លោក HENRY MOUHOT ជាជនជាតិបារាំងដែលជាអ្នកស្រាវជ្រាវរកឃើញអង្គរវត្តបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថា ទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិ ដែលផឹកវាទៅនាំឱ្យដឹងដល់អតីតកាល អនាគតកាល និងបច្ចុប្បន្នកាល។ ល្អាងនៅខាងត្បូងភ្នំបាណន់នេះ គេហៅថា ល្អាងព្រះទឹក ដែលតាមរយៈរឿងនិទានចៅរាជកុល គឺជាទីស្នាក់អាស្រ័យ របស់តាបស នាងរំសាយសក់និងចៅរ...
រមណីយដ្ឋាន ទំនប់ស្លា ជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលស្ថិតនៅតាមផ្លូវទៅ កាន់បន្ទាយ អង្គរក្ស។ ទីនេះប្រកបដោយទេសភាពដ៏ស្រស់ត្រកាល ធ្វើឲ្យក្លាយជាកន្លែងសម្រាកលំហែកាយគួរ ជាទីមនោរម្យសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ទេសចរអាចកម្សាន្តដោយការជិះទាទឹក និងទូកកៃយ៉ាក់ មើលថ្ងៃលិច សួនផ្កា ដើរតាមស្ពានឆ្លងកាត់ទឹក និងកន្លែង...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ សំណង់ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋដែលរលំបាក់បែកសង់ខឿនមួយធ្វើពីថ្មបាយក្រៀម។ កំពែងព័ទ្ធជុំវិញធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារមួយស្ថិតនៅទិសខាងកើតនិងមានស្រះមួយ ស្ថិតនៅទិសឦសាន។
ទន្លេវ៉ៃកូ គឺជារមណីយដ្ឋានធម្មជាតិមួយជាប់ទីរួមខេត្តស្វាយរៀង ហើយក៏ ជាប្រភពទឹកប្រើប្រាស់ នៃទីរួមខេត្តនេះផងដែរ។ ថ្វីត្បិតតែគេហៅវាថាទន្លេ តាមពិតវាជាបឹងដ៏ធំមួយ ចាប់តាំងពីស្រុកមេសាង ខេត្តព្រៃវែងមក។ តាមផ្លូវមាត់ទន្លេនេះ គេអាចឃើញវាលបឹងធំល្វឹងល្វើយ ប្រកបដោយទឹកច្រើន ដែលអាចធ្វើពិធីប្រណាំងទូកងបានទៀតផង។ មានអ្នកស្...
លាតសន្ធឹងលើផ្ទៃដីជិត ៥រយគីឡូម៉ែត្រការ៉េ តំបន់អភិរក្សភ្នំណាមលៀជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្តមណ្ឌលគិរីសម្រាប់ទេសចរណ៍បែបផ្សងព្រេង។ នៅភ្នំនោះមានផ្ទាំងថ្មដ៏ធំស្មានមិនដល់ គ្របលើផ្ទៃដីទំហំរហូតទៅដល់៨ហិកតា បានបង្កើតឲ្យក្លាយជាភ្នំថ្មមួយ ដ៏ស្រស់ស្អាតបំផុតនៅកណ្ដាលព្រៃស្រោងរាប់ម៉ឺនហិកតា ក្នុងខេត្តមណ្ឌលគីរ...
ប្រាសាទនេះប្រហែលជាសង់ឡើងប្រាសាទនេះមានប្រាង្គបីបែរមុខទៅកើត ដែលពីរធ្វើពីឥដ្ឋ និងមួយទៀតធ្វើពីថ្មបាយក្រៀម។ ក្នុងចំណោមប្រាង្គទាំងនេះមានតែប្រាង្គថ្មបាយក្រៀមដែលនៅមានរូបរាង ចំណែកប្រាង្គពីរទៀតដែលធ្វើពីឥដ្ឋបានបាក់រលំអស់ បន្សល់ទុកសិលាចារឹកមួយផ្ទាំងមានពីរបន្ទាត់។
ប្រាសាទប្រហែលជាសង់ឡើងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងពីរជាន់ដែលក្នុងកំពែងទីមួយមាន ប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ សង់លើខឿន ធ្វើពីថ្មបាយក្រៀមលំអដោយថ្មភក់។ ប្រាង្គទាំងនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយ ទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយធ្វើពីឥដ្ឋ។ កំពែងទីមួ...
ប្រាសាទសង់ពីឥដ្ឋជាប្រាង្គទោលបែរមុខទៅកើត។ ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទមានរាងបួនជ្រុងស្មើប្រវែង៤ម. សង់លើខឿនថ្មបាយក្រៀម មានកសិន្ធុមួយ។ ជុំវិញមានកសិន្ធុអម ផ្លូវចូល។ ក្រៅពីតួប្រាសាទដែលត្រូវបានសង់ជិតវិហារជាប់នោះ ទីនេះមានសសរស្ដម្ភ ប្រាំបីជ្រុង និងរូបចម្លាក់ព្រះឥសូររាំ។ ទីតាំងនេះស្របតាមរឿងព្រេង គឺជាទីដែលព្រះសង្ឃ ព្រះនាម កែវ ដែលមានមន្តអាគមវិជ្ជាការល្បាញល្បី ជាស្វាមីបន្...
នៅឆ្នាំ១៩៨២ រណ្ដៅចំនួនប្រហែល៥៦រណ្ដៅស្ថិតនៅជុំវិញបរិវេណវត្តព្រែកដាច់ ត្រូវបានគាស់ដោយប្រជាជនក្នុងភូមិ។ ឆ្អឹងដែលគាស់បានត្រូវជញ្ជូនយកទៅដាក់នៅមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងនៅលើទីតាំងដែលជាអតីត មន្ទីរសន្ដិសុខ១៨ ឬមន្ទីរសន្ដិសុខព្រែកដាច់។ នៅពេលបច្ចុប្បន្ននេះ អដ្ឋិធាតុមួយចំនួនបានពុកផុយ ហើយដោយសារមានតម្រូវកា...
បឹងដូនទយ បានក្លាយទៅជាទីកន្លែង លំហែកាយងួតទឹកលេងកម្សាន្ត របស់ពលរដ្ឋនៅខេត្តស្វាយរៀង ពីព្រោះនៅចំណុចស្ពានបង្ហៀរទឹកបឹងដូនទយនេះ ពិតជាមានភាព ទាក់ទាញគួរឲ្យចង់ទស្សនា និងងួតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ តំបន់ដូនទយនេះ មានផ្ទៃបឹងធំធេង ហើយមានខ្យល់អាកាសបរិសុទ្ធ និងមានទឹកថ្លាល...
ប្រាសាទគុកល្បើកស្វាយ ជាប្រាសាទបុរាណដែលកសាងឡើងក្នុងរវាងសតវត្សរ៍ ទី១២។ ប្រាសាទមានកំពែងពីរជាន់ ដែលកំពែងក្រៅបន្សល់ដានបន្តិចបន្តួចប្រវែងប្រមាណ ៧០ម៉ែត្រ ចំណែកកំពែងក្នុងនៅរឹងមាំ មានប្រវែងប្រមាណ ២៥x៣៥ ម៉ែត្រ។ សំណង់នេះនៅសេសសល់គោបុរៈនៅល្អកប់ក្នុងដីប្រមាណជាងមួយម៉ែត្រ។ ចំណែកតួប្រាសាទមានការរលំបាក់បែក នៅសល់មេទ្វា...
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ក្នុងចំណោមក្រុមប្រាសាទកោះកេរដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ឧទ្ទិសថ្វាយដល់ព្រះសិវៈ បែរមុខទៅទិសខាងលិច។ ប្រាសាទក្រចាប់សង់អំពីឥដ្ឋលើដីរាបស្មើ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់។ កំពែងទី១ តភ្ជាប់ដោយគោបុរៈខាងលិចទល់និងថែវរបស់ប្រាសាទ។ កំពែងទី២ ជាកំពែងខាងក្រៅកាត់ផ្តា...
ទំនប់ពហុបំណងរក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួនជាង ១៤៣ ពាន់ហិកតា និងនៅរដូវប្រាំង បានចំនួនជាង ២២ ពាន់ហិកតា។ ទំនប់នេះជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថគ្រោះយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។ ទំនប់រក្សាមានប្រវែងសរុបជិត៣គីឡូម៉ែត្រ អាច...
ពើងមានចម្លាក់រូបមួយចំនួនដូចជា ព្រះព្រហ្មជាមួយគ្រុឌ, ព្រះឥសូរឈរមានដៃច្រើន, បដិមាឈរភេទប្រុសដៃ៨, ភគនេសដៃ៨ជាមួយមនុស្សពីរនាក់ និងចម្លាក់មនុស្សបន្តគ្នា ដែលជាចម្លាក់ជាប់ជញ្ជាំងតាំងពីសម័យកាលដែលទីនេះធ្លាប់ជាអតីតរាជធានីសម័យបុរាណ។
2024 © Royal Academy of Cambodia