ស្ពានសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ស្ពានបុរាណសង់ពីថ្មបាយក្រៀមតាមបណ្ដោយផ្លូវពីអង្គរធំទៅភិម័យ។ ស្ពានមានទទឹងប្រវែង ៧ម៉ែត្រ និងបណ្ដោយ ៤៧ម៉ែត្រ មានរន្ធត្រដេវចំនួន ៩។
ប្រាសាទប្រហែលជាសាងសង់នៅសតវត្សរ៍ទី១០។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូង និងបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ ប៉ុន្តែបានរលំបាក់ទាំងស្រុង។ នៅប្រាសាទនេះមានសិលាចារឹក ៣ ផ្ទាំង។
ប្រាសាទនេះត្រូវបានកសាងក្នុងសតវត្សរ៍ទី១១ ឧទ្ទិសថ្វាយព្រះសិវៈ។ ប្រាសាទបន្ទាយដីឬភ្នំដី២ ស្ថិតនៅចន្លោះភ្នំគូលែននិងភ្នំក្បាលស្ពាន ជាប្រាសាទលើចង្កេះភ្នំ មានរាងបួនជ្រុងស្មើ។ ប្រាសាទកណ្ដាលព្រៃនេះបែរមុខទៅទិសខាងកើត ធ្វើពីឥដ្ឋ ហើយមានស៊ុមទ្វារធ្វើពីថ្មភក់ មានសសរពេជ្ររាង៨ជ្រុង ហើយមានកំពែងឥដ្ឋព័ទ្ធជុំវិញ។ ប្រាសាទ...
តំបន់កម្សាន្តទំនប់ទឹកស្ទឹងតាសាលដែលកកើតថ្មីអ្នកភូមិនិយមហៅថា «ទំនប់ឥណ្ឌា» មានបណ្តុំទេសភាពស្អាតប្លែកភ្នែក ភ្នំហ៊ុមព័ទ្ធជុំវិញ និងមានស្លែសារាយ ដុះនៅអែបច្រាំងស្ទឹងធំល្វឹងល្វើយ លាយឡំដោយឈើងាប់តូចធំឈរអើតក ពីផ្ទៃទឹកយ៉ាងត្រសងពេញផ្ទៃស្ទឹង ហាក់ដូចជាកំពុងតែរង់ចាំទទួលស្វាគមន៍ក្រុមទេសចរមកពីទីជិត និងឆ្ងាយ បានមកដល់។...
វត្តសារាវ័នតេជោ សព្វថៃ្ងនេះកាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា "បឹងរាំង" មានទួលមួយដែលមានដើមរាំងភ្នំ និងដើមរាំងទឹកដុះមីរដេរដាសទ្រប់ទ្រុល។ នៅសម័យលោកយាយពេញ គេនិយម មគធៈភាសា និងសំស្រឹ្កត ហេតុដូចេ្នះហើយទើបគេ ហៅទីទួលនោះជាភាសាបាលីថា ទួលសាលវ័ន។ ក្រោយមកនាឆ្នាំ ១៤២២ ទើបទីនេះកកើតជាវត្ត ហើយបន្ថែមនាម ឧកញ៉ាតេជ...
រមណីយដ្ឋានអាតោដួងចិត្ត ទើបទទួលបានការចាប់អារម្មណ៍ចាប់តាំងពីរដ្ឋាភិបាលបានធ្វើប្រព័ន្ធធារាសាស្ត្រនៅទីនោះរួចមក។ ទំនប់អាងទឹកស្ទឹងស្រែង២ នេះ ជាទំនប់ស្ទាក់ទឹកបន្ទាប់ពីទំនប់៣០០ នៅប៉ែកខាងលើ ដែលបម្រើឱ្យការស្រោចស្រពវិស័យកសិកម្ម ហើយថែមទាំងជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្តមួយដែរ។ ទំនប់មានប្រវែង ២៨០០ម៉ែត្រ...
ពេលភ្លៀងផ្ដើមបង្អុរខ្លាំងជាប់ៗគ្នានារដូវវស្សា ទឹកទន្លេបឹងបួផ្ដើមជោរជន់ច្រាលឡើងហៀរលើខ្នងទំនប់ថ្មីឬទំនប់៣០០។ ផ្ទៃទឹកល្ហល្ហាចនេះបង្កើតជាទីកម្សាន្តលម្ហែនិងងូតទឹកលេងសម្រាប់ទេសចរ ចាប់ពីខែមិថុនាដល់ខែវិច្ឆិកាពេញមួយរដូវវស្សា។ ទំនប់បង្ហៀរនេះមានប្រវត្តិកសាងឡើងដោយតាម៉ុក មេទ័ពខ្មែរក្រហមដើម្បីទប់ស្កាត់ការរុលទ័ពក្...
ទួលនេះស្ថិតនៅ ខាងត្បូងភូមិមានប្រាសាទនេះសង់ឡើងនៅសម័យបុរេអង្គរ ប៉ុន្តែសព្វថ្ងៃបាក់បែកអស់ សល់តែទួលគំនរថ្ម។ ពីអតីត ប្រាសាទរាង៤ជ្រុងមានប៉មទាំងអស់ចំនួន៥ សង់បែមុខទៅទិសខាងកើត សង់អំពីឥដ្ឋ មានកសិន្ធុជុំវិញ។ ច្រកកណ្តាលមានសំណល់ផ្តែរមួយ មានចម្លាក់ព្រះឥន្ទគង់លើដំរី និងមានសំណល់ សិលាចារឹកចំនួន២ផ្ទាំង ចុះលេខសម្គាល់...
ស្រះឈូក កំពត ឬក៏គេច្រើនហៅថា ស្រះឈូក ជាស្រះទឹកបុរាណមួយដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរអភិវឌ្ឍន៍ឱ្យក្លាយជា រមណីយ៍ដ្ឋានដ៏ស្រស់ត្រកាល។ មនុស្សម្នាបានទៅសម្រាកលំហែកាយនៅទីកន្លែងនោះជាច្រើនហូហែរ ជាពិសេសគឺភ្ញៀវទេសចរដែលបានឆ្លងកាត់ និងសម្រាកក្នុងខេត្ត ជាពិសេសនៅពេលរសៀលល្ងាច។ ទីនេះមានខ្យល់អាកាសបរិ...
ប្រាសាទបុរាណមួយសង់នៅសតវត្សរ៍ទី១០ ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានប្រាង្គបីសង់ពីឥដ្ឋតម្រៀបគ្នាបែរមុខទៅទិសខាងកើត ហើយហ៊ុំព័ទ្ធដោយគូទឹក។ ការបំផ្លិចបំផ្លាញដោយមនុស្សធ្វើឱ្យបាត់បង់ប្រាង្គកណ្ដាល ហើយប្រាង្គខាងជើងសល់តែគ្រឹះបន្តិចបន្តួចតែប៉ុណ្ណោះ ឯប្រាង្គខាងត្បូងនៅសល់ជញ្ជាំងខ្លះ។
សួនសត្វ សូនដំណាំ ញឹម វណ្ណដា ឬក៏គេច្រើនហៅថា សួនសត្វទឹកឈូកំពត មានសត្វច្រើនប្រភេទ ដូចជា ដំរី, ខ្លាឃ្មុំ, ខ្លាដំបង, តោ, ប្រែង, ស្វា, ទោច, ជ្រូកព្រៃ, ទន្សោង, រមាំង, អូដ្ឋ, អូទ្រីស, ក្ងោក, មៀម, សេក, ព្រាប, ក្រពើ និងពស់ថ្លាន់ ជាដើម។ ក្រៅពីសត្វ ក៏មានដំណាំហូបផ្លែជាច្រើនទៀតដូចជា ធូរេន, សាវម៉ាវ, មង្ឃុត។ល។ សួនន...
វត្តមហាវ័ន គិរីរម្យចាស់ ជាវត្តដែលបានកសាងឡើងដំណាលនឹងសំណង់នានាលើកំពូលភ្នំនេះ នាសម័យ សង្គមរាស្ត្រនិយម។ សំណង់ថ្មីដ៏ធំមួយជាព្រះចេតិយត្រូវបានកសាងឡើងឡើង នាទីវត្តនោះ។
យោងលើចម្លាក់ប្រាសាទប្រហែលជាសង់នៅសតវត្សរ៍ទី១០ ស្ថិតក្នុងរចនាបថបន្ទាយស្រី។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញប្រហែល ៣៥x២៥ ម៉ែត្រ បែរមុខទៅរកទិសខាងកើត។ តួប្រាសាទបានបាក់រលំអស់បន្សល់តែឥដ្ឋនិងចម្លាក់ថ្មភក់មួយចំនួន។ មេទ្វារខាងមុខនិងកំពែងក៏បានស្ថិតនៅក្នុងទ្រង់ទ្រាយដើមដែរ។ នៅខាងមុខប្រាសាទប្រហែល ១០០ម៉ែត្...
ប្រាសាទនេះប្រហែលជាកសាងនៅសតវត្សរ៍ទី១១ មានប្រាង្គបីធ្វើពីឥដ្ឋរត់ជូរជើង-ត្បូងបែរមុខទៅកើតលំអដោយស៊ុមថ្មភក់។ ហោត្រៃពីរនិងកំពែងសង់អំពីថ្មបាយក្រៀម។ កំពែងមានផ្លូវចូលពីខាងកើតនិងស្រះធំមួយនៅខាងកើត។ ប្រាសាទនេះមានសិលាចារឹកពីរ ហើយបានរលំបាក់នៅដើមសតវត្សរ៍ទី២០។
2024 © Royal Academy of Cambodia