ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលតែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្ដាលព្រៃភ្នំភ្ជាប់ដោយអូរ និងចម្ការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ទេសចរទាំងអស់ត្រូវចុះតាមជណ្ដើរប្រមាណ៧២ កាំ ទៅក្រោម ក្រោយពីដើរកម្សាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ...
អដ្ឋិធាតុជាច្រើន ត្រូវបាននាំយកទៅតម្កល់ទុកនៅក្នុងចេតីយដ៏សមរម្យមួយ ដែលជាស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ស្ដូបមានខឿនពីរជាន់ទំហំជិតបួនម៉ែត្របួនជ្រុងតម្កល់លលាដ៍និងឆ្អឹងរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងទីវត្តអដ្ឋិការាម ដែលនៅសម័យនោះជាមន្ទីរសន្តិសុខ។ នៅឆ្នាំ១៩៩៥ ប្រជាជនបានចាប់ផ្ដើមជួសជុល...
ការពិនិត្យស្ថានភាពសំណង់ឃើញថា ប្រាសាទស្ថិតក្នុងរចនាបថបាយ័ន។ ប្រាសាទក្រោលរមាសជាប្រាសាទមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើននៅលើខ្នងភ្នំគូលែនដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ប្រាសាទនេះមានឈ្មោះម្យ៉ាងទៀតថា ប្រាសាទនាងពៅ ស្ថិតនៅជាប់ទឹកជ្រោះគូលែនដំណាក់ទីពីរ។ ភាគខាងកើតនៅប្រាសាទមាននៅសល់រូបរាងច្រើន តែនៅឯភាគខា...
វត្តដ៏ចំណាស់មួយ ដែលជាទីកន្លែងដ៏សក្ដិសិទ្ធតាមជំនឿអ្នកស្រុកនៅជុំវិញនោះនិងប្រជាជនថៃផងដែរ។ តំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ នេះពោរពេញដោយភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅបន់ស្រន់លោកតាហ្មឹក ជាអតីតព្រះចៅអធិការដែលមានបារមីខ្លាំងពូកែ អាចរារាំងឈ្មួញទុច្ចរិត ដែលរកស៊ីជួញដូរវត្ថុបូរាណខ្មែរមិនឱ្យចេញទៅរួច។ លោកតាហ្ម...
ជ្រោយចេក ជាឈ្មោះទំនប់មួយដែលត្រូវបានសាងសង់ដើម្បីរក្សាទឹកទុកស្រោចស្រពវាលស្រែ ស្ថាបនាឡើង ក្នុងសម័យខ្មែរក្រហម។ បូករួមជាមួយរុក្ខជាតិដ៏ស្រស់ស្អាតនៅជុំវិញ និង ប្រភពទឹកមិនចេះរីងស្ងួត ជ្រោយចេក បានទាក់ទាញឲ្យអ្នក ខែត្រកំពង់ចាម មកកម្សាន្តនៅចុងសប្ដាហ៍ ឬ ថ្ងៃបុណ្យឈប់សម្រាក ។ យុវវ័យភាគច្រើនចូលចិត្តមកហែលទឹកលេងនៅទីន...
វត្តព្រះអង្គធំនៅលើភ្នំគូលែន ដែលជាទីសក្ការៈរបស់មហាជនទូទៅ ដែលប្រជុំទៅដោយអ្នកគោរពបូជានិងអ្នកទេសចរណ៍កុះករ។ វត្តមានជណ្ដើរឡើងទៅកាន់ព្រះបដិមាព្រះពុទ្ធ ដែលមនុស្សភាគច្រើនយល់ថា ជារូបសំណាកព្រះសម្មាសម្ពុទ្ធចូលនិព្វាន។ ប៉ុន្តែរូបនេះព្រះអង្គនៅបើកព្រះនេត្រនៅឡើយ តែព្រះនេត្រពិតត្រូវចោរលួចយកទៅបាត់ ហើយសព្វថ្ងៃនេះគេជំន...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ប្រាសាទមានឈ្មោះជាច្រើន ក្រប៉ុម, កំប៉ុម, កំញ៉ាន។ ចម្លាក់ជាច្រើននៅមិនទាន់រួច ហើយក...
ប្រាសាទនេះអាចសង់នៅសតវត្សរ៍ទី១១ ដែលមានគ្រឹះប្រាសាទចាស់ពីរដែលរលំបាក់បែកអស់ សង់ពីឥដ្ឋលំអដោយថ្មភក់ព័ទ្ធដោយគូទឹ និងមានសំណល់ទ្រនាប់ជណ្ដើរនិងមេទ្វារខ្លះៗ។ គ្រឹះប្រាសាទមួយស្ថិតក្នុងទីវត្តមុនីសោមសាន់ ឯគ្រឹះប្រាសាទមួយទៀតនៅទួលគោកគាប់ ចម្ងាយប្រមាណ១០០ម៉ែត្រពីគ្នាដែលមានសំណល់តិចតួច។
តាមពិតទៅ ប្រាសាទវត្តប្រាសាទប្រាកដជាមានឈ្មោះរបស់ខ្លួន តែដោយសារគ្មានសិលាចារឹក ឬរឿងព្រេងនិទានបន្សល់ទុក ទើបគេដាក់ឈ្មោះតាមវត្ត ថាប្រាសាទវត្តប្រាសាទ។ សរុបទៅឈ្មោះវត្ត ដាក់តាមប្រាសាទ ហើយឈ្មោះប្រាសាទដាក់តាមឈ្មោះវត្ត។ ប្រាសាទកសាងឡើងអំពីថ្មបាយក្រៀម ហើយមានការបាក់បែកច្រើនអន្លើ ដោយបន្សល់ទុកតែជញ្ជាំង ប្រាសាទ និងខ្...
ទឹកជ្រោះលែងប៉ូកប្រះឬជាភាសាខ្មែរថា ទឹកជ្រោះក្បាលព្រះ? (ព្រះកេសព្រះ) ស្ថិតក្នុងព្រៃជិតភូមិជនជាតិដើមភាគតិចមានមុខរបរជាអ្នកធ្វើកសិកម្ម។ ក្នុងរដូវវស្សា ទឹកជ្រោះលែងប៉ូកប្រះមានទឹកធ្លាក់កម្ពស់ប្រហែល ១៨ម៉ែត្រ និងមុខទឹកជាង ៣០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ...
ខេត្តកំពតមានច្រកព្រំដែនតែមួយគត់ជាមួយប្រទេសវៀតណាម គឺច្រកព្រែកចាក ដែលនៅទីនោះមានសំណង់ អាគារជាច្រើន ពិសេសគឺកាស៊ីណូ សណ្ឋាគារ។ គឺជាច្រកសេដ្ឋកិច្ចមួយសម្រាប់ផ្លាស់ប្ដូរទំនិញរវាងប្រទេសជិតខាង។
អង្គរអាយ (Angkor Eye) ជាកន្រ្តកវិលដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជានិងជាកន្ត្រកវិលខ្ពស់លំដាប់ទី៣ នៅតំបន់អាស៊ី។ អង្គរអាយបានចាប់បើកដំណើរការនៅឆ្នាំ២០២០។ ពីកន្ត្រកវិលទេសចរនឹងរំភើបរីករាយជាមួយទិដ្ឋភាព 360° នៃទីក្រុង ជនបទរៀងអាយ និង តំបន់ប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក។ កន្ត្រកវិលមានកម្ពស់ 85 ម៉ែត្រ ផលិតដោ...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើ ធ្វើពីថ្មភក់បែរមុខទៅទិសនិរតី។ នៅចំកណ្ដាលមានតម្កល់សិវលិង្គធំមួយនៅរក្សារូបរាងបានល្អណាស់។
តំបន់វាលវែងកំពុងអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិកែឆ្នៃ ដោយមានការសាងសង់រីស៊តឯកជនជាច្រើនសម្រាប់ទទួលភ្ញៀវទៅកាន់តំបន់នោះ។ តំបន់អេកូធម្មជាតិថ្មីស្រឡាងនេះកំពុងទាក់ទាញទេសចរទៅសម្រាកលំហែ មើលទេសភាពព្រៃភ្នំពីទីតាំងរីស៊តស្ថិតនៅតំបន់ជួរភ្នំ១៥០០ រហូតដល់ទៅច្រកថ្មដា ជាអាទិ៍មាន ផ្ទះលំហែជើងភ្នំទំព័រ, ហ៊ីលសាយរីស៊តវាលវែង,...
វត្តភ្នំរាបជាវត្តបង្កើតថ្មី តែត្រូវបានកែឆ្នៃប្រកបដោយសំណង់យកតាមលំនាំរបស់ប្រាសាទនានា ដែលធ្វើឱ្យទីនេះក្លាយជាកន្លែងចាប់អារម្មណ៍របស់ទេសចរជាពិសេសអ្នកនៅភ្នំពេញ។ ប្រាសាទទាំងនេះបានក្លាយជាឆាកដ៏ល្អស្អាត ក្នុងការថតភាពយន្ត និងវីដេអូសម្រាប់រឿងបុរាណ។ ជុំវិញទីនេះក៏មានការសង់ជាតូបតូចៗ បម្រើសេវាកម្មម្ហូបអាហារដល់ភ្ញៀវផ...
2024 © Royal Academy of Cambodia