Slide background

សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

អង្គរវត្ត

ប្រាសាទអង្គរវត្តជាប្រាសាទក្នុងប្រទេសកម្ពុជា និងជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក។ ទស្សនាប្រាសាទផ្សេងទៀត layer 1
Slide background

Thansur bokor waterfall

បញ្ជីទីតាំង ប្រាសាទ ធម្មជាតិ វប្បធម៌ និងផ្សេងៗទៀត

ឃុំត្បែង សៀមរាប
320 km ពីរាជធានី
ប្រាសាទភ្នំទេវៈ, ប្រាសាទភ្នំវាក់

ផែនទី

អាហារ

សណ្ឋាគារ

37.1 km ពី សៀមរាប

ប្រាសាទធ្វើពីថ្មបាយក្រៀមនឹងឥដ្ឋ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មបាយក្រៀមនិងស្រះមួយស្ថិតនៅជើងភ្នំ។ ប្រាសាទបានស្រុតប្រេះដោយអន្លើ។ ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ដែលដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ។ មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្ន...

ឃុំជាំក្សាន្ត ខេត្តព្រះវិហារ
411 km ពីរាជធានី
គ្រឹះប្រាសាទកំបុត

ផែនទី

អាហារ

សណ្ឋាគារ

110 km ពី ខេត្តព្រះវិហារ

ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ ដែលជាប្រាសាទមានប្រាង្គមួយ សព្វថ្ងៃនេះ នៅសល់មេទ្វារបញ្ឈរបែរទៅទិសខាងកើត។ គ្រឹះប្រាសាទក្នុងព្រៃចម្ការដំឡូងលំបាកនឹងរុករកទៅដល់ មានចម្ងាយប្រមាណ ១០០០ម៉ែត្រពីផ្លូវ នាមាត់ស្រះធំមួយជាស្រះរបស់ប្រាសាទ។ នៅជិតប្រាសាទអ្នកស្រុកបានរើសយកសំណល់សំណង់បុរាណដាក់តម្កល់លើតូបអ្នកតាមួយ។ នៅលើមេទ្វារ...

ឃុំដាក់ដាំ ខេត្តមណ្ឌលគិរី
376 km ពីរាជធានី
ភ្នំអណ្ដូងស្នេហ៍

ផែនទី

អាហារ

សណ្ឋាគារ

25.9 km ពី ខេត្តមណ្ឌលគិរី

ទីតាំងមួយមាននាមថា ភ្នំអណ្ឌូងស្នេហ៍ ដែលស្ថិតនៅតាមផ្លូវទៅច្រកដាក់ដាំ ជាតំបន់មានចម្ការស្រល់ និងភ្នំមួយដែលមានទេសភាពស្អាតគ្រប់រដូវកាលមិនថាប្រាំងឬវស្សា។ វាជាកន្លែងមួយអាចឱ្យអ្នកផ្តិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃ ភ្នំ វាលស្មៅ ដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្...

ឃុំព្រះបាទជាន់ជុំ ខេត្តតាកែវ
118 km ពីរាជធានី
ប្រាសាទតាញាណខាងលិច, ប្រាសាទនាងរំសាយសក់

ផែនទី

អាហារ

សណ្ឋាគារ

42.7 km ពី ខេត្តតាកែវ

ខុសពីប្រាសាទតាញាណខាងកើតដែលត្រូវបានប្រក់ដំបូលគ្របការពារទឹកភ្លៀងនិងទល់ទ្រ ប្រាសាទនេះទទួលរងការបែកបាក់ ហើយពិបាកចូល ព្រោះប្រាសាទស្ថិតលើចង្កេះភ្នំលើផ្ទាំងថ្មជម្រាលធំមួយ។ គេសង្កេតឃើញមានតែដំបូលបែកបាក់ សល់តែជញ្ជាំងបីជ្រុង។ ប្រាសាទក៏មានឈ្មោះពីរដែរ គឺប្រាសាទតាញាណលិច ឬប្រាសាទនាងរំសាយសក់។

កំពែងអង្គរធំ សៀមរាប
323 km ពីរាជធានី
គ្រឹះប្រាសាទសក់ក្រអូប, គ្រឹះប្រាសាទរំសាយសក់

ផែនទី

អាហារ

សណ្ឋាគារ

9.2 km ពី សៀមរាប

ស្ថិតនៅខាងលិចប្រាសាទបីមានប្រាសាទមួយមានរាងជាខឿន នៅសល់ក្លោងទ្វារ និងផ្ដែរ ព្រមទាំងមានតម្កល់សិវលិង្គមួយ។ តាមបញ្ជីរបស់ CISARK បានចុះឈ្មោះថាប្រាសាទរំសាយសក់។ ប្រាសាទស្ថិតនៅក្នុងរចនាបថបាខែង។

ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
424 km ពីរាជធានី
ប្រាសាទចិញ្ចឹមត្រី, ប្រាសាទតាផៃ

ផែនទី

អាហារ

សណ្ឋាគារ

61.2 km ពី ខេត្តបន្ទាយមានជ័យ

ស្ថិតជារណបប្រាសាទបន្ទាយឆ្មារជ្រុងខាងជើងខាងក្រៅ។ សេចក្ដីលំអិតសូមអានក្នុងប្រាសាទបន្ទាយឆ្មារ។

ឃុំរណសិរ្ស ខេត្តព្រះវិហារ
308 km ពីរាជធានី
ប្រាសាទសុភាពត្បូង

ផែនទី

អាហារ

សណ្ឋាគារ

148 km ពី ខេត្តព្រះវិហារ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មភក់ បែរមុខទៅកើតជាមួយយ៉មួយធ្វើពីថ្មភក់ និងលំអដោយទ្វារបញ្ឆោត ដោយទ្វារបញ្ឆោតមានយ៉ដែរតាមជ្រុងផ្សេងទៀត។ ប្រាសាទមានហោត្រៃពីរបែរមុខទៅលិចដែលមួយស្ថិតនៅអាគ្នេយ៍មានយ៉ ធ្វើពីថ្មភក់និងមួយទៀត ធ្វើពីថ្មភក់និងថ្មបាយក្រៀមស្ថិតនៅទិសឦសា...

ឃុំគោករមៀត ខេត្តបន្ទាយមានជ័យ
425 km ពីរាជធានី
ប្រាសាទក្រហម (គោករមៀត)

ផែនទី

អាហារ

សណ្ឋាគារ

61.9 km ពី ខេត្តបន្ទាយមានជ័យ

ប្រាសាទក្រហម សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវ័រម្ម័នទី៥ និងសុរិយ្យវ័រម្ម័នទី១ នាចុងសតវត្ស ទី១០ និងទី១១ តាមរចនាបថឃ្លាំង។ ជាប្រាសាទទោលស្ថាបនាអំពីឥដ្ឋមិនទាន់ឆ្លាក់រូបរួចរាល់នៅឡើយទេ។ ប្រាសាទស្ថិត នៅចំកណ្ដាលទីទួលដែលមានវិជ្ជមាត្រ៥០ម៉ែត្រ ហើយហ៊ុំដោយគូទឹក។ សព្វថ្ងៃនេះមួយផ្នែកនៃទួល និងស្នាមភ្លោះ ត្រូវបានគេសាងផ្...

ឃុំរំដោះស្រែ ខេត្តព្រះវិហារ
345 km ពីរាជធានី
ប្រាសាទត្រពាំងអានួន

ផែនទី

អាហារ

សណ្ឋាគារ

42.8 km ពី ខេត្តព្រះវិហារ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គពីរ (មួយបាក់រលំអស់) បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ជាមួយសសរពេជ្ររាងប្រាំបីជ្រុងនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ដែលធ្វើពីថ្មភក់។ ប្រាង្គនៅសល់មានសភាពល្អគួរសម។

ឃុំខ្នងភ្នំ សៀមរាប
350 km ពីរាជធានី
ប្រាសាទក្រោលរមាស (គូលែន), ប្រាសាទនាងពៅ

ផែនទី

អាហារ

សណ្ឋាគារ

56.0 km ពី សៀមរាប

ការពិនិត្យស្ថានភាពសំណង់ឃើញថា ប្រាសាទស្ថិតក្នុងរចនាបថបាយ័ន។ ប្រាសាទក្រោលរមាសជាប្រាសាទមានវ័យចំណាស់មួយក្នុងចំណោមប្រាសាទជាច្រើននៅលើខ្នងភ្នំគូលែនដែលមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ប្រាសាទនេះមានឈ្មោះម្យ៉ាងទៀតថា ប្រាសាទនាងពៅ ស្ថិតនៅជាប់ទឹកជ្រោះគូលែនដំណាក់ទីពីរ។ ភាគខាងកើតនៅប្រាសាទមាននៅសល់រូបរាងច្រើន តែនៅឯភាគខា...

សង្កាត់រលាប ខេត្តពោធិ៍សាត់
184 km ពីរាជធានី
វត្តមណីរតនារាម

ផែនទី

អាហារ

សណ្ឋាគារ

3.8 km ពី ខេត្តពោធិ៍សាត់

ព្រះបទុមចេតិយនៅវត្តមណីរតនារាម អមជុំវិញដោយព្រះបដិមាអសីតិមហាសាវ័ក ៨០ អង្គ យ៉ាងស្រស់ស្អាត នៅវត្តមណីរតនាតរាម ត្រូវបានកសាងយ៉ាងស្អាត និង ទាក់ទាញ នៅក្នុងបរិវេណវត្តមណីរតនារាម ដែលបានដឹងថាជាទីអារាម ដែលភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅ។ ទីអារាមនេះ ក៏ជា «មណ្ឌលសិក្សាព្រះពុទ្ធសាសនាមណីរត្ន» ផងដែរ។

ឃុំប្រាសាទភ្នំខ្យង ខេត្តកំពត
142 km ពីរាជធានី
ប្រាសាទភ្នំខ្យង

ផែនទី

អាហារ

សណ្ឋាគារ

51.4 km ពី ខេត្តកំពត

ប្រាសាទធ្វើអំពីឥដ្ឋនេះមានរាងជាការ៉េ ៤x៤ម. គ្មានអន្តរសាលាទេ។ ប្រាសាទភ្នំខ្យងបែរមុខទៅរកទិសខាងលិច។ នៅក្នុងប្រាសាទនេះ គេពុំឃើញមានចម្លាក់អ្វីទាំងអស់ក្រៅពីលិង្គថ្មធម្មជាតិមួយ ដែលចុះចេញពីឫសបាតភ្នំ ជាហេតុធ្វើឲ្យប្រាសាទនេះប្រកបដោយលក្ខណៈពិសិដ្ឋអស្ចារ្យ។ ប្រាសាទនេះមានចំណាស់ជាងក្រុមប្រាសាទមួយចំនួនដែលស្ថិតក្នុងរ...

ឃុំសំបុក ខេត្តក្រចេះ
252 km ពីរាជធានី
អន្លង់ផ្សោតកាំពី

ផែនទី

អាហារ

សណ្ឋាគារ

16.3 km ពី ខេត្តក្រចេះ

កាំពីជាឈ្មោះភូមិមួយដែលមានទីតាំងខាងកើតច្រាំងទន្លេមេគង្គខាងជើងក្រុងក្រចេះ។ ក្រៅពីរមណីយដ្ឋានកាំពីដ៏ល្បីល្បាញ ទីនេះក៏កន្លែងល្អនិងនៅជិតបំផុតពីរាជធានីដែលអាចទស្សនាផ្សោតទន្លេមេគង្គដ៏កម្រ។ អន្លង់ផ្សោតកាំពីជាអន្លង់ដែលមានផ្សោតរស់នៅប្រហែល២០ក្បាល។ តំបន់ផ្សោតកាំពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីស្វាគមន៍ភ្ញៀ...

វង់តូច សៀមរាប
328 km ពីរាជធានី
គ្រឹះប្រាសាទដូនម៉ៅ

ផែនទី

អាហារ

សណ្ឋាគារ

14.0 km ពី សៀមរាប

គ្រឺះប្រាសាទនេះតាមការប៉ាន់ស្មានមិនមានសំណង់ធំដុំនៅទីនេះទេ ព្រោះវាគ្រាន់តែជាខ្លោងទ្វារខាងកើតនៃប្រាសាទតាកែវនៅជាប់ បារាយណ៍ខាងកើតតែប៉ុណ្ណោះ។ សំណង់នេះសង់លើទីទួលមាត់បារាយណ៍ ដែលគ្រឿងសំណង់ជាថ្មបាយក្រៀម។

វង់តូច សៀមរាប
331 km ពីរាជធានី
ប្រាសាទទន្លេស្ងួត

ផែនទី

អាហារ

សណ្ឋាគារ

12.5 km ពី សៀមរាប

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទទន្លេស្ងួត គឺទន្លេស្ងួតដែលគ្មានទឹក ពោលគឺកាលពីមុនកន្លែងនេះមានទឹក...