ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូង និងបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ ប៉ុន្តែបានរលំបាក់ទាំងស្រុង។ នៅប្រាសាទនេះមានសិលាចារឹក ៣ ផ្ទាំង។
ចេតីយសង់អំពីឈើមួយត្រូវបានសាងសង់សម្រាប់ដាក់តម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានដឹកជញ្ជូននាំមកពីរណ្ដៅសាកសពក្នុងស្រុកកំពត។ អដ្ឋិធាតុដែលបាននាំមកដាក់តម្កល់នៅទីនេះ ពុំមានចំនួនច្រើនប៉ុន្មានទេ។ ខ្នោះជើង មួយចំនួន ក៏ត្រូវបានប្រមូលមកដាក់នៅក្នុងមន្ទីរបូជនីយដ្ឋាននេះដែរ។
ប្រាសាទនេះត្រូវបានកសាងក្នុងសតវត្សរ៍ទី១១ ឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទបន្ទាយដីឬភ្នំដី២ ស្ថិតនៅចន្លោះភ្នំគូលែននិងភ្នំក្បាលស្ពាន ជាប្រាសាទលើចង្កេះភ្នំ មានរាងបួនជ្រុងស្មើ។ ប្រាសាទកណ្ដាលព្រៃនេះបែរមុខទៅទិសខាងកើត ធ្វើពីឥដ្ឋ ហើយមានស៊ុមទ្វារធ្វើពីថ្មភក់ មានសសរពេជ្ររាង៨ជ្រុង ហើយមានកំពែងឥដ្ឋព័ទ្ធជុំវិញ។ ប្រាសាទ...
វត្តស្លែង ជាអតីតទីតាំងប្រាសាទមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងសាងសង់ឡើងវិញនៅស.វ.ទី១០ ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោលគឺស្ថិតនៅក្រោមព្រះវិហារចាស់សព្វថ្ងៃនេះ។គ្រឿងលម្អរបស់ប្រាសាទចាស់ដូចជា ផ្តែរទ្វារចំនួន ៧ផ្ទាំង, ជើងទម្រ ៤ដុំ, ថ្មគោលព្រះពុទ្ធសាសនា ៣ ដុំ។ល។ មិនមែនជារបស់ស្ថិតទ...
កោះទន្សាយគឺជារមណីយដ្ឋានធម្មជាតិមានឆ្នេរពីរដែលល្អបំផុតសម្រាប់ហែលទឹកកម្សាន្ត ប្រកបដោយទេសភាពសមុទ្រស្រស់អស្ចារ្យ។ ភ្ញៀវអាចទៅកាន់ទីនោះដែលជាកោះមួយក្នុងចំណោមកោះទាំង១៣នៅក្នុងដែនសមុទ្រខេត្ដ តាមកាណូត ដើម្បីសម្រាកលំហែ មុជទឹកសមុទ្រ។ នៅលើកោះនោះមានរុក្ខជាតិស្រស់ត្រកាល និងអាកាសធាតុត្រជាក់ស្រួល ចំណែកនៅលើវាលខ្សាច់ដ៏...
ក្រុមប្រាសាទសំបូរ ហ៊ុមព័ទ្ធដោយកំពែងធ្វើពីថ្មបាយក្រៀមចំនួនពីរជាន់ និងខាងក្រៅមានគូទឹកទឹកមួយជាន់ទៀត។ គូទឹកទឹកមានរាងបួនជ្រុងស្មើ ដែលក្នុងមួយជ្រុងមានប្រវែង ៣៨៩ ម៉ែត្រ។ ចំណែកកំពែងថ្មបាយក្រៀមខាងក្រៅមានរាងបួនជ្រុងទ្រវែង ប្រវែង ២៤០x២១០ ម៉ែត្រ និងកម្ពស់១ម៉ែត្រ មានទ្វារចូលគ្រប់ទិសទាំងបួន ហើយនៅខាងមុខមានស្ពានហាល...
នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀតដែលសព្វថ្ងៃបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទនិងគ្រឿងបង្គំនានាដូចជា មេទ្វារ បំណែកសសរពេជ្រ ស្នានទ្រោណី។ តាមការពិនិត្យសំណល់ទាំងនេះ ប្រាសាទកសាងឡើងនាសតវត្សទី៧។ នៅត្រង់ផ្នែកកណ្តាលប្រាសាទមានរណ្តៅចំកណ្តាលមានអណ្តូងមួយ ដែលអ្នកស្រុកជឿថាអណ្តូងព្រេង។ គេ...
អតីតសួនកម្សាន្តចំការទុរេននាគខ្មៅ មានឈ្មោះសព្វថ្ងៃថា ចំការទុរេនស្រីមុំបែកអន្លូង ដែលលាតសន្ធឹងលើផ្ទៃដីដាំប្រហែល ៣០ ហិកតា បាននិងកំពុងទាក់ទាញភ្ញៀវ ទេសចរតាមរយ:ការបង្កើតសំណង់ជាកន្លែងលេងនិងដំណាំហូបផ្លែជាច្រើនមុខ។ សួននេះបានបង្កើតឡើងពីឆ្នាំ ២០១០ ពេលវេលាដែលភ្ញៀវទាំងនោះនិយមមកលេងច្រើនជាងគេចាប់ខែមេសា ដល់ខែសីហា គឺ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ក្រុមប្រាសាទយាយព័ន្ធស្ថិតនៅខាងត្បូងគេ មានប្រាង្គសរុបចំនួន ៣៥ ដែលក្នុងនោះប្រាសាទនៅល្អមានចំនួន ៤។ ក្រុមប្រាសាទនេះព័ទ្ធដោយកំពែងពីរជាន់ ដែលកំពែងខាងក្រៅធ្វើពីថ្មបាយក្រៀមមានច្រកចូលគ្រប់ទិសទាំងបួន ហើយមានប្រវែងពីកើតទៅលិច ២៦០ម៉ែត្រ និងពីជើងទៅត្បូងប្រវែង ២៣៦ម៉ែត្រ។ នៅចំកណ្ដាលកំពែងខាងក្រៅ ភ្ជាប់ពីច្រកទ្វារខាងក...
វត្តបានរក្សាទុកសំណល់វត្ថុបុរាណជាច្រើនដែលគេបានយកមកពីតំបន់ជិតៗនោះ។ គេសង្កេតឃើញមានផ្ដែរសម័យសតវត្សទី១១ ចំនួន ៤ មានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ក្នុងរចនាបថ ឃ្លាំងនិងបាពួន និងផ្ដែរសតវត្សទី៧ នៃរចនាបថព្រៃក្មេង។ មានចេតិយសម័យកណ្ដាលធ្វើពីថ្មភក់ចំនួន ២ បំណែកសសរពេជ្រ ជើងទម្រ និងសន្លឹកសីមាជាច្រើនទៀត។ ដោយឡែក...
ប្រាសាទមានរាងបួនជ្រុងស្មើប្រវែង៤ម. សង់លើខឿនថ្មបាយក្រៀម មានកសិន្ធុមួយ។ ជុំវិញមានកសិន្ធុអម ផ្លូវចូល។ ក្រៅពីតួប្រាសាទដែលត្រូវបានសង់ជិតវិហារជាប់នោះ ទីនេះមានសសរស្ដម្ភ ប្រាំបីជ្រុង និងរូបចម្លាក់ព្រះឥសូររាំ។ ទីតាំងនេះស្របតាមរឿងព្រេង គឺជាទីដែលព្រះសង្ឃ ព្រះនាម កែវ ដែលមានមន្តអាគមវិជ្ជាការល្បាញល្បី ជាស្វាមីបន្...
ទំនប់ទឹកមួយនេះស្ថិតនៅមិនឆ្ងាយពីទីរួមស្រុកស្នួលបានក្លាយទៅជារមណីយដ្ឋានពេញនិយមរបស់អ្នកស្រុក ដោយមានការសង់ជាតូបទទួលទេសចរជិតឆ្ងាយជាច្រើន។ ទីនេះមានទឹកច្រើនតាមរដូវកាលអាចឱ្យការចូលទៅកម្សាន្តមានភាពអ៊ូអរ ជាពិសេសនៅរដូវបុណ្យទាននានា។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជាក់ថាប្រាសាទបានសាងសង់ត្រួតលើប្រាសាទដែលមានអាយុចាស់ជាងតាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាងនិងមិនសូវស្មុគស្មាញ។ មិនមានការបញ្ជាក់ពីតួនាទីរបស់ប្រាសាទនេះនោះទេ ប៉ុន្តែប្រាសាទបន្ទាយក្ដីត្រូវបានស្គាល់...
វត្តក្ដុលឬវត្តប្រាប្បច្ចាមិត្របានកសាងឡើងតាំងពីឆ្នាំ ១៨៤៥ ដោយលោកឧញ្ញាបឌិន ដោយហេតុថា ទីនោះធ្លាប់ជាទីលានកន្លែងហ្វឹកហាត់ទ័ព។ ឧកញ្ញាបដិនបានធ្វើពាក្យសច្ចាថាបើកាលណាធ្វើសឹកឈ្នះសត្រូវនឹងយកទីលានហ្វឹកហាត់ទ័ពនេះកសាងជាវត្ត។ សេចក្ដីប្រាថ្នារបស់លោកក៏បានសំរេច ទើបលោកធ្វើតាមពាក្យសច្ចា។ ចំណែការហៅថា វត្តក្ដុល ដោយយកឈ្មោ...
2024 © Royal Academy of Cambodia