វត្តព្រះព្រហ្មរ័ត្នជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញ ដោយភាពស្រស់ស្អាត។ សំណង់សួនច្បារ និងបរិស្ថានស្រស់ស្អាត គួរផ្សំនឹងរូបសំណាកជាច្រើន បានធ្វើឲ្យវត្តមានអាយុកាលជាង៥០០ឆ្នាំនេះ ទាក់ទាញទេសចរបានច្រើន ជាពិសេសគំនូរពុទ្ធប្រវត្តិនៅរោងទង ព្រះពុទ្ធបដិមានៅក្នុងវត្ត រចនាបថ និងការរៀបចំគួរឲ្យចាប់អារម្មណ៍ ស័ក្តិសមជាទីសក្ក...
ដំណើរឡើងភ្នំនៅទីតាំងខ្លះត្រូវឡើងចំណោតខ្ពស់តាមរយៈខ្សែពួរដែលត្រូវបានដាក់ឲ្យតោងសួឡើង និងជ្រលងខ្វះខ្យល់អុកស៊ីហ្ស៊ែនដកដង្ហើម។ យើងត្រូវចំណាយពេល ៣ ថ្ងៃ និង ២ យប់ចំពោះដំណើរទាំងទៅនិងមក។ ទោះបីឱរ៉ាល់ គឺជាភ្នំដ៏ខ្ពស់បំផុតនៅប្រទេស កម្ពុជា ក្នុងកម្ពស់ ១៨១៣ ម៉ែត្រក៏ដោយក៏ទីឋានសម្បូរបក្សីកម្រមួយនេះ តែងតែស្វាគមន៍ភ្ញៀ...
ផ្សាររាត្រីនៅទីក្រុងភ្នំពេញស្ថិតនៅខាងមុខផ្សារចាស់នៅក្បែរមាត់ទន្លេ និងជារឿយៗមានភ្ញៀវទេសចរជាច្រើនទៅទីនោះដើម្បីទិញឥវ៉ាន់ផ្សេងៗ។ បច្ចុប្បន្នមានស្តង់ជាង១៥០ បើកលក់ទំនិញផ្សេងៗចាប់ពីសម្លៀកបំពាក់ គ្រឿងតុបតែងកាយ រហូតដល់គ្រឿងសង្ហារឹមនិងវត្ថុអនុស្សាវរីយ៍ជាដើម។ ការបង្កើតឲ្យមានផ្សាររាត្រីនៅទីក្រុងភ្នំពេញ ជាការផ្ត...
ប្រាសាទមានទីតាំងលើភ្នំថ្មដុះ ដែលមានកំពស់ប្រមាណជា ៣៥ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងនាស.វទី ១១នៃគ.ស ហើយស្ថិតក្នុងរចនាបថ បាពួន។ ប្រាសាទនេះ បែរមុខទៅទិសខាងកើត មានកម្ពស់ប្រមាណជា ១៣ម៉ែត្រ ជាប្រាសាទទោល ស្ថាបនាឡើងអំពីឥដ្ឋដើម្បីឧទ្ទិសដល់ព្រះសិវៈ ដែលនៅទីនេះតំណាងដោយ ថ្មធម្មជាតិមួយយ៉ាងធំ ស្ថិតនៅចំកណ្តាលប្រាង្គ បូជន...
រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ ជាទីចាប់អារម្មណ៍របស់អ្នកទេសចរជាតិ និងអន្តរជាតិ ដោយមានអាហារពិសេសប្រចាំតំបន់គឺ«សម្លផ្សិតប្រចាក់ និងបបរផ្សិតប្រចាក់» ។ អាហារដ្ឋាននៅទីនោះមានមុខម្ហូបប្រើបន្លែធម្មជាតិ ត្រី សាច់ សុទ្ធសឹងជារបស់ប្រជាសហគមន៍ព្រៃឈើចម្ការកូនគគីរ។ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ មានព្រៃធម្មជាតិទំហំ៤០៤...
វិមានរំឭកវិញ្ញាណក្ខន្ធថ្មីមួយ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តមុនីសាលវ័ន អូរត្រកួនកាលពីខែឧសភា ឆ្នាំ១៩៩២ ដើម្បីដាក់តម្កល់អដ្ឋិធាតុដែលគាស់ចេញពីរណ្ដៅមួយចំនួនក្នុងចំណោមរណ្ដៅទាំង៤៦៧។ យោងតាមឯកសារដែលទទួលបានពីសាលាស្រុកកងមាសបានឱ្យដឹងថា ចំនួនសាកសពដែលត្រូវខ្មែរក្រហមសម្លាប់គឺមានរហូតដល់ទៅ៣២,៦៩០នាក់ឯណោះ។ ក្នុងចំន...
ថ្មរូង ជារមណីយដ្ឋានធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលសម្បូរណ៍ទៅដោយបរិយាកាសធម្មជាតិស្រស់ស្អាតជាច្រើន ដូចជា៖ ព្រៃភ្នំ ទឹកធ្លាក់ សត្វបក្សាបក្សី និង កន្លែងសម្រាកទទួលទានអាហារ នៅជាប់មាត់ទឹកដ៏ទាក់ទាញ។ ទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ទឹកសាបនេះ រីករាយជាមួយនឹងការហែលទឹក ដើរកម្សាន្តជុំវិញទីតាំង ថតរូប និងទទួលទ...
ប្រាសាទស្ថិតក្នុងអន្តររចនាបទ សតវត្សរ៍ទី១០ដល់១១។ ប្រាសាទនេះមានប្រាង្គប្រាំឬប្រាំមួយរាងបួនជ្រុងស្មើ ធ្វើពីឥដ្ឋរត់ជួរជើងត្បូងបែរមុខទៅកើត មានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត តែបានរលំបាក់អស់។ ប្រាង្គកណ្ដាលមានយ៉ធ្វើពីឥដ្ឋ ហើយមានគូទឹកមួយនិងស្រះមួយស្ថិតនៅចម្ងាយ ៥០ម៉ែត្រ ភាគអគ្នេយ៍។ ប្រាង្គបីសង់ពីឥដ្ឋតម្រៀបគ្នាជើង...
ឡូរីជាពាក្យឡាតាំង សំដៅលើទូរថតូចៗរត់លើផ្លូវដែកសម្រាប់ជញ្ជូនរ៉ែ តែខ្មែរភាគច្រើនហៅក្លាយថា ណូរី។ នៅប្រទេសខ្មែរពីមុនគេប្រើយន្តនេះស្ទង់សុវត្ថិភាពផ្លូវជាប្រចាំ តែសម័យក្រោយសង្គ្រាម ឡូរីជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ទំនិញ និងអ្នកទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ រថភ្លើងឫស្សី ឬឡូរី គឺជាយានជំនិះសាមញ្ញមួយធ្វើពីគ្រែរនា...
ការដែលហៅថា "ភូមិប្រាសាទ” មកដូច្នេះ មកពីអ្នកស្រុកភ្លេច ឬមិនដឹងថាឈ្មោះដើម ប្រាសាទនេះដូចម្ដេច ក៏ហៅថា “ប្រាសាទ” តែម្ដងទៅ រួមទាំងឈ្មោះវត្តនៅទីនោះផងដែរ។ ប្រាសាទភូមិប្រាសាទ កសាងឡើងអំពីឥដ្ឋ មានរាងបួនជ្រុងទ្រវែង បែរមុខទៅទិសខាង កើត និងនៅមានរូបរាងល្អប្រសើរ។ ប្រសិនបើនិយាយ អំពីក្បាច់លម្អវិញប្រាសាទនេះនៅសល់ក្បាច់ល...
ពលរដ្ឋអ្នកខេត្តកំពង់ចាមនាត្រើយខាងលិចទន្លេមេគង្គ និងពលរដ្ឋអ្នកខេត្តត្បូងឃ្មុំនាត្រើយខាងកើតទន្លេមេគង្គ ហៅប៉មចំណាស់នេះថា ប៉មបារាំង។ មិនមានអ្នកណាដឹងច្រើន អំពីប្រវត្តិរបស់ប៉មនេះឡើយ ប៉ុន្តែប៉មនៅតែជាអគារដ៏គួរឲ្យចាប់អារម្មណ៍ ដោយសារតែភាពអាថ៌កំបាំងរបស់វា។ តួប៉មនេះ គឺជាទីតាំងឆ្មាំទន្លេដែលបានសាងសង់ឡើងនៅសម័យអាណា...
វត្តនេះ មានមន្ទីរបូជនីយដ្ឋានដ៏ល្អប្រណិតមួយធ្វើពីបេតុងមានពីរជាន់ ដែលកសាងឡើងក្នុងឆ្នាំ១៩៩៣។ មន្ទីរបូជនីយដ្ឋាននេះ មានដាក់តម្កល់អដ្ឋិធាតុជនរងគ្រោះដែលយកមកពីភូមិឫស្សី និងភូមិបំពង់ចាក់។
ឧទ្យានមានផ្ទៃដី ៩.០០០ ហិកតានេះ ជាឧទ្យានតែមួយគត់ដែលស្ថិតនៅក្នុងទីរួមខេត្ត មានទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់មាត់សមុទ្រនិងព្រៃកោងកាង។ ទីនេះបានដើរតួជាជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វព្រៃ ដូចជាចតុប្បាទបក្សាបក្សីសម្បូរបែបប្រកបដោយជីវសាស្ត្រចម្រុះ និង សោភណភាពទេសភាពស្រស់បំ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គបីធ្វើអំពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅកើតមានស៊ុមទ្វារមួយ និងលំអដោយទ្វារបញ្ឆោត នៅតាមជ្រុងផ្សេងទៀត។ មានគូទឹកមួយនិងកំពែងធ្វើពីថ្មភក់មានផ្លូវចូលពីខាងកើត។ មានត្រពាំងមួយឈ្មោះថា ត្រពាំងឈូក ស្ថិតនៅទិសឦសាន។
ឈ្មោះភ្នំ១០០៥ឬភ្នំ១៥០០ទាំងពីរនេះ តាមរយៈសូរអានបែបខ្មែរដែលតែងកាត់ពាក្យខ្លះចោល គឺដូចគ្នា។ តើមួយណាជាឈ្មោះផ្លូវការ? ការបំភ្លឺរបស់ក្រសួងបរិស្ថានគឺ ឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់យោធាក្នុងសម័យសង្គ្រាមស៊ីវិល។ ចំណែកឈ្មោះភ្នំ១៥០០ គឺហៅតាមរយៈកម្ពស់ភ្នំ ធៀបនឹងនីវ៉ូទឹកសមុទ្រ តែកម្ពស់ពិតអាចដល់ទៅ១៦០០ម៉ែត...
2024 © Royal Academy of Cambodia