បច្ចុប្បន្ននេះភ្នំកាច់ផ្កាបានរៀបចំដោយគណៈកម្មការវត្តនិងមានកាំជណ្ដើរប្រមាណជាង៣០០កាំសំរាប់ឡើងទៅលើកំពូលភ្នំ។ ឈ្មោះភ្នំកាច់ផ្កានេះមានរឿងនិទានថា កាលដើមឡើយមានមេទ័ពម្នាក់ដែលជាសេនាដៃស្តាំរបស់លោកតាឃ្លាំង មឿង បានធ្វើដំណើរចូលទៅប្រទេសសៀម ហើយបានឆ្លងកាត់ស្នាក់នៅតំបន់នេះបណ្ដោះអាសន្ន គាត់ក៏បានជូបនិងស្រឡាញ់នារីម្នាក់...
ប្រាសាទប្រហែលជាកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មបាយក្រៀម រត់ជួរដើង-ត្បូង បែរមុខទៅកើតមានយ៉មួយ។ ប្រាសាទព័ទ្ធជុំវិញដោយគូទឹកមួយ ប៉ុន្តែបានរលំបាក់អស់ភាគច្រើនហើយ។ អ្នកស្រុកបានរៀបរាប់ថាកាលពីមុនមានចម្លាក់ថ្មភក់នៅទីប្រាសាទ ប៉ុន្តែសព្វថ្ងៃនេះបានបាត់បង់...
ប្រាសាទនេះជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាប្រភេទសាលាសំណាក់ ដែលមានរាងជារោងវែងសង់ពីថ្មបាយក្រៀម បង្អួចមានចម្រឹងមិនសូវមានក្បាច់លំអទេ ហើយមានស្រះរាងការ៉េមានគែមស្រះជាថ្មបាយក្រៀម។ សាលាសំណាក់នេះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវបុរាណតាសែងអង្គរធំ។
ភូមិសេអាមេត្រីមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីភ្នំពេញ ដែលជាទីកម្សាន្តងាយស្រួលសម្រាប់អ្នកខ្ជិលធ្វើដំណើរឆ្ងាយ នៅថ្ងៃសម្រាក។ ជាទីដែលមានខ្យល់អាកាសបរិសុទ្ធ កន្លែងលេងកីឡា អាងហែលទឹក។ តម្លៃសំបុត្រសម្រាប់ចូលកម្សាន្ត ត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ សម្រាប់ភ្ញៀវជាតិ និង តម្លៃ ៥ដុល្លារសម្រាប់ភ្ញៀវបរទេស។ ភូមិកម្សាន្តស...
ប្រាសាទបឹងមាលាកសាងដោយព្រះបាទសុរ្យវរ្ម័នទី២ នាដើមសតវត្សរ៍ទី១២ ឧទ្ទិសថ្វាយព្រះវិស្ណុមានរចនាបថអង្គរវត្ត។ ប្រាសាទបឹងមាលាមានន័យថា “បឹងឈូក”។ សាស្ត្រាចារ្យ ត្រឹង ងា បានឱ្យដឹងថា មុននឹងកសាងប្រាសាទអង្គរវត្តប្រកប ដោយប្លង់ដ៏ល្អវិចិត្រ ស្ថាបត្យករខ្មែរបានសាកល្បងសាងប្រាសាទបឹងមាលាដែលមានប្លង់ដូចអង្គវត្តដែរ ក៏ប៉ុន្តែ...
ទឹកហូរកាត់ថ្នល់ធ្លាក់ចំណោតកម្ពស់ជាង ១៥ ម៉ែត្របង្កើតជាសូរសំឡេងសន្ធឹកបាចសាចទឹកស្រោចស្រពរុក្ខជាតិ តូចធំដុះជុំជិត បានក្លាយជារមណីយដ្ឋានទេសចរណ៍ដែលមានការចុះបញ្ជីដោយក្រសួងទេសចរណ៍។ រមណីយដ្ឋាននេះ មានឈ្មោះស្របតាមដើមជ្រៃដ៏ធំដុះប្របខ្សែទឹកនោះ។ ក្នុងចំណោមទឹកធ្លាក់ជាច្រើនក្នុងខេត្តនេះ ទឹកធ្លាក់ជ្រៃធំ ដែលនៅក្នុងរដូ...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទស្ថិតនៅកណ្ដាលព្រៃជិតមាត់ស្ទឹងឈូកឆ្លងទៅកាន់ភូមិក្រឡាពាស។ ប្រាសាទមានប្រាង្គទោលស្ថិតក្នុងសភាពល្អគួរសមហើយមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ សសរពេជ្រ៨ជ្រុងទ្រផ្ដែរមួយ ឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ។
ប្រាសាទប្រហែលជាកសាងនៅក្នុងរជ្ជកាលព្រះបាទធរណិន្ទ្រវរ្ម័ន ក្នុងរចនាបថឃ្លាំង គឺមុនសម័យអង្ករបន្តិច។ ប្រាសាទត្រាវសាងបែរមុខទៅទិសខាងកើត ស្ថិតនៅលើទីទួលមួយដោយមានគូទឹកព័ទ្ធជុំវិញនិងបារាយណ៍ធំៗ។ នៅពីមុខប្រាសាទនាផ្លូវចូលមានជណ្ដើរខ្លោងទ្វារ និងមានរូបសំណាកតោយាមទ្វារ១គូដែលនៅសល់តែដងខ្លួនប៉ុណ្ណោះ ឯក្បាលត្រូវជនទុច្ចរិ...
នៅតាមចង្កេះភ្នំដា មានរូងភ្នំសិប្បនិមិត្ត ដែលគេចោះថ្មសម្រាប់តម្កល់ទេវរូបចំនួនប្រាំរូង។ ប្រាសាទដុលស្ថិតនៅជើងភ្នំ នៃវត្តខាងកើតភ្នំចំនួន២ តាមផ្លូវឡើងភ្នំពីជ្រុងខាងជើង ២ និងមួយទៀត នៅជិតជណ្ដើរខាងលិច។ ប្រាសាទបែបនេះកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរចនាបទនៅប្រទេសឥណ្ឌា។ ក្នុងរូងមានតម្កល់សិវលិង្គ និងយោនីនាង...
ប្រាសាទនេះកសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ប្រាសាទមានប្រាង្គកណ្ដាលរាងកាកបាទធ្វើពីថ្មភក់ ស្ថិតនៅតាមទិសនិរតី-ឦសាន។ ប្រាង្គនេះមានទ្វារគ្រប់ទាំងបួនទិសដោយភ្ជាប់តាមយ៉មួយ។ ប្រាសាទមានហោត្រៃមួយធ្វើពីថ្មបាយក្រៀម បែរមុខទៅលិចតាមយ៉មួយនិងបង្អួចនៅសងខាង។ ប្រាសាទព័ទ្ធដោយកំពែងថ្មបាយក្រៀមមានខ្លោ...
ប្រាង្គមួយទៀតនៅទិសឦសានប្រាសាទក្បាលជ្រូក គេហៅថា ប្រាសាទសណ្ដាន់ N២១ មានរាងបួនជ្រុងទ្រវែង សាងអំពីឥដ្ឋ បែរមុខទៅកើត ហើយនៅខាងកើតមានស្រះទឹកធំមួយដែលអ្នកស្រុកហៅថា “ស្រះប្រាសាទសណ្ដាន់”។ ប្រាង្គនេះនៅមានរូបរាងល្អច្រើន ដែលតួប្រាសាទចាប់ពីខឿនដល់លើសម្បូណ៌ក្បាច់រចនាដ៏វិចិត្រ។ ជាពិសេស ប្រាង្គនេះយើងអាចនៅ មើលឃើញច្បាស់អ...
វាលប្រាំង គឺជារមណីយដ្ឋានធម្មជាតិមួយនៅក្នុងទីរួមខេត្តព្រៃវែងតែម្ដង។ ដោយផ្សារទីរួមខេត្តនេះ ស្ថិតនៅតាមមាត់បឹងមួយ ពីទីនោះគេអាចឃើញវាលបឹងធំល្វឹងល្វើយ ដែលជាវាលស្រែប្រាំង។ មានអ្នកស្រុកជាច្រើនមកលំហែនៅទីនេះ ជាពិសេសពេលល្ងាច ដែលមានលក់ចំណីអាហារផ្សេងៗ ផងដែរ។ បើអ្នកចង់ទស្សនាទេសភាពថ្ងៃលិចដែលមានពណ៌លឿងឆ្អៅ សូមសាកល្បង...
ចម្ការម្រេចនេះជាគំរូមួយក្នុងចំណោមចម្ការម្រេចជាច្រើននៅតំបន់នេះ។ ម្រេចកំពតមានឈ្មោះ ល្បាញល្បីជាម្រេចដែលជាប់ចំណាត់ថ្នាក់អន្តរជាតិ។ ទីនេះមានសង់ផ្ទះឈើមួយសម្រាប់ភ្ញៀវដែលមានបម្រើភេសជ្ជៈ និងជាពិសេសគឺនំគ្រក់ រោយដោយម្រេចនៃចម្ការនេះតែម្ដង។ ទេសភាពនៃចម្ការម្រេចអាចគយគន់ពីផ្ទះនេះបានយ៉ាងងាយ។
ពណ៌នា៖ ក្រៅពីប្រាសាទបាយ៉ង់ នៅលើភ្នំបាយ៉ង់ មានប្រាសាទព្រះគោ ដែលដែលស្ថិតនៅតាមដងផ្លូវ។ ប្រាសាទនេះសង់អំពីឥដ្ឋ នៅសម័យបុរេអង្គរ។ ប្រាសាទសង់កំឡុងពេលប្រហាក់ប្រហែលគ្នានិងប្រាសាទភ្នំបាយ៉ង់ដែរ គឺក្នុងរចនាបថព្រៃក្មេង។ប្រាសាទរាង៤ជ្រុងសង់អំពីឥដ្ឋ និងថ្មបាយក្រៀម បែរមុខទៅទិសខាងកើត និងមានទ្វារបញ្ឆោត៣ ផ្នែកខាងក្នុងប្...
ប្រាសាទបុរាណមួយសង់នៅសតវត្សរ៍ទី១០ ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានប្រាង្គបីសង់ពីឥដ្ឋតម្រៀបគ្នាបែរមុខទៅទិសខាងកើត ហើយហ៊ុំព័ទ្ធដោយគូទឹក។ ការបំផ្លិចបំផ្លាញដោយមនុស្សធ្វើឱ្យបាត់បង់ប្រាង្គកណ្ដាល ហើយប្រាង្គខាងជើងសល់តែគ្រឹះបន្តិចបន្តួចតែប៉ុណ្ណោះ ឯប្រាង្គខាងត្បូងនៅសល់ជញ្ជាំងខ្លះ។
2024 © Royal Academy of Cambodia