តំបន់នេះសព្វថ្ងៃបានក្លាយជាវត្តមួយដែលកំពុងកសាងសំណង់ជាច្រើន។ ទីតាំងនេះមានថ្មធម្មជាតិអមដោយព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិដែលទទួលរងការសឹកក្លាយជាចង្អូរជ្រួញៗជាច្រើនទើបមានឈ្មោះថា ពើងជ្រួញ។ ផ្ទាំងថ្មដែលទទួលរងសំណឹកធម្មជាតិបែបនេះក៏មាននៅតំបន់ដទៃលើខ្នងភ្នំកូលែនដែរ ដូចជានៅ វត្តព្រះក្រាលនិងពើងតាខុជាដើម។
ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទចិនមានប្រាង្គបី ធ្វើអំពីថ្មភក់និងថ្មបាយក្រៀម ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនានិកាយសិវនិយម។ ប្រាង្គទាំងបីនេះស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមហើយត្រូវបានជួសជុលឡើងវិញ។ នៅមុខប្រាង្គកណ្ដាលផ្នែកខាងឆ្វេង ត្រង់ផ្លូវចូលមានផ្ទាំងសិលាចារឹកមួយ ដែលម...
អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទរាងបួនជ្រុងស្មើធ្វើពីថ្មបាយក្រៀមបែរមុខទៅកើត មួយផ្នែកសង់ភ្ជាប់ទៅពើងថ្ម។ នៅមុខខាងកើតមានយ៉មួយភ្ជាប់ ទៅមណ្ឌបធ្វើពីថ្មបាយក្រៀម រាងជាចតុកោណកែង។ ប្រាសាទរងការបំផ្លាញដោយការជីកកកាយមានគំនរឥដ្ឋនៅក្នុងកំពែងខាងក្នុងផ្នែកខាងលិច។
នៅមិនឆ្ងាយពីពយយាយម៉ៅ បើគិតតាមបណ្ដោយឆ្នេរ ប្រមាណ៣ គីឡូម៉ែត្រ មានទីកន្លែងកម្សាន្តមួយទៀត ហៅថា ពយតាបារាំង ដែលមានកន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាត គឺមានឆ្នេរស្អាត ទឹកសមុទ្រថ្លាឈ្វេង។ ឆ្នេរនេះបានអភិវឌ្ឍន៍ដោយម្ចាស់ឆ្នេរ ដែលបានទិញតាំងពីឆ្នាំ១៩៩៧ ដោយគ្រាន់តែចង់ទុកជាទីកន្លែងជ្រកកោនសម្រាប់ជីវិតចុងក្រោយប៉...
ទីនេះគឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលំហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុងឆ្នាំ១៩៣៦។ អគារទាំងមូលនៅមានសភាពរឹងមាំ ប៉ុន្តែទ្វារនិងបង្អួចត្រូវបានបាត់បង់អស់ ហើយអគារគួរណាស់ត្រូវបានជួសជុលស្ដារឡើងវិញផងដែរ។ នៅទីនេះគេអាចមើលឃើញនូវទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខ...
រាជធានីភ្នំពេញ គឺជាទីដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានទីតាំងស្ថិតនៅប្រសព្វនៅទន្លេ៤ រួមមានទន្លេមេគង្គលើនិងក្រោម ទន្លេសាបនិងទន្លេបាសាក់ចំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ប្រជាព...
ក្នុងនាមជាខេត្តល្បីខាងផលិតក្អមឆ្នាំងនិងគ្រឿងប្រើប្រាស់មានគុណភាពល្អធ្វើអំពីដី ខេត្តកំពង់ឆ្នាំង អាចមានប្រវត្តិឈ្មោះជាប់ទាក់ទងនឹងមូលហេតុខាងលើ។ ក្រៅពីលក្ខណៈពិសេសនេះ ខេត្តនៅមានសំណល់ បុរាណវត្ថុដ៏ច្រើននៅតំបន់កំពង់លែងជាអាណាខេត្តពីដើម។ ដោយខេត្តនៅជាប់ជួរភ្នំក្រវាញ សក្ដានុពល ទេសចរណ៍ក៏មានច្រើនកន្លែងដែលធ្វើឱ្យខេ...
តាតតៃជាឈ្មោះទឹកជួរមានភាពស្រស់ស្អាតនិងមានទឹកហូរខ្លាំង។ ទឹកជួរតាមបណ្ដោយទន្លេស្រែពកនេះទាក់ទាញទេសចរខ្លាំងនៅដើមរដូវកាលចាប់ពីខែកុម្ភៈដល់ខែមេសា។ អំឡុងពេលនេះវាជាតំបន់ដែលដែលស្រស់ស្អាតបំផុតសម្រាប់ការមុជ និងហែលទឹកក្នុងល្អាងទូលាយ ដែលមានទឹកថ្លាហូរតាមចន្លោះថ្មតូចធំនៅក្នុងទន្លេ។ ភ្ញៀវដែលចូលចិត្តការស្ទួចត្រីអាចកម្ស...
ប្រាសាទពណ្ណរាយ ឬប្រាសាទភ្នំព្រះនរាយណ៍ មានទីតាំងស្ថិតនៅលើកូនភ្នំមួយ មានកម្ពស់ ប្រមាណ៨០ម. ដែលត្រូវឡើងតាមជណ្ដើរ ប្រមាណ ២០៨កាំ។ ប្រាសាទនេះបែកបាក់អស់ប្រាង្គខាងជើងមួយ នៅសល់តួប្រាង្គចំនួនពីរ ដែលមានប្រាង្គ ទំហំ ៤ x ៤ម. និងកំពស់ ៨ម.។ ប្រាសាទកសាងឡើងអំពីឥដ្ឋ និងថ្មភក់ជាមេទ្វារ និងសន្លឹកផ្ដែរជាថ្មភក់ដែរ។ សាងសង់...
ទឹកធ្លាក់នេះ បានប្រែក្លាយវត្តនទីគិរីវ័ន នៅដាច់ស្រយាលពីទីរួមខេត្តកំពង់ឆ្នាំង ទៅជារមណីដ្ឋាននៅរដូវបុណ្យទានជាពិសេសនារដូវភ្ជុំ។ វត្តនទីគិរីវ័ន ហៅវត្តទឹកធ្លាក់ ជាទីអារាមមួយដែលមិនសូវមានអ្នកស្គាល់ពីមុនមក។ ប៉ុន្តែប៉ុន្មាន ឆ្នាំចុងក្រោយ ទីអារាមនេះ មានពុទ្ធបរិស័ទជិតឆ្ងាយទៅលេងជាច្រើន ពិសេសនៅរដូវបុណ្យទានម្តងៗ។ ក...
ប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដង។ តាមផ្លូវចូលទៅកាន់ប្រាសាទតាក្របីគេអាចពិនិត្យដើមឈើក្បែរនោះនឹងបានឃើញស្លាកស្នាមគ្រាប់កាំភ្លើងបាញ់ត្រូវដើមឈើបន្សល់ទុក តាំងពីមានការប៉ះទង្គិចគ្នានាខែមេសា ឆ្នាំ២០១១ មក។ ប្រាសាទតាក្របីព័ទ្ធដោយដើមឈើធំៗដុះជុំជិត លុះត្រាតែចូលទៅកៀករូបរាង ថាជាប្រ...
សម្រាប់ប្រជាពលរដ្ឋនៅទីរួមខេត្តនិងតំបន់ជិតខាង រួមទាំងអ្នកទេសចរជិតឆ្ងាយ ពិតជាមានការលំបាកក្នុងការសម្រេចចិត្តរើសរកកន្លែងពិសាអាហារប្រកបដោយទេសភាពប្រណិត។ សួនមុន្នីជាទីលំហែពិតប្រាកដ សម្រាប់សម្រាកលម្ហែកាយ ដោយមានតូបជាច្រើន បម្រើអាហារបែបស្រុកស្រែ អាចថតរូបស្អាតៗអមដោយទេសភាពផ្កាចម្រុះពណ៌ និងស្រះទឹក។ ស...
នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀតដែលសព្វថ្ងៃបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទនិងគ្រឿងបង្គំនានាដូចជា មេទ្វារ បំណែកសសរពេជ្រ ស្នានទ្រោណី។ តាមការពិនិត្យសំណល់ទាំងនេះ ប្រាសាទកសាងឡើងនាសតវត្សទី៧។ នៅត្រង់ផ្នែកកណ្តាលប្រាសាទមានរណ្តៅចំកណ្តាលមានអណ្តូងមួយ ដែលអ្នកស្រុកជឿថាអណ្តូងព្រេង។ គេ...
ភ្នំជើងព្រៃ ដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយនោះ ឥឡួវនេះបានក្លាយទៅជារមណីយដ្ឋានមួយ ដែលមានភ្ញៀវចុះឡើងមិនដាច់។ លើភ្នំកម្ពស់៤០ម. នេះមានប្រាសាទមួយដែលសង់បែរទៅកើត ដែលជាប្រាសាទដើមសាងសង់នៅសតវត្សទី៧ ប៉ុន្តែមានការជួសជុលជាច្រើនលើក ពិសេសនៅសម័យអង្គរ។ ប្រាសាទមានកំពែងពីរជាន់ ដែលជាសំណង់បន្ថែម មានតួប្រាសាទធំរាង ការ...
2024 © Royal Academy of Cambodia