ក្នុងទីវត្តនេះ មានប្រាសាទសង់ពីថ្មបាយក្រៀម ដែលមានប្រាង្គបីរត់ជួរជើងត្បូងបែរមុខទៅកើត ប្រកបដោយទ្វារ បញ្ឆោតគ្រប់ទិសក្នុងប្រាង្គនីមួយៗ និងមានទ្វារពិតដែលមានស៊ុមជាថ្មភក់។ ក្នុងចំណោមប្រាង្គទាំងបី មានប្រាង្គមួយ សង់ពីឥដ្ឋ ដែលបាក់បែករលំអស់ នៅសល់តែមេទ្វារបញ្ឈរ។ ផ្ដែរទាំងអស់មានបាក់បែកខ្លះ ដែលមានចម្លាក់ស្ថិតក្នុង...
សួនសត្វ សូនដំណាំ ញឹម វណ្ណដា ឬក៏គេច្រើនហៅថា សួនសត្វទឹកឈូកំពត មានសត្វច្រើនប្រភេទ ដូចជា ដំរី, ខ្លាឃ្មុំ, ខ្លាដំបង, តោ, ប្រែង, ស្វា, ទោច, ជ្រូកព្រៃ, ទន្សោង, រមាំង, អូដ្ឋ, អូទ្រីស, ក្ងោក, មៀម, សេក, ព្រាប, ក្រពើ និងពស់ថ្លាន់ ជាដើម។ ក្រៅពីសត្វ ក៏មានដំណាំហូបផ្លែជាច្រើនទៀតដូចជា ធូរេន, សាវម៉ាវ, មង្ឃុត។ល។ សួនន...
ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងកើតក្នុងបារាយណ៍។ សព្វថ្ងៃនេះមានស្ពានឈើសម្រាប់ដើរឆ្លងទៅទីនោះ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។
ឆ្នេរកែបជាទីលំហែមានទឹកសមុទ្រនៅជិតទីក្រុងភ្នំពេញជាងគេ បើធៀបទៅទីដទៃដូចជា ខេត្តព្រះសីហនុជាដើម។ ទេសចរណ៍ជាតិនិងអន្តរជាតិអាចចំណាយពេលធ្វើដំណើរពីភ្នំពេញមកត្រឹមបីបួនម៉ោងក៏អាចមកដល់ ហើយបន្ទាប់ពីកម្សាន្តរួច អាចវិលត្រឡប់ទៅភ្នំពេញវិញបាន។ បើទោះបីជាតាមប្រវត្តិ គឺជាឆ្នេរសិប្បនិមិត្តដែលកើតដោយការដឹកខ្សាច់មកចាក់ក្នុងសម...
រមណីដ្ឋានអូរឫស្សីកណ្ដាល ជាតំបន់អភិរក្សមានដីនិងព្រៃឈើ ទំហំជាង៥០០០ហិកតា តាមបណ្ដោយទឹកធ្លាក់។ ទីនេះច្រើនមានភ្ញៀវនៅចុងសប្ដាហ៍ ប៉ុន្តែនៅថ្ងៃបុណ្យទានវិញមានភ្ញៀវរហូតដល់ពាន់នាក់មកលេងទីនេះ។ អូរឫស្សីកណ្ដាលជាមរណីដ្ឋានអេកូទេសចរណ៍ ប្រកបដោយទឹកហូរខួបប្រាំងវស្សា ព្រៃព្រឹក្សាម្លប់ត្រឈៃ។ ទីនោះត្រូវបានអភិវឌ្ឍន៍ដោយសហគមន...
វត្តភ្នំរាបជាវត្តបង្កើតថ្មី តែត្រូវបានកែឆ្នៃប្រកបដោយសំណង់យកតាមលំនាំរបស់ប្រាសាទនានា ដែលធ្វើឱ្យទីនេះក្លាយជាកន្លែងចាប់អារម្មណ៍របស់ទេសចរជាពិសេសអ្នកនៅភ្នំពេញ។ ប្រាសាទទាំងនេះបានក្លាយជាឆាកដ៏ល្អស្អាត ក្នុងការថតភាពយន្ត និងវីដេអូសម្រាប់រឿងបុរាណ។ ជុំវិញទីនេះក៏មានការសង់ជាតូបតូចៗ បម្រើសេវាកម្មម្ហូបអាហារដល់ភ្ញៀវផ...
ប្រាសាទត្រពាំងខ្នារសែនកែវស្ថិតក្នុងរចនាបថបាភួន សាងសង់នៅចុងសតវត្សរ៍ទី១១។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងដទៃទៀត។ ប្រាង្គមានយ៉មួយលយទៅខាងកើត និងមានហោត្រៃពីរធ្វើពីថ្មភក់បែរទៅលិចនិងលំអដោយទ្វារបញ្ឆោតនៅខាងកើត។ ប្រាសាទព័ទ្ធដោយកំពែងមួយមានខ្លោងទ្វារពីរនៅទិ...
ទំនប់បារាំង គឺជាទំនប់មួយដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ថ្វីបើពុំមានឯកសារបញ្ជាក់ពីប្រវត្តិនៃទំនប់នេះទេ តែគេអាចទាញការប៉ាន់ស្មានបានថា វាត្រូវបានកសាងឡើងអំឡុងទសវត្សឆ្នាំ១៩៦០ នាសម័យសង្គមរាស្ត្រនិយម។ គេអាចនឹងឮសំឡេងទឹកហូរចេញពីទំនប់បារាំងបាន នៅពេលគេទៅដល់ប្រាសាទតានៃ ហើយអាចទៅដល់ទំនប់ទឹកនេះដោយថ្មើរជើង ឬជិះកង់ និ...
ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។
ទីតាំងស្ថិតនៅលើកំពូលភ្នំដែលផ្គុំរូបនាងកង្រីផ្នែកក្បាល ដែលគេមើលឃើញពីចម្ងាយ។ ភ្នំមានកម្ពស់៣០០ ម. ដែលពីខាងលើនោះគេអាចមើលឃើញទិដ្ឋភាពនានានៅជុំវិញយ៉ាងច្បាស់ ព្រោះវាជាភ្នំខ្ពស់ជាងគេ។ ទេសចរត្រូវតស៊ូខ្លាំងក្លាដើម្បីជម្នះទៅដល់ទីតាំង។
ប្រាសាទប្រហែលជាកសាងជាច្រើនជំនាន់ចាប់ផ្ដើមតាំងពីសតវត្សរ៍ទី១០មក។ ប្រាសាទនេះមានប្រាង្គកណ្ដាលមួយព័ទ្ធដោយប្រាង្គតូច៥ឬ៦ រត់ជួរជា៣ស្របគ្នាជើងត្បូង បែរមុខទៅកើត។ ប្រាង្គកណ្ដាលខាងកើតធ្វើពីថ្មបាយក្រៀម មុខបីផ្សេងទៀតជាទ្វារបញ្ឆោត មានដុះដើមឈើពីលើ ប៉ុន្តែកសាងមិនទាន់រួចរាល់ទេ។ ប្រាង្គផ្សេងទៀតធ្វើពីឥដ្ឋ មានស៊ុមទ្វារ...
ប្រាសាទឃ្លាំងខាងជើងត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយមកត្រូវបានកសាងឡើងវិញពីថ្មដោយព្រះបាទជ័យវរ្ម័នទី៥ ប្រហែលជាមុនពេលកសាងប្រាសាទឃ្លាំងត្បូង។ ប្រាសាទរាងបួនជ្រុងកសាងពីថ្មភក់ស្ថិតនៅទល់មុខព្រលានជល់ដំរី ក្រោយប្រាសាទសួរព្រ័ត្រគឺជាប្រាសាទឃ្លាំង មានន័យថា "បន្ទប់ផ្ទុកសម្ភារៈ" ប៉ុន្តែដូច...
ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទ័ពជ័យធំ និងប្រាសាទទ័ពជ័យតូច សង់នៅឃ្លាតពីគ្នាប្រហែល ៤០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទទ័ពជ័យធំ ទំហំ៥០ម៉ែត្របួនជ្រុង មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេ...
រមណីយដ្ឋានដ៏មានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយមមកនេះ នៅតែបើកបម្រើទេសចរណ៍ ប្រកបដោយទឹកដ៏ត្រជាក់និងថ្លាដូចកញ្ចក់។ ទឹកមានប្រផពពីភ្នំកំចាយ ហូរកាត់ទំនប់វារីអគ្គិសនីនិងរមណីយដ្ឋាននានានៅម្ដុំនេះ។ នៅកន្លែងដ៏មនោរម្យមួយនេះ មានហាងលក់អាហារច្រើនកន្លែង ដូចជាមាន់អាំង ត្រីអាំង និងផ្លែឈើផងដែរ។ ទេសចរអាចងូតទឹករាក់ៗតាមចន...
2024 © Royal Academy of Cambodia