
ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ ទី១២ ដើម្បីសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មភក់មានតួប្រាង្គបី បែរមុខទៅទិសខាងកើត។ តាមក្បាច់ចម្លាក់លំអនៅលើប្រាសាទ គឺស្ថិតនៅក្នុងរចនាបទបាយ័ន។ ប្រាសាទបន្ទាយធំនេះជាឈ្មោះសំដៅទៅលើទីកន្លែងរបស់ប្រា...
ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ បាក់រលំអស់នៅសល់តែគ្រឹះ និងមេទ្វារបញ្ឈរ។ ប្រាសាទមានប្រាង្គទោលសង់ពីឥដ្ឋលំអដោយថ្មភក់ មានរចនាបថ បន្ទាយស្រី។ គេអាចឃើញសំណល់បុរាណវត្ថុខ្លះៗនៅក្បែរនោះ។
ព្រះវិហារព្រះកែវមរកតស្ថិតនៅខាងក្នុងព្រះបរមរាជវាំង ត្រូវបានកសាងឡើងនៅឆ្នាំ១៨៩២ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៦២។ ព្រះវិហារជាស្នាដៃដ៏អស្ចារ្យនៃសិល្បៈខ្មែរ ដែលក្រាលដោយកម្រាលប្រាក់ជាង៥៣០០សន្លឹក ហើយមួយសន្លឹកៗ មានទម្ងន់១.១២៥ គីឡូក្រាម។ ហេតុនេះហើយ ទើបជ...
ប្រាសាទគក់ទ្រូង មានរាងបួនជ្រុងទ្រវែង មានកំពែងព័ទ្ធជុំវិញ មានស្រះពីរនៅទិសឦសាន។ អ្នកស្រុកហៅ ប្រាសាទនេះថា គក់ទ្រូង ទំនងមកពីគេឃើញរូបចម្លាក់ទេពមួយធ្លាក់នៅលើវិមានអណ្ដែតមុខខាង ត្បូងផ្នែកខាងកើត ដែលយកព្រះហស្តកាន់វត្ថុអ្វីមួយដាក់នៅលើដើមទ្រូង។ ផ្នែកខាងក្រៅ យើងឃើញចម្លាក់ស្អេកស្កះនៅគ្រប់ផ្នែកទាំងអស់ រាប់តាំងពីខឿ...
ការពិនិត្យចម្លាក់នៃគ្រឿងរចនា និងសរសរពេជ្រ អាចោ្យសន្និដ្ឋានបានថា ប្រាសាទស្ថិតក្នុងរចនាបថបន្ទាយស្រី សាងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី៥ ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។ ប្រាសាទសង់ពីថ្មបាយក្រៀមនិងថ្មភក់ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមមានផ្លូវចូលពីកើត។ ឥដ្ឋដែលប្រើសាងសង់មានចំនួនតិចតួចសម្រាប់ត...
វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅខាងជើងចំងាយប្រមាណ ១០០០ម៉ែត្រមានភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹង ទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ភ្នំប្រុសជាភ្នំកម្ពស់៣០ម. ដែលមានរាងទួលទាបមានផ្លូវឡើងយានយន្ត...
ច្រកព្រំដែនជាំក៏ជាច្រកអន្តរជាតិមួយទៀតរវាងកម្ពុជាថៃ ដែលស្ថិតក្នុងតំបន់អន្លង់វែងដែលជាតំបន់ចុងក្រោយនៃកម្លាំងកម្ពុជាប្រជាធិបតេយ្យមុនសមាហរណកម្ម។ តាមច្រកនេះក៏គេច្រើនចេញទៅព្យាបាលជំងឺនៅខេត្តស៊ីសាកេតប្រទេសថៃដែរ។ នៅទីនេះក៏ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ តែក៏មានសកម្មភាពមិនចាញ់ច្រកអូរស្មាច់នោះដែរ។
ទីតាំងមានស្រះមួយនៅចំពីមុខសត្វដំរី ជាប្រភពទឹក ដែលជាទីសក្ការៈបូជាមួយ កសាងនៅចុងសតវត្សរ៍ទី៨។ ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ ៣ម៉ែត្រ ដែលមានរូបដំរី-កង្កែប-គោ ហើយរូបទាំងអស់នោះសុទ្ធសឹងតែដាប់ចេញពីថ្មភ្នំទាំងអស់។ ទីតាំងនេះជាទីសក្ការៈ សម្រាប់អ្នកមានជំនឿដែលតែងតែមកគោរពបូជានៅនេះ។
ប្រាសាទសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនានិកាយមហាយាន ។ ប្រាសាទមានប្រាង្គមួយរាងពីរ៉ាមីតធ្វើពីថ្មបាយក្រៀមមានបាតរាងបួនជ្រុងស្មើ និងរៀបប្រមាណ១០ថ្នាក់ទាបៗ។ តាមជ្រុងនីមួយៗមានជណ្តើរដែលអមទៅដោយរូបតោធ្វើពីថ្មភក់។ តាមជ្រុងកែងលំអទៅដោយចំលាក់រូប ដំរីធ្វើអំពីថ្មភក់។ ប្រាស...
ប្រាសាទបុរាណមួយសង់នៅសតវត្សរ៍ទី១០ ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានប្រាង្គបីសង់ពីឥដ្ឋតម្រៀបគ្នាបែរមុខទៅទិសខាងកើត ហើយហ៊ុំព័ទ្ធដោយគូទឹក។ ការបំផ្លិចបំផ្លាញដោយមនុស្សធ្វើឱ្យបាត់បង់ប្រាង្គកណ្ដាល ហើយប្រាង្គខាងជើងសល់តែគ្រឹះបន្តិចបន្តួចតែប៉ុណ្ណោះ ឯប្រាង្គខាងត្បូងនៅសល់ជញ្ជាំងខ្លះ។
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅសតវត្សរ៍ទី៩។ ប្រាសាទមានប្រាង្គបីបែរមុខទៅកើត ដែលមានប្រាង្គកណ្ដាលខូចខាតអស់។ ប្រាង្គខាងត្បូងដែលនៅសល់រាងបួនជ្រុងស្មើធ្វើពីឥដ្ឋមានទ្វារបញ្ឆោតនៅជ្រុងទាំងបីផ្សេងទៀត។ នៅខាងជើងមានបល្ល័ងមួយមានតម្កល់ស្នោទ្រោណិ និងសិវលិង្គដ៏ធំស្ថិតនៅក្នុងប្រាសាទ។ ប្រាង្គខាងជើងបាក់បែកអស់...
ប្រាសាទជាស្នាដៃរបស់ព្រាហ្ម យាយនវារហ ដោយការផ្តល់ជំនួយរបស់ព្រះរាជាក្នុងឆ្នាំ ៩៦៨ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី ៥។ ព្រាហ្មនេះគឺជាបុរោហិតរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២និងព្រះបាទជ័យវរ្ម័នទី៥ ហើយគាត់បានទូលថ្វាយសុំកសាងប្រាសាទនេះឡើង។ ប្រាសាទសង់ពីឥដ្ឋមានកំពែងពីរជាន់ មានប្រាង្គបីសង់លើលានថ្មបាយក្រៀមរួម។ កំពែងប្រា...
រាជធានីភ្នំពេញ គឺជាទីដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីតាំងស្ថិតនៅប្រសព្វនៅទន្លេ៤ រួមមានទន្លេមេគង្គលើនិងក្រោម ទន្លេសាបនិងទន្លេបាសាក់ចំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ប្រជាព...
ប្រាសាទនេះប្រហែលជាកសាងឡើងនៅចុងសតវត្សរ៍ទី១១។ ប្រាសាទតាពូងមានប្រាង្គទោលសង់ពីថ្មបាយក្រៀមលាយថ្មភក់ បែរមុខទៅទិសខាងកើតនិងមានទ្វារបញ្ឆោតនៅតាមជ្រុងផ្សេងទៀត។ ប្រាសាទមានចម្លាក់ដែលមានតែលើថ្មភក់ជាគ្រឿងលំអតែប៉ុណ្ណោះ។ ប្រាសាទមានស្នាមគូទឹកព័ទ្ធជុំវិញ។
2024 © Royal Academy of Cambodia