ប្រាសាទកសាងនាសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ហើយមានរចនាបថបាខែង។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ក៏មិនខុសពីប្រាសាទ ថ្មបាយក្អែកដែរ គឺគ្មានព័ត៌មានណាមួយច្បាស់លាស់ពីឈ្មោះនៃប្រាសាទនេះទេ។ ប៉ុន្តែអ្នកស្រុកយល់ថា ឈ្មោះ «ប្រាសាទបី» គឺដោយសារឃើញប្រាសាទនេះមានតួ...
ប្រាសាទនេះដើរតួជាខ្លោងទ្វារចូលនៃប្រាសាទប្រាង្គកោះកេរ ដែលនេះក៏ជាស្នាព្រះហស្ថរបស់ព្រះជ័យវរ្ម័នទី៤ នាពាក់កណ្ដាលសតវត្សរ៍ទី១០ដែរ។ ប្រាសាទក្រហម គឺជាប្រាសាទសាងសង់ពីឥដ្ឋដែលមានទំហំធំ និងខ្ពស់ជាងគេក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ គេយល់ថាប្រាសាទនេះជាប្រាសាទចាស់ជាងគេក្នុងក្រុមប្រាសាទប្រាង្គ ដែលកាលពីមុនប្រាសាទនេះមា...
ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនិងថ្មភក់បែរមុខទៅកើត សង់លើចង្កេះភ្នំម្រេច។ ប្រាង្គខាងត្បូងមានរាងធំជាងប្រាង្គខាងជើងបន្តិច ដែលផ្នែកខាងក្រៅធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គខាងជើងរាងបួនជ្រុងស្មើ ហើយក៏មានផ្នែកខាងក្រោមធ្វើពីថ្មបាយក្រៀមដែរ។ ប្...
ប្រភេទសាលាសំណាក់មួយក្នុងចំណោមសាលាសំណាក់ជាច្រើនដែលស្ថិតនៅតាមបណ្ដាយយផ្លូវបុរាណ អង្គរធំទៅភិម័យ។ ប្រាសាទថ្មបាយក្រៀមនិងមានថ្មភក់ជាលំអតាមទ្វារ ដែលសង់ក្នុងសម័យអង្គរសតវត្សរ៍ ទី១២និង១៣។ ប្រាសាទមានសភាពជារោងវែងដែលបានបាក់រលំដំបូលខាងកើតអស់ទៅហើយ នៅសល់កំពូលផ្កាឈូកខ្លះ ហើយមានទំហំប្រមាណជា ៦x១២ ម៉ែត្រ។ ប្រាសាទស្ថិតនៅ...
តំបន់ទេសចរណ៍ពីរមានទីតាំងមិនឆ្ងាយប៉ុន្មានពីគ្នាឡើយ សម្រាប់ការជិះទូកតូច ឬធំចំណាយពេលតែប្រមាណ ១៥ ឬ ២០ នាទី ប៉ុណ្ណោះរវាងកោះខេលើ និងកោះខេក្រោម។ កោះខេដែលមានបណ្ដុំទេសភាពអស្ចារ្យ និងធំទូលាយ ហើយភ្ញៀវអាច បោះតង់បានទៀតផង។ នៅតំបន់នោះមានប្រជុំដោយកោះតូចៗជាច្រើន ដែលគេអាចកម្សាន្តតាមឆ្នេរខ្សាច់តូចៗ គយគន់ទេសភាពធម្មជាតិ...
កាលបរិច្ឆេទសាងសង់ប្រហែលជានៅសតវត្សរ៍ទី១១ ហើយមានប្រាង្គពីរតម្រៀបគ្នាជើងត្បូង។ ប្រាង្គខាងត្បូងស្ថាបនាអំពីឥដ្ឋ និងប្រាង្គខាងជើងពីថ្មបាយក្រៀម រីឯនៅទិសអាគ្នេយ៍មានហោត្រៃសាងពីថ្មបាយក្រៀម។ ប្រាសាទហាក់សាងសង់មិនទាន់រួច ដោយមិនមានចម្លាក់អ្វីទេ។ ប្រាង្គទាំងពីរហាក់ត្រូវបានសង់ឡើងនៅសម័យផ្សេងគ្នា។ នៅភាគខាងជើងប្រាសាទប...
ក្នុងខេត្តដែលកំពុងរីកដុះដាលយ៉ាងខ្លាំងផ្នែកទេសចរណ៍ធម្មជាតិនេះ ទេសចរអាចជ្រើសរើសសេវាស្នាក់នៅសម្រាប់លំហែនៅតាមរីស៊តជាច្រើនជាអាទិ៍ រីស៊តចំការកាហ្វេ, បឹងកាឡូចំការតែ, បឹងកាឡូផ្ទះជនជាតិដើម, រីស៊ត រីឡេកជាដើម។ រឺស៊តតាំងនេះសុទ្ធតែប្រកបដោយទេសភាពស្អាតៗ និងតម្លៃពីទាបទៅខ្ពស់តាមការនិយមរបស់ភ្ញៀវ។
តំបន់កម្សាន្តទំនប់ទឹកស្ទឹងតាសាលដែលកកើតថ្មីអ្នកភូមិនិយមហៅថា «ទំនប់ឥណ្ឌា» មានបណ្តុំទេសភាពស្អាតប្លែកភ្នែក ភ្នំហ៊ុមព័ទ្ធជុំវិញ និងមានស្លែសារាយ ដុះនៅអែបច្រាំងស្ទឹងធំល្វឹងល្វើយ លាយឡំដោយឈើងាប់តូចធំឈរអើតក ពីផ្ទៃទឹកយ៉ាងត្រសងពេញផ្ទៃស្ទឹង ហាក់ដូចជាកំពុងតែរង់ចាំទទួលស្វាគមន៍ក្រុមទេសចរមកពីទីជិត និងឆ្ងាយ បានមកដល់។...
ឱកាសដ៏ស័ក្ដិសមសម្រាប់រមណីយដ្ឋានទំនប់ឈើតោក ក៏ដូចជាទំនប់ដំណាក់អំពិលដែរ ទីនេះស្វាគមន៍ភ្ញៀវភ្លូកទឹកភ្លូកដីនៅរដូវបុណ្យភ្ជុំបិណ្ឌ ស្របពេលកម្ពស់ទឹកស្ទឹងគួបនឹងសម្រស់ព្រៃភ្នំ និងវត្តមានភ្ញៀវរំលេចជាទិដ្ឋភាពស្រស់បំព្រងមួយឆ្នាំម្ដង។ ទឹកហូររឹមៗច្រៀកតាមទីទួលដីដុះលើកម្រាលបាតស្ទឹង បង្កើតបានជាទស្សនីយភាពស្រដៀងនឹងប្រជ...
ប្រាង្គសង់ពីឥដ្ឋដែលបាក់បែកអស់ដោយគ្មានការថែរក្សា ស្ថិតនៅកណ្ដាលវាលស្រែដែលមានឈ្មោះថាវាលសម្ដី។ ថ្វីត្បិតតែប្រាសាទនៅចម្ងាយប្រមានតែ៥០០ម. ពីផ្លូវជាតិ លេខ៧៣ និងទីរួមខេត្តដែលសាងសង់ថ្មីអាចមើលឃើញ តែផ្លូវទៅកាន់ទីនោះ(ក្នុងពេលមិនទាន់មានការអភិវឌ្ឍជាទីរួមខេត្ត) គឺត្រូវដើរតាមវាលស្រែ ឬតាមម៉ូតូ នៅរដូវប្រាំងតែប៉ុននោះ ប...
ទំនប់បារាំង គឺជាទំនប់មួយដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ថ្វីបើពុំមានឯកសារបញ្ជាក់ពីប្រវត្តិនៃទំនប់នេះទេ តែគេអាចទាញការប៉ាន់ស្មានបានថា វាត្រូវបានកសាងឡើងអំឡុងទសវត្សឆ្នាំ១៩៦០ នាសម័យសង្គមរាស្ត្រនិយម។ គេអាចនឹងឮសំឡេងទឹកហូរចេញពីទំនប់បារាំងបាន នៅពេលគេទៅដល់ប្រាសាទតានៃ ហើយអាចទៅដល់ទំនប់ទឹកនេះដោយថ្មើរជើង ឬជិះកង់ និ...
ប្រាសាទនេះអ្នកស្រុកមិនស្គាល់ឈ្មោះដើមឡើយ ហើយក៏មិនបានហៅឈ្មោះថ្មីឡើយ ពោលគេហៅទីនោះថា “ព្រៃអ្នកតាចាស់ស្រុក” ដែលសំដៅលើរូបសំណាកនៅខាងមុខប្រាសាទ។ ប្រាសាទបល្ល័ង្ក ដែលត្រូវបានប្រើជាឈ្មោះរបស់ស្រុក សង់ឡើងអំពីឥដ្ឋលើគ្រឹះថ្មបាយក្រៀម មានរាងបួនជ្រុងទ្រវែង ហើយមានយ៉លយមកទិសខាងកើត។ ល្វែងខាងមុខរបស់យ៉មានច្រកទ្វារពីរបែរមុខ...
ក្រៅពីទទួលបានផ្តល់ផលប្រយោជន៍ សម្រាប់ការងារបង្កបង្កើនផលកសិកម្ម ខេត្តកំពង់ឆ្នាំងក៏ទទួលបានរមណីយដ្ឋានមួយទៀត សម្រាប់ឲ្យប្រជាពលរដ្ឋមកកម្សាន្ត បន្ទាប់ពីទំនប់អាងទឹកតាកុយធ្វើការស្ថាបនាបានរួចរាល់។ ទំនប់មានបណ្ដោយវែងរហូតដល់ទៅជិត ៥០០០ ម. និងផ្នែកមុខទឹកបេតុង ១០០០ម. ។ ទំនប់នេះមានតួនាទីជា អាងទឹក ផ្លូវគមនាគមន៍ និងរម...
រមណីយដ្ឋានក្បែរព្រំដែនអូរស្មាច់នេះមិនមានទស្សនីយភាពលេចធ្លោដែលអាចកញ្ឆក់អារម្មណ៍ភ្ញៀវទេសចរខ្លាំងទេ ប៉ុន្តែទឹកធ្លាក់ដាចំប៉ីសម្បូរទឹកអាចងូតលេងតាមជម្រាលល្អាងតាថុង ដែលជាឈ្មោះពីមុនរបស់រមណីយដ្ឋាននេះ។ ពីចំណុចតូបលក់ដូរចំណីនិងភេសជ្ជៈរហូតឡើងដល់កំពូលភ្នំ ទឹកហូរបាចសាចលើជម្រាលភ្នំថ្មជាច្រើនកន្លែង មានកម្ពស់ទាបតែប្រម...
ប្រាសាទសង់ពីឥដ្ឋមានខ្លោងទ្វារធ្វើពីថ្មភក់។ ប្រាសាទមានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោតតាមទិសដទៃ។ ផ្ដែរឆ្លាក់ជាប់លើថ្មភក់ ជញ្ជាំងបីជ្រុងនិងដំបូលត្រូវបាក់បែករលំអស់។ មាននៅសល់ថ្មសម្រាប់តម្កល់គ្រឿងសក្ការៈរាងកាកបាទ។ សព្វថ្ងៃនេះប្រាសាទកប់ក្នុងដីបាត់រូបរាងដើមអស់ច្រើន ប៉ុន្តែគេបានសង់ជាក្លោ...
2024 © Royal Academy of Cambodia