ថ្វីត្បិតតែច្រកព្រំដែននេះ មិនមានសកម្មភាពខ្លាំងដូចជាច្រកបាវិតក៏ដោយ វាជាច្រកសេដ្ឋកិច្ចមួយដែរ ជាមួយនឹងប្រទេសវៀតណាម។ នៅទីនេះ ប្រជុំដោយសណ្ឋាគារ និងកាស៊ីណូ ព្រមទាំងមានរមណីយ ដ្ឋានបែបអន្តរជាតិទៀតផង។
តាមមាត់ស្ទឹងប៉ៃលិន ត្រង់ចំណុចគល់ស្ពានតារាប ជាប់ផ្លូវប៉ែកខាងកើត ជាតំបន់រមណីយដ្ឋានពេញនិយមមួយ ដែលមានទឹកស្ទឹងថ្លាយង់អាចងូតលេងកម្សាន្ត។ ទឹកស្ទឹងនេះ អ្នកស្រុកច្រើនហៅថា ស្ទឹងប៉ែលិនក៏មាន។ នៅជុំវិញក៏មានលក់ម្ហូបអាហារ និងប្រកបដោយកន្លែងសម្រាកសមរម្យ។
ដំណើរតាមទូកទៅកោះព្រហ្មចារីយ៍ទេសចរអាចគយគន់ទេសភាពទន្លេ ប្រជុំកោះខ្សាច់និងរុក្ខជាតិមានឫសដ៏រឹងមាំសម្រាប់ទប់ទល់នឹងកម្លាំងទឹកហូរ និងសត្វកម្រជាច្រើន ដូចជា សត្វផ្សោត សត្វក្ដាន់ជាដើម។ កោះមានឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាតដូចនារីក្រមុំព្រហ្មចារីយ៍ កំពុងគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។...
ច្រកផ្សារព្រំគឺជាច្រកព្រំដែនតែមួយគត់រវាងកម្ពុជាថៃស្ថិតក្នុងខេត្តប៉ៃលិន។ នៅទីនោះគេឃើញមានសំណង់ដ៏ស្កឹមស្កៃជាច្រើន មានសណ្ឋាគារ កាស៊ីណូ ផ្សារ អគារធំៗជាច្រើន។ ថ្វីត្បិតតែច្រកនេះមិនអាចប្រៀបជាមួយ ច្រកប៉ោយប៉ែតមែន ក៏វាស្ថិតនៅក្នុងលំដាប់ខ្ពស់ដែរ ព្រោះថាច្រកដទៃក្រៅពីក្រុងប៉ោយប៉ែតចេញ មិនមានសំណង់ច្រើនដូចនៅទីនេះទេ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ក្រុមប្រាសាទតោ ស្ថិតនៅកណ្ដាលចន្លោះក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ ដែលមានប្រាង្គប្រាសាទសរុបចំនួន ៤៣ ហើយក្នុងនោះមានប្រាសាទនៅល្អចំនួន ១, នៅល្អពាក់កណ្ដាលចំនួន ៦ និងបាក់បែកចំនួន ៣៦។ ក្រុមប្រាសាទតោហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ចំនួនពីរជាន់ ដែលកំពែងខាងក្រៅមានបណ្ដោយ ៣២៨x៣១០ម៉ែត្រ ដែលមានច្រក...
នៅឆ្នាំដែលមានរដូវប្រាំងវែង ស្រែអំបិលមួយហិកតាអាចផលិតបាន៤០តោន តែបើភ្លៀងច្រើននោះបានមិនដល់១០តោនផងក៏មាន។ គេបង្ហូរទឹកប្រៃចូលក្នុងស្រែអំបិល ហើយដេញតៗគ្នាចូលមកខាងក្នុងដីគោក។ កម្រិតប្រៃនៃអំបិលគេគិតជាលេខ ដែលក្នុងស្រែហាលដំបូងកម្រិតប្រៃនោះមានត្រឹមតែ ២លេខ ហើយគេបង្ហូរចូលបន្តរហូត ២៥លេខ។ ចាប់ពី៧លេខទៅ គ្មានរុក្ខជាតិអ...
សារមន្ទីរដំបូងគេដែលនិយាយអំពីសន្តិភាព និងការផ្សះផ្សារបានបើកទ្វារជាផ្លូវការដល់សាធារណជន ដែលចាប់អារម្មណ៍ក្នុងការសិក្សាលើភាពវិជ្ជមាននៃប្រវត្តិសាស្ត្រសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់។ សារមន្ទីររូបភាពថ្មីស្រឡាងមួយ នេះបានបើកទ្វារដំណើរការនៅឆ្នាំ ២០១៨ សម្រាប់ឱ្យប្រជាជនកម្ពុជាទាំងឡាយ ដែលមានចំណាប់អារម្មណ៍ចង់សិក្សា...
សហគមន៍ទេសចរណ៍អណ្តូងឫស្សីទទួលបានចំណូលពីការលក់ផលិតផលទេសចរណ៍ និងការផ្ដល់សេវាកម្មផ្សេងៗទៀត។ ទីនេះជាតំបន់ដែលប្រជាពលរដ្ឋមានមុខរបរប្រពៃណីតាំងពីបរមបុរាណមកផ្នែកស្មូនឆ្នាំងដែលវត្ថុធាតុដើមគឺដីឥដ្ឋនៃភ្នំក្រាំងមាសជាប់ភូមិនោះហើយ។ ក្រៅពីរបរខាងលើក៏មានរបរបន្ទាប់បន្សំដទៃទៀត ដូចជាឡើងត្នោត តម្បាញជាដើម។ ទេសចរបរទេសច្រើនទ...
ឆ្នេរចាំយាមជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិនៅជិតព្រំដែនកម្ពុជា-ថៃជាងគេ។ ទេសចរអាចសម្រាកលំហែនៅទីនោះដែលមានឆ្នេរខ្សាច់ស្រស់ស្អាតគួរជាទីពេញចិត្ត។ ឆ្នេរនេះត្រូវបានធ្វើការអភិវឌ្ឍន៍តាំងពីឆ្នាំ ១៩៩៧មក រួមជាមួយការអភិវឌ្ឈន៍ផ្លូវថ្នល់និងសួនឧទ្យាននានា។ ឆ្នេរនេះមានខ្សាច់ស ទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ស្ថិត...
ប្រាសាទធ្វើពីឥដ្ឋមួយដែលបែកបាក់អស់មួយផ្នែកធំ នៅតែសំណល់ជញ្ជាំង ចំណែកដំបូលខូចអស់គ្មានសល់ ហើយប្រកបដោយទ្វារបញ្ឆោត៣ទៀតតាមទិសធំនីមួយៗ ។ ប្រាសាទមានរាងការ៉េ ទំហំ ៣.៥ x ៣.៥ម. នៅសល់មេទ្វារសងខាងដែលមានសិលាចារឹក ចុះលេខ K92 ។ ប្រាសាទនៅកណ្ដាលវាលស្រែនេះ មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រវែង២៥ម.x២០ម. ខ្លោងទ្វារកំពែងធ្...
បឹងនៅជិតក្រុងបានលុងបានក្លាយជាទីរមណីយដ្ឋានដ៏ស្រស់ស្អាត មានទឹកបឹងប្រកបដោយ វិសាលភាពធំធេងរហូតដល់ទៅ៣គីឡូម៉ែត្រការ៉េ។ វារីរតនៈជាឈ្មោះរមណីយដ្ឋានមួយរួមនិងរមណីយដ្ឋានដទៃទៀតនៅក្បែរៗនេះ ស្ថិតនៅតាមមាត់បឹងដ៏ស្ងប់ស្ងាត់។ ទីនេះទេសចរមានតូបសម្រាកលំហែ មានទូកជួលជិះ អាចហែលទឹកលេង មើលទេសភាពទឹកបឹងដ៏ធំធេង និងពិសាអាហារផងដែរ។
ទីវត្តនេះមានទួលមួយជាប្រភពសិលាចារឹកជាអក្សរខ្មែរបុរាណប្រកបដោយកាលបរិច្ឆេទ ចាស់ជាងគេ មានលេខ K600 និង K.557។ សិលាចារឹកនេះចារលើជើងទម្រមានមានចារឹកអក្សរ៣ជ្រុង ក្នុងមហាសករាជ ៥៣៣ ថ្ងៃ ១៣កើត ខែមាឃ ត្រូវនឹងឆ្នាំ ៦១១ឬ៦១២ នៃគ្រិស្តសករាជ ស្ដីពីសិលាចារឹកនេះចារឹក និយាយពីតង្វាយរបស់បោញឧយ ថ្វាយចំពោះក្បោញកម្រតេងអញ មានអ្...
វាលស្រែ ១០០ ជាបណ្ដុំដុំថ្មធម្មជាតិតូចធំ និងរុក្ខជាតិនានា ដែលមិនមានដុះនៅតំបន់ទំនាបនោះទេ។ ទីនោះគឺជាវាលដុំថ្មជាច្រើន ដែលមើលទៅហាក់ដូចជាវាលស្រែរាប់រយដែលបានបែងចែកដោយភ្លឺស្រែជាច្រើន។ ជាកន្លែងដែលមិនគួររំលងសម្រាប់ការថតរូបអនុស្សាវរីយ៍ឡើយ។
តំបន់ទឹកជ្រោះអូរស៊ីនលែរឬទឹកជ្រោះ៧ជាន់គ្របដណ្ដប់ដោយព្រៃត្បូងមរកតព័ទ្ធជុំវិញដោយភ្នំ។ ទឹកជ្រោះនេះលាក់ខ្លួនក្នុងព្រៃ ទើបតែពេលស្ថានភាពផ្លូវប្រសើរឡើង ទើបមានទេសចរជាច្រើនទៅដល់។ ដូចឈ្មោះទីពីររបស់វា ទឹកធ្លាក់មានដំណាក់ចំនួន៧ តាំងនៅកណ្ដាលព្រៃត្រូពិកដែលផ្នែកខ្លះនៃតំបន់នេះកម្រមានពន្លឺថ្ងៃចាំងចូលដល់។ តាមបណ្ដោយអូរន...
2024 © Royal Academy of Cambodia