ប្រទេសកម្ពុជាសម័យលង្វែកកើតឡើងក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមាន ចម្បាំងជាច្រើនសា ហើយរាជធានីបានផ្លាស់ប្តូរជាញឹកញាប់។ ក្នុងរាជព្រះអង្គចន្ទ រាជធានីតាំងនៅបន្ទាយមានជ័យ (ខេត្តពោធិសាត់) រួចប្តូរមកក្រុងលង្វែកវិញ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និងរាស្រ្តសុំឱ្យព្រះអង្គចន្ទឡើងសោយរាជ...
រណ្ដៅនៅជុំវិញបរិវេណវត្តតាលាស់ចាស់ជាច្រើន សុទ្ធតែត្រូវប្រជាជនគាស់នៅក្រោយឆ្នាំ ១៩៧៩។ ឆ្អឹងជាច្រើនដែលប្រជាជនបោះគរនៅមាត់រណ្ដៅ ត្រូវអាជ្ញាធរមូលដ្ឋានប្រមែប្រមូលយកទៅដាក់នៅក្នុងបូជនីយដ្ឋានមួយ ក្នុងទីវត្តតាលាស់ចាស់ ដែលបានសាងសង់ឡើងនៅក្រោយការគាស់បន្តិច។ ចំនួនអដ្ឋិធាតុដែលគាស់បាននេះ មានចំនួនច្រើនអនេក។
ទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំនៃបន្ទាយអង្គរធំចេញទៅទិសខាងលិច។ សេចក្ដីលម្អិតសូមអានក្នុងទ្វារជ័យ។
ផ្នែកមួយនៃមន្ទីរសន្ដិសុខសាលាត្រពាំងស្វារបស់ខ្មែរក្រហម ដែលជាអតីតសាលាគរុកោសល្យ (វិក្រិតការ) បានត្រូវផ្លាស់ប្ដូរទៅជាកន្លែងតំកល់អដ្ឋិធាតុដែលមានលលាដ៏ក្បាលមនុស្សរាប់ពាន់គរជាជង់ៗ ប្រហែលជាកំពស់២ម៉ែត្រ។ មួយរយៈកាលក្រោយមក ដោយសារកង្វះការថែទាំ និងដោយសារសត្វ ពាហនៈស៊ីផង ឆ្អឹងមួយភាគត្រូវបានបំផ្លាញ និងបាត់បង់។ ដោយហេ...
ប្រាសាទស្ថិតក្នុងទីវត្តមួយនេះមានប្រាង្គទោល រាងបួនជ្រុងស្មើ ដែលមានទំហំជ្រុងប្រមាណ ៤ម៉ែត្រនិងកម្ពស់ ៦ម៉ែត្រ សង់ពីថ្មភក់ពណ៌ផ្កាឈូក។ ប្រាសាទនេះបែរមុខទៅកើត មានទ្វារបញ្ឆោតតាមទិសដទៃ មានក្បាច់លំអសសរពេជ្រនិងផ្ដែរដ៏វិចិត្រ។ ដំបូលប្រាសាទបានបាក់រលំ តែស្លាកស្នាមនៃគូទឹកនិងបរិវេណជុំវិញត្រូវបានលុបអស់។ ផ្ដែរមានរូបព្...
គុកលិច សង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងជើង និងមានស្លាកស្នាមគូទឹកនៅទិសឦសាន។ ជាទូទៅប្រាសាទដែលបែរមុខទៅទិសខាងជើងមានមិនសូវច្រើនប៉ុន្មានទេ តែគេធ្លាប់ឃើញមាននៅភ្នំដា សំបូរព្រៃគុក។ល។ ប្រាសាទនេះ សាងសង់ឡើងជាប្រាសាទទោលមានបួនថ្នាក់ ប៉ុន្តែតាមថ្នាក់នីមួយៗមិនសូវមានចម្លាក់អ្វីនៅលើជញ្ជាំងដូចគុកជើងទេ...
ព្រែកកោះប៉ោ គឺជារមណីយដ្ឋានបែបធម្មជាតិកែច្នៃដូចជារមណីយដ្ឋានដទៃទៀតនៅតំបន់នេះដែលទេសចរតែងទទួលបានក្ដីរីករាយឥតសៅហ្មង សួនថ្មដាជាទីដែលទេសចរជួបនឹងទស្សនីយភាពដ៏ស្រស់ត្រកាលនៃទឹកព្រែកដ៏ថ្លាយង់ អមជាមួយនឹងទេសភាពព្រៃភ្នំ កោះ និងការកែឆ្នៃលំអជាច្រើនបែប។ ក្រៅពីនោះ ភ្ញៀវអាចជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាសួនដាំណាំ ជិះទូ...
តំបន់ទេសចរណ៍ទឹកធ្លាក់ពីលើភ្នំដា ជាតំបន់ទេសចរណ៍ធម្មជាតិដែលអ្នកស្រុកនិងប្រជាពលរដ្ឋជិតឆ្ងាយតែមកមុជទឹកកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងខែវស្សាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំ។ តំបន់នេះមានគណៈកម្មការគ្រប់គ្រងតាំងពីឆ្នាំ២០០៥ ហើយមានទឹកធ្លាក់អាចមកលេងកម្សាន្តបានតែក្នុងខែវស្សាមានភ្លៀងធ្លាក់មកច្រើនគឺមានប្រមាណជាង...
អដ្ឋិធាតុជនរងគ្រោះដែលស្ថិតនៅតាមល្អាងផេ្សងៗនាភ្នំសំពៅ ដូចជាល្អាងល្ខោនឬល្អាងតែងខ្លួនជាដើម ត្រូវបានប្រមូលមកដាក់តម្កល់នៅកន្លែងតែមួយគឺ ល្អាងគីរីរម្យ។ ល្អាងនេះមានតម្កល់អដ្ឋិធាតុមិនច្រើនប៉ុន្មានទេ ហើយក៏ពុំមានសាងសង់ជាមន្ទីរបូជនីយដ្ឋានធំដុំសម្រាប់ដាក់តម្កល់ដែរ។ ជារៀងរាល់ឆ្នាំ ជាពិសេសនៅរដូវភ្ជុំបិណ្ឌ និងចូលឆ្...
កោះទ្រង់ជាកោះនៅលើទន្លេមេគង្គទល់មុខនឹងទីរួមខេត្ត។ អ្នកទស្សនាត្រូវធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមទូកដទៅកាន់ទីនោះ ដែលអាចឱ្យគេស្គាល់ពីជីវភាពរស់នៅនៃអ្នកចម្ការ ដើមឈើធំៗ ទេសភាពទន្លេនៅជុំវិញនិងខ្យល់អាកាសដ៏បរិសុទ្ធ។ ទេសចរនឹងទទួលបានការស្វាគមន៍ពីសំណាក់សហគមន៍ ដោយមានសេវាហូបចុក នឹងស្នាក់នៅទីនោះផងដែរ។ លក្ខណៈពិសេសម...
សហស្រ(១០០០) + លិង្គ ជាពាក្យក្នុងភាសាសំស្ក្រិតដែលប្រែជាខ្មែរថា លិង្គ១០០០។ ក្នុងព្រហ្មញ្ញសាសនា លិង្គជារូបតំណាងឱ្យព្រះឥសូរ។ ខ្មែរបុរាណហៅសហស្រលិង្គ គឺសំដៅទៅលើចម្លាក់លិង្គដែលមានរាប់ពាន់នៅតាមបាតស្ទឹង។ សិលាចារឹកនៅ ក្បាលស្ពានជាភាសាខ្មែរ បុរាណក្ដី និងជាសំស្ក្រឹតក្ដី បានហៅចម្លាក់លិង្គព្រះឥសូរដ៏ច្រើននោះថា «សហស...
កំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់កម្ពុជា ជាកំពង់ផែមានលក្ខណៈអន្តរជាតិ ដែលមានតួនាទីដ៏សកម្មជាច្រកទ្វារសេដ្ឋកិច្ចអន្តរជាតិ ក្នុងការជួយសម្រួលដល់ការនាំចេញ នាំចូលទំនិញគ្រប់ប្រភេទពីប្រទេសកម្ពុជា។ បរិមាណទំនិញដែលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់ ដោយបានលើកដាក់ទំនិញជាង ២លាន តោន នៅឆ្នាំ២០១០ និងជ...
ប្រាសាទតាពេជ្រ គុកតាពេជ ឬ ទួលតាពេជ្រ មានរឿងនិទានស្រដៀងនិងរឿងភ្នំប្រុសភ្នំស្រី ដែលតំណាលពីតាពេជ្រនិងយាយស្រីបានភ្នាល់គ្នាកសាងប្រាសាទដោយសន្មតថា អ្នកឈ្នះនិងបង្ហោះគោមជាសញ្ញាបញ្ជាក់ថាបានកសាងរួចរាល់។ ពេលនោះតាពេជ្រ គិតថាខាងយាយស្រីជាមនុស្សស្រីមិនមានកម្លាំងអាចសង់លឿនជាងបុរសឡើយ ម្ល៉ោះហើយតាពេជ្រក៏នៅលេងអុកសិន។ ពេល...
ប្រាសាទអូរស្វាយជាប្រាសាទធំមួយ មានប្រាង្គជាថ្មបាយក្រៀម និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ដែលកំពែងនោះមានលំអដោយសន្លឹករកា (ថ្មភក់រាងមូលបន្តុបពីលើ)ទៀតផង។ ប្រាសាទអូរស្វាយមានបន្សល់ផ្ដែរពីរដែលអាចសិក្សាពីអាយុកាលនៃប្រាសាទបាន។ នៅខាងកើតប្រាសាទមានតដាកធំមួយ។
2024 © Royal Academy of Cambodia